លូវីស ស៊ូក្វារ៉េស
បានតែតបញ្ចូលទីនៅនាទីចុងក្រោយបានធ្វើឲ្យក្រុមហង្សក្រហម លីវើភូល តាមស្មើក្រុមតោខៀវ ឆែលស៊ី
ស្របពេលដែលគាត់បានទៅខាំខ្សែរការពារ ឆែលស៊ី ប្រានីស្លេវ អ៊ីវ៉ាណូវិក។
នៅនាទីទី២៦អូស្កាបានសម្រេចគ្រាប់បាល់បញ្ចូលទីដោយការតែតបាល់លើកជ្រុងនឹងធ្វើឲ្យអ្នកទស្សនាកក្រើកពីកៅអីក៏ប៉ុន្តែរមកដល់នាទីទី៥២ ដានីញែល ស្តូរីត ដែលជាអតីតកីឡាករនៅក្លឹប តោខៀវ ឆែលស៊ី ដែលទើបនឹងផ្លាស់ប្ដូរចូលហង្សក្រហមលីវើភូលរូបនេះក៏បានស៊ុតបាល់ដោយបច្ចេកទេសក្រោមការលើកឆ្លងពីកីឡាករស៊ូក្វារ៉េសតាមស្មើវិញបន្ទាប់មកបាន៥នាទីគឺនាទីទី៥៧ ហាហ្សាតមានឪកាសស៊ុតបាល់ពិន័យ១១ម៉ែតនាំមុខលីវើភូលវិញ
តែភាពអស្ចារ្យមួយបានកើតឡើងលើលីវើភូលដោយលូវីស៊ូក្វារ៉េស បានតែតបាល់បញ្ចូលទីតាមស្មើវិញ
ហើយគាត់ក៏ បានខាំដៃកីឡាករខ្សែការពារឆែលស៊ី ប្រានីស្លេវ អ៊ីវ៉ាណួវិកភ្លាមៗនេះដែរ។ ស៊ូក្វារ៉េស បន្ទាប់ពីតាមស្មើវិញនៅនាទីទី៩៧បានធ្វើឲ្យ តោខៀវឆែលស៊ី ជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាងលីកកំពូលរបស់អង់គ្លេស។
យុវជនអ៊ុយរ៉ាហ្កាយរូបនេះបានតែតបញ្ចូលទីបន្ទប់ពីមានការលើកឆ្លងទៅតំបន់គ្រោះថ្នាក់នៅជិតបញ្ចប់ម៉ោងនៃការប្រកួតហើយក៏ហួសទៅខាំដែរបស់អ៊ីវ៉ាណូវិក។
រឿងរ៉ាវនេះបានកើតឡើងនៅកន្លែងដែលគាត់បានតែតបាល់បញ្ចូលទីបន្ទាប់ពីការលើកជ្រុង ហើយក៏មានការមិនសុខចិត្តនឹងគាត់ពីសំណាក់កីឡាករមួយចំនួនដែរគិតគាត់ក្នុងផ្លូវមិនល្អ។វាមិនមែនជាពេលដំបូងដែលគាត់បានធ្វើរឿងបែបនេះកើតឡើងដូចដែលគាត់ត្រវបានគេហាមចូលលេង៧ប្រកួតបន្ទាប់ពីគាត់បានខាំខ្សែរបម្រើកណ្ដាលក្លឹប ភីអេសវី អ៊ីនហូវែន ឈ្មោះ អូតម៉ាន ប៉ាកកាល់នៅឆ្នាំ២០១០។
0 វាយតម្លៃ:
Post a Comment