Tuesday, November 5, 2013

 កាល​ពី​ព្រឹក​វេលា​ម៉ោង​ប្រាំ​បី​និង​សាម​សិប​នាទី នា​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថ្មីៗ​នេះ​ក្រុម​សិស្ស​និស្សិត​ផ្នែក​ ទំនាក់ទំនង​សង្គម និង សារពត័មាន នា​សាលា​បច្ចេកទេស​ ដុន ​បូស្កូ ​ខេត្ត​កែប និង ខេត្ត ព្រះសីហនុ ទទួល​បាន​ឪកាស​ដ៏​ល្អ​ក្នុង​ការ​ទៅ​ទស្សនៈ​កិច្ច​សិក្សា​ ដើម្បី​ជា​ការ​ស្រង់​យក​បទ​ពិសោធន៍ ទទួល​យក​នូវ​បច្ចេក​ទេស​ល្អៗ​ វិធីសាស្ដ្រ​ល្អ​ៗ ពី​សំណាក់​ប៉ុស្ដន៍​វិទ្យុ និង បុគ្គលិក​ដែល​បំរើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ ទាំង​អស់​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ

នៅ​ក្នុង​សកម្មភាព​នោះ​ដែរ​មាន​ការ​ចូល​រួម​ពី​សំណាក់ លោកតា Wolfgang Baneinfeind និង លោក Michael ដែល​ជាអ្នក​មាន​ជំនាញ​ច្បាស់​លាស់​និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការងារ​ជា​អ្នក​បច្ចេក​ទេស​ក្នុង​ប៉ុស្ដន៍​វិទ្យុ​នៅ​ប្រទេស​អាឡឺម៉ង់​ ហើយ​លោក​ទាំង​ពីរ​ក៏​បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​នា​សាលាបច្ចេកទេស​ ដុន បូស្កូ ខេត្ត​កែបលើស​ពី លោកតា Wolfgang Baneinfeind និង លោក Michael ក៏​មាន​លោក​គ្រូ​ផ្នែក​ទំនាក់​ទំនង​សង្គម​រួម​ដំណើរ​ជា​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សា​នុសិស្ស​និង​សកម្មភាព​ចុះ​ទស្សន​កិច្ច​សិក្សា​ទាំង​អស់​ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើឡើង

នៅ​ក្នុង​ទស្សន​កិច្ច​នោះ​សិស្សា​នុសិស្ស​បួន​ក្រុម​តូចៗ​បាន​ធ្វើ​ការ​ថត​សម្លេង​ធ្វើ​ការ​សម្ភាសន៍​ដើម្បី​យក​ទៅ​ធ្វើ​ជា​របាយការណ៍ នៃ​ការ​សិក្សា​រ​បស់​ពួ​ក​គេ ចំនែក​ឯ​សិស្ស​ដទៃ​ផ្សេង​ទៀត​បាន​ធ្វើ​ការ​សាក​សួរ​និង​ព្យាយាម​ស្វែង​យល់​ពី​ការ​ធ្វើ​ការ​ងារ​របស់​ប៉ុស្ដន៍វិទ្យុ​មួយ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ផ្ចិត​ផ្ចង់ចំនែក​ឯបុគ្គលិក​ដែល​បំរើ​ការ​ក្នុង​ប៉ុស្ដ​វិទ្យុ​ទាំង​អស់​ក៏​មាន​ភាព​រីករាយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ និង​បច្ចេក​ទេស​របស់​​ខ្លួន​ដល់​សិស្ស​និស្សិត​ទាំង​អស់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​

ជា​ចុង​បញ្ចប់​នៃ​ការ​ចុះ​ទស្សន​កិច្ច​សិក្សា​នេះ​សិស្សា​នុសិស្ស​ទាំង​អស់​លោក​គ្រូ​អ្នក​ស្ម័គ្រ​ចិត្ត​ ព្រម​ទាំង​បុគ្គលិក​នៃ​ប៉ុស្ដ​វិទ្យុ​បាន​ធ្វើ​ការ​ថត​រូប​ទុក​ជា​អនុស្សាវរី​ ព្រម​ទាំង​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​នេះ​បាន​យ៉ាង​ពេញ​លេញ​ និង​ប្រកប​ដោយ​ភាព​ជោកជ័យ​។

Sunday, November 3, 2013

កាល​​ពីរ​​សៀល​​វេលា​​ម៉ោង​​បី​​និ​​ង​​សាម​សិប​នាទី​ថ្ងៃ​អាទិត្យ ទីបី ខែ​វិច្ឆិកា ឆ្នាំ២០១៣ នេះ​មាន​រថយន្ដដឹងដីមួយគ្រឿងធ្វើដំណើរពីរង្វង់មូលសេះសឆ្ពោះ​តាម​ដង​ផ្លូវ​ជាតិ​លេង​សាម​សិន​បីអា​ តម្រង់​ទៅ​តាម​ផ្លូវ​មាត់​ឆ្នេរ​
តែ​ពេល​មក​ដល់​ម្ដុំ​ភោជនីយដ្ឋាន​ត្នោត​បី​ដើម​​ត្រង់​លើ​កំ​ណាត់​ផ្លូវ​ដែល​កំពុង​តែ​ជួស​ជុល​ស្រាប់​តែ​រថយន្ដ​នោះ​ផុង​ម្ខាង​ដែល​ធ្វើ​ឲ្យ​ឡាន​ស្ទើ​ក្រឡាប់​ដោយ​គ្រាន់​តែ​បះ​ជើង​ម្ខាង​ព្រម​ទាំង​កំពុប​ដី​ចេញ​ពី​រថយន្ដ​មួយ​ចំនែក​

នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ដែរ​មិន​មាន​អ្នក​ណា​មួយ​រង​របួស​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ តែ​ក៏​មាន​ប្រជាជន​និង​កម្មករ​ដែល​ធ្វើ​ផ្លូវ​នៅ​ទីនោះ​ជួយ​សម្រួល​និង​លើក​រថយន្ត​នោះ​ឡើង​ដែរ​

ហេតុ​ការណ៍​នេះ​អាច​សនិដ្ឋាន​បាន​ថា​មក​ពី​ដី​នៅ​ម្ដុំ​នោះ​កំពុង​តែ​ជួស​ជុល​ហើយ​មាន​លក្ខណៈ​មិន​សូវ​រឹង​មាំ​និង​ហាប់​ណែន​ល្អ​ហើយ​ស្រប​ជា​មួយ​រថយន្ដ​ដែល​ដឹក​ដី​មាន​ទម្ងន់​ធ្ងន់​ផង​នោះ​ក៏​ផុង​ម្ខាង​និង​បះ​ជើង​ហើប​កង់​ម្ខាង​ដូច​នេះ​ទៅ​ 

Friday, November 1, 2013

កាល​ពី​ថ្ងៃ​សុក្រ ទីមួយ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ សិស្សា​នុសិស្ស​ព្រម​ទាំង​លោក​គ្រូ​ ផ្នែក​​ទំនាក់ទំនង​សង្គម និង ផ្នែក​ពត៌មាន​វិទ្យា​និង​ភាសា នៃ​សាលា​បច្ចេក​ទេស​ ដុន​បូស្កូ​ ខេត្ត​កែប បាន​រៀប​ចំ​កម្មវិធី​តូច​មួយ​តែ​វា​មាន​អត្ថន័យ​យ៉ាង​ជ្រៀល​ជ្រៅ​សម្រាប់ អ្នក​ស្ម័គ្រ​ចិត្ត​ពី​រូប​ គឺ លោក​គ្រូ ឡេវ តុលា និង  លោកគ្រូ ផុន សុខយ៉ា ដែល​ចុះ​មក​ជួយប​ង្រៀន​ដោយ​មិន​គិត​ពី​ប្រាក់​កម្រៃ​ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ផ្ចិត​ផ្ចង់​ដើម្បី​ផ្ដល់​ចំនេះ​វិទ្យា​យ៉ាង​ពិត​ប្រាកដ​​ផ្នែក​ភាសា​អង់គ្លេស​ដល់​សិស្សា​នុសិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម ព្រម​ទាំង​សិស្សា​នុសិស្ស​ផ្នែក​ពត៌​មាន​វិទ្យា​ អស់​រយៈ​ពេល​មួយ​ខែ​កន្លង​មក​ហើយ​នេះ

ជា​ការ​តប​ស្នង​នៃ​ឆន្ទៈ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​លោក​គ្រូ​ទាំង​ពីរ​ សិស្សា​នុសិស្ស​ទាំង​អស់​ក៏​មាន​លិខិត​ថ្លែង​អំណរ​អ​គុណ​ព្រម​ទាំង​មាន​អំណោយ​ប្រកប​ដោយ​ទឹក​ចិត្ត​ថ្លែង​អំណ​គុណ​ជូន​ដល់​លោក​គ្រូ​ទាំង​ពីរ​

ក្នុង​កម្មវិធី​នេះ​ដែរ​លោក​ពុក លី សំណាង មាន​មតិ​សំណេះ​សំណាល​​​និង​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដោយ​សារ​តែ​ក្នុង​សាលា​មិន​ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជាជនជាតិ​ខ្មែរ​ឡើង​ ហើយ​លោក​ពុក​ក៏​បាន​ធ្វើការ​អរគុណ​ចំពោះ​លោក​គ្រូ​ទាំង​ពីរ​ដែល​ចំណាយ​ពេល​ដ៏​មាន​ដម្លៃ​មក​ចែក​រំលែក​ដល់​សិស្សា​នុសិស្ស​ទាំង​អស់

បន្ទាប់​ពី​ធ្វើ​ការ​អរគុណ​ដល់​លោក​គ្រូ​ទាំង​ពីរ​រួច​ហើយ​ លោក​គ្រូ ពៅ តុលា ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សង្គម ព្រម​ទាំង​លោកគ្រូ ឃឹម សិលា ជា​ប្រធាន​ផ្នែក​ពត៌មាន​វិទ្យា​ បាន​ធ្វើ​ការ​ប្រគល់​វិញ្ញា​ប័ន​ប័ត្រ​បញ្ជាក់​ពី​ការ​ចុះ​មក​ស្ម័គ្រ​ចិត្ត​ជួយ​បង្រៀន​ដល់​សិស្សា​នុ​សិស្ស​ទាំង​អស់​

ចុង​បញ្ចប់​នៃ​កម្មវិធី​នេះ​សិស្សា​នុសិស្ស​ទាំង​អស់​ លោក​គ្រូ និង​លោក​ពុក​ធ្វើ​ការ​ថត​រូប​ជុំ​គ្នា​ទុក​ជា​អនុស្សាវរី យ៉ាង​ស្និទ្ធ​ស្នាល​និង​ប្រកប​ដោយ​ស្នាម​ញញឹម។

កាល​ពី​ថ្ងៃ​សុក្រ ទីមួយ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ សិស្សា​នុសិស្ស​ព្រម​ទាំង​លោក​គ្រូ​ ផ្នែក​​ទំនាក់ទំនង​សង្គម និង ផ្នែក​ពត៌មាន​វិទ្យា​និង​ភាសា នៃ​សាលា​បច្ចេក​ទេស​ ដុន​បូស្កូ​ ខេត្ត​កែប បាន​រៀប​ចំ​កម្មវិធី​តូច​មួយ​តែ​វា​មាន​អត្ថន័យ​យ៉ាង​ជ្រៀល​ជ្រៅ​សម្រាប់ អ្នក​ស្ម័គ្រ​ចិត្ត​ពី​រូប​ គឺ លោក​គ្រូ ឡេវ តុលា និង  លោកគ្រូ ផុន សុខយ៉ា ដែល​ចុះ​មក​ជួយប​ង្រៀន​ដោយ​មិន​គិត​ពី​ប្រាក់​កម្រៃ​ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ផ្ចិត​ផ្ចង់​ដើម្បី​ផ្ដល់​ចំនេះ​វិទ្យា​យ៉ាង​ពិត​ប្រាកដ​​ផ្នែក​ភាសា​អង់គ្លេស​ដល់​សិស្សា​នុសិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម ព្រម​ទាំង​សិស្សា​នុសិស្ស​ផ្នែក​ពត៌​មាន​វិទ្យា​ អស់​រយៈ​ពេល​មួយ​ខែ​កន្លង​មក​ហើយ​នេះ
 
ជា​ការ​តប​ស្នង​នៃ​ឆន្ទៈ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​លោក​គ្រូ​ទាំង​ពីរ​ សិស្សា​នុសិស្ស​ទាំង​អស់​ក៏​មាន​លិខិត​ថ្លែង​អំណរ​អ​គុណ​ព្រម​ទាំង​មាន​អំណោយ​ប្រកប​ដោយ​ទឹក​ចិត្ត​ថ្លែង​អំណ​គុណ​ជូន​ដល់​លោក​គ្រូ​ទាំង​ពីរ​

ក្នុង​កម្មវិធី​នេះ​ដែរ​លោក​ពុក លី សំណាង មាន​មតិ​សំណេះ​សំណាល​​និង​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដោយ​សារ​តែ​ក្នុង​សាលា​មិន​ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ជាជនជាតិ​ខ្មែរ​ឡើង​ ហើយ​លោក​ពុក​ក៏​បាន​ធ្វើការ​អរគុណ​ចំពោះ​លោក​គ្រូ​ទាំង​ពីរ​ដែល​ចំណាយ​ពេល​ដ៏​មាន​ដម្លៃ​មក​ចែក​រំលែក​ដល់​សិស្សា​នុសិស្ស​ទាំង​អស់