កាលពីព្រឹកថ្ងៃទិ២៥ខែមេសាឆ្នាំ២០១៣កន្លងទៅថ្មីនេះ
នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប
មានកិត្តិយសទទួលស្វាគមន៍រដ្ឋបាលក្រុងកែបដែលដឹងនាំដោយ ឯកឧត្ដម ងិនវណ្ណដា ជាអភិបាលក្រុងកែប ព្រមទាំងអធិការប៉ុស្ដន៍នគរបាល និង អវុធហដ្ថ
មន្ដ្រីប៉ូលីស និងក្រុមការងារពាក់ពាន់មួយចំនួនទៀត
មកធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងបុគ្គលិកនៃមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបទាំងមូល។ជាកិច្ចបើកកម្មវិធីអធិការប៉ុស្ដន៍នគរបាលលោក មុំ ស៊ីថា ឡើងបង្ហាញពិគោលនយោបាយភូមិឃុំមានសុវត្តិភាព
ដែលមាន៩ចំនុចដូចជា៖
1. គ្មានអំពើលួចឆកប្លន់
2. នាការដាំដុះ ផលិត ចរាចរណ៍ និង
ប្រើប្រាស់គ្រឿងញៀន
3. នាអំពើអាណាចារ
ជួញដូរស្ដ្រីនិងកុមារ ព្រមទាំងគ្មានអំពើហិង្សា
4. គ្មានក្មេងទំនើង
5. គ្នានការប្រព្រឹត្តិល្បែងស៊ីសងផ្សេងៗ
និងប្រព្រឹត្តបទល្មើស
6. គ្មានគ្រោះថ្នាក់ចរាចរណ៍
7. គ្មានអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
8. មានវិធានការក្នុងគ្រោះមហន្តរាយ
9. គ្មានការត្រួតពិនិត្យខុសច្បាប់។
ព្រមទាំងមានការបកស្រាយយ៉ាងក្បោះក្បាយ។
ជាចុងក្រោយនៃការឡើងបង្ហាញរបស់លោកអធិការប៉ុស្ដន៍នគរបាលលោកមានមតិផ្ដាំផ្ញើរឲ្យយុវជននិងលោកគ្រូអ្នកគ្រូទាំងអស់មានការចូលរួមក្នុងសកម្មភាពគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងអស់គ្នាដោយមានការរាយការណ៍ដល់នគរបាលតាមរយៈលេខទូរស័ព្ទ
និង
ប្រអប់សំបុត្រដោយមន្ដ្រីប៉ូលិសប៉ុស្ដន៍នគរបាលទាំងអស់នឹងមិនបង្ហាញពីអត្តសញ្ញាណនៃប្រភពរាយការណ៍នោះទេ
ហើយសំនូមពរឲ្យមានការគោរពច្បាប់ចរាចរណ៍និង មានការធ្វើស្លាកលេខម៉ូតូដាក់កញ្ចក់
ពាក់មួកសុវតិភាពឲ្យបានគ្រប់គ្នា។
បន្ទាប់ពីការធ្វើបទបង្ហាញរួចមកឯកឧត្ដម ងិន វណ្ណដា មានមតិសនេះសំណាលនិងបានបញ្ចាក់បន្ថែមពីគោលនយោបាយភូមិឃុំមានសុវត្តិភាពព្រមទាំងផ្ដល់អនុសាសន៍ល្អៗ
សម្រាប់ធ្វើការអប់រំដល់សិស្សនិស្សិតទាំងអស់។
និងជាចុងបញ្ចប់ឯកឧត្ដមបានឲ្យលើកជាសំនួរដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់
និងបកស្រាយនូវចំងល់ទាំងអស់របស់សិស្សនិសិ្សតព្រមទាំងលោកគ្រូអ្នកគ្រូនិងជាចុងបញ្ចប់ឯកឧត្ដមបានធ្វើការជូនពរដល់សិក្ខាកាមដែលចូលរួមទាំងអស់និងបិតកម្មវិធី៕
0 វាយតម្លៃ:
Post a Comment