ប្រវត្តិ ស៊ុកូឡា
ស៊ុកូឡា(Chocolate)មានដើមកំណើតនៅម៉ិចស៊ិកូ(Mexico) ជាមួយនិង ឥណ្ឌាអ៊ែកទិច(Aztec Indians) ហើយបានមកដល់ ប្រទេសអេស្ប៉ាញ(Spain) តាមរយះអ្នករុករកតាម កប៉ាល់ ជនជាតិអេស្ប៉ាញ។គ្រីស្ដ ស្តុបកូឡុំ(Christopher Columbus ) បានប្រទះនិង គ្រាប់កាកាវ ជាលើកដំបូងនៅឆ្នាំ ១៥០២។ពួកអ៊ែកទិច(Aztec)បានប្រើគ្រាប់កាកាវដើម្បីបង្កើតរសជាតិល្វីង ភេសជ្ជៈដែលមានពពុះត្រូវបានគេហៅថា ខូកូលាស (chocolast) ដែលត្រូវបានគេផឹកនៅកំឡុងពេលប្រារព្ធពិធីបុណ្យសាសនា។ជនជាតិអេស្ប៉ាញពេលនោះពុំទាន់ ពេញចិត្តនិងគ្រាប់កាកាវ នៅឡើយទេ ប៉ុន្ដែ ពួកគេនៅតែបន្តការនាំចូល កាកាវ ដដែល។ ឆាលែសទីមួយ(Charles I) បានទទួលទិញនូវទំនិញតាមកប៉ាល់នៅឆ្នាំ ១៥២៥។ អេស្ប៉ាញ បានបន្ដវេនផ្ដាច់មុខ ទៅលើជំនួញកាកាវ អស់រយះពេល ប្រហែល ១០០ឆ្នាំមកហើយ។ទោះបីជាកាកាវបានមកដល់ អ៊ីតាលី(Italy) នៅចុងសតវត្សទី១៦ ក៏ដោយក៏ វាបានត្រឹមតែជាអាជីកម្មនៅក្នុងប្រទេសអេស្ប៉ាញតែប៉ុណ្ណោះ រហូតដល់ ឆ្នាំ ១៦១៥ នៅពេលដែល ស្ដេច ល្វី ទី១៣ (Louis XIII) បានរៀបការ ជាមួយ និង អានអហ្វ អូស្ត្រៀ(Anne of Austria) ដែលជាបុត្រី របស់ស្ដេច ភីលីពទី៣(Philip III) នៃប្រទេសអេស្ប៉ាញ។ស៊ុកូឡាត្រូវបានគេយកទៅទទួលភ្ញៀវក្នុង ពិធីមង្គលការរបស់ពួកទ្រង់នៅទីក្រុងប៉ារីស(Paris) ហើយបន្ទាប់ពីនោះមកមិនយូរប៉ុន្មាន វាបានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់អភិជន ជនជាតិ បារាំង។នៅកំឡុងសតវត្សទី១៦ និង១៧ ស៊ុកូឡាបានក្លាយជាភេសជ្ជៈដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។អាហារដ៏មានប្រជាប្រិយនោះគឺនំស្ពោតនិងខ្សោកដូចអេប៉ុង (Sponge Cake) នំម៉ាចស្ពេន(Marzipan) នំទួរុន(Turron) ស្ករ ឬនំរសជាតិផ្លែឈើ(ផ្លែឈើដែលមានពណ៍ថា្ល)។រីឆាដ ហ្វដ(Richard Ford) នៅក្នុងសៀវភៅ ហ្គេតដឺរីង ហ្រ្វម ស្ប៉ាន(Gatherings From Spain)បាននិយាយថា សម្រាប់ជនជាតិអេស្ប៉ាញ តែគឺសម្រាប់ជនជាតិអង់គ្លេស ហើយ កាហ្វេ សម្រាប់ជនជាតិបារាំង (ហេតុការណ៍នេះត្រូវគេឃើញ ស្ទើរតែគ្រប់ទីកន្លែង ហើយវាតែងតែ ឥតខ្ចោះ) ។សព្វថ្ងៃនេះ ប្រទេសអេស្ប៉ាញ គឺជាអ្នកផលិត ស៊ុកូឡា ដ៏ចម្បង ដែលមានរោងចក្រផលិត ស៊ុកូឡាធំៗចំនួន៥០ កន្លែងនិង រោងចក្រតូចៗជាច្រើនកន្លែងរាប់មិនអស់ទៀត។ ស៊ុកូឡារបស់ប្រទេសអេស្ប៉ញគឺនៅតែមានគុណភាពល្អ ឥតខ្ចោះដដែល។ទោះបីជាយ៉ាងនេះក៏ដោយ ក៏ការផលិត ស៊ុកូឡា នៅមិនទាន់មានទីផ្សារទូលំទូលាយនៅឡើយទេ។
0 វាយតម្លៃ:
Post a Comment