រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។
រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៧មកម្លេះហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញដល់ទៅ៦ដងរួចមកហើយ។
-រដ្ឋធម្មនុញ្ញលើកទីមួយៈ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះមិនមានផ្លាស់បប្តូរទម្រង់នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ យើងទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។
- រដ្ឋធម្មនុញ្ញលើកទីពីរៈ គឺជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២ ។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមាន ការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែប សហរដ្ឋអាមេរិកវិញ។
- រដ្ឋធម្មនុញ្ញលើកទីបីៈ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតេ២១មាត្រា ចែកចេញជា១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុង កំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ ។
- រដ្ឋធម្មនុញ្ញលើកទី ៤ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។
- រដ្ឋធម្មនុញ្ញលើកទីប្រាំៈ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធា រណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។
- រដ្ឋធម្មនុញ្ញលើកទីប្រាំមួយៈ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន១២០រូបតំណាងឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន២០ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន១០អាសនៈ និង គណបក្សមូលីណាការទទួលបាន០១ អាសនៈ។
បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញបានដំណើរការយ៉ាងសកម្ម រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧%គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
នៅពេលនោះរដ្ឋធម្មធម្មនុញ្ញនេះមាន១៣៩មាត្រា ចែកចេញជា១៤ជំពូក និងឧបសម្ព័ន្ធចំនួន៦។ គិតមកដល់ត្រឹមថ្ងៃនេះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងមានអាយុ១៩ឆ្នាំហើយ។ បច្ចុប្បន្នរដ្ឋធម្មនុញ្ញនេះមាន ១៥៨មាត្រា និង ១៦ជំពូក។
- ជំពូកទី ១ ចែងអំពីអធិបតេយ្យ មាន៦ មាត្រា ពីមាត្រា ១ ដល់មាត្រា ៦។
- ជំពូកទី ២ ចែងអំពីព្រះមហាក្សត្រមាន២៤ មាត្រា ពីមាត្រា ៧ ដល់មាត្រា ៣០។
- ជំពូកទី ៣ ចែងអំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាន២០ មាត្រាពី មាត្រា៣១ ដល់មាត្រា ៥០។
- ជពូកទី៤ ចែងអំពីរបបនយោបាយមាន៥ មាត្រា ពីមាត្រា ៥១ ដល់មាត្រា៥៥។
- ជំពូកទី៥ ចែងអំពីសេដ្ឋកិច្ចមាន៩មាត្រាពីមាត្រា ៥៦ ដល់មាត្រា ៦៤ ។
- ជំពូកទី ៦ ចែងអំពីអប់រំ វប្បធម៌និងសង្គមកិច្ចមាន ១១ មាត្រា ពីមាត្រា៦៤ដល់មាត្រា ៧៥ ។
- ជំពូកទី ៧ ចែងអំពីរដ្ឋសភាមាន២៣ មាត្រា ពីមាត្រា ៧៦ ដល់ មាត្រា៩៨។
- ជំពូកទី ៨ ចែងអំពីព្រឹទ្ធសភាមាន១៧មាត្រា ពីមាត្រា ៩៩ថ្មី ដល់មាត្រា ១១៥ថ្មី។
- ជំពូកទី ៩ ចែងអំពីសមាជរដ្ឋសភានិងព្រឹទ្ធសភាមាន ២ មាត្រា ពីមាត្រា ១១៦ថ្មីដល់មាត្រា ១១៧ ថ្មី។
- ជំពូកទី ១០ ចែងអំពីរាជរដ្ឋាភិបាលមាន១០ មាត្រា ពីមាត្រា ១១៨ថ្មី ដល់មាត្រា ១២៧ថ្មី។
- ជំពូកទី ១១ ចែងអំពីអំណាចតុលាការមាន ៨ មាត្រាពីមាត្រា ១២៨ថ្មី ដល់មាត្រា ១៣៥ថ្មី ។
- ជំពូកទី ១២ថ្មី ចែងអំពីក្រុមប្រឹក្សាធម្មនុញ្ញ មាន៩ មាត្រាពីមាត្រា ១៣៦ថ្មី ដល់មាត្រា ១៤៤ថ្មី។
- ជំពូកទី ១៣ថ្មី ចែងអំពីការគ្រប់គ្រងរដ្ឋបាល មាន២មាត្រា ពីមាត្រា ១៤៥ ថ្មី ដល់មាត្រា ១៤៦។
- ជំពូកទី ១៤ថ្មី ចែងអំពីសមាជជាតិមាន៣ មាត្រា ពីមាត្រា ១៤៧ថ្មី ដល់មាត្រា១៤៩ថ្មី។
- ជំពូកទី ១៥ថ្មី ចែងអំពីអនុភាពនៃការសើររើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ មាន៤ មាត្រា ពីមាត្រា ១៥០ ថ្មី ដល់មាត្រា ១៥៣ថ្មី។
- ជំពូកទី ១៦ថ្មី ចែងអំពីអន្តរបញ្ញត្តិមាន៥មាត្រា ពីមាត្រា ១៥៤ថ្មី ដល់មាត្រា ១៥៨ថ្មី។
គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ គិតមកដល់បច្ចុប្បន្ននេះ មានវិសោធនកម្ម ០៦ លើក។

• លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន
• លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
• លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖ ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ
• លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័តរបស់រដ្ឋសភា ព្រឹទ្ធសភា
• លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័តរបស់រដ្ឋសភា ព្រឹទ្ធសភា
• លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល។
ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦៕

0 វាយតម្លៃ:
Post a Comment