Monday, March 4, 2013


អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci)
អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានប្រសូត្រនៅប្រទេសអ៊ីតាលី នៅថ្ងៃទី៩ ខែមិនា ឆ្នាំ១៤៥៤ ហើយលោកបានទទួល​មរណភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ១៥១២។ អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) គឺជាជនជាតិអ៊ីតាលី អ្នករុករក ហិរញ្ញករ និង​ជា​អ្នកគូស​ផែនទី ហើយជាអ្នកដែលបង្ហើបបង្ហាញប្រទេសប្រេស៊ីលនឹងភាគខាងលិចប្រទេសឥណ្ឌាដែល​មិន​មែន​​ដំណាងឲ្យ​អាស៊ីជាយភាគខាងកើតដូចជាកាស្មានដំបូងរបស់កូឡំបូស (Columbus) ប៉ុន្តែជំនួសឲ្យការរួបរួមអស់ពីសមត្ថភាពក្នុងការស្វែង​រកក៏បានបែងចែក​ដែនដីដ៏ធំដែល​សព្វ​ថ្ងៃ​គ្នា​អ្នកណាដឹងពី អាហ្វ្រូ- អ៊ីរ៉ាស៊ី (Afro-Eurasians)។ តាមការធម្មតាបើយោងទៅតាម​ ពិភព​លោកថ្មីបានក្លាយពាក្រទៅជា ទ្វីបដ៏ពិសេស ហើយក៏ក្លាយទៅជា អាមេរិក (America) នឹងអាមេរិកនេះ​ទំនងជាឈ្មោះ​ក្លាយ​មកពី កំណែប្រែថ្មីនៃឈ្មោះដំបូងរបស់ វេស្ពូស៊ី (Vespucci)
សាវតា
អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានកើតនឹងលូតលាសធំធាត់ក្នុង ហ្វ្លរេន(Florence) អ៊ីតាលី​(Italy)។ គាត់ជាកូនប្រុសទីបី​នៃសើ ណាស្តាជីអូ(SerNastagio) ឬ អាណាស្​តា​ស៊ី​អូ​(Abastasio) ដោយទទួលបានលិខិតវិញ្ញាបនកម្មហ្វ្លរេនទីន(Florentie) និង លីសាបែលតា។
ខណៈពេលដែបងប្រុសរបស់គាត់បានបញ្ជូនគាត់ឲ្យទៅរៀននៅសកលវិទ្យាល័យនៃ ភីសា(Pisa) ដែជាកន្លែងដែលខ្នះខ្នែងក្នុង​ការ​សិក្សា។ អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានជួប នឹង ពេញចិត្តនូវជីវិតពាណិជ្ជវិស័យ គឺគិតតែពីការរកចំណេញ។ ហើយគាត់​បាន​គេជួលទៅធ្វើជាស្មៀនដោយអ្នកជំនួញ ហ្វ្លរេនទីន(Florentine) ផ្ទះនមេឌីស៊ី(house of Medici) ដែលដឹងនាំដោយ​ ឡូរេនហ្សូ ឌី មេឌីស៊ី​(Lorenzo de Medici)។ វេស្ពូស៊ី (Vespucci)ទទួលបានការចូលចិត្តនឹងការថែររក្សាពី ឡូរេនហ្សូ ភីអ៊ើហ្វ្រេនសេស្កូ ឌីមេឌីស៊ី​ (Lorenzo Pierfrancesco de Medici) ដែលជាអ្នកដឹងនាំមុខជំនួយបន្ទាប់ពី ឡូរេនហ្សូ​(Lorenzo) ដែល​បានស្លាប់​នៅឆ្នាម១៤៩២។ ក្នុងខែមិនា​ឆ្នាំ១៤៩២ មេឌីស៊ី(Medici)​ បានបញ្ជូនជនអាយុ៣០ឆ្នាំ វេស្ពូស៊ី (Vespucci) និង ដូណាតូ នីកូលីនី(Donato Niccolini) ជាភ្នាក់ងាសម្ងាត់ទៅមើលការិយាល័យដែលជាសាខាមេឌីស៊ី នៅ ខាឌីស(Cadiz) ប្រទេសអេស៉្បាញ និងទៅមើល​អ្នក​ដឹង​នាំនៅទីនេះព្រមទាំងបញ្ហាដែលទាក់ទងដទៃទៀតដែលស្ថិតក្រោមការសង្ស័យ។
ក្នុងខែមេសាឆ្នាំ១៤៩៥ ដោយល្បិចកលទុច្ចរិតរបស់សង្ឃរាជ្យ(ក្នុងសាសនាគ្រិស្ដ) ជូន រ៉ុឌ្រិហ្កេ ឌើ ហ្វ្រនសេខា(Juan Rodríguez de Fonseca) និងស្ដេចនៃ ខាស្ទីល(Crown of Castile) ដែលបានបំផ្លាញចំណាយផ្ដាច់មុខរបស់ពួកគេទៅលើ គ្រីស្តុបភើ កូឡុំប៊ូស​(Christopher Columbus) និង ការចាប់ផ្ដើមដក់ចេញនូវនាវឹកសម្រាប់ទៅភាគខាងកើតប្រទេសឥណ្ឌា។ ទើបតែប្រហែលពេល​កំឡុង​ឆ្នាំ(១៤៩៥-១៤៩៦) វេស្ពូស៊ី (Vespucci) បានគេជួលឲ្យធ្វើជាអ្នកប្រតិបត្តិនៅ ជីអានណូតូ ប៊ើរ៉ាឌី ដោយពាណិជ្ជករ​អ៊ីតាលី​ម្នាក់ដែល​ទើប​នឹងស្លាប់នៅសើវីឡា(Seville)។ បន្ទាប់ពីរឿងទាំងនេះកន្លងផុតទៅ វេស្ពូស៊ី (Vespucci) បានបន្តរទិញទំនិញ​និងម៉ៅយកទាំង​អស់​ក្នុង​ជំនួញ សម្រាប់បេសកកម្មរបស់គាត់នៅប្រទេសឥណ្ឌា។

នាវាចរណ៍លើកដំបូង
សំបុត្រដែលបង្ហាញជាសាធារណ៍ក្នុងឆ្នាំ១៥០៤ ដែលអះអាងពីរឿងរបស់វេស្ពូស៊ី (Vespucci) សរសេរដោយ សូឌើរីនី(Soderini)​ ដោយ​​គាត់​បានទៅកំសាន្ដទស្សនាមើលអស់ពេលយ៉ាងយូនៅពិភពលោកថ្មីដោយចាកចេញពីប្រទេស​អេស៉្បាញ​ក្នុងឆ្នាំ១៤៩៧ហើយ​ត្រលប់មកវិញក្នុងខែតុលាឆ្នាំ១៥៩៨។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ដ្រដែលមានការសង្ស័យពីការរុករកកន្លែងថ្មី និង គិត​ទៅ​លើសំបុត្រដែលក្លែងបន្លំមួយ។ ទោះជាអ្នកណាក៏មិនសរសេរសំបុត្រដែលកត់សម្គាល់ពពីប្រពៃណីជនជាតិដើម រួមបញ្ចូលទាំង​ការ​ប្រើប្រាស់​អង្រឹងនិងផ្ទះសម្រាប់ឆ្ពុង។
នាវាចរណ៍លើកទីពីរ
ប្រហែលឆ្នាំ១៤៩៩-១៥០០ វេស្ពូស៊ី (Vespucci) បានចូលរួមបេសកកម្មបានពីរ បីដងក្នុងប្រទេសអេស៉្បាញ ជាមួយ អាឡង់សូ ឌើ អូជេដា(Alonso de Ojeda) ធ្វើជាមេបញ្ជាការកងនាវា។ ក្នុងគោលបំណងចង់បរនាវាជុំវិញភាគខាងត្បូង នឹង បញ្ចប់ចុះចតនៅ​ទ្វីបអាហ្វ្រិកតាមសមុទ្រឥណ្ឌា។ បន្ទាប់ពីចុះចត់នៅច្រាំងនៃតំបន់មួយដែលសព្វថ្ងៃជាប្រទេស ហ្គុយយ៉ាណា(Guyana) វាហាក់​ដូចជាដំបន់ពីដែលបានបែកចេញពីគ្នា។ វេស្ពូស៊ី (Vespucci) បានបរកប៉ាលឆ្ពោះទៅភាគខាងត្បូងដើម្បីស្វែងរកភ្នំ នៃទន្លេ អាម៉ាហ្សូន (Amazon River) និងការស្វែងរក៦°S ហើយមុនពេលការបរកប៉ាល់ក្រឡឹងជុំវិញនិងការឃើញ ទ្រីនីដាដ(Trinidad) ព្រមទាំង ទន្លេ អូរីណូកូ(Orinoco River ) និងការត្រលប់មកអេស៉្បាញវិញតាមផ្លូវ ហ៊ីស្ពានីអូឡា(Hispaniola)។ សំបុត្រ ដែលឡូរេនហ្សូ ភីអ៊ើហ្វ្រេនសេស្កូ ឌី មេឌីស៊ី(Lorenzo Pierfrancesco de Medici) ដែលចោទប្រកាន់ថាវេស្ពូស៊ី (Vespucci) បានសម្រេចចិត្តធ្វើដំណើតាមចិត្តរបស់គាត់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៤៩៩ក្នុងពេលធ្វើនាវាចរណ៍របស់គាត់។ ទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់នេះប្រហែលជាមិនមែនជាការពិតនោះទេ ហើយដោយគ្នានអ្នកនាជឿជាក់លើលិខិត​នេះ​ឡើយ។
នាវាចរណ៍លើកទីបី
កាធ្វើនាវាចរណ៍ពិតប្រាកដរបស់វេស្ពូស៊ី (Vespucci) មានការដឹងនាំដោយ ហ្កោនកាឡូ ខូលហូ(Gonçalo Coelho) ក្នុងឆ្នាំ១៥០១-១៥០២ទៅប្រទេសប៉ទុយហ្កាល ពីរបីដង។ ចេញពី លីសប៊ន(Lisbon) កងនាវាបរកប៉ាលដំបូងទៅ កាពី វើដ(Cape Verde) ជា​កន្លែងដែលពួកគេជួបកប៉ាលពីររបស់ ប៉េដ្រូ អាលវ៉ារេស ខាប្រាល(Pedro Álvares Cabral) ដែលត្រលប់ពីឥណ្ឌា។ ក្នុងលិខិតនិយាយពី​កាពីវើដ​(Cape Verde)ដែល វេស្ពូស៊ី(Vespucci) បាននិយាយថាគាត់សង្ឃឹមថានឹងបានទៅទស្សនានៅ​កន្លែងដដែរដែលអាល់វ៉ាស ខាប្រាល(Álvares Cabral) បានពិនិត្យរួចមកហើយ និងស្នើឡើងថានឹងមានបំណងចង់បរកប៉ាល់ទៅ​ភាគ​ខាងលិចទៅអាស៊ី ដូចនៅឆ្នាំ១៤៩៩-១៥០០។ នៅលើច្រាំងនៃប្រទេសប្រស៊ីលពួកគេបានបរកប៉ាល់ទៅភាគខាងត្បូងពីច្រាំងអាមេរិកខាងត្បូងទៅដល់ឈូងសមុទ្រ រីអូ ឌើ ជេនណេរ៉ូ​(Rio de Janeiro)។ បើសិនជារឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេជឿជាក់ គាត់បានមកដល់រយៈទទឹងនៃ​ប៉ាតាហ្គូនី​​(​Patagonia) មុនពេលគាតត្រលប់មកវិញ ទោះបីជាវាមើលទៅហាក់ដូចជាមានការសង្ស័យ តាំងពីបញ្ជីរបស់គាត់​គឺមិន​មាន​ការកត់សម្គាល់ឲ្យទូលំទូលាយពីច្រាំងទន្លេ​រីអូ ឌើ ឡា ផ្លាតា​(Río de la Plata) ជាកន្លែងដែលគាត់គួតែទៅប្រសិនបើគាត់ចាក​ឆ្ងាយទៅភាគខាងត្បូង។ ផែនទីអាមេរិកខាងត្បូងដែលគូសដោយប្រទេសប៉ទុយហ្កាលបានបង្កើតឡើងបន្ទាប់ពីការធ្វើនាវាចរណ៍​នៃខូអេលហូ(Coelho) និងវេស្ពូស៊ី (Vespucci) ដោយមិនបានបង្ហាញកន្លែងមួយចំនួនដែលសព្វថ្ងៃជាកាណានេអែល (Cananéia) នៅរយៈបណ្ដោយ ២៥o ខាងត្បូង ដូចច្នេះផែនទីនេះប្រហែលជាតំណាងឲ្យតែអាណាចក្រមួយចំនួនធំនៅភាគ​ខាងត្បូង​ក្នុងពេល​នៃដំណើនាវាចរណ៍របស់គាត់។
បន្ទាប់ពីពាក់កណ្ដាលបេសកកម្មដំបូង វេស្ពូស៊ី (Vespucci) បានគូសផែនទីទូទាំងភាគខាងត្បូងគឺ អាលផា(Alpha)និងបេតា សេន​តា​អ៊ូរី(Beta Centauri) ដែលល្អស្អាតដូចជាក្រុមតារា ក្រូស(constellation Crux) ទោះបីជាតារាទាំងនេះធ្លាប់បានដឹងដោយ​ក្រិច​បុ​រា​ណក៏ដោយ ក៏មានការធ្លាក់ចុះខ្សោយជាបន្តបន្ទាប់តាំងពីដើមរហូតដល់ក្រោមព្រំដែនទ្វីបអ៊ីរ៉ុបដូចនេះពួកគេបានបំផ្លេចវា​ចោល​។ ក្នុងការត្រលបមកវិញរបស់គាត់ពីលីសប៊ន(Lisbon) វេស្ពូស៊ី(Vespucci) បានសរសេរក្នុងលិខិតមួយទៅមេឌីស៊ី (d'Medici)​ ​ថាដែនដីដែកពួកគេបានរុករកគឺជាដែនដីដ៏ធំដែពួកគេរកឃើញមុនអ្នកដទៃនិងមានលក្ខណៈខុសពីទ្វីបអាស៊ីដែលពណ៌នាដោយ ផ្ទូលេមី(Ptolemy) ឬក៏ មាកូផូលូ(Marco Polo) ដូច្នេះវាគួតែជាពិភពលោកថ្មីដែលវាជាទ្វីបទី៤ដែលគេមិនដែលដឹងពិមុនមកបន្ទាប់​ពីអ៊ីរ៉ុប អាស៊ី និង អាហ្វ្រិច។
នាវាចរណ៍លើកទីបួន
នាវាចរណ៍លើសមុទ្រលើកទី៤របស់គាត់គឺជាបេសកកម្មផ្សេងរបស់គាត់សម្រាប់ស្ដេចប៉ទុយហ្កាលចុះទៅភាគខាងត្បូងនៃច្រាំង​ប្រទេសប្រស៊ីលដែលចេញដំណើក្នុងខែឧសភា ឆ្នាំ១៥០៣និងត្រលប់មកប៉ទុយហ្កាល់វិញនៅ ខែមិថុនា ឆ្នាំ១៥០៤។ ដូចដែលបានពោលនៅការធ្វើនាវាចរណ៍លើកដំបូងរបស់គាត់ ដំណើនាវាចរណ៍ចុងក្រោយរបស់គាត់នៅក្នុងឆ្នាំ១៥០៣-១៥០៤​គឺ មានការជំទាស់ប្រកែកគ្នាក្នុងការយកកន្លែង។ ប្រភពតែមួយនៃពត៌មានសម្រាប់នាវាចរណ៍លើកទីមួយរបស់គាត់គឺ លិខិត សូដើរីនី(Soderini) ប៉ុន្តែមានការទំទាស់ពីអ្នកប្រាជ្ញសម័យថ្មីពីរបីនាក់ពីលិខិតដែលសរសេរដោយវេស្ពូស៊ី (Vespucci) គឺសូដើរីនី(Soderini) នេះពេលខ្លះវាក៏នៅមានការនិមច្បាស់លាស់ទោះជាវេស្ពូស៊ី (Vespucci)ជាអ្នកធ្វើដំណើផ្ទាល់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយក៏ឯកសារប៉ទុយហ្កាលយល់ស្របជាមួយដំណើនាវាចរណ៍ដែលធ្វើដំណើឡើងដោយនាវឹកហ្កូនកាឡូ ខូអេលហូ (Gonçalo Coelho)ក្នុងឆ្នាំ១៥០៣-១៥០៤។ វាដូចជាបេសកកម្មរបស់នាវឹកកាលពីឆ្នាំ១៥០១ក្ន(នាវាចរណ៍លើកទី៣របស់វេស្ពូស៊ី) នឹងដូចច្នេះវាគឺអាចធ្វើបានតែម្យ៉ាងដែល​វេស្ពូស៊ី(Vespucci) បានទៅលើកប៉ាល់ដ៏ល្អមួយនេះ។ ទោះជាយ៉ាងណាក៏ដោយវាគឺមិនមានសិទ្ធពេញលេញក្នុងការយល់ព្រម​ជា​មួយវេស្ពូស៊ី (Vespucci) ដែលគាត់នៅលើកប៉ាល់និងមានការពិបាកខ្លះដែលមានក្នុងរបាយការណ៍ កាលបរិច្ឆេត និង ពត៌មានលំអិតផ្សេងៗទៀត។
លិខិតនៃរឿងនេះមានការជជែករកខុសត្រូវគ្នាបន្ទាប់ពីវេស្ពូស៊ី(Vespucci) បានស្លាប់ ជាពិសេសអ្នកនៅក្នុងណោមអ្នកដែលគាំ​ទ្រ​កូឡុំប៊ូសដែលជាអ្នកបានជឿជាក់ពីអទិភាពរបស់កូឡុំប៊ូសសម្រាប់ការស្វែងរកអាមេរិក និងដែលបានចាប់ផ្ដើមទំលាយ និង ពិតជាបានបំផ្លាញកេរ្ដិ៍ឈ្មោះរបស់វេស្ពូស៊ី (Vespucci)

0 វាយតម្លៃ:

Post a Comment