Sunday, February 16, 2014

នៅស្ទើ គ្រប់ ស្ថាប័ន នានា ជា ពិសេស  ស្ថាប័ន​​ដែល​គោរព​តាម​សាសនា​គ្រិស្ដ​បាន​ប្រារព្ធ​កម្មវិធី​បុណ្យ​ព្រះយេស៊ូ​ប្រសូត្រ​ឬ​ប្រជាជន​ទាំង​មួល​តែង​ដឹ​ង​ថា​បុណ្យ​ណូអែល​ ដែល ធ្វើ​ឡើង​ក្នុង​គោល​បំណង​រំលើក​ដល់​កាល​ដែល​ព្រះយេស៊ូ​ប្រសូត្រ​មក​លើ​ផែន​ដី​ និង ផ្ដល់​ធម៌​មេត្តា​ករុណា​ដល់​មនុស្ស​ទាំង​ឡាយ។

ក្នុង​នោះ​នៅ​សាលា​បច្ចេកទេស​ដុន​បូស្កូ​ទាំង​មូល​ជា​ពិសេស​សាលា​ ដុន​បូស្កូ ខេត្តកែប ក៏​មាន​ប្រារព្ធ​ផង​ដែរ ដែល​មាន​កម្មវិធី​ជា​ច្រើន​ដូចជា​ ការសម្ដែងសិល្បៈ ចម្រៀង ក្បាច់រាំ របាំ រឿងកប្លែង រឿងព្រះយេស៊ូប្រសូត្រ និង ឈុតអប់រំផងដែរ លើសពីនេះទៅទៀត
ក៏មានការលក់និងលេងល្បែងកម្សាន្ដព្រមទាំងអាចចាប់ឆ្នោតយករង្វាន់ផងដែរ។
បើតាមសម្ដីរបស់អ្នកចូលរួមម្នាក់បានឲ្យដឹងថាគាត់ពិតជាសប្បាយរីករាយជាខ្លាំងនៅក្នុងកម្មវិធីបុណ្យព្រះយេស៊ូប្រសូត្រនៅរាត្រីនេះហើយវាពិតជាមានភាពអស្ចារ្យណាស់ដែលសាលាដុនបូស្កូខេត្តកែបប្រារព្ធពិធីនេះជារាងរាល់ឆ្នាំ។
ក្នុងនោះផងដែរលោកពុក លី សំណាង ដែលជាអធិការសាលាដុនបូស្កូខេត្តកែបក៏បានបញ្ជាក់ថាគាត់ពិតជាសប្បាយដោយបានឃើញមានសកម្មភាពដ៏ប្រណិតនៅក្នុងសាលានិងសកម្មភាពដ៏អូអរនិងប្រកបដោយភាពរីករាយនៅក្នុងយប់នេះ ហើយលោកនឹងធ្វើឲ្យកាន់តែល្អឡើងជាមួយនឹងកម្មវិធីលោកក្រោយ។

គួររំលឹកផងដែរថាតាមប្រវត្តព្រះយេស៊ូប្រសូត្រគឺមិនមែនចំថ្ងៃទី២៥ខែធ្នូនោះទេ ហើយក៏គ្មាននណាម្នាក់ដឹងថានៅថ្ងៃណាច្បាស់លាស់ដែរទើព្រះសហគមន៍ទាំងមូលសម្រេចលើកយកថ្ងៃទី២៥ខែធ្នូជាថ្ងៃរលឹកដល់ថ្ងៃព្រះយេស៊ូប្រសូត្រ។

0 វាយតម្លៃ:

Post a Comment