ប្រភពពីសហរដ្ឋអាមេរិកបាននិយាយពីថ្ងៃចន្ទថា៖ “ការបន្ទុះគ្រាប់បែកក្នុងការប្រកួតកីឡារត់ម៉ាឡាតុងនៅទីក្រុងប៊ូស្តុនគឺមានការសង្ស័យទៅលើយុវជនម្នាក់ឈ្មោះ ឌីសហូខា ធីសានែវ ដែលគាត់បានឆ្លើយប្រាប់អ្នកត្រួតពិនិត្យពីបងប្រុសរបស់គាត់ តាមើលែន ដែលបានបើករថយន្ដយ៉ាងលឿននៅមុនមួយសប្ដាហ៍នៃការវាយប្រហារពីគ្រាប់បែកហើយក៏មិនមានក្រុមភារវកម្មអន្តរជាតិណាមួយនៅពីក្រោយពួកគេនោះដែរ”។
ប្រភពបាននិយាយថា៖ ការផ្ដើមសម្ភាសជាមួយ ធីសានែវ គាត់បានបញ្ជាក់ពីសកម្មភាពបងប្អូនពីរនាក់ដែលធ្វើការបន្ទុះគ្រាប់បែកនេះដោយសារតែបញ្ហារសង្គ្រាមសាសនា។ ធីសានែវ បានធ្វើឲ្យមានស្នាមបំផ្លិច អ្នករបួស និង មនុស្សបាត់បង់ជីវិតនៅមន្ទីពេទ្យទីក្រុងប៊ូស្តុន។ គាត់បាននិយាយថាបងប្រុសរបស់គាត់ជាអ្នកសម្លាប់និងធ្វើឲ្យរបួសក្នុងរយៈពេលដ៏ខ្លីកាលពីថ្ងៃសុក្រ និងចង់ការពារសាសនាអ៊ីស្លាមពីការវាយប្រហា។
ប្រភពពីរដ្ឋាភិបាលបានបន្តរក្នុងការសម្ភាសថាវាជាការឈឺចាប់ហើយក្នុងគណនីរបស់ ធីសានែវ ត្រូវការត្រួតពិនិត្យដោយអ្នកជំនាញដើម្បីស្វែងយល់តាមដានពីគាត់។
និងការិយាល័យសហព័ន្ធច្បាប់បាននិយាយទៀតថាអ្នកជំនាញការមិនបានឃើញមានអ្វីដែលបង្ហាញពីតម្រុយគឺការធ្វើការជាមួយអ្នកដទៃផ្សេងទៀតទេ។ការងារជាច្រើនបានស្រាវជ្រាវឡើងវិញមុនពេលពួកគេនិយាយពីអាថ៌កំបាំងគឺគ្នានអ្នកផ្សេងទៀតជាប់ទាក់ទងនឹងរឿងនេះឡើយដែលលិទ្ធផលជាផ្លូវការមិនបានបញ្ជាក់ពីភាពជាក់លាក់ណាមួយនៅឡើយនោះទេ។
0 វាយតម្លៃ:
Post a Comment