មិត្តដ៏កំសត់
ស្នាមញញឺមនិងភាពសប្បាយរីករាយបានផ្លាស់ប្ដូរវិញនូវ
ការយំទួញសោក និង ភាពមិនសប្បាយរីករាយ
ហើយសកម្មភាព ដែលធ្លាប់តែកើតមានរស់រវើកនូវ
ការងារ ការសិក្សា ការធ្វើកីឡា ដំណើកំសាន្ដ ក៏បានផ្លាស់
ប្ដូរវិញទាំងអស់
ហើយកែប្រែទៅជា ការប្រកបរបរជាកម្មករ កម្មការនី ដើម្បីចិញ្ចឹមគ្រួសារទៅវិញ។
- ហេតុអ្វីបានជាបញ្ហារគ្រួសារអាចបញ្ឈប់ការសិក្សា និង បញ្ចប់បំណងប្រាថ្នារបស់សមាជិកគ្រួសារ?
- តើយើងអាចដោះស្រាយបញ្ញាគ្រួសារដោយវិធីផ្សេងៗបានដែរឬទេ ក្រៅពីបញ្ឈប់ការសិក្សា?
ក៏ដូចជាបញ្ហារខាងលើនេះដែរ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជាជីវៈ
ដុនបូស្កូកែប មានយុវនារីម្នាក់ ឈ្មោះ
ទុយ ចាន់ណា
ជាសិស្សផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដុន
បូស្កូកែប មកពី ខេត្តកណ្ដាល
បានសម្រេចចិត្តបញ្ឈប់ការសិក្សាររបស់ខ្លួនដោយសារបញ្ហារជីវភាព
គ្រួសារ តាមការបញ្ជាក់របស់នាងបានឲ្យដឹងថា
នាងមិនចង់ចាក់ចេញពីសាលា ឬក៏ចង់ឈប់រៀនោះទេ
តែដោយសារនៅក្នុងគ្រួសាររបស់នាងសព្វថ្ងៃជួបប្រទះបញ្ហារ
ជាច្រើនដែលនាងមិនអាចរៀបរាប់អស់តែ
បញ្ហារមួយក្នុងចំណោមបញ្ហារទាំងនេះ
គឺបញ្ហារកង្វះខាតក្នុងជីវៈភាព។ ហើយនាងបាននិយាយទាំងយំថា
នាងពិតជាពិបាកខ្លាំងណាស់ ព្រោះការចេញរកលុយជាការសំខាន់
ហើយនាងចង់ចេញរកលុយដើម្បីជួយ
គ្រួសារខ្លាំងណាស់ ប៉ុន្តែរមិនមែនចង់ជាកម្មការនីទេ
គឺរកលុយដោយកម្លាំងប្រាជ្ញាដោយនាងចង់បន្តរការ
សិក្សា របស់នាង
គឺសិក្សារបណ្ដើរធ្វើការបណ្ដើរ ឬ
បញ្ចប់ការសិក្សាហើយទើបរកការងារធ្វើ តែពេលនេះនាង
មិនអាចមានជម្រើសអ្វីផ្សេងក្រៅពីបញ្ឈប់ការសិក្សា
ហើយរកការងារធ្វើដើម្បីជួយគ្រួសារទេ។
ជីវិតពោពេញដោយសេក្ដីលំបាកបែបនេះគ្មានអ្នកណាចង់ជួបប្រទះទេ តែដោយកង្វះខាត និង
ការទាល់ច្រក
អាចធ្វើឲ្យមនុស្សក្បត់ឧត្ដមគតិខ្លួន
ហ៊ានលុបចោលអនាគត់ដែលខ្លួនឯងធ្លាប់បានគូសដោយផ្ទាល់ដៃចោល
ព្រមទាំងស៊ូទ្រាំលំបាកម្នាក់ឯង។
មិត្តភក្ដិដ៏អភព្វអើយតើខ្ញុំអាចជួយអ្វីអ្នកបានខ្លះ?
ចូលរួមសោកស្តាយចំពោះការបាត់បង់មិត្តភ័ក្តិដ៏ល្អ របស់សិស្សប្អូនផង!!!! គ្មាននណារចង់ ជួបប្រទះរឿងបែបនេះនោះទេ ប៉ុន្តែនេះក៏ព្រោះតែគ្មានជម្រើស។។។។
ReplyDelete