Thursday, October 31, 2013

កាល​ពី​សៀល​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ ​ នៅ​មជ្ឈម​ណ្ឌល​វិជ្ជាជីវៈ ដុន បូស្កូ ខេត្ត​​កែប​​បាន​ប្រារព​កម្មវិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​ការ​នូវមណ្ឌល​យុវជន លោកឪពុក រួរ និង អាង​សីទែន​ទឹកដែល​អញ្ជើញ​ចូល​រួម​​​​​ក្រោម​អធិបតិ​ភាព​របស់​ 
  1. លោក​​ឪពុក​ អូលីវីយែ ជ្មីតអីស្លែរ ជា​​អ​ភិ​បាល​​ព្រះ​សហគមន៍​​កាតូលិច​​ភូមិ​​ភាគ​​ភ្នំពេញ
  2. លោក​​ឪពុក Jhon visser ជា​ប្រធាន​​មូនិធិ​ដុន​បូស្កូ​​ប្រចាំ​នៅ​កម្ពុជា
  3. លោក​ឪពុក លី សំណាង ជា​អធិការ​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដុន​បូស្កូ​ ខេត្ត​កែប​ផ្ទាល់ ព្រម​ទាំង​មាន​ការ​ចូល​រួម​យ៉ាង​កុះករ​ពី​សំណាក់លោក​គ្រូ​អ្នក​គ្រូ​ និស្សិត​នៃ​សាលា​បច្ចេកទេស​ដុន​បូស្កូ​ខេត្ត​កែប​និង​ខេត្ត​ព្រះសីហនុ ។
នៅ​ក្នុង​សកម្មភាព​នោះ​ដែរ​លោក​នាយក​សាលា​ ក៏​បាន​រាយ​ការណ៍​ពី​របាយ​ការណ៍​បូ​ក​​សរុបនៃ​ការ​កសាង​និង​ស្ថាបនា​អគារ​លោក​ពុក​រួរ​ដែល​បាន​ចាប់​ផ្ដើម​កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​ ២០០១ ដោយ​មាន​ការ​ជួយ​ឧបត្ថម​ពី​អង្គការ​មួយ​នៅ​ប្រទេស​ បែលជីម ក្នុង​គោល​បំណង​ធ្វើ​ជា​ផ្ទះ​ស្នាក់​សម្រាប់​យុវជន និង យុវនារី​នៃ​សាលា ដុន​បូស្កូ​​បាន​មក​​ស្នាក់​​ ព្រម​ទាំងធ្វើ​ជា​កន្លែង​សម្រាប់ ដុន បូស្កូ មក​ចុះ​ធ្វើ​សិក្ខា​សាលា។


ដោយ​ឡែក​​ក្នុង​​ឆ្នាំ​ ​២០១១ មូល​និធិ ដុន បូស្កូ កម្ពុជា​បាន​សំរេច​ចិត្ត​យក​​ទីតាំង​​នេះ​​មក​ធ្វើ​ជា​ផ្ទះ​ស្នាក់​​ដល់​​​យុវជន​ក្រីក្រ​ដែល​មក​ពី​ខេត្ត​ឆ្ងាយៗ​​ឲ្យ​ស្នាក់​នៅ។

រហូត​ដល់​ដើម​ឆ្នាំ ​២០១៣ អង្គការ Europhean Patent Office បាន​ឧបត្ថម្ភ​នៅ​ទឹក​ប្រាក់​​មួយ​​ចំនួន​​ដើម្បី​ជួល​ជុល​ជាន់​ទាល់​ដី​ រីឯ​ការ​ជួស​ជុល​អគារ​ជាន់​ទី១​ទទួល​បាន​​ការ​​ឧបត្ថម្ភ​​យ៉ាង​ពេញ​លេញ​ពី​ អង្គ​ការ WD និង Roter Dam

លោក​នាយក​បាន​បន្ថែម​ទៀត​ថា​អាង​ទឹក​ដែល​បើក​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ពេល​នេះ ​ដំបូង​ឡើយ​ក្នុង​គោល​បំណង​គ្រាន់​តែ​ជា​អាង​ស្តុក​ទឹក​ដើម្បី​ប្រើប្រាស់​ក្នុង​សាលា​ធម្មតា​តែ​​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា​សាលា​នៅ​ខ្វះ​បន្ទប់​សំរាប់​អ្នក​គ្រូ​ស្នាក់​នៅ​​  គណៈ​គ្រប់​គ្រង់​​សាលា​ក៏​បាន​សំរេច​ចិត្ត​កែរ​សំរួល​អាង​ទឹក​នោះ​ទៅ​ជា​ផ្ទះ​ដែល​​មាន​​៤​​ជាន់​​ក្នុង​នោះ​ជាន់​ផ្ទាល់​ដី ​ជាន់​ទី​១ និង ជាន់ទី២ ជា​បន្ទប់​សំរាប់​អ្នកគ្រូ​ស្នាក់​នៅ​ ជាន់ទី៣ ជាកន្លែង​ទំនេរ​សំរាប់​ប្រជុំ ឫ លំហែរ​កាយ
និង​ ជាន់ទី៤ ជា​កន្លែង​សំរាប់​ដាក់​សីទែន​ទឹក​​ដែល​ផ្ទុក​ចំនុះ​ទឹក​បាន​ ៨០០០០ លីត្រ ហើយ​ក៏​មាន​អាង​ទឹក​ក្រោម​ដី​ដែល​អាច​ស្ទុក​ទឹក​បាន​​រហូត​ដល់ ៥០០០០ លីត្រ​ផង​ដែរ។ អគា​អាង​ទឹក​នេះ​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ ដោយ​ការិយាល័យ​កណ្ដាល​​របស់​អង្គ​ការដុន បូស្កូ អន្តរជាតិ​​នៅ​ប្រទេស​អាលឺម៉ង់ នៃ​ទីក្រុង បុន និង ក៏​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​អង្គការ ​Roter Dam ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​​ជិត​៥​មឺន​ដុល្លារ​អាមេរិច។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ លោកឪពុក ចន វីសឺ (Jhon Visser) បាន​កោត​សរសើរ​ដល់​គណៈ​គ្រប់​គ្រង់​សាលា​ដុន​បូស្កូ​ខេត្ត​កែប​​
ដែល​បាន​រៀប​ចំ​សាង​សង់​អាគារ​​យ៉ាង​ច្រើន​សំរាប់​សិក្សា និង ស្នាក់​នៅ ហើយ​គាត់​ក៏​បាន​អរគុណ​ដល់​ម្ចាស់​ជំនួយ​ដែល​បាន​​ឧបត្ថម្ភ​ដល់​សាលា​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើង​ដល់​សព្វ​ថ្ងៃ​នេះ។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ លោក អភិបាល អូលីវីយែរ មាន​ប្រសាសន៍​ថា ​គាត់​សប្បាយ​ចិត្ត​ណាស់​ដោយ​សារ​តែ​កាល​ពី​មុន​ទីតាំង​នេះ​ជា​ព្រៃ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សាលា​ដែល​មាន​ភាព​ស្រស់​ស្អាត ហើយ​គាត់​មាន​មតិ​ផ្តាំ​ផ្ញើរ​ដល់​និស្សិត​គ្រប់​រូប​អោយ​​ខិត​ខំរៀន​សូត្រ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​មាន​ភាព​រីក​ចំរើន​។

ជា​ចុង​ក្រោយ​គណៈ​អធិបតី អញ្ជើញ​កាត់​ខ្សែ​បូរ​ដើម្បី​សម្ពោធ និង ដាក់​អោយ​ប្រើប្រាស់​ជា​​ផ្លូវ​ការ​ ហើយ​គណៈ​អធិបតី និង ភ្ញៀវ​កិត្តិយស ក៏​បាន​ដើរ​ទស្សនា​កន្លែក​មួយ​ចំនួន​នៅ​ក្នុង​សាលា​ផង​ដែរ។