ការធ្វើក្បួនឬស្សីដើម្បីបណ្ដែតនិង ធ្វើការប្រកួតផ្សេងៗវាជាការកម្សាន្ដ និង ជាកីឡាមួយប្រភេទដែរ ដែលវាផ្ដល់នូវភាពរីករាយនិង បរិយាកាសល្អៗនៅថ្ងៃវិស្សមកាលនិងថ្ងៃសម្រាក់ផ្សេងៗហើយវាក៏បញ្ជាក់ពីសម្បគ្គីភាពក្នុងក្រុមមួយដែរ។ ហើយកាលពីល្ងាចថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៤ ដែលកន្លងទៅថ្មីៗនេះនៅក្រោយសាលាបច្ចកទេស ដុនបូស្កូខេត្តកែបក៏មានភ្ញៀវទេសចរណ៏មួយក្រុមបានមកលេងល្បែងកំសាន្ដជាមួយកីឡាធ្វើក្បួនឬស្សីនិងបណ្ដែតប្រណាំងជាការកម្សាន្ដផងដែរ ដែលភាពច្រើននៃភ្ញៀវទេសចរណ៍ទាំងនោះជាជនជាតិចិន ជនជាតិ វៀតណាម និង មានមួយចំនួនតូចទៀតជាជនជាតិខ្មែរផងដែរ។
ក្នុងកម្មវិធីជិះក្បូនកំសាន្កនេះគឺជាការដឹកនាំដោយលោកម៉ាក់ដែលគាត់គឺជាជនជាតិអង់គ្លេសហើយគាត់ជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងខេត្តកែបអស់រយៈពេលជាយូរណាស់មកហើយ។ ដែលគាត់បានបង្កើតល្បែងកំសាន្តជាច្រើននៅក្នុងខេត្តកែបហើយរួមទាំងបូកបញ្ចូល និង ល្បែងជិះក្បូនកាលពីម្សិលមិញ ។
ក្នុងនោះដែរក៏មានលោកពុកលី សំណាង ដែលជាអធិការសាលាដុនបូស្កូកែបផ្ទាល់បានមានប្រសាសន៍ថា "លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរណ៍ជាច្រើនដែលបានចូលរួមល្បែងកំសាន្តនៅសមុទ្រដុនបូស្កូកែបយើងនេះ ហើយគាត់ក៏ និង សង្ឃឹមថាពេលក្រោយនឹងមានភ្ញៀវទេសចរណ៍ជាច្រើននឹងបន្តមកកម្សាន្ដដូចសកម្មភាពដូចនេះផងដែរ"។
ហើយនៅក្នុងនោះលោក ម៉ាក់ បានផ្ដល់ឧកាសឲ្យសិស្សដុនបូស្កូកែបចូលរួមលេងល្បែងកំសាន្តដោយការជិះក្បូនក្នុងទឹកសមុទ្រអស់រយៈពេលពីរថ្ងៃផងដែរ។

0 វាយតម្លៃ:
Post a Comment