កាលពីថ្ងៃសុក្រ ទីមួយ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ សិស្សានុសិស្សព្រមទាំងលោកគ្រូ ផ្នែកទំនាក់ទំនងសង្គម និង ផ្នែកពត៌មានវិទ្យានិងភាសា នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីតូចមួយតែវាមានអត្ថន័យយ៉ាងជ្រៀលជ្រៅសម្រាប់ អ្នកស្ម័គ្រចិត្តពីរូប គឺ លោកគ្រូ ឡេវ តុលា និង លោកគ្រូ ផុន សុខយ៉ា ដែលចុះមកជួយបង្រៀនដោយមិនគិតពីប្រាក់កម្រៃ និងយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ដើម្បីផ្ដល់ចំនេះវិទ្យាយ៉ាងពិតប្រាកដផ្នែកភាសាអង់គ្លេសដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម ព្រមទាំងសិស្សានុសិស្សផ្នែកពត៌មានវិទ្យា អស់រយៈពេលមួយខែកន្លងមកហើយនេះ
ជាការតបស្នងនៃឆន្ទៈដ៏គួរឲ្យស្ញប់ស្ញែងរបស់លោកគ្រូទាំងពីរ សិស្សានុសិស្សទាំងអស់ក៏មានលិខិតថ្លែងអំណរអគុណព្រមទាំងមានអំណោយប្រកបដោយទឹកចិត្តថ្លែងអំណគុណជូនដល់លោកគ្រូទាំងពីរ
ក្នុងកម្មវិធីនេះដែរលោកពុក លី សំណាង មានមតិសំណេះសំណាលនិងសោមនស្សរីករាយជាខ្លាំងដោយសារតែក្នុងសាលាមិនដែលមានអ្នកស្ម័គ្រចិត្តដែលជាជនជាតិខ្មែរឡើង ហើយលោកពុកក៏បានធ្វើការអរគុណចំពោះលោកគ្រូទាំងពីរដែលចំណាយពេលដ៏មានដម្លៃមកចែករំលែកដល់សិស្សានុសិស្សទាំងអស់
បន្ទាប់ពីធ្វើការអរគុណដល់លោកគ្រូទាំងពីររួចហើយ លោកគ្រូ ពៅ តុលា ជាប្រធានផ្នែកទំនាក់ទំនងសង្គម ព្រមទាំងលោកគ្រូ ឃឹម សិលា ជាប្រធានផ្នែកពត៌មានវិទ្យា បានធ្វើការប្រគល់វិញ្ញាប័នប័ត្របញ្ជាក់ពីការចុះមកស្ម័គ្រចិត្តជួយបង្រៀនដល់សិស្សានុសិស្សទាំងអស់
ចុងបញ្ចប់នៃកម្មវិធីនេះសិស្សានុសិស្សទាំងអស់ លោកគ្រូ និងលោកពុកធ្វើការថតរូបជុំគ្នាទុកជាអនុស្សាវរី យ៉ាងស្និទ្ធស្នាលនិងប្រកបដោយស្នាមញញឹម។
កាលពីថ្ងៃសុក្រ
ទីមួយ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ សិស្សានុសិស្សព្រមទាំងលោកគ្រូ ផ្នែកទំនាក់ទំនងសង្គម និង
ផ្នែកពត៌មានវិទ្យានិងភាសា នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប
បានរៀបចំកម្មវិធីតូចមួយតែវាមានអត្ថន័យយ៉ាងជ្រៀលជ្រៅសម្រាប់ អ្នកស្ម័គ្រចិត្តពីរូប គឺ លោកគ្រូ ឡេវ តុលា និង លោកគ្រូ ផុន សុខយ៉ា ដែលចុះមកជួយបង្រៀនដោយមិនគិតពីប្រាក់កម្រៃ និងយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ដើម្បីផ្ដល់ចំនេះវិទ្យាយ៉ាងពិតប្រាកដផ្នែកភាសាអង់គ្លេសដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម
ព្រមទាំងសិស្សានុសិស្សផ្នែកពត៌មានវិទ្យា អស់រយៈពេលមួយខែកន្លងមកហើយនេះ
ជាការតបស្នងនៃឆន្ទៈដ៏គួរឲ្យស្ញប់ស្ញែងរបស់លោកគ្រូទាំងពីរ សិស្សានុសិស្សទាំងអស់ក៏មានលិខិតថ្លែងអំណរអគុណព្រមទាំងមានអំណោយប្រកបដោយទឹកចិត្តថ្លែងអំណគុណជូនដល់លោកគ្រូទាំងពីរ
ក្នុងកម្មវិធីនេះដែរលោកពុក
លី សំណាង មានមតិសំណេះសំណាលនិងសោមនស្សរីករាយជាខ្លាំងដោយសារតែក្នុងសាលាមិនដែលមានអ្នកស្ម័គ្រចិត្តដែលជាជនជាតិខ្មែរឡើង ហើយលោកពុកក៏បានធ្វើការអរគុណចំពោះលោកគ្រូទាំងពីរដែលចំណាយពេលដ៏មានដម្លៃមកចែករំលែកដល់សិស្សានុសិស្សទាំងអស់
បន្ទាប់ពីធ្វើការអរគុណដល់លោកគ្រូទាំងពីររួចហើយ លោកគ្រូ ពៅ តុលា ជាប្រធានផ្នែកទំនាក់ទំនងសង្គម ព្រមទាំងលោកគ្រូ ឃឹម សិលា ជាប្រធានផ្នែកពត៌មានវិទ្យា បានធ្វើការប្រគល់វិញ្ញាប័នប័ត្របញ្ជាក់ពីការចុះមកស្ម័គ្រចិត្តជួយបង្រៀនដល់សិស្សានុសិស្សទាំងអស់
ចុងបញ្ចប់នៃកម្មវិធីនេះសិស្សានុសិស្សទាំងអស់ លោកគ្រូ និងលោកពុកធ្វើការថតរូបជុំគ្នាទុកជាអនុស្សាវរី
យ៉ាងស្និទ្ធស្នាលនិងប្រកបដោយស្នាមញញឹម។
0 វាយតម្លៃ:
Post a Comment