Thursday, March 28, 2013


ក្រុមហ៊ុន ហ្គូហ្កល ត្រូវបានបង្កើតឡើង ដោយ Larry Page និង Sergey Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ សកលវិទ្យាល័យ Stanford . ហ្គូហ្កល បានបង្កើតជាសាវជីកម្មលើកទីដំបូង ជាក្រុមហ៊ុនឯកជន នៅថ្ងៃទី ០៤ ខែ កញ្ញា​ ឆ្នាំ ១៩៩៨ , ហើយវា បានបញ្ចេញជាសាធារណៈ​ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៤ ។
ការរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីក្រុមហ៊ុនត្រូវបាន ធ្វើអោយកើតមានឡើងនៅ ផលិតផលដ៏ច្រើន ។
ប្រវត្តិសាស្រ្តរបស់ហ្គូហ្កល
ហ្គូហ្កលបានចាប់ផ្តើមកកើតឡើងនៅឆ្នាំ ១៩៩៦ ដែលបានស្រាវជ្រាវគម្រោងដោយ Larry Page និង Sergey Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ សកលវិទ្យាល័យStanfordក្នុងរដ្ឋកាលីហ្វ័រញ៉ា [២] 
ម៉ាស៊ីនស្វែងរកព័ត៌មានដ៏តូចមួយត្រូវបានគេហៅថា "RankDex" ចេញពី សេវាកម្មព័ត៌មាន IDD ដែលបានរចនាដោយ Robin Li តាំងពីឆ្នាំ ១៩៩៦ ។ បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុង RankDex នឹងមានភាពជាក់ស្តែងច្បាស់លាស់ និង ត្រូវបានប្រើប្រាស់ក្នុងពេលក្រោយនៅពេលដែល Robin Li ត្រូវបានរកឃើញ Baidu នៅប្រទេសចិន ។ កាលពីមុន មានឈ្មោះហៅក្រៅថា «BackRub»​ ,​ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា«​Google» ដែលមានកំណើតមកពី ការប្រកបតួខុសនៃពាក្យ«googol» , ដែលបន្ទាប់ពីតួទីមួយ មានលេខ០ ដល់ទៅជាងមួយរយលេខ , ដែលចង់ប្រាប់ថា ម៉ាស៊ីនស្វែងរកនៃ ហ្គូហ្កល អាចផ្តល់នៅបរិមាណព័ត៌មានដ៏ធំទូលំទូលាយ សម្រាប់អ្នកស្វែងរក ទៅតាមចំនួននៃលេខសូន្យនោះ ។ ហ្គូហ្កល ស្ថិតនៅក្រោមដំណើរការរបស់ គេហទំព័រនៃ សកលវិទ្យាល័យស្តេនហ្វត(Stanford University website) , ដែលមានអាស័យដ្ឋានឬឌូម៉ែន (domain)google.stanford.edu​
អាស័យដ្ឋានពេញនៃ ហ្គូហ្កល (The domain name for Google)ត្រូវបានបង្កើតនៅ ថ្ងៃទី១៥ ខែ​ កញ្ញា ឆ្នាំ ១៩៩៧ , ហើយនិង កុ្រមហ៊ុនត្រូវបាន បង្កើតជាសាវជីកម្ម​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។ វាត្រូវបានពឹងផ្អែកទៅលើដៃគូ (Susan Wojcicki) ដែលជាយានដ្ឋាន នៅក្នុងឧទ្យាន ម៉ែនឡូ(Menlo Park),​រដ្ឋកាលីហ្វ័រញ៉ា , Craig Silverstein , ដែលជាសមាជិកនៃ ក្រុមនិស្សិតនៅសកលវិទ្យាល័យ ស្តេនហ្វ័ត , ដែលត្រូវបានជួលជា និយោជកលើកទី១ ។
នៅក្នុង ខែឧសភា ឆ្នាំ ២០១១​ , ចំនួននៃអ្នកប្រើប្រាស់ហ្គូហ្កល ជារៀងរាល់ខែមានចំនួនលើសពី ១០លាននាក់ ជាលើកដំបូង , ដែលជាការកើនឡើង ៨.៤ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ២០១០ (មាន៩១៣០ លាននាក់)។


ហ្វេសប៊ុក​(ភាសាអង់គ្លេស Facebook ការ​សេសេរ​កាត់ FB) គឺជា​គេហៈ​ទំព័រ​មួយ ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ពិភព​លោក ដែល​គេ​ហៅ​ថា​ជា​ប្រភេទ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ មួយ​​យ៉ាង​​ទំនើប​​និង​ពេញ​និយម។ មិន​ថា​តែ​នៅ​បរទេស​ប៉ុណ្ណោះ​ទេ នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​៤៩១៤៨០​នាក់ នៅ​ថ្ងៃ​ទី​៣១​ខែ​មិនា​ឆ្នាំ​២០១២​
ជា​រៀង​រាល់​ថ្ងៃ​មាន​ ប្រ​ជា​ជន​រាប់​លាន​អ្នក​បាន​លេ​ង​ហ្វេស​ប៊ុក​។ ការ​លេង​ហ្វេស​ប៊ុក​វា​មាន​ប្រយោជន៍​ដូច​ជា​ យើង​និង​បាន​ដឹង​ពី ព័ត៌មាន​ផ្សេងៗ​តាម​រយះ​ការ​បង្ហោះ​ពី​មិត្ត​ភក្តិ​របស់​អ្នក​ ជា​ពិសេស​គឺ​ធ្វើ​អោយ​យើង​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ចិត្ត និង​បំបាត់​ស្ត្រេស​ទៀត​ផង​។
មានមនុស្ស ជាច្រើនយល់ថា ការលេងហ្វេសប៊ុកវាមិនល្អទេហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។ ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺ អាស្រ័យទៅលើអ្នកលេងទៅវិញទេ។ ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វី ដែលមានប្រយោជន៍ នោះគឺវាមានប្រយោជន៍។ ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមាន ដើមកំណើតតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតវា។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖

ប្រវត្តិនៃហ្វេសប៊ុក
ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៤ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។
ម្ចាស់កម្មសិទ្ធ
ម្ចាស់កម្មសិទ្ធមានអាទិភាពច្រើនចំពោះក្រុមហ៊ុនទៅតាមអ្វីដែលអាចធ្វើបាន។លោក ហ្សុកឃឺបឺកមាន២៤% លោក អាកសែល ផាតនឺ (Accel Partners)មាន ១០%, Digital Sky Technologies មាន១០% , Dustin Moskovitz ៦%, Eduardo Saverin មាន ៥% , Sean Parker ៤% ,Peter Thiel មាន៣% Greylock Partners និង Meritech Capital Partners មានចន្លោះពី១ ទៅ ២%នៃម្នាក់ៗ , ក្រុមហ៊ុនMicrosoft មាន១.៣% ,​ Li Ka-shing មាន ០.៧៥% ,​ Interpublic Group មាន តិចជាង០.៥% ហើយនឹងក្រុមតូចមួយដែលបង្កើតថ្មី និង បុគ្គលិកចូលនិវត្តន៍និងជនល្បីល្បាញរបស់ខ្លួន មានតិចជាង១% នៃម្នាក់ៗ ហើយនៅសល់៣០%ទៀតសំរាប់បុគ្គលិកផ្ទាល់ខ្លួនទាំងអស់ ហើយនឹងមិនបានបើកអោយអ្នកដែលមានកេរ្តិ៍ល្បីល្បាញនិងអ្នកចូលរួមពីខាងក្រៅទៀត។ លោក អាដាំ ឌីអែងហ្គូវ (Adam D'Angelo)គឺជាប្រធានមន្រ្តីការរិយាល័យផ្នែកបច្ចេកទេស ហើយនិងមិត្តភក្តិរបស់ ហ្សុកឃឺបឹកដែលបានលាឈប់នៅ ខែមិថុនា ឆ្នាំ២០០៨។សេចក្តីរាយការពីបទបណ្តឹងមួយបាននិយាយថារូបគាត់ហើយនឹង ហ្សុកឃឺបឺកបានឈ្លោះប្រកែកគ្នាហើយថាគាត់មានការលំអៀងទៅលើម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុន។
ការគ្រប់គ្រង
វិធីក្នុងការគ្រប់គ្រង់បុគ្គលិកដែលប្រកបដោយជោគជ័យគឺ Sheryl Sandberg (COO), និង Donald E. Graham (Chairman)។ដូចនៅក្នុងខែមេសា ឆ្នាំ២០១១ ហ្វេសប៊ុកមានបុគ្គលិកបំរើការជាង ២០០០នាក់ ហើយមានទីតាំង១៥ប្រទេស។
ផលចំណូល
ផលចំនូលភាគច្រើនរបស់គេហទំព័រហ្វេសប៊ុកគឺបានមកពីការផ្សាយពាណិជ្ជកម្ម។ក្រុមហ៊ុនMicrosoftគឺជាដៃគូរប្រកួតប្រជែងរបស់ហ្វេសប៊ុកក្នុងការផ្សាយពាណិជ្ជកម្មលើអ៊ីនធើណែត។ហើយម្យ៉ាងវិញទៀតហ្វេសប៊ុកទទួលការផ្សាយពាណិជ្ជកម្មណាដែលមាននៅក្នុងMicrosoftដែរ។ហ្វេសប៊ុកជាទូរទៅបានធ្លាក់កំរិតការគាំទ្រនៃការផ្សាយពាណិជ្ជកម្មជាងគេហទំព័រធំៗជាច្រើនទៀត។បើយោងតាមគេហទំព័រ Week.comបានអោយដឹងថារាល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រគឺមានចំនួន១/៥នៃការចុចចូលបើប្រៀបធៀបទៅនឹងគេហទំព័រទាំងនេះទាំងមូល។បើទោះបីជាយ៉ាងក៏ដោយការប្រៀបធៀបជាក់លាក់ដែលអាចនិយាយថាមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះគេហទំព័រនេះ។ឧទាហរណ៍ ៖ ខណៈដែលអ្នកប្រើប្រាស់នៅលើគេហទំព័រហ្គូកហ្គលបានចុចលើការផ្សាយពាណិជ្ជកម្មណាមួយយជាលើកទីមួយដើម្បីធ្វើការស្វែងរកលទ្ធផលអ្វីមួយដែលមានភាគរយ៨%សំរាប់ការចុចម្តងជាលើកដំបូង(ចុច​ ៨០,០០០ដងស្មើរនឹងការស្វែងរក១លានដងរបស់អ្នកប្រើប្រាស់)។ឯហ្វេសប៊ុកមានភាគរយ០.០៤%សំរាប់ការចុចម្តងលើកដំបូង(ចុច៤០០ដងស្មើរនឹង១លានទំព័ររបស់អ្នកប្រើប្រាស់)។ សារ៉ាស៍ ស្ម៊ីតធ្លាប់ជាអ្នកគ្រប់គ្រងលក់តាមOnlineរបស់ហ្វេសប៊ុក។

Tuesday, March 26, 2013


ពិធីបុណ្យចូលឆ្នាំខ្មែរ
សកម្មភាពក្នុងពិធីស្រង់ព្រះ
មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។
ប្រវត្តិ
មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ព្រះសិរ​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយ​គូ ដើម​ត្នោត​នោះ សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរ​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​នោះនឹងរាំង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួលព្រះសិរបិតា ថា​ហើយ​ព្រះអង្គក៏​កាត់ព្រះសិរ​ហុច ទៅ​ឲ្យ ព្រះនាង​ទុង្សា​ជា​កូន​ច្បង ព្រះនាង​ទុង្សាក៏បាន​យក​ពានមក​ទទួលព្រះសិរ​បិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០​នាទីទើប​អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភ្នំកៃលាស បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគ វតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។
ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ
ថ្ងៃ
ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ
ទុង្សា សៀតផ្កាទទឹម
គ្រឿងប្រចាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆ្វេងស័ង្ខពាហនៈគ្រុឌ
ថ្ងៃច័ន្ទ
គោរាគ សៀតផ្កាអង្គាបុស្ស
គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
ថ្ងៃអង្គារ
គោរាក្សសា សៀតផ្កាឈូក
គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
ថ្ងៃពុធ
មណ្ឌា សៀតផ្កាចម្ប៉ា
គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
ថ្ងៃព្រហស្បតិ៍
កិរិណី សៀតផ្កាមណ្ឌា
គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
ថ្ងៃសុក្រ
កិមិរា សៀតផ្កា ចង្កុលនី
គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
ថ្ងៃសៅរ៏
មហោទរា សៀតផ្កាត្រកៀត
គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
ទំនៀមចូលឆ្នាំ
ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២ ជាថ្ងៃ​វណបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ អែ​ការ​កំនត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំនត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំនែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសសង្ក្រាន្តត​នេះ​ឯង។
តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកក្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ហើយ​កំនត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចែត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សសង្ក្រាន្តត)។ មហាសសង្ក្រាន្តត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសសង្ក្រាន្តត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចែត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សសង្ក្រាន្តត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។
ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំនត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងើយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សន្តែក គេ​ដាក់​សន្តែក ល្ង ថ្វាយ...ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :
·         ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
·         ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំនី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​បូចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង រឺ​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
·         ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។
វាលុកចេតិយ
ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ​ អ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សសង្ក្រាន្តតនោះ រមែងជាស្តេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនាចដែលបាន​លេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗក្តីរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ...ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាអុទាហរណ៍គឺ :
·         និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណីចេតិយដែ
លបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
·         និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ)ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញ
ទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាត់ចេញ មកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រលេកទៅឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកស ង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំ លោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយ ចូលទៅដេក នាងសុវណ្ណអោរៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។ នាងសុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិន៍ទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណអោរៃចេញមកទទួល។ និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។
·         និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំ
ជិលខ្សាច់»។ នាថ្ងៃមួយ ព្រះអិន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រប្រើអោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួងលោមចៅកំជិលខ្សាច់ ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំ នាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សម គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបានពូនភ្នំខ្សាច់នោះអែង ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល តែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅ ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា ចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវនេះនូវវាលុក ចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ៕
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ​ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ៍នបត ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ....និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក
ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕





ចន្ទគតិ

Lunar-Phase-Diagram.png
ចន្ទគតិ ជាប្រតិទិន ដែលតាម រយៈវេលារបស់ ព្រះច័ន្ទ ទាំងអស់មាន ១២ខែ ។ មានតែប្រតិទិនសាសនាម៉ូស្លិម ហៅ ប្រតិទិនហីរី ដែលតាមចន្ទគតិ
ខែទាំង១២ មានដូចជា៖ មិគសិរ, បុស្ស, មាឃ, ផល្គុន, ចេត្រ, ពិសាខ, ជេស្ឋ, អាសាឍ, ស្រាពណ៍, ភទ្របទ, អស្សុជ, កត្តិក,

បើគិតតាមចន្ទគតិដំណើរនៃព្រះច័ន្ទមានខ្នើតមានរនោច ។ ដូច្នេះខែទាំងនេះ ខែខ្លះគ្រប់ ខែខ្លះខ្វះ ។
ខែដែលគ្រប់មាន ៦គឺ៖ បុស្ស ផល្គុន ពិសាខ អាសាឍ ភទ្របទ និងកត្តិក ។
ខែដែលខ្វះមាន ៦គឺ៖ មិគសិរ មាឃ ចេត្រ ជេស្ឋ ស្រាពណ៍ និងអស្សុជ ។
(សូមធ្វើការកែតម្រូវ រឺ បន្ថែមពត៍មាន­ បើអាច)
លេខ
រៀង
ខែ
ខ្មែរ
ពិធី
បុណ្យផ្សេងៗ
មិគសិរពិធីបង្ហោះខ្លែង
បុស្សពិធីលេងកូនគោល បញ្ចុះសីមា
មាឃពិធីបុណ្យមាឃបូជា
ផល្គុនពិធីបញ្ជាន់ត្រុដិ
ចេត្រពិធី​បុណ្យ​ចូល​ឆ្នាំ​ខែ្មរ
ពិសាខពិធីឡើងអ្នកតា ពិសាខបូជា និងច្រត់ព្រះនង្គ័ល
ជេស្ឋ
អាសាឍចូលព្រះវស្សា
ស្រាពណ៍គ្មាន
១០ភទ្របទកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
១១អស្សុជចេញវស្សា និងកឋិនទាន
១២កត្តិកអកអំបុក សំពះព្រះខែ និងលយប្រទីប

ឥន្ធនូ​គឺការ​មើលឃើញ​និង​ជា​ផ្នែក​នៃ​បាតុភូត​ឧតុនិយម​ដែល​វា​កើត​ឡើង​ដោយ​ចំណាំង​ផ្លាត​នៃ​ពន្លឺ​ទៅ​ក្នុង​ទឹក​ដែល​ស្រក់​ចុះ​មក​ក្នុង​បរិយាកាស​ផែនដី និង​បង្ហាញ​ឡើង​នូវ​វិសាល​ភា​ពនៃ​ពន្លឺ​ដែល​មាន​ព៌ណ​ចម្រុះ​ច្រើន​នៅ​លើផ្ទៃ​មេ​ឃ​
ឥន្ធនូ​កើត​ឡើង​ដោយ​ពន្លឺ ព្រះអាទិត្យ ​ដែល​លេច​ឡើង​ក្នុង​ផ្នែក​មួយ​នៃ​មេឃ​ហើយ​បញ្ច្រាស់​ពីព្រះអាទិត្យ​មាន​រាង​ជា​ធ្នូ​ ក្នុង​ឥន្ធនូ​ដែល​បង្ហាញ​រាង​ជា​ធ្នូ ពណ៌​ក្រហម​នៅ​ផ្នែក​ខាង​ក្រៅ​បង្អោះ ពណ័​ស្វាយ​នៅ​ផ្នែក​ខាង​ក្នុង​បង្អោះ។ ឥន្ធនូ​នេះ​គឺ​បង្ហាញ​ដោយ​ពន្លឺ​ដែល​បាន​ចាំង​ចេញ​ពី​ពណ៌​សរ​នៃ​ដំណង់​ទឹក​ បន្ទាប់​មក​ញែក​ពន្លឺ​ដែល​នៅ​ក្នុង​ដំណក់​ទឹក​ចេញ​ពេល​វា​ចេ​ញ​ពី​ដំណក់​ទឹក​នោះ​វិញ។ សម្រាប់​ឥន្ធនូ​ដែល​មាន​ពីរ​ជាន់ ​ឥន្ធនូ​ទី​ពីរ​នៅ​ពី​ខាង​លើ​ឥន្ធនូ​ទី​មួយ ហើយ​វា​មា​ន​ពណ៌​រា​យ​បញ្ច្រាស​ពី​ឥន្ធនូ​ទី១​ ដែល​ពណ៌​ក្រហម​នៃ​ឥន្ធនូ​ទាំង​ពីរ ស្ថិន​នៅ​ជិត​គ្នា ហើយ​ឥន្ធនូ​ទីពីរ​នេះ​កើត​ឡើង​ពី​ការ​ចាំង​នៃ​ពន្លឺ​ទ្វេ នៅ​ក្នុង​តំណក់​ទឹក​។
ទស្សនៈ
ឥន្ធនូ​គឺ​មិន​មែន​ស្ថិន​នៅ​ចម្ងាយ​និង​នៅ​កន្លែង​តែ​មួយ​នេះ​ទេ តែ​វា​មក​ពី​កន្លែង​មាន​ដំណក់​ទឹក​ដែល​មាន​ទំនាក់​ទំនង ជា​មួយ​កាំ​រស្មី​របស់​ព្រះអាទិត្យ​។ ដូច​ច្នេះ​ឥន្ធនូ​គឺ​មិន​មែន​ជា​របស់​អ្វី​មួយ​ជាក់​លាក់ និង មាន​រូប​រាង​ច្បាស់​លាស់​នោះ​ទេ។ តាម​ពិត​វា​គឺ​មិន​មាន​លទ្ធផល​ជាក់​លាក់​សម្រាប់ អ្នក​មើលដែល​មើល​ឥន្ធនូ នៅ​កន្លែង​មួយ​ចំនួន ជា​ធម្មតា​គេ​មើល​នៅ​កន្លែង​ដែល​បញ្ច្រាស់​ពី​ទិស​នៃ​ព្រះអាទិត្យ​ និង​មើល​ក្នុង​កំរឹត​១២​ដឺក្រេ។ បើ​សិន​ជា​ក្នុង​ពេល​មួយ​ដែល​អ្នក​មើល មើល​ក្នុង​កន្លែង​ផ្សេងៗ​ដូចជា​មើល​ពី​ក្រោម ឬ នៅ​​កន្លែង​ខាង​លើ​បង្អោះ​នៃ​ឥន្ធនូ នឹង​មើល​ឃើញ​ឥន្ធនូ​រាង​ជា​រង្វង់ ហើយ​ខុស​គ្នា​ពី​អ្នក​នៅ​ឆ្ងាយ​ដែល​មើល​ឃើញ​ឥន្ធនូ​រាង​ជា​ធ្នូ​។

Wednesday, March 20, 2013


សម្ដេចប៉ាប យូហាន ទី២៣
រូបពីវីគីភីឌាន

សម្ដេចប៉ាប យូហាន ទី២៣

យូហានទី២៣ (John XXIII)ជា អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី (Angelo Giuseppe Roncalli) កើតនៅក្នុងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​១៨៨១ ហើយស្លាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៦៣ បានដឹក​នាំ​វិហារ សាសនាកាតូលិច និង គ្រប់គ្រងច្បាប់វិន័យនៅ ទីក្រុង វ៉ាទីខាន់ (Vatican City)​ ចាប់ពី ឆ្នាំ១៩៥៨ រហូតដល់ពេល​ដែល​គាត់​ស្លាប់នៅក្នុងឆ្នាំ១៩៦៣។ គាត់ជាសម្ដេចប៉ាបថ្មីជាងគេ​ដែល​ជ្រើស​​គាត់​ពី​សន្តបុគ្គល​ទៅជាសម្ដេចប៉ាប។
អែនជេលឡូ​ រ៉ូលខាលី (Angelo Roncalli) គឺជាកូនទី៣ ក្នុង​ចំណោម​កូនតាំង១៣ហើយ​បានកើតក្នុង​ប្រទេស​​​អ៊ីតាលី​ក្នុងភូមិ​មួយ​ដែលមានការចែករំលែកកសិផល។ គាត់បាន​ទទួល​ការ​អនុញ្ញាតជាបុព្វជិតក្នុងឆ្នាំ១៩០៤ និង បានកាត់បន្ថយ​តំណែង​ផ្សេងៗ​​រួម​​មាន ទូករបស់កាតូលិចនៃសម្ដេចប៉ាប នៅក្នុងប្រទេស​មួយ​ចំនួន រួមមាន បារាំង(១៩៤៤)។ សម្ដេចប៉ាបភីអូស ទី១២​ (Pope Pius XII) បានតែងតាំងរ៉ូលខាលី(Roncalli) នូវសមណសក្ដិក្នុងគ្រិស្ដសាសនា ក្នុងឆ្នាំ១៩៥៨។ សម្ដេចប៉ាប សន្តបុគ្គល (Pope John) បានជាប់នូវការជ្រើសរើសក្នុងថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៨នៅអាយុ៧៧ឆ្នាំ។ គាត់មានការ​ផ្ញាក់ផ្អើ​ដែល​អ្នកទាំងអស់​មាន​ជំនឿ​ជឿ​ជាក់​លើគាត់ឲ្យគាត់ក្លាយជាអ្នកថែរក្សាសម្ដេចប៉ាប ដែល​តាម​ប្រវត្តិសាស្ដ្រ​គេហៅ​ថាក្រុម​ព្រឹក្សាវ៉ាទីកាល់ទី២(Second Vatican Council) ក្នុងឆ្នាំ១៩៦២-១៩៦៥ បួនឆ្នាំកន្លះ​បន្ទាប់​ពី​ការ​ជាប់ការជ្រើស​រើស​របស់គាត់ និង២ខែបន្ទប់ពីការធ្វើរួចរាល់នូវ ការផ្ញើសំបុត្រ​របស់គាត់ទៅវិហាគ្រិស្ដ ទាំងឡាយ (encyclical) និង (Pacem in Terris)
ជីវប្រវត្តិ
ជីវិតនៃការបូសយ៉ាងឆាប់
អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី (Angelo Giuseppe Roncalli) បានកើតនៅ សូតតូ អីល ម៉ូនតេ (Sotto il Monte) ជាភូមិក្នុងប្រទេស​តូច​មួយនៅ ប៊ើហ្កាម៉ូ (Bergamo) ភូមិនៃសាសនាឡាបាឌី(Lombardy) ប្រទេសអ៊ីតាលី។ គាត់ជាកូនទីមួយរបស់ ជីអូវ៉ានី បាទីស្តា រ៉ូលខាលី (Giovanni Battista Roncalli) រវាយឆ្នាំ(១៨៥៤-១៩៣៥) ជាមួយប្រពន្ធរបស់គាត់ មារីអាណា ហ្គូលីយា ម៉ាស៊ូឡា(Marianna Giulia Mazzolla)​ រវាងឆ្នាំ (១៨៥៤-១៩៣៩) និង ជាកូនទីបួនក្នុងចំណោមកូនទាំង១៣ក្នុងគ្រួសាររួមមាន អែនជែឡូ ហ្គូសេប៉េ(Angelo Giuseppe) អាល់ហ្វ្រេដូ (Alfredo) រវាងឆ្នាំ១៨៨៩១៩៧២ ម៉ារៀកាទ័ររីណា(Maria Caterina) (១៨៧៧១៨៨៣) តេរ៉េសា(Teresa) (១៨៧៩១៩៥៤) អាន់ស៊ីឡា​ (Ancilla) (១៨៨០១៩៥៣) ដូមីនីកូ គូសេប៉េ (Domenico Giuseppe) (២២ កុម្ភៈ ១៨៨៨១៤​ មិនា ១៨៨៨) ហ្វ្រេនសេសកូ ហ្សាវើរីអូ (Francesco Zaverio) (១៨៨៣១៩៧៦) ម៉ារៀ អេលីសា (Maria Elisa) (១៨៨៤១៩៥៥) អូសសូនតា កាស៊ីដា (Assunta Casilda) (១៨៨៦–??) ជីអូវ៉ានី ហ្វ្រេសស្កូ (Giovanni Francesco) (១៨៩១១៩៥៦) អ៊ើនរីកា (Enrica) (១៨៩៣១៩១៨) ហ្គូសេប៉េ លុជី (Giuseppe Luigi) (១៨៩៤–??) និង លូជី (Luigi) (១៨៩៦១៨៩៨)។ គ្រួសាររបស់​គាត់​ធ្វើ​ការ​ជាអ្នកចែកចាយកសិផល ដូចជាមនុស្សភាគច្រើននៅសូតតូ អីល ម៉ូនតេ (Sotto il Monte) ភាពគួរឲ្យ​ចាប់​អារម្ម​មួយ​ដែលខុស​ប្លែក​គឺ​បុព្វធីការី អ៊ីជេនិអូ ប៉ាសេលី(Eugenio Pacelli) សម្ដេចប៉ាបភីអូស ទី១២​ (Pope Pius XII) ជាអ្នកដែលមកពីគ្រួសារអារីស្តូក្រាធីក (aristocratic) បុរាណដែលមានការជាប់ទាក់ទងនិងការងាររបស់ប៉ាប។ ទោះជាយ៉ាងណាក៏ដោយ គាត់​នៅតែជាកូនចៅ​នៃគ្រួសារ​អភិជន​អ៊ីតាលី ដែលមកពីជនដែលមានឋានៈតូចទាបនិងអ្នកក្រ។
ក្នុងឆ្នាំ ១៩០៤ រ៉ូកាល់លី(Roncalli) បានក្លាយជាបណ្ឌិតយ៉ាងពេញលេញក្នុងទេវាវិទ្យា និង បានបួសជាបុព្វជិតក្នុងវិហាកាតូលិចនៅ សាន់​តាម៉ារៀ (Santa Maria) ក្នុងម៉ុនតេ សាន់តូ (Monte Santo) ក្នុងទីក្រុងរ៉ូម(Rome)។
បុព្វជិត និង សង្ឃរាជ
ក្នុងឆ្នាំ១៩០៥ ជីអាកូម៉ូ រ៉ាឌីនី តេដេសឆី (Giacomo Radini-Tedeschi) ដែលជាសង្ឃរាជថ្មីនៃ ប៊ីហ្កាម៉ូ​ (Bergamo) ដែលបានតែងតាំង​រ៉ូខាលី (Roncalli) ឲ្យទៅជាលេខាធីការរបស់គាត់។ រ៉ូខាលី (Roncalli) បានធ្វើការសម្រាប់ រ៉ាឌីនី តេដេស្កី រហូតដល់ថ្ងៃដែល​សង្ឃរាជ​ស្លាប់​ក្នុងឆ្នាំ១៩១៤។ ក្នុងកំឡុងពេលប្រវត្តិកាលរបស់ រ៉ូលខាលី(Roncalli) បានទេសនានៅក្នុងចំណោមអ្នកស្រុកសើមីណារី (seminary) ក្នុង​ប៊ីហ្កាម៉ូ (Bergamo)។
ក្នុងកំឡុងពេលសង្គ្រាមលោកលោកទីមួយរ៉ូខាលី (Roncalli) បានជាប់កំណែនទៅធ្វើជាទាហានព្រះរាជាអ៊ីតាលី (Royal Italian Army) ដែលមានដំណែងជាពលបាលត្រីដែលបម្រើការជាពេទ្យដោយធ្វើជាអ្នកសែងស្នែងជញ្ជូនអ្នករបួសនិងបានក្លាយជាអ្នកបួស​ក្នុង​សាសនាគ្រិស្ដ។ បន្ទាប់ពីបានបណ្ដេញពីទាហ៊ាននៅក្នុងឆ្នាំ ១៩១៩ គាត់មានកេរ្ដិ៍ឈ្មោះខាង សិក្ខាសាលា​ស្ដីពី​ការ​​គ្រប់គ្រង​ខាង​ឆ្លូវ​ចិត្ត។
ក្នុងឆ្នាំ ១៩២១ សម្ដេចប៉ាប ប៊េណេឌីកទី១៥ បានតែងតាំងគាត់ទៅជាប្រធាន សង្គមសម្រាបជំនឿលទ្ធិសាសនា(Society for the Propagation of the Faith)។ ក្នុងឆ្នាំ ១៩១៥ សម្ដេចប៉ាបភីអូស ទី១១​ (Pope Pius XI) បានតែងតាំងគាត់ជាសាវក​ភ្ញៀវនៃសាវក​របស់​ព្រះយេស៊ូគ្រិស្ដ នៅប៊ុលការី (Bulgaria) ឆ្នាំ (1925–1935) ហើយបានឲ្យ​នាមគាត់ជាអ្នកប្រសិទ្ធ​នំប៉័ងនិងស្រាដូចជាសង្ឃរាជមាន​យស​​ខ្ពស់នៅ អារ៉េអូប៉ូលីស (Areopolis) ប្រទេសក្រិច (Greece)។ គាត់បានជ្រើសរើសអ្នកអេរ៉ែករបស់គាត់ម៉ូតតូ(motto)​ ដែលមកពី​អ្នក​ដែលគាត់ណែនាំបង្ហាញផ្លូវ។
អ្នកការទូតក្នុងកាតូលិច
ក្នុងឆ្នាំ១៩៣៥ គាត់បានទទួលសិទ្ធជាសាវកព្រះយេស៊ី ប្រចាំប្រទេសទួកគឺ(Turkey) និង ក្រិច(Greece)។ រ៉ូខាលី (Roncalli) បានប្រើ​ការិយាល័យ​នេះដើម្បីជួយជនជាតិស្វីសដោយលួចលាក់ក្នុងការជួយជនភាសខ្លួនរាប់ពាន់នាក់នៅ​អ៊ីរ៉ុប  ថ្នាក់ដឹងនាំមួយចំនួនគិត​ថា​គាត់​ជាមនុស្សដ៏ត្រឹមត្រូវម្នាក់។ ក្នុងឆ្នាំ ១៩៩៤ ក្នុងកំឡុងពេលសង្គ្រាមលោកលោកទី២ភីអូស ទី១២​ (Pope Pius XII)បានឲ្យនាម​គាត់​ជា​រាជ្យទូតនៃសារករបស់ព្រះយេស៊ីទៅប្រទេសបារាំង។ ក្នុងរឿងនេះគាត់បានសុំចូល​និវត្តជាសង្ឃរាជដែលជាអ្នកធ្វើសហការ​ជាមួយ​អ្នក​មាន​អំនាច​កាន់​កាប់នៅអាឡឺម៉ង់។
ការខំប្រឹងប្រែងក្នុងកំឡុងពេលបូជា
ដូចជាអ្នកការទូត រ៉ូខាលី(Roncalli) បានបង្កើនការខំប្រឹងផ្សេងៗពីគ្នាក្នុងកំឡុងពេលបូជាដើម្បីជួយជនភាគខ្លួន ជាពិសេសប្រជាជន​ទ្វីស​មកពី ណាហ្សីស(Nazis)។ ក្នុងចំណោកការខំប្រឹងប្រែងនេះមាន៖
·         ជនភាសខ្លួនជនជាតិទ្វីស ដែលជាអ្នកមកដល់នៅអ៊ីស្តានប៊ូល(Istanbul) និងកំពុងបន្តជួយទៅប៉ាលេស្ទីន(Palestine) ឬគោលបំណងដទៃទៀត
·         ក្មេងៗស្លូវ៉ាគី (Slovakian) បានថែររក្សាឲ្យចាកចេញពីប្រទេសក្នុងពេលនៃការយកចិត្តទុកដាក់របស់គាត់
·         ជនភាសខ្លួនទ្វីស ក្រោមឈ្មោះរបស់គាត់ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដោយ រ៉ាប៊ីម៉ាខូស (Rabbi Markus) នៅអ៊ីស្តាប៊ូល(Istanbul)។
·         ជនជាតិទ្វីសបានកាន់កាប់ជំរុំប្រមូលផ្ដុំនៅឯ ជេសេនណូវ៉ាក (Jasenovac) នៅជិត ស្តារ៉ា ហ្គ្រាឌិស្កា(Stara Gradiška) ជាលិទ្ធិផលមានការដោះលែងឲ្យរួចខ្លួនក្រោមការធ្វើអន្តរាគមន៍របស់គាត់។
·         ជនជាតិនៃប្រទេសប៊ូលការរី(Bulgarian) បានចាកចេញពីប៊ូលការរី(Bulgaria) ជាលិទ្ធិផលនៃការសំណូមពររបស់គាត់ទៅស្ដេចប៊ូរ៉ុស(King Boris) នៃប្រទេសប៊ុលការរី(Bulgaria)។
·         ជនជាតិរ៉ូម៉ានៀ (Romanian) មកពីត្រេនស្នីសត្រៀ(Transnistria) បានចាកចេញពីរ៉ូម៉ានៀ(Romania) ដូចជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·         ជនជាតិអ៊ីតាលីបានជួយដោយ វ៉ាទីខាល(Vatican) ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·         គ្រិស្ថានថែរក្សាកុមារកំព្រានៅត្រេនស្នីសត្រៀ( Transnistria) ទៅលើកប៉ាល់ជនភាសខ្លួនពី ខុនស្តានតា(Constanța) ទៅ អ៊ីស្តាប៊ុល(Istanbul) និងបន្ទាប់ពិការមកដល់នៅផ្លេសស្ទីង(Palestine) ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·         ជនជាតិជីហ្វ(Jews) បានកាន់កាប់នៅជំរុំប្រមូលផ្ដុំ ស៊ើរីដ(Sered) ដែលជាអ្នកបានលះបង់ចាប់ពីការនិរទេស​ពី​ជំរុំ​ស្លាប់​របស់អាឡឺម៉ង់ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·         ជនជាតិហុងគ្រី(Hungarian) ជាអ្នកជួយពួកគេទាំងការធ្វើបរវត្តន៍របស់ពួកគេទៅជាគ្រិស្ដសាសនា សូម្បីតែពិធីលាងបាប សំបុត្របរិសុទ្ធ ដែលផ្ញើដោយ រ៉ូខាលី(Roncalli) ទៅសាវកព្រះយេស៊ូនៅប្រទេសហុងគ្រី(Hungarian) នៅមុនស៊ីងណូ អាជេឡូ រ៉ូតា(Monsignor Angelo Rota)
ក្នុងឆ្នាំ១៩៦៥អ្នកយកពាក្យរបស់សម្ដេចប៉ាប យូហានបាននិយាយថា៖
ថ្ងៃនេះយើងមានមានការផ្ញាក់រលឹកកាលពីច្រើនសតវត្សរ៍មកហើយ ដោយសារមានវត្ថុមករុំបិតបាំងភ្នែករបស់ពួក​យើង ដូចនេះពួក​យើងមិនអាចមើលឃើញអ្វីឆ្ងាយពីសម្រស់នៃប្រជាជនសំណបចិត្តដែលគ្មានរាសីនៅលើមុខរបស់ពួកគេដែលជាបងប្អូនផ្ទាល់របស់យើងទាំងអស់គ្នា។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០០ មូលនិធិ រ៉ាអ៊ូល វ៉ាលលេនប៊ើក អន្តរជាតិបានធ្វើការឃោសនាទៅអន្តរជាតិសម្រាប់​ឲ្យទទួលស្គាល់ពី​សកម្មភាព​មនុស្សធម៌ក្រោមការអនុវត្តន៍របស់សាវកព្រះយេស៊ូនៅវ៉ាទីហ្កាល់(Vatican Nuncio) គឺរ៉ូខាលី(Roncalli) សម្រាប់ប្រជាជន ភាគច្រើន​នៃអ្នកទាំងនេះគឺជាជនជាតិទ្វីស ដែលមានការធ្វើបាបពីរបបណាស៊ី(Nazi) ការធ្វើនេះបានទៅដល់កន្លែងមួយចំនួន ដែលជា​បេសកកម្មអចិន្ត្រៃរបស់វ៉ាទីហ្កាល់(Vatican) ទៅអង្គកាសហប្រជាជាតិ បច្ចុប្បន្នរដ្ឋលេខាធិការវ៉ាទីហ្កាល់(Vatican State Secretary) ជាពិសេសសង្ឃរាជ អេនជេឡូ សូដាដូ(Angelo Sodano)។
សមណសក្ដិក្នុងគ្រិស្ដសាសនា
ក្នុងឆ្នាំ១៩៥៣គាត់បានតែងតាំងជាព្រឹទ្ធចារ្យនៅវ៉ាទីហ្កាលនិងដោយសារហេតុនេះ ក៏មានការផុសឡើយនៃចំណាត់ថ្នាក់​នៃ​បុព្វជិត​​ដែល​មានសក្ដិក្នុងគ្រិស្ដសាសនានៅសាន់តា ព្រីស(Santa Prisca)ដោយ សម្ដេចប៉ាបភីអូស ទី១២​ (Pope Pius XIIដោយ​បានចុះ​ហត្ថលេខា​ធ្វើការសរសើគាត់។ ប្រធានាធិបតីប្រទេសបារាំង វិនសេន អ៊ូរីអូល(Vincent Auriol) បានប្ដឹងតវ៉ាពី​កម្មសិទ្ធ​របស់ខ្លួនដែលមានពីមុនមកដោយព្រះរាជាបារាំង។
 ការជ្រើសរើសសម្ដេចប៉ាប
ស្របទៅតាមការទទួលមរណភាពនៃសម្ដេចប៉ាបភីអូសទី១២ក្នុងឆ្នាំ១៩៥៨ រ៉ូលខាលីបានជាប់ក្នុងការជ្រើសរើសជាសម្ដេចប៉ាប គាត់​​មាន​ការ​ភ្ញាក់​ផ្អើដ៏អស្ចារ្យ  គាត់បានមកដល់នៅវ៉ាទីហ្កាលវិញជាមួយសំបុត្ររថភ្លើងត្រលប់មកវ៉ាទីហ្កាល។​ មនុស្សជា​ច្រើន​បាន​ចាត់ទុក ជីអូវ៉ានី បាតធីសតា(Giovanni Battista Montini) ជាបេក្ខជនម្នាក់ដែលឈរឈ្មោះជា​ប្រធាន​អ្នកបួស​ក្នុងសាសនា​នៃ​ទីក្រុងមីលែន( Milan) ទោះបីជា ប្រធានអ្នកបួសម្នាក់ក្នុងចំណោមប្រធានអ្នកបួសជាច្រើនបុរាណ​និងមានភាពលេចធ្លោ​​ក្នុង​ប្រទេស​អ៊ីតាលី គាត់មិនទានបានក្លាយជាអ្នកមានសមណសក្ដិក្នុងសាសនារួចរាល់ទេ ទោះបីជារត្តមាន​របស់​គាត់​តាំង​ពីឆ្នាំ​១៩៥៨​នៃសន្និបាតរើសសម្ដេចប៉ាបមិនអាចឲ្យគាត់ជាប់ក្នុងការជ្រើសរើសក៏ដោយក្រោមច្បាប់ ខានូន(Canon Law) និងអ្នក​សាសនា​កាតូលិចបុរសប្រហែលជាបានជាប់ក្នុងការជ្រើសរើស ក្រុមដែលមានឋានៈស្មើនឹងសមណសក្ដិក្នុងសាសនាគ្រិស្ដ​តែង​តែ​ជ្រើសយកសម្ដេចប៉ាបពីក្នុងចំណោមក្រុមរបស់ពួកគេ។
បន្ទាប់ពីសមណសក្ដិជាសម្ដេចប៉ាបភីអ៊ើសទី១២ អ្នកមានសមណសក្ដិក្នុងគ្រិស្ដសាសនាជ្រើសបុរសម្នាក់ ដោយគ្រាន់តែ​រើស​ទុក​ប៉ុណ្ណោះព្រោះគេមិនដឹងថាអាយុរបស់គាត់នៅត្រឹមប៉ុណ្ណា និងដើម្បីឲ្យគាត់ជំនួសនៅរយៈពេល​ខ្លី​ដើម្បី​កុំ​ឲ្យខ្វះអ្នក​គ្រប់គ្រង​ជា​សម្ដេចប៉ាប។ ក្នុងសភានៃសាសនាក្នុងរបប យូហានទី២៣ដំបូង ម៉ូនធីនី (Montini)​​ បានក្លាយជាសមណសក្ដិ​និងអាក្លាយជា​យូហាន​ដែលទទួលជោកជ័យក្នុង​ឆ្នាំ១៩៦៣​​ដែល​ឲ្យឈ្មោះថា ផាអ៊ូលទី៦(Paul VI)
ក្រោមការជាប់ក្នុងការជ្រើសរើស រ៉ូខាលី(Roncalli) ជ្រើរើសជាយូហានជាឈ្មោះរាជ្ជកាលរបស់គាត់។ វាជាលើកដំបូងក្នុងរវាង​៥០០​ឆ្នាំ​ដែល​ឈ្មោះនេះ​បានជ្រើសរើស សម្ដេចប៉ាបកាលពិមុនបានគេចវេសក្នុងការប្រើឈ្មោះរបស់វានេះតាំងពីពេល​ដែល​រើស​សម្ដេចប៉ាប យូហានទី២៣ ក្នុងកំឡុងពេលមានការបែងចែកអំណាចភាគខាងលិច។.
ក្នុងការជ្រើសរើសឈ្មោះរបស់គាត់នេះសម្ដេចប៉ាប យូហានបាននិយាយថា៖
ខ្ញុំជ្រើសរើសពាក្យថាយូហាន .... ជាឈ្មោះមួយដែលល្អសម្រាប់យើងទាំងអស់គ្នាព្រោះវាជាឈ្មោះ​ឪពុក​របស់យើង។ ហើយវា​ជា​សំណប​ចិត្តរបស់ខ្ញុំព្រោះវាជាឈ្មោះនៃភាពសុភាពទន់ភ្លននៃអ្នកចំនុះនៃព្រះវិហា​ដែល​ជាកន្លែងមួយដែរខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនា និងឈ្មោះវិហាដែលមានចំនួនតិចតួច​នៃវិសាល​ភាព​ព្រះវិហាដែលបាបផ្សប់ផ្សាយជាទូទៅទៅកាន់ពិភពលោក រួម​បញ្ចូល​អាគារ​សារធារណៈ​ផ្ទាល់របស់ពួក​យើងនៅលើផ្លូវយូហាន ឡាធើរេន(St. John Lateran។ យូហាន២២រូបនៃក្បួនដែលមិន​ចាចលុបចោលបាន ត្រូវបានក្លាយជាសម្ដេចប៉ាបនិងភាគ​ច្រើននៃនាក់ទាំងនេះ​បានទម្លាក់​សមណសក្ដិ​ជាសម្ដេចប៉ាប។ ពួកយើងមិនចង់ឲ្យមានភាពទន់ខ្សោយនៃឈ្មោះរបស់ពួកយើងក្រោយភាពល្អប្រសើថ្លៃថ្លា និង ជោកជ័យនៃ សម្ដេចប៉ាបរ៉ូមុំានោះទេ។
ក្រោយការជ្រើឈ្មោះនេះដែរក៏មានការយល់ច្រលំគឺទោះជាគាត់បានដឹងថាយូបានទី២៣ឬយូបានទី២៤ក៏ដោយ ចម្លើយដែឆ្លើយ​តប​នៃ​រឿងនេះ យូហានបានថ្លែងការណ័ប្រកាស ដែលគាត់គឺជាយូហានទី២៣។
មុនពេលរឿងនេះ មានសម្ដេចប៉ាបជាច្រើនបានហៅយូហានគឺជាយូហានទី២២ (១៣១៦-១៣៣៤) និងយោហានទី២៣ (១២៧៦-១២៧៧)​។ ទោះជាយ៉ាងណាក៏ដោយក៏គ្មានយូហានទី២០ ការយល់ច្រលំតាមគ្នាបណ្ដាលមកពីការយល់ខុស នៃប្រវត្តិ​យុគកណ្ដាល លីប៉ើ ផូធីហ្វីខាលីស(Liber Pontificalis) ដែលយោងទៅតាមយូហានដទៃទៀត​ដែលជាយូហាននៅ​ចន្លោះ​យូហាន​​ទី១៤និងហូហានទី១៥។
ការទស្សនាជុំវិញក្រុងរ៉ូម

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥៨ គាត់បានក្លាយជាសម្ដេចប៉ាបទីមួយតាំងពីឆ្នាំ១៨៧០​ដែលបានចូលរួមក្នុងសកម្មភាព​ស្រែចម្ការ​ដោយ​គាត់​បាន​ទៅកសិដ្ឋានរបស់គាត់ ឌីអូសេស នៅរ៉ូម ពេលគាត់បានឃើញក្មេងៗមានក្លិនមិនល្អរូបរាងអាក្រក់ជាមួយនឹងរោគ​ខួរឆ្អឹង​ខ្នង នៅមន្ទីពេទ្យ​ ប៉ាមប៉ីណូ ហ្គូស៊ូ (Bambino Gesù Hospital) និងនៅពេលគាត់ទៅទស្សនានៅមន្ទីពេទ្យ សាន់តូ ស្ពីរីតូ​(Santo Spirito Hospital)។ នៅថ្ងៃនោះផងដែរ គាត់បានទៅមើលនៅពន្ធនាគារ រីជីណា ខូលី(Regina Coeli)របស់ទីក្រុងរ៉ូមទៀត ដែល​ជាកន្លែងមួយដែរគាត់បានប្រាប់អ្នកដែលនៅជាមួយគាត់ថាអ្នកមិនអាចមករកខ្ញុំបានទេ ដូចច្នេះខ្ញុំនឹងទៅរកអ្នក ក្នុង​សកម្ម​ភាព​នេះ​ធ្វើឲ្យមានចំណាប់អាម្មរណ៍ខ្លាំង ហើយគាត់បានសរសេរក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់គាត់
ភាពរំភើប​និងគួរឲ្យភ្ញាក់ផ្អើមួយបានកើតឡើង ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងជាអន្តរជាតិ ខ្ញុំគឺ ភ្ជាប់អ្នកទាំងអស់គ្នាគ្រប់ទីកន្លែង អជ្ញាធរ អ្នកថតរូប អ្នកទោស មេព្រៃ អ្នកយាម.....
ក្នុងកំឡុងពេលដំណើទស្សនានេះ យូហានទី២៣ បានងាកទៅរកភាពជាសម្ដេចប៉ាបធម្មតាវិញនៃភាពជាផ្លូវការដោយសំអាងលើខ្លួនគាត់ផ្ទាល់។ ដូចជាពេលដែលគាត់ទៅទស្សនានៅសាលាអប់រំអ្នកទោសសម្រាប់តែយុវវ័យ ដែលប្រព្រឹត្តបទល្មើស នៅទីក្រុង​រ៉ូម​ ហើយបានប្រាប់ពួកគេថា ខ្ញុំចង់មកទីនេះនៅពេលខ្លះ។ រឿងនេះវាបានកត់សម្គាល់ដោយពត៌មានដែលមាន​លក្ខណៈជាសេចក្ដីរាយការណ៍គាត់បាននិយាយទៅកាន់យុវជនទាំងនោះតាមភាសារបស់ពួកគេ