ការបើកឲ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ
នៅពេលព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៣ នៅ សង្កាត់ ក្រុងកែប ខេត្តកែប មានការបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវការិយាល័យ ច្រកចេញចូលតែមួយ ប្រចាំខេត្តកែប ដែលការិយាល័យនេះមានការសម្ភោតតាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ មកម្លេះ។ហើយនៅក្នុងកម្មវិធីនេះដែរមានការចូលរួមពី អភិបាលខេត្តកែប ឯកឧត្ដម កែនសត្ថា ជាគណអធិបតី សមាជិក សមាជិការការរិយាល័យ ច្រកចេញចូលតែមួយ សិស្សានុសិស្ស សិស្សនិស្សិត និង អ្នកធ្វើការក្នុងក្រុមហ៊ុន ក្រសួងនានា ប្រមាណ៥០០នាក់។ ការិយាល័យច្រកចេញចូលតែមួយនេះគឺជាគម្រោងថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើយដើម្បី៖
- បម្រើសេវារដ្ឋបាលដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានតម្លាភាព និងស្របតាមនិតិវិធីសាមញ្ញ
- កន្លែងប្រមូលផ្ដុំសេវាកម្ម និង នីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
- កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និង ទទួលពត៌មានគ្រប់គ្រាន់ ច្បាស់លាស់ស្ដីពីការផ្ដល់សេវាសាធារណៈផ្សេងៗន និងការបង់កំរៃសេវាកម្ម
- កន្លែងផ្ដល់លទ្ធផលសម្រេចជាផ្លូវកាលើសេចក្ដីស្នើសុំដល់អតិថិជនវិញ។
វិស័យសាធារណការ និង ដឹកជញ្ជូន
- ចុះបញ្ជីទោចក្រយានយន្ដ ត្រីចក្រយាន ត្រីចក្រយានយន្ដ(ចេញស្លាកលេខម៉ូតូ)
- ធ្វីលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
- លិខិតអនុញ្ញាតសាងសង់និងជួសជុល
- ភូមិគ្រិះ ផ្ទះល្វែង មិនលើសពី៥០០ម៉ែតការ៉េ និង មិនលើសពី ពីរជាន់
- របងមិនលើសពី ពីរម៉ែត
- បញ្ជាក់លើឯកសាថតចម្លង
- វិញ្ញាបនបត្រប្រកបអាជីវកម្ម
- បណ្ណសំគាល់យានយន្ដ
- ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្របញ្ជាក់ការសិក្សា
- សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ.......
- លិខិតអនុញ្ញាតលើ
- កម្មវិធីសម្ដែងផ្សេងៗ ឬ បញ្ចាំងភាពយន្ដចល័ត
- អាជិវកម្មជួល-លក់ស្នាដៃសិល្បៈភាពយន្ដវីដេអូ
- អាជិវកម្មសិល្បសូន្យរូបខ្នាតតូច
- លើស្លាកសញ្ញាអាជីវកម្ម
- អាជីវកម្មទាក់ទងនឹងគ្រឿងបំពងសម្លេង
- ចុះបញ្ជីសិប្បកម្ម និង បន្តវិញ្ញាបនបត្រសិប្បកម្មដែលទុកសមមូលសរុបតិចជាង៥០០០ដុល្លា
វិស័យទេសចរណ៍
- ផ្ទះសំណាក់ មិនលើសពី៨បន្ទប់
- ភោជនីយដ្ឋានមិនលើសពី៥០នាក់ អាហារដ្ឋាន អាហារដ្ឋានតាមរមណីយដ្ឋាន តូបលក់អាហារ ហាងគុយទាវ-កាហ្វេ បំរើភ្ញៀវទេសចរណ៍
- កន្លែកម៉ាស្សាតាមរបៀបបុរាណក្រោម៥គ្រែ
- ម៉ូតូឌុបទេសចរណ៍រ រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ រថយន្ដដឹកទេសចរណ៍ចំណុះ ៥កៅអី......
- អាជីវករដែលជាប់កាតព្វកិច្ចបង់ប៉ាតង់ជូនរដ្ឋ
- ការផ្លាស់ប្ដូរទីតាំងប្រកបអាជិវកម្ម
- វិញ្ញាបនបត្រអនាម័យសត្វ និង ផលិតផលមានដើមកំណើតពីសត្វ
- លិខិតអនុញ្ញាតធ្វើអាជិវកម្មលក់ដុំលក់រាយសម្ភារៈកសិកម្ម
- បន្ទប់ពិគ្រោះស្ដ្រីមានផ្ទះពោះ
- បន្ទប់ព្យាបាលដោយចលនា
- បន្ទប់ថែទាំជម្ងឺៈ
- ឳសថស្ថានរង
ហើយកាផ្ដល់សេវាកម្មសាធារណៈចែកចេញជា២ផ្នែកគឺ៖
- ជួរមុខមាន៖
- ក្រុមទទួល ប្រគល់ឯកសា និង ផ្ដល់ពត៌មាន
- ក្រុមនីត្យានុកូលកម្ម
- ក្រុមបេឡា
- ជួរក្រោយ ជាផ្នែកមន្ដ្រីជំនាញតាមវិស័យនិមួយៗ។
0 វាយតម្លៃ:
Post a Comment