Thursday, January 31, 2013

កម្មវិធីកីឡាពណ៌ដើម្បីរំលឹក លោកឪពុក បូស្កូ (បេះដូងធំធេងដូចខ្សាច់សមុទ្រ) 

     នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែប មាន​​ប្រារព្ធកម្មវិធី កីឡាពណ៌ ដើម្បីរំលឹកដល់លោកឪពុកបូស្កូ និង ថ្ងៃដែលលោកទទួល​មរណភាព ហើយក៏ជាថ្ងៃដែលលោកបានទទួលនាមជា សន្តយោហាន់ បូស្កូ ។ មូលហេតុដែលមានកម្មវិធីនេះ​គឺមកពីលោកពុកបូស្កូ ដែលមានប្រសាសន៍ថា កន្លែងដែលមានក្ដីសុខមាន៤កន្លែងគឺ៖

  • កន្លែងរោងជាង
  • កន្លែងធ្វើការងារ
  • កន្លែងលេងកីឡា
  • និងព្រះវិហា

     កម្មវិធីនេះប្រារព្ធឡើងនៅម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្សតិ៍ ទី ៣១ ខែ មករា ឆ្នាំ ២០១៣ ដោយ​
មានការដង្ហែរក្បួន នៃក្រុមទាំង៤គឺ ក្រហម លឿង ខៀវ និង ផ្កាឈូក​បន្ទាប់មក មានការថ្វាយដង្វាយ​
ដល់លោក​ឪពុក​ បូស្កូ បន្ទាប់ពីនេះ មានការអាន​ធម៌​អទិដ្ឋានលោកពុកបូស្កូ អត្ថន័យនៃពណ៌ទាំង ៤
ការ​អានប្ដេជ្ញាដែលមានសេក្ដីថា នឹងលេងឲ្យអស់ពីសមត្ថភាពនិង មិន​ប​ង្ករជម្លោះ​នៅពេល​លេង​​​
កីឡា បន្ទាប់មក លោកពុក លី សំណាង មានមតិបើកកម្មវិធី ហើយកីបានចាប់ផ្ដើម​ដុតភ្លើង​គប់​
បើក​កម្មវិធី។ ហើយកម្មវិធីកីឡាពណ៌នេះដែរ​បានចាប់ផ្ដើមធ្វើឡើងចាប់តាំងពីថ្ងៃទី០៨ ខែ មករា ឆ្នាំ
២០១៣ លើវិញ្ញាសារ បាល់ទះ បាល់បោះ និង បាល់ទាត់។ និង បញ្ចប់ពីថ្ងៃ៣១ ខែ មករា ឆ្នាំ ២០១៣
លើវិញ្ញាសាររត់ប្រណាំង លោតកំពស់ លោតចម្រាយ ទាញព្រាត់និង កម្មវិធីកម្សាន្ដដូចជា​លោតបាវ​
ពៀតបាល់ ញុំាចេកប្រណាំងគ្នា។ នៅក្នុងកម្មវិធីនេះមានអាហារសម្រន់ ផ្លែឈើ ភេសជ្ជៈ សម្រាប់ កីឡាករ និង កីឡាការនី បរិភោគ។ ក្រោយបញ្ចប់ការប្រកួត អស់មានការប្រកាសលិទ្ធផល ដែល​ស្រង់​​ពិន្ទុទាំងអស់នៃការប្រកួត ប្រចាំក្រុមនិមួយៗដោយ៖

  1. លេខមួយបានទៅលើក្រុម ពណ៌ក្រហម
  2. លេខពីរបានទៅលើក្រុម ពណ៌លឿង
  3. លេខបីបានទៅលើក្រុម ពណ៌ខៀវ
  4. លេខបួនបានទៅលើក្រុម ពណ៌ផ្កាឈូក

     ក្រោយបញ្ចប់ការប្រកាសលិទ្ធផល មានការប្រគល់រង្វាន់ដល់ក្រុមទាំងអស់តាមចំណាត់​ថ្នាក់​រៀងៗ​​ខ្លួន ហើយ លោកឪពុក លី សំណាង បានមានមតិបិតកម្មវិធី។ ហើយនៅពេលល្ងាចម៉ោង ៦:០០ មានការធ្វើអភិបូជា ដោយមាន​ការចូល​រួម​ពី លោកឪពុក ហ្វើណាលដូ(Fernaldo) លោក​ឪពុក លូកាស (Lucas) និងគ្រិស្ដបរិស័គ្រ​មកពី​ព្រះ​វិហារ​កំពត។ បន្ទាប់ពីអាហារពេលយប់រួចមក មានការ​រាំលេងកម្សាន្ដរួមគ្នា​យ៉ាងសប្បាយ​រីករាយ​។


































































Wednesday, January 23, 2013


ស្ទេវិនជើរ៉ាត (Steven Gerrard) គឺជាកីឡាករដែលលេងល្អរបស់ ​​លីវើភូល (Liverpool) ជាមួយនឹងខ្សែការពារ ជីមី ខារ៉ាហ្គើ (Jamie Carragher)
ប្រធានក្រុមនៃ ក្លិបហង្សក្រហម លីវើភូល (Liverpool) និងក្លិបជំរើសជាតិអង់គ្លេសបានទទួលនូវ​កិត្តិយស​​​ពីសមាគមន៍ អនកសរសេរពីបាលទាត់កាលពីនៅថ្ងៃអាទិត្យ។
ស្ទេវិនជើរ៉ាត (Steven Gerrard) មិនដែលទទួលជ័យជំនះពាន់រង្វាន់ជើងឯកណាមូយឡើយ តែគាត់​បានជូយដឹងនាំក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់តំណែងពាន់រង្វាន់ទ្វីបអ៊ឺរុប (Champions League)​។ ពានរង្វាន់ក្លិននៅអង់គ្លេស អេហ្វ អេ ខាប់(FA Cubs) ពីរដង និង ពានរង្វាន់ លីក ខាប់ (League Cups) បីដង
ជីមី ខារ៉ាហ្គើ (Jamie Carragher) បាននិយាយថា ពួកយើងនៅតែក្លាយ​ជាកីឡាករ​ដីល្អ​សម្រាប់​ក្លិប​​លីវើភូល (Liverpool) រហូត
ប្រជាជននឹងនិយាយថាវានឹងមានភាពលំអៀង ពិព្រោះតែពួកយើងជាមិត្តល្អនឹងគ្នានិងពិព្រោះតែ​ពួកយើងបានបានយកឈ្នះគ្នាទៅវិញទៅមក តែវាគឺជាការសរសើរគាត់ដោយពិតប្រាកដ
មានមនុស្សជាច្រើនដូចជា Kenny Dalglish, Graeme Souness, Ian Rush និងគ្រប់គ្រូបង្វិក លំដាប់​ថ្នាក់​ពិភពលោកទាំងអស់ ​ តែភាពខុសគ្នាគឺពួកគេទាំងអស់គឺនៅតែជាក្រុមគ្រូបង្វិក លំដាប់​ថ្នាក់​ពិភព​លោក ហើយ ស្ទេវិន ជើរ៉ាត (Steven Gerrard) មិនមែនជាកីឡាករ​ដែលលេង​នៅ​ក្នុង​ក្លិប​លំដាប់​ថ្នាក់ពិភពលោកទេ
ស្ទេវិន ជើរ៉ាត (Steven Gerrard) បានប្រើអស់ពីសមត្ថភាពជាមួយនិងក្លិបហង្សក្រហម លីវើភូល (Liverpool) មួយនេះ និង បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់នៅឆ្នាំ ២០០៥ ដែលបានជួយ​ក្រុមឲ្យលើកពានរង្វាន់ទ្វីបអ៊ឺរុប(Champions League)​ និង ២០០៦ បានជួយ​ក្រុមឲ្យលើក​ពានរង្វាន់​អេហ្វ អេ ខាប់​(FA Cubs)ប្រធានក្រុមហង្សក្រហម លីវើភូល (Liverpool) រូបនេះបានលេងពេញ​ម៉ោង​និងគ្រប់​ការប្រកូតនៅក្នុងលីកអង់គ្លេស (Premier League) នៅរដូវកាលនេះ នឹង ប្រហែលជា​មាន​​ការបង្ហាញខ្លូនសម្រាប់ក្លិបច្រើនជាង ៦០០ ដង។
គ្រូ​ប​ង្វិក​លោក ប្រេនដេន រ៉ូដជើ (Brendan Rodgers) មានទំនុកចិត្ត​និងជឿជាក់ថាខ្សែរបម្រើ​កណ្ដាល​រូប​នេះអាចលេងច្រើនឆ្នាំទៅមុខទៀត។
ជីមី ខារ៉ាហ្គើ (Jamie Carragher) បានបន្ថែមថាស្ទេវិន ជើរ៉ាត (Steven Gerrard) ភាពខ្លាំងក្លា​របស់​គា​ត​គឺគាត់មិនទន់ជ្រាយឡើយ គាត់អាចតស៊ូរត់លេងបាល់ បោះបាល់ និងអាច​រក​គ្រាប់​ស៊ុត​បញ្ចូល​ទីបាន​
បាល់ទាត់គឺជាការលេងជាក្រុម តែជាពិសេសគឺមកពីកីឡាករដ៏ល្អ មានការលេងល្អ នៅពេលវេលា​ដ៏​​​ល្អ ដូចជាស្ទេវិន ជើរ៉ាត (Steven Gerrard)

http://www.bbc.co.uk/sport/0/football/21118194


Friday, January 11, 2013


នៅថ្ងៃទី១០ និងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៣ នៅសាលាបណ្ដុះបណ្ដា​ល​វិជ្ជីជីវៈ ដុនបូស្កូកែប មានការធ្វើ​សិក្ខា​សាលាស្ដីអំពី 

ការ​ធ្វើវិ​ទ្យុ​អនឡាញ​ក្នុងវែបសាយ ដែលបង្រៀនដោយអ្នកគ្រូ Maria Diaz-Ruiz ដែលជាអ្នកជំនាញ​ផ្នែកវិទ្យុអនឡាញនៅ​ប្រទេស​អេស្ប៉ាញ។ 
     
ការសិក្សាស្ដីអំពីវិជ្ជាជីវៈអ្នកសារពត៌មាននៅកម្ពុជាដែលធ្វើបទ​បង្ហាញ​​ដោយ Mr. Khuon Narim អ្នកសារពត៌មាននៅ The Cambodia Daily។

    ការសិក្សាស្ដីអំពីវិជ្ជាជីវៈអ្នកសារពត៌មាននៅបច្ចិមប្រទេស​ដែលធ្វើបទ​​បង្ហាញដោយ Dr. Charles Schwietert ជាអ្ន​កសារ​ពត៌មាននៅប្រទេស​ហូឡង់។

    ការធ្វើសិក្ខាសាលានេះមានការចូលរួមដោយសិស្សា​នុសិស្ស​​​និងគ្រូផ្នែក​ទំនាក់​ទំនងសង្គម និង សារពត៌មាន ខេត្តកែប ព្រមទាំង សិស្សា​នុសិស្ស​​​និងគ្រូផ្នែក​ទំនាក់​ទំនងសង្គម និង សារពត៌មាន ខេត្តព្រះសីហនុ។ ការធ្វើ​សិក្ខា​សាលានេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយមានការ​ពន្យល់យ៉ាង​ក្បោះក្បាយ ការចោទជាសំនួរ និង ការបកស្រាយនូវចំណល់​។ ហើយជាចុងបញ្ចប់នៃការ​ធ្វើសិក្ខា​សាលា​អ្នកចូលរួមនិងវាគ្មិនទាំងអស់​ក៏បានថត​រូបរួមគ្នា​ដើម្បីទុកជាអនុស្សាវរីយ៍​ ហើយក៏មានការចែក​លិខិត​ថ្លែង​អំណរ​គុណដល់អ្នកស្ម័គ្រចិត្តមកបង្រៀន និងចែក​វិញ្ញាប័នប័ត្រជូនដល់សិស្សា​នុ​សិស្សដែលបានសិក្សា​ស្ចែងយល់​ទាំងអស់។


    Thursday, January 3, 2013



    កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ​ខេត្ត​​កែបមានការប្រារព្ធពិធី  ឆ្លងឆ្នាំសកល និង Merry Christmas។ ដែលប្រព្រឹតទៅក្រោមការដឹងនាំ​របស់លោកពុក លី សំណាង និងមានការជួយរៀបចំដោយ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុ​សិស្ស ​នៅមជ្ឈមណ្ដលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដុនបូស្កូ​ខេត្តកែបទាំងមូលកម្មវិធីនេះប្រព្រឹតទៅ​ចាប់​​ពីម៉ោង៦:៣០នាទីរហូតដល់ម៉ោង១២:២០នាទី។
    នៅក្នុងកម្មវិធីឆ្លងឆ្នាំដែរ​ នេះមានកន្លែងផ្ញើម៉ូតូដែលជួយកាពារសុវត្តិភាពដល់យាន្ដជំនិះរបស់អ្នកដែលមកចូលរួមទាំងអស់
    លើសពីនេះមានកន្លែងលក់ម្ហូបអាហារដូចជា
    កន្លែងលក់នំនិងស្រាក្រឡុក
    កន្លែងលក់ភេសជ្ជៈ
    កន្លែងបង្អែម
    កន្លែងលក់ពតទាកូន
    កន្លែងលក់បបរមាន់
    កន្លែងបោះកងយករង្វាន់
    កន្លែងចាប់ឆ្នោតដែលមានរង្វាន់ដូចជា កង់ ចង្ក្រានហ្គាស ឆ្នាំងដាំទឹកអគ្គីសនី សាប៊ូកក់សក់ សៀវភៅ ប៊ិច នំ និងរង្វាន់លូងចិត្ត។
    លើសពីនេះមានឆាកសម្ដែងសិល្បៈជាច្រើនដូចជាចម្រៀង របាំជូពរ ការសម្ដែងរឿងព្រះយេស៊ូប្រសូត របាំគោះត្រឡោក ការរាំចង្វាក់HipHop ការសម្ដែងរឿងកប្លែង ការសម្ដែងរឿងអប់រំផ្សេងៗ។
    ហើយនៅពេលការសម្ដែងសិល្បៈបញ្ចប់ អ្នកចូលរួមក្នុងកម្មវិធីទាំងអស់បាននាំគ្នាធ្វើដំណើនៅមាត់​សមុទ្រនៅឯក្រោយសាលា ហើយធ្វើការរាប់ថយក្រោយ (count down) ចូលឆ្នាំថ្មីឆ្នាំ ២០១២ ចូល ២០១៣ ហើយមានការបាញ់កាំជ្រូច និងជូនពរឆ្នាំថ្មី បន្ទាប់ពីបាញ់កាំជ្រូចហើយ ដល់កម្មវិធីរាំលេង​ក​ម្សាន្ដរហូតដល់ម៉ោងង១២:២០នាទីទើបចប់កម្មវិធី។
    បន្ថែមលើសពីនេះដែរគឺនៅក្នុងកម្មវិធីទាំងមូល ការចាយវាយ ទិញ ឬចំនាយផ្សេងៗ គឺមានការ​ប្រើប្រាស់លុយក្រដាសដែលធ្វើដោយមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូកែបផ្ទាល់ ហើយ​លុយ​នេះដែរគឺមានដូរនៅខាងមុខនៃឆាកសម្ដែង។
    ចុងក្រោយនៃកម្មវិធីនេះគ្រប់គ្នាពោពេញដោយភាពសប្បាយរីករាយ និងមិនចង់ឲ្យឧកាសនេះកន្លង​ផុតទៅ។