Thursday, February 14, 2013


អេស៊ីបបុរាណ
អេស៊ីបបុរាណគឺជាអារ្យធម៍បុរាណដ៏រីកចម្រើននៃអាហ្រ្វិក ដែលមានទីតាំងស្ថិតតាមបណ្ដោយដងទន្លេនីលខាងក្រោម(lower Nile river)ដែលបច្ចុប្បន្ននេះគឺជាទីក្រុងដ៏ទំនើបនៃប្រទេសអេស៊ីប។អារ្យធម៍របស់ជនជាតិអេស៊ីបបាបប្រមូលផ្ដុំគ្នាប្រហែលជា៣១៥០មុនគ.ស(យោងទៅតាមការ)សន្មត់ពីប្រវត្តិសាស្ដ្រ ជនជាតិអេស៊ីប)ជាមួយនិងការបង្រួបបង្រួមគា្នរវាងអេស៊ីបលើនិង
អេស៊ីបក្រោម ក្រោមការគ្រប់គ្រងរបស់ព្រះចៅផារ៉ាអុងតែមួយគត់។
ប្រវតិ្តរបស់អេស៊ីបបុរាណបានកើតឡើងតៗគ្នាជារាជាណាចក្រដ៏រឹងមាំ,
គេចែកការប្រែប្រួលសម័យកាលអេស៊ីបជាបីសម័យកាលគឺ៖
·         សម័យកាលរាជាណាចក្រចាស់ជាសម័យមុនយុគសំរិទ្ធ
·         សម័យកាលរាជាណាចក្រកណ្ដាលជា មជ្ឈិមសម័យនៃយុគសំរិទ្ធ
·         សម័យរាជាណាចក្រថ្មីជាសម័យកាលចុងក្រោយនៃយុគសំរិទ្ធ
ឥទ្ធិពលរបស់អេស៊ីបបានឈានឡើងដល់ចំនុចកំពូលនៅកំឡុងសម័យកាលរាជាណាចក្រថ្មី
នៅសម័យរ៉ាមសាយទីនោះជាកន្លែងដែលមានការប្រកួតប្រជែងរវាងចក្រភពហ៊ីតាល(Hittile)  ចក្រភពអេសស៊ីរៀន(Asyrian) និងចក្រភពមីតាននី(mitanni) ។បន្ទាប់ពីសម័យកាលនោះមកវាក៏បានឈានចូលមកដល់សម័យកាលថយចុះជាបណ្ដើរៗប្រទេសអេស៊ីបត្រូវបានទទួលរងនូវការឈ្លានពានឬការច្បាំងដណ្ដើមពីសំណាក់ជនបរទេសដែលពេញដោយឥទ្ធិពល បន្ដបន្ទាប់ជាលំដាប់ដូចជា៖
Ø  កាណាននាល/ហ៊ីកសុស(Canaanites/Hyksos)
Ø  លីប្យាន(Libyans)
Ø  នុបៀន(Nubians)
Ø  អេសស៊ីរៀ(Assyria)
Ø  ភឺសៀន(Persian rule)
Ø  បេប៊ីឡូនៀ ភឺសៀន រូល(Babylonia)និងម៉ាសិដូនៀន ក្រិក(Macedonian Greece)
នៅសម័យកាលកណ្ដាលទី៣នៃអេស៊ីបនិងសម័យកាលចុងក្រោយ។
ជាលទ្ធផលបន្ទាប់ពីការស្លាប់របស់ អេឡិចសាន់ដឺ ដឹ ហ្គ្រេត(Alexander the Great)មនុស្សជំនាន់ក្រោយរបស់គាត់ឈ្មោះ ប្តលមី សុធឺ(Ptolemy Soter)បានតែងតាំខ្លួនឯងជា អ្នកគ្របគ្រងច្បាប់ថ្មីនៃប្រទេសអេស៊ីប។ប្រពន្ធ័ច្បាប់នេះបានបន្តរហូតដល់ឆ្នាំ៣០មុនគ.ស នៅពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះនាងក្លេអូប៉ាត្រា ប្រទេសនេះបានធ្លាក់ក្នុងកណ្ដាប់ដៃចក្រភពរ៉ូម  ហើយបានក្លាយជាអាណាខេត្តមួយរបស់ចក្រភពរ៉ូម។
ភាពជោគជ័យនៃការរីកចម្រើនរបស់ប្រជាជនអេស៊ីបដោយភាគបានមកពីបំនិននិងសម្ថតភាពដើម្បីតម្រូវទៅនិងលក្ខ័ខណ្ឌ័របស់ទំនាបទន្លេនីល។អាចទាយបានថាការលិចទឹកនិងការគ្រប់គ្រងការបាចទឹកបញ្ចូលស្រែចម្ការនៃទំនាបទន្លេដ៏សម្បូរជីជាតិនាំអោយផលិតបាននូវផលដំណាំដ៏ហូរហៀរដែលបានផ្ដល់ នូវភាពរីកចម្រើនអោយសង្គមនិងវប្បធម៍។ជាមួយនិងភាពប៉ិនប្រសប់កែច្នៃនិងភាពសន្សំសំចៃ នាំអោយរាជការបានធានាគ្រប់គ្រងអាជីកម្មសារធាតុខនិជនៃដីទំនាបហើយនិងជុំវិញតំបន់ខ្សាច់។វណ្ឌ័កម្មដំបូងបានពឹងផ្អែកទៅប្រពន្ធ័នៃការសរសេរ​ ហើយបានបង្កើតជាអង្ការមួយឡើងមកដោយមានការឯកភាពនិងភាពស្រុះស្រួលគ្នា ដើម្បីធ្វើជំនួញជាមួយនិង តំបន់ដែលនៅជុំវិញព្រមទាំងបាន បង្កើតយោធាបម្រុងដើម្បីបង្ក្រាបសត្រូវបរទេសហើយនិងការពាជនជាតិអេស៊ីបដែលលុបលើរដ្ធាភិបាល។បន្ទាប់ពីនោះគេក៏មានគំនិតបង្កើតទ្រង់ទ្រាយប្រជាធិបតេយ្យមក ដោយមាន អ្នកនិពន្ធ អ្នកដឹកនាំសាសនា និងអភិបាលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះចៅផារ៉ាអុងជាអធិបតីដែលជាអ្នកធានាអោយមានការសហការនិងភាពរួបរួមរបស់ ប្រជាជនអេស៊ីបក្នុងបរិបទនៃការវិនិឆ្ជ័យប្រពន្ធ័នៃលទ្ធិ។
ការធ្វើការសម្រេចភាគច្រើន នៃជនជាតិអេស៊ីបបុរានគឺ ពឹងផ្អែកទៅលើអ្វីៗ ដែលគេរកឃើញ​ស្រាវ​ជ្រាវ​ដឹង ការសាកល្បង និង ភាពប៉ិនប្រសប់ក្នុងការបង្កើត ដែលជួយសម្រួលដល់ការសាង​សង់ ប្រាសាទពីរ៉ាមីត(Pytamids) ដ៏ធំអស្ចារ្យ ប្រាសាទនានា និង អូបេលីក(Obelisks) ហើយ​នឹង​ប្រពន្ធមួយនៃគណិតវិទ្យា ភាពប៉ុនប្រសប់ និង ភាពមានប្រសិទ្ធភាពនៃប្រពន្ធបច្ចេកទេសពេទ្យ។ ប្រពន្ធបញ្ជូលទឹក នឹងច្ចេកទេសផលិតផលធ្វើកសិកម្ម ការស្គាល់កប៉ាល់ជាលើកដំបូង egyptian faience ច្ចេកទេស កញ្ចក់ ទម្រង់ថ្មីនៃអក្សរសាស្ដ្រ និងការឆាប់ដឹងពីសន្ធិសញ្ញានៃសេក្ដីស្ងប់ ជាមួយនឹង hitties អេស៊ីបបានបង្កើតឡើងនូវកេរ្ដិ៍ដំណែរដ៏គង់វង្សនិងជាប់ធន់ គឺ សិល្បៈ និង ស្ថាបត្យកម្ម គឺ ឯកសារជាច្រើន ហើយ​វាបានទុកជាយូណាស់មកហើយដែលជាការព្រួយ​បារម្មណ៍សម្រាប់ពីភពលោកទាំងមួល។ សំណង់បាក់បែកនៃប្រាសាទដ៏ធំអស្ចារ្យ បានធ្វើឲ្យ​​អ្នកទេសចរណ៍ និងអ្នកនិពន្ធមានគំនិតស្រលាញ់ចូលចិត្តវា។
មូលនិធីមួយដែលស្របតាមបុរាណកាល និង ការជីកដីមុនសម័យកាលទំនើបបាន​ធ្វើឲ្យ​អ្នក​វិទ្យាសាស្ដ្រ​ស្រាវជ្រាវអំពីអរីយធម៌ប្រទេសអេស៊ីប និង គុណតម្លៃដ៏ធំធេង សម្រាប់កេរ្ដិ៍ឈ្មោះ​នៃ​អរីយធម៌​ប្រទេស​អេស៊ីប

0 វាយតម្លៃ:

Post a Comment