គ្រឹស្តុបផើ កូឡំបូស (Christopher Columbus)
អ្នករុករកនិងជានាវិក លោក គ្រឹស្តុបផើ
កូឡំបូស (Christopher
Columbus)
បានកើតនៅឆ្នាំ ១៤៥១ នៅសាធារណៈរដ្ធ ជេណោ(Genoa) ប្រទេសអ៊ីតាលី។
នាវាចរណ៍តាមសមុទ្យលើកដំបូងរបស់គាត់គឺទៅតាមមហាសមុទ្យ អាត្លង់ទិច (Atlantic Ocean) នៅក្នុងឆ្នាំ១៤៧៦
ដែលជាតម្លៃដ៏សំខាន់ក្នុងជីវិតរបស់គាត់។
កូឡំបូស (Columbus) បានធ្វើការសាកល្បងក្នុងការធ្វើដំណើទៅទ្វីបអាព្រិច
ពី បីដង។ ក្នុងឆ្នាំ ១៤៩២ 1492 កូឡំបូស (Columbus)
បានធ្វើដំណើចាកចេញពីប្រទេសអេស្ប៉ាញនៅទីក្រុង សាន់តា ម៉ារី(Santa Maria) ជាមួយ ភីនតា និង នីណា លើផ្លូវដ៏វែងឆ្ងាយ។
គាត់បានធ្វើរឿងដ៏អស្ចារ្យមួយសម្រាប់ទ្វីបអ៊ីរ៉ុបទាំងមួលដោយបាន
បង្ហាញនូវទ្វីបថ្មីមួយទៀតគឺទ្វីបអាមេរិកនិង បើកផ្លូវអាណានិគមន៍ទៅលើទ្វីបថ្មីនោះ
អ្នករុករកនិងជានាវិក លោក គ្រឹស្តុបផើ កូឡំបូស (Christopher Columbus) បានកើតនៅឆ្នាំ ១៤៥១ នៅសាធារណៈរដ្ធ ជេណោ(Genoa) ប្រទេសអ៊ីតាលី ជាកូននៃអ្នកត្បាញ។ កូឡំបូស (Columbus)
ធ្វើដំណើទៅសមុទ្រតាំងតែពីគាត់នៅវ័យជំទង់
នឹងមានចំណែកក្នុងការប្របករបរជានាវឹកនៅសមុទ្រ មីឌីទែរ៉ានេ (Mediterranean) និងសមុទ្រ អេជេន (Aegean). ដូចជាករធ្វើដំណើតាមសមុទ្រមួយទៅកោះនៃធំមួយរបស់ប្រទេសក្រិចគឺ
ឃីអូស(Khios) នៅក្នុងថ្ងៃដ៏ពិសេសមួយរបស់ក្រិចដែលធ្វើឲ្យគាត់មានភាពស្និទ្ធស្នាលដែលត្រូវឲ្យគាត់ធ្វើដំណើមកកាន់អាស៊ី។
នាវាចរណ៍តាមសមុទ្យលើកដំបូងរបស់គាត់គឺទៅតាមមហាសមុទ្យ អាត្លង់ទិច
(Atlantic
Ocean) នៅក្នុងឆ្នាំ១៤៧៦ ដែលជាតម្លៃដ៏សំខាន់ក្នុងជីវិតរបស់គាត់
ដូចជាការធ្វើជំនួញតាមនាវា ដោយគាត់បរនាវាដោយជួបប្រទះការចាប់នាវាពីប្រទេសបារាំងតាមឆ្នេប្រទេស
ប៉ទុយហ្កាល់ (Portuguese) ហើយនាវារបស់គាត់ត្រូវបានគេដុត បន្ទាប់មកកូឡំបូស (Columbus) បានហែលទឹកទៅច្រាំងសមុទ្រប្រទេសប៉ទុយហ្កាល់(Portuguese)ហើយគាត់បានធ្វើដំណើទៅលីប៊ន(Lisbon)ប្រទេស ប៉ទុយហ្កាល់ (Portuguese) ហើយនៅទីនេះគាត់បាន ស្នាក់នៅនិងរៀបការ ដោយជាមួយភើលីប៉ា ហ្វើរេស្ត្រេលឡូ (Felipa Perestrello)។ គាត់ទាំងពីមានកូនប្រុសម្នាក់ឈ្មោះ
ឌីហ្គូ(Diego) នៅកំឡុងឆ្នាំ១៤៨០។
មិនយូប៉ុន្មានប្រពន្ធរបស់គាត់បានស្លាប់បន្ទាប់ពីគាត់ត្រលប់ទៅអេស៉្បាញវិញហើយគាត់មានកូនប្រុសម្នាក់ទៀតឈ្មោះ
ហ្វើណាន់ដូ(Fernando) ជាកូនឥតខាន់ជាមួយ ប្រេត្រីស អ៊ើរីគ្វីស ឌើ
អារានា (Beatriz
Enriquez de Arana)។
កូឡំបូស(Columbus) បានធ្វើការសាកល្បងក្នុងការធ្វើដំណើទៅទ្វីបអាព្រិច
ពីបីដងហើយបានទទួលចំនេះដឹងពីមហាសមុទ្រអាត្លង់ទិច (Atlantic) ដោយបានធ្វើដំណើពីភាគខាងលិចឈើងខាងកើត ពីកោះ កាណារី(Canary)។ការបិទផ្លូវពានិជ្ជកម្មដោយសាសនាអ៊ីស្លាមនៅកណ្ដាលធ្វើឲ្យមានការពិបាកធ្វើដំណើទៅភាគខាងកើត
គឺចិននិងឥណ្ឌា។
សេចក្ដីសង្ឈឹមមានតែធ្វើនាវាចរព៍ឆ្លងកាត់ជុំវិញពីភពលោកតាមមហាសមុទ្រអាត្លង់ទិច(Atlantic Ocean) ឲ្យរហ័សនិងមានសុវត្តិភាព
កូឡំបូស (Columbus) បាននឹងឃើញផែនការមួយដោយធ្វើដំណើតាមកប៉ាល់ពីទិសភាគខាងលិចឲ្យទៅដល់ភាគកើត។ ការប៉ាន់ស្មានរបស់គាត់ដែលផែនដីមានរាងជាស្វែគឺប្រហែល ៦៣%នៃទំហំពិតរបស់វាហើយចម្ងាយចន្លោះពីកោះ កាណារីទៅប្រទេសជប៉ុនប្រហែល២.៣០០miles។ មានអ្នកទំនាញខាងនាវាចរណ៍ដែលចូលរួមជាមួយគាត់ជាច្រើនមិនយល់ស្របតាមគាត់ហើយក៏មិនយកខ្លួនទៅប្រថុយនឹកដំណើរនាវាចរណ៍នៅសតវត្សរ៍ទី២មុនគ្រិស្ដសករាជ។
តាមការប៉ានស្មានប្រវែងប្រវែងមួយជុំផែនដីមានចម្ងាយប្រហែល២៥,០០០miles។ វាធ្វើឲ្យចម្ងាយចន្លោះពីកោះកាណារី (Canary) ទៅប្រទេសជប៉ុនប្រហែល១២.២០០miles។ ចាប់តាំងពីអ្នកជំនាញទាំងនោះបដិសេធនឹងកូឡំបូស (Columbus) ពីរឿងចម្ងាយចន្លោះពីកោះកាណារី (Canary) ទៅប្រទេសជប៉ុន
ហើយកាប្រកែកពីការធ្វើនាវាចរណ៍តាមសមុទ្រពីអ៊ីរ៉ុបទៅគឺគ្មានផ្លូវទេ។
បំណងរបស់កូឡំបូស (Columbus) ដែលត្រូវការកប៉ាល៣ដើម្បីធ្វើការរុករកតាមផ្លូវសមុទ្រត្រូវបានបដិសេធពីស្ដាច់ប៉ទុយហ្កាល់កូឡំបូស (Columbus) បានយកគម្រោងដំបូងរបស់គាត់ទៅជេណោ (Genoa) ប្រទេសអ៊ីតាលី ហើយបន្ទាប់មកទៅ វេនិក(Venice) ប៉ុន្តែត្រូវបានបដិសេធដូចគ្នា។ បន្ទាប់មកគាត់បានធ្វើដំណើទៅប្រទេសរាជាធិបតេយ្យ
អេស៉្បាញ ជួបជាមួយនឹង អ៊ីសាបែលឡា (Isabella) នៅ ខាស្ទីល(Castille) និង ហ្វើណាន់ដូ(Ferdinand) នៅអារ៉ាហ្កន(Aragon) ក្នុងឆ្នាំ១៤៨៦។ អ្នកជំនាញខាងនាវាចរពណ៍របស់គាត់ផងដែរ ក៏មានការមិនទុកចិត្តនូវរឿងដែលគាត់គិតនេះដែរ
ហើយកូឡំបូស (Columbus)
ក៏បានប្រកែកដោះស្រាយពីរឿងនេះ។ ទោះជាគំនិតរបស់គាត់យ៉ាងណាក៏ដោយក៏មានការជួយពីព្រះរាជា
សម្រាប់រក្សាថ្លៃឈ្នួលរបស់កូឡំបូស (Columbus)។ តែការផ្ដោតសំខាន់របស់ពួកគេគឺនៅតែសង្គ្រាមជាមួយសាសនាមូស្លីម
ហើយកូឡំបូស (Columbus)មានតែរង់ចាំ។
កូឡំបូស (Columbus) នៅតែបន្តរបញ្ចុះបញ្ចូលស្ដេចនៅរាជវាំង
បន្ទាប់ភ្លាមៗនោះទាហានអេស៉្បាញបានចាប់ខ្លបានចាប់ខ្លនគាត់នៅតំបន់ការពាររបស់សាសនាមូស្លីមនៅ
ក្រាណាដា (Granada) ក្នុងខែមករាឆ្នាំ១៩៤២ ហើយស្ដេចបានយល់ព្រមផ្ដល់ទុនសម្រាប់បេសកកម្មរបស់គាត់។
នៅខែកក្កដាឆ្នាំ១៩៤២កូឡំបូស (Columbus)បានចាកចេញពីអេស៉្បាញពី សាន់តាម៉ារី(Santa Maria)ជាមួយ ភីនតា និង នីណា លើផ្លូវដ៏វែងឆ្ងាយ។
0 វាយតម្លៃ:
Post a Comment