Friday, April 26, 2013







កាល​ពី​ព្រឹក​ថ្ងៃទិ​២៥​ខែ​មេសា​ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មី​នេះ​ នៅ​មជ្ឈមណ្ដល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដុន​បូស្កូ​ខេត្ត​កែប​ មាន​កិត្តិយស​ទទួល​​ស្វាគមន៍​រដ្ឋបាល​ក្រុង​កែប​ដែល​ដឹង​នាំ​ដោយ​ ឯកឧត្ដម ងិនវណ្ណដា   ជា​អភិបាល​ក្រុង​កែប​ ព្រម​ទាំង​អធិការ​ប៉ុស្ដន៍​នគរបាល​ និង​ អវុធហដ្ថ មន្ដ្រី​ប៉ូលីស និងក្រុម​ការ​ងារ​ពាក់​ពាន់​មួយ​​ចំនួន​ទៀត មក​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពីគោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព ដល់​សិស្សា​នុសិស្ស លោក​គ្រូ​អ្ន​ក​គ្រូ​និ​ង​បុគ្គលិក​នៃ​​មជ្ឈ​មណ្ដល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដុន​បូស្កូ​ខេត្ត​កែប​ទាំង​មូល​។ជា​កិច្ច​បើក​កម្មវិធី​អធិការ​ប៉ុស្ដ​ន៍ន​គរ​បាល​លោក​ មុំ ស៊ីថា ឡើង​បង្ហាញ​ពិ​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ ដែល​មាន​៩​ចំនុច​ដូចជា​៖


1.   គ្មានអំពើលួចឆកប្លន់
2.   នា​ការ​ដាំ​ដុះ​ ផលិត ចរាចរណ៍ និង ប្រើ​ប្រាស់​គ្រឿង​ញៀន​
3.   នា​អំពើ​អាណា​ចារ ជួញ​ដូរ​ស្ដ្រី​និង​កុមារ​ ព្រម​ទាំង​គ្មាន​អំពើ​ហិង្សា
4.   គ្មាន​ក្មេង​ទំនើង
5.   គ្នាន​ការ​ប្រព្រឹត្តិ​ល្បែង​ស៊ីសង​ផ្សេងៗ និង​ប្រព្រឹត្ត​បទ​ល្មើស
6.   គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍
7.   គ្មាន​អាវុធ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ
8.   មានវិធានការក្នុងគ្រោះមហន្តរាយ
9.   គ្មានការត្រួតពិនិត្យខុសច្បាប់។

ព្រម​​ទាំង​​មាន​​ការ​​បក​ស្រាយ​​យ៉ាង​​ក្បោះ​ក្បាយ។ ជា​ចុង​ក្រោយ​នៃ​ការ​ឡើង​បង្ហាញ​របស់​លោក​អធិការ​ប៉ុស្ដន៍​នគរបាល​លោក​មាន​មតិ​​ផ្ដាំ​ផ្ញើរ​ឲ្យ​យុវជន​និង​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​មាន​ការ​ចូល​រួម​ក្នុង​សកម្មភាព​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព​ទាំង​អស់​គ្នា​ដោយ​មាន​​ការ​រាយការណ៍​ដល់​នគរបាល​តាម​រយៈ​លេខ​ទូរស័ព្ទ និង ប្រអប់​សំបុត្រ​ដោយ​មន្ដ្រីប៉ូលិស​ប៉ុស្ដ​ន៍​នគរ​បាល​ទាំង​អស់​នឹង​មិន​បង្ហាញ​​ពី​អត្ត​សញ្ញាណ​នៃ​ប្រភព​រាយ​ការណ៍​នោះ​ទេ​ ហើយ​សំនូម​ពរ​ឲ្យ​មាន​ការ​គោរ​ពច្បាប់​ចរាចរណ៍​និង មាន​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ដាក់​​កញ្ចក់ ពាក់​មួក​សុ​វតិ​ភាព​ឲ្យ​បាន​គ្រប់​គ្នា។
បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​រួច​មក​ឯកឧត្ដម ងិន វណ្ណដា   មាន​មតិ​សនេះ​សំណាល​និង​បាន​បញ្ចាក់​​បន្ថែម​ពីគោ​ល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព​ព្រម​ទាំង​ផ្ដល់​អនុសាសន៍​ល្អៗ សម្រាប់​ធ្វើ​ការ​អប់រំ​ដល់​សិស្ស​និស្សិត​ទាំង​អស់​។
និង​ជា​ចុង​បញ្ចប់​ឯកឧត្ដម​បាន​ឲ្យ​លើ​ក​ជា​សំ​នួរ​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ និង​បក​ស្រាយ​នូវ​​​ចំងល់​ទាំង​អស់​របស់​សិស្ស​និសិ្សត​ព្រម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​និង​ជា​ចុង​បញ្ចប់​ឯកឧត្ដម​បាន​ធ្វើ​ការ​​ជូន​ពរ​ដល់​សិក្ខា​កាម​ដែល​ចូល​រួម​ទាំង​អស់​និង​បិត​កម្ម​វិធី៕





ប្រភព​ពី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា៖ “កា​រ​បន្ទុះ​គ្រាប់​បែក​ក្នុង​ការ​ប្រកួត​កីឡា​រត់​ម៉ាឡាតុង​នៅទី​ក្រុង​ប៊ូស្តុន​គឺមានកា​រ​សង្ស័យ​ទៅ​លើ​យុវជន​ម្នាក់ឈ្មោះ ឌីសហូខា ធីសានែវ ដែល​គាត់បានឆ្លើយប្រាប់​អ្នក​ត្រួត​ពិនិត្យ​ពីបង​ប្រុស​របស់​គាត់​​ តាមើលែន ដែលបាន​បើក​រថយន្ដ​យ៉ាង​លឿន​នៅ​មុន​មួយ​សប្ដាហ៍​នៃ​ការ​វាយ​ប្រហារ​ពី​គ្រាប់​បែក​ហើយក៏មិនមាន​ក្រុម​ភារ​វកម្ម​អន្ត​រ​​ជាតិណាមួយ​នៅ​ពី​ក្រោយ​ពួក​គេ​នោះ​ដែរ​”។
ប្រភព​បាន​និយាយ​ថា​៖ ការ​ផ្ដើម​សម្ភាស​ជា​មួយ​  ធីសានែវ ​គាត់​បាន​បញ្ជាក់​ពី​​សកម្ម​ភាព​បង​​ប្អូន​ពីរ​នាក់​ដែល​ធ្វើ​ការ​បន្ទុះ​គ្រាប់​បែក​​នេះ​ដោយ​សារ​តែបញ្ហារ​​សង្គ្រាម​សាសនា​។  ធីសានែវ បាន​ធ្វើ​ឲ្យ​មាន​ស្នាម​​បំផ្លិច​ អ្នករបួស​ ​និង ​មនុស្ស​បាត់​បង់​ជីវិត​នៅ​មន្ទីពេទ្យ​ទីក្រុង​ប៊ូស្តុន។​ គាត់​បាន​និយាយ​ថាប​ង​ប្រុស​របស់​គាត់​ជា​អ្នក​សម្លាប់​និង​ធ្វើ​ឲ្យ​របួស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កាល​ពី​ថ្ងៃ​សុក្រ​ និង​​​ច​ង់​ការពារ​សាសនា​អ៊ីស្លាម​ពី​ការ​​វាយ​ប្រហា។
ប្រភព​ពី​រដ្ឋាភិបាល​បាន​បន្តរ​ក្នុង​ការ​សម្ភាស​ថា​វា​ជា​កា​រ​ឈឺ​ចាប់​ហើយ​ក្នុង​គណនី​របស់​  ធីសានែវ  ត្រូវ​ការ​ត្រួត​ពិនិត្យ​ដោយ​អ្នក​ជំនាញ​ដើម្បី​ស្វែង​យល់​តាម​ដាន​ពី​គាត់។
និង​ការិយាល័យ​សហព័ន្ធ​ច្បាប់​បាន​និយាយ​ទៀត​ថា​អ្នក​ជំនាញ​ការ​មិន​បាន​ឃើញ​មាន​អ្វី​ដែល​បង្ហាញ​ពី​តម្រុយ​គឺ​ការ​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ​ផ្សេង​ទៀត​ទេ។​ការងារ​ជា​ច្រើន​បាន​ស្រាវ​ជ្រាវ​​ឡើង​វិញ​មុន​ពេល​ពួក​គេ​និយាយ​ពី​អាថ៌កំបាំង​គឺគ្នាន​អ្នក​ផ្សេង​ទៀត​ជាប់​ទាក់​ទង​នឹង​រឿង​នេះ​ឡើយ​ដែលលិទ្ធផល​ជា​ផ្លូវ​ការ​មិន​បាន​បញ្ជាក់​​ពី​ភាព​​ជាក់​លាក់ណាមួយ​​នៅឡើយ​នោះ​ទេ​។
គាត់​​ជា​យុវជន​ដែល​មាន​អាយុ​១៩​ឆ្នាំ​ហើយ​មាន​ភាព​ក្លាហាន​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​​និង​ការ​រួម​គំនិត​ក្នុង​ការ​ធ្វើ​បទ​ឧក្រិត​ដោយប្រើ​ប្រាស់​អាវុធ​គ្រាប់​បែក​និង​ធ្វើ​ឲ្យ​មាន​វិនាស​កម្ម​ដល់​អាច​ឲ្យ​បាត់​បង់​ជីវិត​។

ក្រុម​ហ៊ុន​​វីនដូ​របស់​ ម៉ៃក្រូស៊ូហ បាន​បាត់​បង់​២៣%​ទៅ​លើ​ពន្ធដា​ស្មើ​​នឹង៣​ភាគ​៤​នៃចំនូលរបស់​ក្រុមហ៊ុន។​ ដោយ​​មិន​រាប់​បញ្ចូល​ការ​លក់​មុន​ពេល​កំណត់ដែលធ្វើ​ការ​​នាំ​ចេញ​​មុន​ការ​​កំណត់​ ការ​លក់​វីនដូ​គឺ​នៅ​មាន​កម្រឹត​ទាប​ដែល​វា​ល្អ​ក្នុង​ទីផ្សារ​កុំព្យូទ័​រ​នៃ​ការ​ថុះ​ថយ​ល្បឿន។
ការ​ចែកចាយ​របស់​​ក្រុមហ៊ុន​​ ម៉ៃក្រូស៊ូហ ​កើន​​ឡើង​​២%​ក្នុង​មួយ​ម៉ោង​។
ក្រុមហ៊ុន​បាន​និយាយ​ថា​វា​គឺ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជា​មួយ​នឹង​ស្នាដៃ​ដ៏​វិសេស​នៃ​វីដូ​ គឺ​ទទួល​បាន​ប្រាក់​​កម្រៃ​១៦%​ក្នុង​ដំណើ​ការ​នៃ​វីនដូ​៨ ដែល​ទើប​នឹង​ចាប់​ផ្ដើម​។ ​ភាព​រួចរាល់​របស់​វា​មើល​ទៅ​មាន​ការ​រើក​ចម្រើន​និង​សំទុះ​ខ្លាំង​ទៅៗ​ អំពី​គុណ​ភាព​និង​លក្ខណៈ​របស់​វា​ក្នុង​សេវាកម្ម​ផ្សេងៗ​ រួម​បញ្ចូល​កម្មវិធី អប់ហ្វើស (office) និង អ៊ីចប៉ក (Xbox)។
ក្រុមហ៊ុន​ម៉ៃក្រូស៊ូហ​បាន​និយាយ​ទៀត​ថា​ផលិតផល​នៃ​កម្មវិធី អប់ហ្វើស ៣៦៥ (Office 365 cloud-based productivity suite) ប្រើ​ទុន​ដល់​មួយ​រយ​កោដិលាន​ដុល្លា​ក្នុង​ឆ្នាំ​នេះ។​
ក្រុមហ៊ុន​បាន​សម្ដែង​នូវ​សេចក្ដី​ពេញ​ចិត្ត​ជា​មួយ​ការ​កើន​ឡើង​៤៦%​នៃ​ អ៊ិចប៉ក ឡាយ (Xbox Live)។ ក្រុមហ៊ុន​មៃក្រូស៊ូហ​ធ្វើ​ឲ្យ​​រីក​ចម្រើន​ឡើង​ពី អ៊ីចប៉ក (Xbox) និង ឃីនេក (Kinect) ឲ្យ​មាន​ការ​លក់​កើន​ឡើង​៥៦%​ច្រើន​ជាង​ឆ្នាំ​មុន។
ក្រុមហ៊ុន​ម៉ៃក្រូស៊ូហ គឺ​មាន​ការ​ពេញ​ចិត្ត​នឹង​រឿង​ដែល​ប្រធាន​ការិយាល័យ​ផ្នែក​ហិរញ្ញវត្ថុ ភីតធើ គ្លីន បាន​សន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​នៅ​តែ​រក្សា​ទំនាក់​ទំនង​ដដែល គឺ​វា​មក​ពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធ​សាស្ដ្រ​ថ្មី​ៗ រួម​មាន​តារាង​នៃ​ការ​លក់​ជា​កម្មវធី​(soft)​ដូចជា​ ការ​ងើប​ឡើង​វិញ​នៃ​ក្រុមហ៊ុន​ម៉ៃក្រូស៊ូហ​និង វេទិ​កា​វីនដូ​លើ​ទូរស័ព្ទ​ដៃរបស់ក្រុមហ៊ុន។
លោក គ្លីន បាន​និយាយ​នៅ​ក្នុង​វេទិការ​សារធារណៈ​របស់​ក្រុមហ៊ុន​ថា៖ មើល​ទៅ​ឲ្យ​កា​ន់​តែ​ច្បាស់​ ពួក​យើង​នឹង​បន្ត​របង្កើត​ក្នុង​ពេល​ដ៏​វែង​ឆ្ងាយ​​ទៀត​នឹង​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅតា​ម​សេចក្ដី​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​ដំណើ​ គ្រោង​ការណ៍ សេវាកម្ម និង​យុទ្ធ​សាស្ដ្រ​ឆ្ពោះ​ទៅ​មុខ​ហើយ​យក​មក​វិញ​នូវ​តម្លៃ​ដែល​កំពុង​តែ​កើ​ត​មាន​ទៅ​ម្ចាស់​​ក្រុមហ៊ុន”។

Tuesday, April 23, 2013


លូវីស ស៊ូក្វារ៉េស បាន​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​ លីវើភូល តាម​ស្មើ​ក្រុម​តោ​ខៀវ ឆែល​ស៊ី ស្រប​ពេល​ដែ​ល​គាត់​បាន​ទៅ​ខាំ​ខ្សែរ​ការ​ពារ​ ឆែល​ស៊ី ប្រានី​ស្លេវ​ អ៊ីវ៉ា​ណូវិក
នៅ​នាទី​ទី​២៦​​អូស្កា​បាន​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​ការ​តែត​បាល់​លើក​ជ្រុង​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក​ក្រើក​ពី​កៅ​អីក៏​ប៉ុន្តែ​រ​មក​ដល់​នាទី​ទី​៥២​ ដានី​ញែល ស្តូរីត ដែល​ជា​អតីត​កីឡាករ​នៅ​ក្លឹប ​តោខៀវ ឆែលស៊ី ដែល​ទើប​នឹង​ផ្លាស់​ប្ដូរ​ចូល​ហង្ស​ក្រហម​លីវើភូល​រូប​នេះ​ក៏​បាន​ស៊ុត​បាល់​ដោ​យ​បច្ចេក​ទេស​ក្រោម​ការ​លើក​ឆ្ល​ង​ពី​កីឡាករ​ស៊ូក្វារ៉េសតាម​ស្មើ​វិញ​ប​ន្ទាប់​មក​បាន​៥​នា​ទី​គឺ​នាទី​ទី​៥៧ ​ហាហ្សាត​មាន​ឪកាស​ស៊ុត​បាល់​ពិន័យ​១១ម៉ែតនាំមុខលីវើភូលវិញ តែ​ភាព​អស្ចារ្យ​មួយ​បាន​កើត​ឡើង​លើ​លីវើភូលដោយ​​លូវីស៊ូក្វារ៉េស បាន​តែត​បាល់​បញ្ចូល​ទី​តាម​ស្មើ​វិញ ហើយ​គាត់​ក៏ បាន​ខាំ​ដៃ​កីឡាករ​ខ្សែ​ការពារ​ឆែលស៊ី ប្រានី​ស្លេវ​ អ៊ីវ៉ាណួវិក​ភ្លាម​ៗ​នេះ​ដែរ​។ ស៊ូក្វារ៉េស បន្ទាប់​ពី​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៩៧បា​ន​ធ្វើ​ឲ្យ​ តោ​ខៀវ​ឆែលស៊ី ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​លីក​កំពូល​របស់​អង់គ្លេស។​
យុវជន​អ៊ុយរ៉ាហ្កាយ​រូបនេះ​បាន​តែត​បញ្ចូល​ទី​បន្ទប់​ពី​មាន​ការ​លើក​ឆ្លង​ទៅ​តំបន់​គ្រោះថ្នាក់​នៅ​ជិត​បញ្ចប់​ម៉ោង​នៃ​ការ​ប្រកួត​ហើយ​ក៏​ហួស​ទៅ​ខាំ​ដែ​រប​ស់​អ៊ីវ៉ាណូវិក
រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​កន្លែង​ដែល​គាត់​បាន​តែត​បាល់​បញ្ចូល​ទី​បន្ទាប់​ពី​ការ​លើក​ជ្រុង​ ហើយ​ក៏​មាន​ការ​មិន​សុខ​ចិត្ត​នឹង​គាត់​ពី​សំណាក់​កីឡាករ​មួ​យ​​ចំ​នួន​ដែរ​គិត​គាត់​ក្នុង​ផ្លូវ​មិន​ល្អ។​វា​មិន​មែន​ជា​ពេល​ដំបូង​ដែល​គាត់​បាន​ធ្វើ​រឿង​បែប​នេះ​កើត​ឡើង​ដូច​ដែល​គាត់​ត្រ​វ​បាន​គេ​ហាម​ចូល​លេង​៧​ប្រកួត​បន្ទាប់​ពី​គាត់​បាន​ខាំ​ខ្សែរ​បម្រើ​កណ្ដាល​ក្លឹប​ ភី​អេសវី អ៊ីនហូវែន ឈ្មោះ អូតម៉ាន ប៉ាកកាល់នៅឆ្នាំ២០១០។

Tuesday, April 16, 2013


​ល្បែង​សី​
​ល្បែង​សី ជា​ល្បែង​មួយ​យ៉ាង​សម្រាប់​មនុស្ស​ប្រុស​កំលោះ ឬ​ចំណាស់ៗ គេ​លេង​នៅ​ទីវាល នា​ពេល​ថ្ងៃរសៀល​ត្រជាក់ នៅ​រដូវរំហើយ ឬ​នៅ​ពេល​បុណ្យទាន​ផ្សេងៗ នាទី​វត្ត​អារាម ។​
​    ​សីមា​ន ៣ យ៉ាង​គឺ ៖
​    ​ក​. សី​មី​លោ​ង 
​    ​ខ​. សី​ដក់​
​    ​គ​. សី​ពែន 
​    ​សី​ទាំង ៣ យ៉ាង​មាន​ប្រដាប់​សម្រាប់​លេង និង​របៀប​លេង​ប្លែក​ពី​គ្នា ដូច​រៀបរាប់​តទៅ​នេះ​៖
​    ​ក​. សី​មី​លោ​ង វត្ថុ​ដែល​គេ​យកមក​ធ្វើ​សី​នេះ គឺ​គេ​យក​បន្ទះ​ផ្ដៅ ឬ​រំពា​ក់មក​ចាក់​ជា​ក្រឡា​ភ្នែក​ក្រួច ឲ្យមាន​សណ្ឋាន​មូលប្រមាណ​ប៉ុនត្រ​ឡោកដូង​ធុន​តូច ហើយ​គេ​នាំគ្នា​ទាត់​លេង ។​
​    ​សកម្មភាព​នៃ​អ្នក​លេងសី​មី​លោង ដូច​ក្នុង​រូបភាព​ខាងក្រោម​នេះ​:    ​
​    ​អ្នក​លេងសី​មី​លោង​គេ​បបួល​គ្នា​ចំនួន ៤ ទៅ ៥ នាក់ ​ដែល​គេ​ស្ម័គ្រ​ឲ្យមក​ឈរ​ដំកង់​ជា​វង់​មូល​ធំ ឬ​តូច តាម​ចំនួន​មនុស្ស​តិច​ច្រើន ។ ពេល​លេង​គេ​ចែក​ជា​គូៗ អ្នកណា​គូ​នឹង​អ្នក​ណា ត្រូវ​ឈរ​ទល់មុខ​អ្នកនោះ ។ មុនដំបូង​អ្នកលេង​ម្នាក់​ដែល​មាន​សី​នឹង​ដៃ ក៏​តាំង​ចាប់ផ្ដើម​បោះ​សី​ទៅឲ្យ​គូ​របស់ខ្លួន គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​ខ្នងជើង លុះ​ទាត់​ហើយ​សី​នោះ​ក៏​អណ្ដែត​ឡើង​ខ្ពស់ ហើយ​ធ្លាក់​មក​វិញ ពេល​ធ្លាក់​នោះ ជួន​ក៏​ចំ​អ្នក​ទាត់​នោះ​វិញ ជួន​ក៏​ចំ​អ្នកដទៃ ហើយ​អ្នក​ដែល​សី​ធ្លាក់​មក​ចំ​នោះ​ក៏​ទទួល​ទាត់​ឡើង​ភ្លាម ។ ចំណែក​អ្នក​ឯទៀតៗ គេ​ត្រៀមខ្លួន​ចាំ ដោយ​សម្លឹង​ប្រុងប្រយ័ត្ន​ភ្នែក​ជានិច្ច បំរុង​តែ​និង​ទាត់​នៅពេល​ដែល​សី​ធា្ល​ក់​មក​ចំ​ខ្លួន ។ ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ខ្លួន គេ​តែងតែ​ស្ទុះ​ទៅ​ទាត់​បញ្ជូន​ទៅឲ្យ​គូ​របស់គេ ។ ប៉ុន្តែ​ជួន​ក៏​បាន​ទៅ​ចំ​គូ​របស់​ខ្លួន ជួន​ក៏​ធ្លាក់​ទៅ​ចំ​គូ​របស់​អ្នកដទៃ ម្លោះ​ហើយគេ​ដណ្ដើម​គ្នា​ទាត់​តែ​រៀងៗ​ខ្លួន ។​
​    ​ខ​. សី​ដក់ គេ​ធ្វើ​ដោយ​បន្ទះ​ផ្ដៅ ឬ​រំ​ពាក់ ឲ្យមាន​សណ្ឋាន​ដូច​សីមីលោង​ដែរ ប្លែក​តែ​សីដក់​គេ​ធ្វើឲ្យ​មាន​ទំហំ និង​មាន​ក្រឡា​ធំ​ជាង សី​មី​លោង​បន្តិច ។ សីដក​មាន​របៀប​លេង​ស្រដៀង​នឹង សី​មី​លោង​ដែរ ប្លែក​តែ​សី​មី​លោង​គេ​ទាត់​ដោយ​ខ្នង​ជើង ឯ​សីដក់​គេ​គះ​ដោយ​កែងដៃ ដោយ​ក្បាលជង្គង់ ដោយ​ស្មា និង​ដោយ​ក្បាល ។​
​    ​សកម្មភាព​របស់​អ្នកលេង​សីដក់ ដូច​រូបភាព​នេះ​:    ​
​    ​គ​. សី​ពែន គេ​ធ្វើ​ដោយ​ស្លាប​សត្វ និង​ស្បែក ឬ​ស្រកាត្រី គឺ​ពាក់​ស្បែក​ឬ​ស្រកាត្រី​ត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរ​ជា​សណ្ឋាន​មូល ចោះ​ចំ​កណ្ដាល ជា​ប្រហោង​ហើយ​យក​ស្លាប​សត្វ ៤ ឬ ៥ ដែល​ខ្លីៗ​ល្មម​មកជ្រំ​ឲ្យ​ស្មើ រួច​សកគល់​ស្លាប​នោះ​ទៅក្នុង​រន្ធ​ស្បែក ឬ​ស្រកាត្រី​នោះ ហើយ​បត់​ទៅ​ខាងៗ ដោយ​ចង​ខ្សែលួស​ឆ្មា​រភ្ជាប់​ទៅ​នឹង​ស្បែក ឬ​ស្រកាត្រី​នោះ ការពារ​មិន​ឲ្យ​របួត រួច​គេ​យក​ទៅ​ទាត់ ។​
​    ​សកម្មភាព​របស់​អ្នក​លេង​សីពែន ដូច​ក្នុង​រូបភាព​នេះ​:
​    ​របៀប​លេង​សីពែន គេ​បបួល​គ្នា​ឲ្យបាន​ចំនួន​តាំងពី ២ នាក់​ឡើងទៅ មកឈរ​ដំកង់​ជា​រង្វង់​មូល ទល់មុខ​គ្នា​ជា​គូៗ គឺ​អ្នក​ណា​គូ​នឹង​អ្នកណា ត្រូវ​ឈរ​ទល់មុខ​គ្នា​នឹង​អ្នកនោះ ។ កាល​បើ​ឈរ​ស្រួលបួល​ហើយ ម្នាក់​ដែល​កាន់​សី​នៅ​ដៃ​ក៏​បោះ​សី​ទៅឲ្យ​ម្នាក់ទៀត ដែល​ជា​គូ​របស់​គេ គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​បាត​ជើង គឺ​គេ​លើកជើង​ឡើង​ហើយរ​លាស់​បត់​ត្រង់​កជើង​ឲ្យ​បាត​ជើងខ្វេរ​ឡើង​លើ ដូច​គេ​អង្គុយ​ពែន​ទើប​គេ​ហៅថា ‹​សី​ពែន​› ។ ពេល​ទាត់​គេ​ទាត់​តម្រង់​ឲ្យចំ​សីៗ ក៏​អណ្ដែត​ឡើង ហើយ​ធ្លាក់​ចុះ​មក​វិញ បើ​ធ្លាក់​មក​ចំ​អ្នកណា អ្នក​នោះ​គេ​ទាត់​បន្ត​ឡើង​ទៀត ,​បើ​ធ្លាក់​មក​ចំ​អ្នក​ទាត់​ដដែល​វិញ អ្នក​នោះ​ក៏​ទទួល​ទាត់​វិញ​ដែរ ។ បើ​សី​ធ្លាក់​មក​ចំ​អ្នកណា​ហើយ​អ្នកនោះ​ទទួល​ទាត់​មិនត្រូវ ឬក៏​សី​នោះ​ធ្លាក់​ឆ្ងាយ​អំពី​អ្នកលេង​ទាំងអស់គ្នា នាំ​ឲ្យ​អ្នកលេង​រត់​ទៅ​ទទួល​ទាត់​មិនទាន់ សី​ក៏​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ក្បែរ​កន្លែង​អ្នកណា​ជាងគេ អ្នក​នោះ​គេ​រើស​បោះ​ទៅឲ្យ​គូ​របស់គេ ដើម្បី​ឲ្យ​ទាត់​តទៅទៀត ។ ពេល​ដែល​សី​ធ្លាក់​មក​ម្ដងៗ​ទាំងអស់​គ្នា​តែងតែ​សម្លឹង​មើល​ទៅ​សី​គ្រប់ៗ​គ្នា ក្រែង​ធ្លាក់​មក​ចំ​ខ្លួន ជួន​ក៏​អ្នក​ទាំង ២ នាក់​នឹក​ត្រូវ​គ្នា គឺ​នាក់​ម្នាក់​នឹកថា សី​ធ្លាក់​មក​ចំ​ខ្លួន ម្នាក់​ទៀត​ក៏​ថា ចំ​ខ្លួន​ដែរ នាំ​ឲ្យ​ស្ទុះទៅទាត់​ដណ្ដើម​គ្នាក៏​មាន ។​
​    ​ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ហើយ តែងតែ​មាន​ចិត្ត​នឹក​ថា នឹង​ទាត់​បង្វែរ​ទៅឲ្យ​គូ​របស់ខ្លួនៗ តែ​ជួនកាល​ក៏បាន​សម្រេច ជួនកាល​ក៏​មិនបាន​សម្រេច​ដែរ ដោយ​សី​នោះ​មិន​ទៅ​ចំ​ដូច​បំណង ។​
​    ​សីពែន​នេះ គេ​ទាត់​ឬ​គះ បាន​តែ​ដោយ​បាត​ជើង​,​ភ្នែក​គោល​កែងជើង​,​កែងដៃ​, ក្បាលជង្គង់​,​ក្បាល​,​ស្មា ប្រហែល​សីដក់​ដែរ តែ​គេ​ហាមផ្ដាត់​មិនឲ្យ​ទាត់ដោយ​ខ្នងជើង ឬ​ទះ​ដោយ​បាតដៃ​ឡើយ ។​
​    ​ល្បែង​សី​ទាំង ៣ មុខ​នេះ បើ​អ្នកលេង​សុទ្ធតែ​ប៉ិនប្រសប់ ក្នុងពេល​ទាត់​មួយ​លើកៗ សី​មិន​សូវ​ធ្លាក់​ដល់​ដី​ទេ យូរៗ​ទើប​មាន​ធ្លាក់​ដល់​ដី​ម្ដង ។​
​    ​ល្បែង​សី ជា​កីឡា​ដ៏​ប្រសើរ​មួយ​របស់​ខ្មែរ តាំងពី​អតីតកាល​រហូត​មកដល់​បច្ចុប្បន្នកាល​នេះ ក៏​នៅតែ​មាន​តម្លៃ​នៅឡើយ ហើយ​ជា​កីឡា​ហាត់ប្រាណ​មួយ​យ៉ាង ខាង​កាយសម្បទា ប្រហែល​នឹង​កីឡាបាល់ទាត់​ដែរ ៕​

រូប​ភាព​ពី​កន្លែង​សន្តិ​សុខ អេហ្វ ប៊ី អាយ ដែល​បង្ហាញ​ពី​រឿង​ដ៏​អាក្រក់​មួយ​និង​ការ​សេស​សល់​នូវ​អ្វី​ដែល​ជា​ការ​វាយប្រហា។
មនុស្ស​បី​នាក់​បាន​ស្លាប់​រួម​បញ្ចូល​ទាំង​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​និង​មនុស្ស​ច្រើន​ជាង​១៧០​នាក់​បាន​រង​របួស​ពេល​ដែល​គ្រាប់​បែក​២​គ្រាប់​ផ្ទុះ​នៅ​ជិត​ទី​ផ្ដាច់​ព្រាត់នៃ​ការ​ប្រកួត​កីឡា​ ម៉ារ៉ាតុង នៅ​ថ្ងៃ​អង្គារ៍​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក ​ប៉ារ៉ាក អូប៉ាម៉ា នឹង​ទៅ​ត្រួត​ពិនិត្យ​មើល​ព្រឹត្តិ​ការណ៍​ដែល​បាន​​កើត​​ឡើង​​នៅ​ទី​ក្រុង ប៊ូស្តុន នៅ​ថ្ងៃ​ព្រហស្សត្តិ៍​នឹង​ទៅ​ការ​ទៅ​កំ​ដ​រ​ជន​រង​គ្រោះ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​គ្រាប់​បែក​នោះ។
'អ្នកដឹងហេតុការណ៍'
ភ្ងាក់​ងារ​ពិសេស​របស់​​ អេហ្វ ប៊ី អាយ លោក រីឆាត ដែសឡារៀអើ (Richard DesLauriers) បាន​ប្រាប់​មក​សន្និ​សិទ​កាសែត​ថា​ផ្នែក​មួយ​នៃ​សារ​ធាតុ​នីឡុង​បាន​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​  ហើយ​នៅតា​ម​ដង​ផ្លូវ​ពោ​ពេញ​ដោយ​អំបែង​គ្រាប់​បែក​និង​ដែក​គោល​ដែល​ជា​ការ​វាយ​ប្រហា​ពី​គ្រាប់​បែក​​គាត់​បាន​និយាយ​ថា​ពួក​គេ​គឺ​បាន​បញ្ចូន​ទៅ​ភ្នាក់​ងា​នៃ​ទី​ពិសោធ​នៅ​ ក្វន់ទីកូ នៅ វីជីនៀ ជា​កន្លែង​​ដែល​អ្នក​ជំនាញ​ការ​ណ៍​អាច​មាន​មធ្យោបាយ​ជួយ​សង្គ្រោះបាន។