សព្វថ្ងៃនេះវត្តមាននៃការ៉េមអ៊ីតាលី ជេលេតូ
អ៊ីតាលីយ៉ាណូ មាននៅប្រទេសកម្ពុជាហើយ។ ដែលមានទីតាំងនៅក្នុងសណ្ឋាគារ
ដុនបូស្កូ ខេត្តព្រះសីហនុ និង នៅក្នុងហាងកាហ្វេ អ៊ីនធើណេត ព្រៃធំ ដែលមានទីតាំងនៅ
ភូមិថ្មី សង្កាត់ព្រះធំ ក្រុងកែប ខេត្តកែប ហើយការ៉េមនេះប្រើបច្ចេកទេសផលិតមកពីប្រទេសអ៊ីតាលីពិតៗ
និងមានទីតាំងផលិតនៅសណ្ឋាគា ដុនបូស្កូ ខេត្តព្រះសីហនុ ដោយបងប្រុស រ៉ូបែតតូ
(Roberto) ដែលជាប្រធានផ្នែកសណ្ឋាគាផ្ទាល់តែម្ដង។
សម្រាប់វត្តមានការ៉េមជេលេតូ អ៊ីតាលីយ៉ាណូ
នៅកាហ្វេ អ៊ីនធើណេត ព្រៃធំ មានច្រើនរសជាតិដូចជា៖
- រសជាតិ ទឹកដោះគោ (Milk Ice-cream)
- រសជាតិ វ៉ាន់នីឡា (Vannila Ice-cream)
- រសជាតិ ស្វាយ (Mango Ice-cream)
- រសជាតិ ក្រូច (Limon Ice-cream)
- រសជាតិ ស្រកានាគ (Dragon fruit Ice-cream)
- រសជាតិ អូវ៉ាន់ទីន (Nutela Ice-cream)
- រសជាតិ ម្នាស់ (Pineapple Ice-cream)
ដែលមានតម្លៃសមរម្យ សម្រាប់ភ្ញៀវខ្មែរក្នុងមួយស្កូប(Scoop)តម្លៃ ៣០០០៛ និង ភ្ញៀវបរទេសក្នុងមួយស្កូប(Scoop)តម្លៃ ៤០០០៛ (1$)។
សម្រាប់នៅក្នុងហាង កាហ្វេ អ៊ីនធើណេត ព្រៃធំ នេះដែររសជាតិនៃការ៉េមដែលជាទីពេញនិយមជាងគេគឺរសជាតិ
- វ៉ាន់នីឡា (Vannila Ice-cream)
- ស្រកានាគ (Dragon fruit Ice-cream)
- អូវ៉ាន់ទីន (Nutela Ice-cream)
ហើយសម្រាប់ការ៉េម ជេលេតូ អ៊ីតាលីយ៉ាណូ ក្នុងហាងកាហ្វេ
អ៊ីនធើណេត ព្រៃធំ នេះក៏មានសាខាលក់មួយកន្លែងនៅក្នុងក្រុងកែប នៅក្នុងហាងមួយដែលមានឈ្មោះថា
“ក្ដាម” ក្នុងតម្លៃ៨០០០៛ (2$) ក្នុងមួយស្កូប (Scoop) សម្រាប់គ្រប់ភ្ញៀវទាំងអស់។
ក្រៅពីការលក់ការ៉េមនេះក្នុងហាង កាហ្វេ អ៊ីនធើណេត
ព្រៃធំ មានលក់ ភេសជ្ជៈគ្រប់ប្រភេទ អាហារនំ ទឹកដោះគោ កាហ្វេ ទឹកក្រឡុក និងស្រាក្រឡុង
និងការដាក់ឲ្យមានការប្រើប្រាស់អ៊ីនធើណេតដែលស្របទៅតាមស្តង់ដាសណ្ឋាគារ។
ដែលធ្វើការក្រឡុងជូនដោយសិស្សជំនាញក្នុងផ្នែកសណ្ឋាគាររបស់សាលាសណ្ឋាគាដុនបូស្កូខេត្តកែបផ្ទាល់តែម្ដង។
តាមរយៈពាក្យសម្ដីរបស់អ្នកលក់ម្នាក់ឈ្មោះ ឈែល
ឈី បានឲ្យដឹងថាក្នុងមួយខែហាងកាហ្វេ អ៊ីនធើណេត ព្រៃធំ អាចរកចំនូលបានជាមធ្យម
ប្រមាណ ១០០០$ និង ប្រាក់ចំណេញជាមធ្យមប្រមាញ ១០០$ ទៅ ២០០$ ក្នុងមួយខែ។
0 វាយតម្លៃ:
Post a Comment