Monday, December 24, 2012


នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅសាលាបច្ចេកទេស ដុន បូស្កូ កែប មានការប្រកូតកីឡា ដើម្បី​
អបអរសាទរកម្មវិធីបុណ្យ ព្រះយេស៊ូប្រសូត Merry Christmas  ហើយកម្មវិធីនេះដែរមានការ​
ប្រកួតកីឡាចំនួន៣ វិញ្ញាសារ ដូចជា កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាបាល់ទាត់។
សម្រាប់កីឡាបាល់បោះគឺសម្រាប់កីឡាការនី ដែលមានក្រុមចូលរួមចំនួន ៣ ក្រុមគឺ៖
ក្រុមបាលបោះ​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលបោះផ្នែកសណ្ឋាគារ
      ជាលិទ្ធិផល សរុប ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស បានក្លាយជាម្ចាស់ជើងឯកលេខ១ រីឯលេខ២ បានទៅលើក្រុមបាលបោះ​ផ្នែកទំនាក់ទំនងសង្គម​ និងលេខ៣​ បានទៅលើក្រុមបាល់បោះ ផ្នែកសណ្ឋាគារ។ លើសពីនេះមានការប្រកួតបាល់បោះរវាង A ជាក្រុមលោកគ្រូផ្នែក​ទំនាក់ទំនង​សង្គម​​​រួ​មជាមួយ​លោកគ្រូ​ផ្នែ​ក​​សណ្ឋាគារ ប្រកូត​ជាមួយ ក្រុម B លោកគ្រូផ្នែកកុំព្យូទ័រនិងអង់គ្លេស រួមជាមួយក្រុមលោកគ្រូផ្នែកអគ្គីសនីនិង លោគ្រូដែលជាអ្នកស្ម័គ្រចិត្ត ជាលិទ្ធិផល ក្រុម​ A បានទទួលជ័យជំនះ។ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតបាល់បោះនេះក៏ចូលដល់កម្មវិធីបាល់ទះ ដែលមាន៤ក្រុមចូលរួម គី៖

ក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទះផ្នែកសណ្ឋាគារ
ក្រុមបាល់ទះផ្នែកអគ្គីសនី
      កាប្រកួតនេះបានប្រព្រឹត្តទៅដោយ ក្រុមបាលទះផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទះ​ផ្នែក​​អគ្គីសនី ហើយក្រុមបាល់ទះផ្នែកអគ្គីសនី បានផ្ដួលក្រុមបាលទះផ្នែកសណ្ឋាគារ និងបានទៅ​ប្រកួតវគ្គផ្ដាច់ព្រាត់។ និងក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម ប៉ះនឹង ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិង​អង់គ្លេស ហើយ ក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម បានផ្ដួល ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិង​អង់គ្លេសហើយបានឡើងទៅប្រកួតជាមួយ ក្រុមបាល់ទះផ្នែកអគ្គីសនី ជាលិទ្ធិផលសរុប គឺ​​ក្រុម​បាល់​ទះផ្នែកអគ្គីសនី បានទទួលជ័យជំនះនិងឈរលើកំពូលតារាង។ សម្រាប់ព្រឹត្តិការណ៍ប្រកួត​កីឡា​ចុងក្រោយគឺការប្រកួតកីឡាបាល់ទាត់ដែលចូលរួមចំនួន ៤ ក្រុមគឺ៖

ក្រុមបាលទាត់​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទាត់ផ្នែកសណ្ឋាគារ
ក្រុមបាល់ទាត់ផ្នែកអគ្គីសនី
    ការប្រកួតនេះបានប្រព្រឹតទៅដោយ ក្រុមបាលទាត់ផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែក​​ទំនាក់ទំនងសង្គម ហើយក្រុមបាលទាត់ផ្នែកសណ្ឋាគារ បានបំបាក់ ក្រុមបាលទាត់ផ្នែកទំនាក់ទំនងសង្គម។ និងក្រុមបាលទាត់ផ្នែអគ្គីសនីបានប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិង​អង់គ្លេស ហើយក្រុមបាលទាត់ផ្នែអគ្គីសនីបាន បំបាក់ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិង​អង់គ្លេស ដោយបាល់១១ម៉ែត ចំនួន៥គ្រាប់។


Saturday, December 8, 2012


កាប្រកួតកីឡាបាល់ទាត់សាកល្បងសមត្តភាពរវាងក្រុមបាល់ទាត់យុវជនឆ្នាំទី១ និងក្រុមបាលទាត់​យុវជនឆ្នាំទី២ បានប្រព្រឺត្តទៅក្រោមការអធិបតីភាពនិង​ការឧបត្ថម​ពីសំណាក់​លោក​ ឪពុក​សំណាង​ ​ដែលជាអធិការសាលា​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដុន បូស្គូ ខេត្តកែប។ ចំពោះ​ការ​ប្រកួត​កីឡាបាល់ទាត់​នេះដែប្រព្រឹត្ត​ទៅ​ដោយ​ការប្រកួតពីជើង ដែលជើងទីមួយធ្វើនៅថ្ងៃសៅរ៍ និងជើង​ទីពីរ​ធ្វើនៅថ្ងៃអាទិត្យ។ ក្នុងការ​ប្រកួត​នេះដែរ​សម្រាប់ក្រុមដែលឈ្នះនិង​ត្រូវ​ទទួលបាន​រង្វាន់​ជាទឹក​ប្រាក់ ប្រាំបីម៉ីនរៀល។ ក្រោយការ​ប្រកួត​ដ៏ស្វិតស្វាញ លិទ្ធផលចុងក្រោយគីជើងទីមួយ ក្រោម លិទ្ធិផល៖
ក្រមយុវជនឆ្នាំទីមួយ  ១ : ១  ក្រុមយុវជនឆ្នាំទីពីរ
​ចំនែកឯជើងទីពីរវិញ ក្រោមលិទ្ធិផល៖
ក្រុមយុវជនឆ្នាំទីមួយ ៤ : ១ ក្រុមយុវជនឆ្នាំទីពីរ
ជាលិទ្ធិផលសរុប គឺជ័យជំនះធ្លាក់ទៅលើក្រុមយុវជនឆ្នាំទីមួយដែលពោពេញដោយសមត្ថភាព​និង​ភាពស្វាហាប់។

Friday, December 7, 2012


នេះជាសកម្មភាពសម្ដែងរឿងរបស់ក្រុមទំនាក់ទំនងសង្គមឆ្នាំទី១ ជំនាន់ទី២ ដែលកំពុងប្រព្រឺត្តទៅ។ ហើយការសម្ដែងនេះដែរអាចប្រព្រឹត្តទៅបានក្រោមការដឹងនាំរបស់លោកគ្រួ ប្រាក់ សាខន សហការណ៍ជាមួយ និស្សិតនាំទី២ ជំនាន់ទី១ គឺ លោក ផង់ បូរី និង កញ្ញា ប៉ូល រំដួល។ នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ...។

Thursday, December 6, 2012

នេះជាថ្នាក់រៀនដំបូងបង្អស់របស់ខ្ញុំនៅសាលាបច្ចេកទេសដុនបូស្កូកែប វាមើលទៅ​ហាក់​ដូចជា​តូច​មិន​គួ​​ឲ្យចង់រៀនសោះតែវាមានន័យណាស់សម្រាប់ខ្ញុំព្រោះនៅទីនេះខ្ញុំអាចទទួលបាននូវសេចក្ដី​ស្រលាញ់ ការយកចិត្តទុកដាក់ពីមិត្តភក្ដិ លោកគ្រួអ្នកគ្រួ លោកឪពុក សិស្សច្បង ហើយនៅទីនេះ​ពោពេញទៅដោយចំនេះដឹង បទពិសោធន៍ សុជីវធម៌ បរិយាកាស ស្រស់បំព្រម អាកាសធាតុល្អ នឹងចំណុចល្អជាច្រើនទៀតដែលពិបាកនឹងពណ៌នា។