Friday, February 21, 2014

ពស់ដ៏ធំនិង វែងមួយក្បាលត្រូវបានសិស្ស​​សាលា​ដុន​បូស្កូ​ខេត្ត​កែប​ចាប់​បាន​ ដោយ​គ្មាន​ឧបករណ៍​ទំនើប​ឬ​សម្ភារៈ​អ្វី​ទាំង​អស់​នៅ​ពេល​ដែល​យុវជន​មួយ​ក្រុម​នោះ​កំពុង​អង្គុយ​លេង។ កាល​ពី​វេលា​ម៉ោង :១៥ នាទី​ល្ងាច​ថ្ងៃសុក្រ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​សាលា​បច្ចេក​ទេស ដុន បូស្កូ ខេត្តកែប គ្រប់​សិស្ស​ទាំង​អស់​ត្រូវ​សិក្សា​លើ​ជំនាញ​មួយ​រួម​គ្នាដែល​គេ​ហៅថាអនុវត្ត​ជំនាញ​ពី​កំណើត​។

នៅ​ពេល​នោះ​ដែរ​មាន​សិស្ស​ជា​ច្រើន​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន​ តែ​សម្រាប់​ជំនាញ​កីឡា​វិញ​ សិស្ស​ជា​ច្រើន​បាន​នាំ​គ្នា​លេង បាល់ទាត់ បាល់ទះ បាល់បោះ ហើយ​យុវជន​មួយ​ចំនួន​ទៀត​អង្គុយ​ជជែក​គ្នា​លេង​ មិន​បាន​ប៉ុន្មាន​យុវជន​មួយ​ក្រុម​នោះ​​ក៏​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ដ៏​ធំ​មាន​ប្រវែង​ប្រមាណ​២ម៉ែត​ ហើយ​ក៏​ផ្អើរ​​ឆោ​ឡោ​ចាប់​បាន ដោយ​​យុវជន មិត្រ ខ្មៅ ដោយ​ការ​ព័ទ្ធ​ចាប់​នៃ​យុវជន​ជា​ច្រើន​ទើ​បាន​ពស់​នោះ​មិន​អាច​ផ្លាស់​ទី​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ក្រុម​សិស្ស។

គួរ​បញ្ជាក់​ថា​ពេល​ដែល​យុវជន មិត្រ ខ្មៅ ចាប់​បាន​ភ្លាមៗ​នោះ​គាត់​មិន​បាន​សម្លាប់​វា​នោះ​ទេ​គ្រាន់​តែ​ធ្វើ​ឲ្យ​វា​អស់​កម្លាំង​និង ឈប់​រើ​ប៉ុណ្ណោះ​ដោយ​ ខ្មៅ​បាន​ចាប់​កន្ទូយ​ពស់​នោះ​គ្រវី​ជា​ច្រើន​ជុំ ទើប យុវជន​ដទៃ​ទៀត​ចាប់​ក្បាល​វា​និង​ យក​ទៅ​ប្រគល់​ឲ្យ​លោក​គ្រូ​ ហើយ​លោក​គ្រូក៏​ចាប់​វា​ដោយ​ទុក​ក្នុង​ ការ៉ុង​ប៉ាវមួយ។

បើ​តាម​សម្ដី​របស់​យុវសិស្ស ម៉ាញ ដែល​មើល​ឃើញ​ពស់​នោះ​មុន​គេ​បាន​និយាយ​ថា​ "ពេល​ដែល​គាត់​អង្គុយ​លេង​សុខៗ​ស្រាប់​តែ​ឃើញ​ពស់​នោះ​នៅ​ក្នុង​លូទឹក​ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង​ដើម្បី​ឲ្យ​មិត្តដទៃ​ទៀត​បាន​ឭ​និង​ចាប់​វា"

ហើយ​បើ​តាម​អ្នក​ចាប់​ពស់​យុវសិស្ស​ មិត្ត ខ្មៅ ក៏​បាន​និយាយ​ថាវា​ជា​រឿង​សម័ញ្ញ​ទៅហើយ​ដែល​គាត់​ចាប់​ពស់​ព្រោះ​គាត់​តែង​តែធ្វើ​បែប​នេះ​ហើយ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ពស់​នោះ​មិន​អាច​ធ្វើអ្វី​គាត់​បាន​ទេ។​

សម្រាប់​លោក​ពុក  ​លី សំណាង ដែល​ជា​អធិការ​សាលា​វិញ​ក៏​បាន​និយាយ​ថា​គាត់​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​យុវជន​ ដុន​ បូស្កូ ខេត្តកែប ដូច​ជា យុវជន មិត្ត ខ្មៅ នេះ​ផ្ទាល់​ដែល​មាន​ភាព​ក្លាយហាន​ នឹង  ចេះនូវ​ការ​ចាប់​ពស់​ក៏​ដូច​ជា​ជំនាញ​ពិសេសៗ​ផ្សេង​ទៀត​ ហើយថែមទាំង​មិន​​សម្លាប់​ជិវិត​របស់​វា​ លើសពីនេះលោក​ពុកក៏បាន​សរសើរ​យុវជន​នេះ​ជា​ខ្លាំង​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ សត្វ​ពស់​នេះ​ក្រៅ​ពី​មាន​ប្រវែង​ប្រមាណ ២​ម៉ែត​ថែម​ទាំង​មាន​ទម្ងន់​ប្រមាណ​៣គឺឡូ​ផង​ដែរ​ ហើយ​សត្វ​ពស់​នេះ​ត្រូវ​បានលោ​ក​ពុក​ លី ​សំណាង យក​ទៅ​ដាក់​ក្នុង​សួន​សត្វ​នៅ​ឯ​ខេត្ត​ តាកែវ ផង​ដែរ៕










1 comment: