Tuesday, January 7, 2014


ថ្ងៃ ៧ មករា គឺ ជា ថ្ងៃ ដែល សំខាន់ សម្រាប់ ប្រជាពលរដ្ឋ នៃ ប្រទេស កម្ពុជា ទាំង មួល ព្រោះ វាជា ថ្ងៃ កំណើត ទីពី រ  ប្រាប់ ពី កំណើត ទី មួយ ពី​ក្នុង​ផ្ទៃ​ម្ដាយ​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​គេច​ផុត​ពី​ស្បៃ​ងងឹត​នៃ​ក្រុម​នយោបាយ​ផ្ដាច់​ការ​ពលពត។

ដូចនេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ០៦​ មករា​ឆ្នាំ ២០១៤ នេះ​ នៅ​ខេត្ត​កែប​បាន​ប្រារព្ឋ​ធ្វើ​ពិធី​បុណ្យ​រំលឹក​ថ្ងៃ​ ៧ មករា ខូប​លើក​ទី​៣៥ ដែល​ក្នុង​មាន​ការ​ចូល​រួម​ពី​ប្រជាជន​នៅ​ជុំវិញ​ខេត្ត​ កង​កំលាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជ​ការ​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ ថ្នាក់​នៅ​ក្នុង​ខេត្ត​កែប​ លោក​គ្រូ​អ្នក​គ្រូ ​ក្រុម​កាយ​រិត​ ​​ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង​​៥៥០០នាក់ នៅ​ខាង​​មុខ​​វិមាន​​ឯក​រាជ្យ​ក្នុង​ខេត្ត​កែប។

បន្ទប់​ពី​ជួប​ជុំ​សមាជិក​សមាជិការ​និង​អ្នក​ចូល​រួម​ទាំង​អស់​​រួច​មក​ អង្គ​ពិធី​ទាំង​មួល​បាន​ធ្វើ​ការ​គោរព​វិញ្ញាណខក្ខ​

បុការី​​ជន​ដែល​បាន​ពលី​ជិវិត​ដើម្បីរំដោះ​ជាតិ​​ចេញ​ពី​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ។​

ឯកឧត្ដម កែន សត្ថា អភិបាល​នៃ​គណះ​អធិបាល​ខេត្ត​កែប​បាន​មាន​មតិ​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​សិស្សា​នុ​សិស្ស​និង​អង្គ​ពិធី​ទាំង​មួល​ ព្រទាំង​អាន​ និង​​ពិពណ៌នា​ពី​ហេតុការណ៍​ និង ​ ប្រវត្ត​ដែល​នាំ​ឲ្យ​មាន​​ថ្ងៃ ៧​ មករា ​និង ការរំដោះ​ប្រទេស​ជាតិ មាតុភូមិ ឲ្យ​មាន​សុខ​សន្តិភាព​រហូតម​ក​ដល់​បច្ចុប្បន្ន។

លើស​ពីនេះ​ដើម្បី​អបអរ​ដល់​កម្មវិធី​រំលឹក​ខួប​នេះ ឯកឧត្ដម កែន សត្ថា រួម​ទាំង​អង្គ​ពិធី​ទាំង​មួល​ក៏​បាន​បង្ហោះ​​ប៉េង​ប៉ោង​​​ដែល​ជា​សញ្ញា​បញ្ជាក់​នៃ​សន្តិភាព​យ៉ាង​ពេញ​លេញ។