កាលពីសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៣
កន្លងទៅថ្មីៗនេះ នៅមជ្ឈមណ្ឌលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែបបានប្រារពកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលយុវជន លោកឪពុក រួរ និង អាងសីទែនទឹកដែលអញ្ជើញចូលរួមក្រោមអធិបតិភាពរបស់
- លោកឪពុក អូលីវីយែ ជ្មីតអីស្លែរ ជាអភិបាលព្រះសហគមន៍កាតូលិចភូមិភាគភ្នំពេញ
- លោកឪពុក Jhon visser ជាប្រធានមូនិធិដុនបូស្កូប្រចាំនៅកម្ពុជា
- លោកឪពុក លី សំណាង ជាអធិការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដុនបូស្កូ ខេត្តកែបផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងកុះករពីសំណាក់លោកគ្រូអ្នកគ្រូ និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនិងខេត្តព្រះសីហនុ ។
នៅក្នុងសកម្មភាពនោះដែរលោកនាយកសាលា ក៏បានរាយការណ៍ពីរបាយការណ៍បូកសរុបនៃការកសាងនិងស្ថាបនាអគារលោកពុករួរដែលបានចាប់ផ្ដើមកសាងឡើងនៅក្នុងឆ្នាំ ២០០១ ដោយមានការជួយឧបត្ថមពីអង្គការមួយនៅប្រទេស បែលជីម ក្នុងគោលបំណងធ្វើជាផ្ទះស្នាក់សម្រាប់យុវជន
និង យុវនារីនៃសាលា ដុនបូស្កូបានមកស្នាក់ ព្រមទាំងធ្វើជាកន្លែងសម្រាប់ ដុន
បូស្កូ មកចុះធ្វើសិក្ខាសាលា។
ដោយឡែកក្នុងឆ្នាំ ២០១១ មូលនិធិ ដុន បូស្កូ កម្ពុជាបានសំរេចចិត្តយកទីតាំងនេះមកធ្វើជាផ្ទះស្នាក់ដល់យុវជនក្រីក្រដែលមកពីខេត្តឆ្ងាយៗឲ្យស្នាក់នៅ។
រហូតដល់ដើមឆ្នាំ ២០១៣ អង្គការ Europhean Patent Office បានឧបត្ថម្ភនៅទឹកប្រាក់មួយចំនួនដើម្បីជួលជុលជាន់ទាល់ដី រីឯការជួសជុលអគារជាន់ទី១ទទួលបានការឧបត្ថម្ភយ៉ាងពេញលេញពី អង្គការ WD និង Roter Dam។
លោកនាយកបានបន្ថែមទៀតថាអាងទឹកដែលបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ដំបូងឡើយក្នុងគោលបំណងគ្រាន់តែជាអាងស្តុកទឹកដើម្បីប្រើប្រាស់ក្នុងសាលាធម្មតាតែប៉ុណ្ណោះ ក៏ប៉ុន្តែដោយមើលឃើញថាសាលានៅខ្វះបន្ទប់សំរាប់អ្នកគ្រូស្នាក់នៅ គណៈគ្រប់គ្រង់សាលាក៏បានសំរេចចិត្តកែរសំរួលអាងទឹកនោះទៅជាផ្ទះដែលមាន៤ជាន់ក្នុងនោះជាន់ផ្ទាល់ដី ជាន់ទី១
និង ជាន់ទី២ ជាបន្ទប់សំរាប់អ្នកគ្រូស្នាក់នៅ ជាន់ទី៣ ជាកន្លែងទំនេរសំរាប់ប្រជុំ ឫ
លំហែរកាយ
និង ជាន់ទី៤
ជាកន្លែងសំរាប់ដាក់សីទែនទឹកដែលផ្ទុកចំនុះទឹកបាន ៨០០០០ លីត្រ
ហើយក៏មានអាងទឹកក្រោមដីដែលអាចស្ទុកទឹកបានរហូតដល់ ៥០០០០ លីត្រផងដែរ។ អគាអាងទឹកនេះត្រូវបានជួយឧបត្ថម្ភ
ដោយការិយាល័យកណ្ដាលរបស់អង្គការដុន បូស្កូ អន្តរជាតិនៅប្រទេសអាលឺម៉ង់
នៃទីក្រុង បុន និង ក៏មានការចូលរួមឧបត្ថម្ភពីអង្គការ Roter Dam ដែលចំណាយទឹកប្រាក់អស់ប្រមាណជិត៥មឺនដុល្លារអាមេរិច។
ស្របពេលជាមួយគ្នានោះដែរ លោកឪពុក ចន វីសឺ (Jhon
Visser) បានកោតសរសើរដល់គណៈគ្រប់គ្រង់សាលាដុនបូស្កូខេត្តកែប
ដែលបានរៀបចំសាងសង់អាគារយ៉ាងច្រើនសំរាប់សិក្សា
និង ស្នាក់នៅ ហើយគាត់ក៏បានអរគុណដល់ម្ចាស់ជំនួយដែលបានឧបត្ថម្ភដល់សាលានេះឲ្យមានការរីកចម្រើនឡើងដល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសដ៏ពិសេសនោះ លោក អភិបាល អូលីវីយែរ មានប្រសាសន៍ថា គាត់សប្បាយចិត្តណាស់ដោយសារតែកាលពីមុនទីតាំងនេះជាព្រៃប៉ុណ្ណោះ តែឥឡូវនេះបានប្រែក្លាយទៅជាសាលាដែលមានភាពស្រស់ស្អាត
ហើយគាត់មានមតិផ្តាំផ្ញើរដល់និស្សិតគ្រប់រូបអោយខិតខំរៀនសូត្រដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចំរើន។
ជាចុងក្រោយគណៈអធិបតី អញ្ជើញកាត់ខ្សែបូរដើម្បីសម្ពោធ និង
ដាក់អោយប្រើប្រាស់ជាផ្លូវការ ហើយគណៈអធិបតី និង ភ្ញៀវកិត្តិយស
ក៏បានដើរទស្សនាកន្លែកមួយចំនួននៅក្នុងសាលាផងដែរ។
0 វាយតម្លៃ:
Post a Comment