តើជនជាតិខ្មែរនិយមចូលឆ្មាំថ្មី
នៅថ្ងៃ
ខែ
ឆ្មំាណា ?
រាល់ឆ្នាំ
ជនជាតិខ្មែរនិយមរៀបចំពិធី
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី
១៣
ខែមេសា
(យូរៗម្ដង
ថ្ងៃទី
១៤
ខែ
មេសា)
ត្រូវនឹងខែ
ចេត្រ
នៃចន្ទគតិ
។
តាមទម្លាប់
ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន
៣
ថ្ងៃគឺ
៖
ថ្ងៃទី១
ជាថ្ងៃចូលឆ្នាំ,
ថ្ងៃទី
២
ជាថ្ងៃ
(វារៈ)
វនបត,
ថ្ងៃទី
៣
ជាថ្ងៃឡើងស័ក
។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ
ចូលឆ្នាំថ្មីរបស់
គេដែរ
។
ចំពោះខ្មែរយើង
នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី
ប្រពីណីជាតិ
ជារៀងរាល់ឆ្នាំ
ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី
មានអត្ថន័យជ្រាលជ្រៅ
។
ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត
រយៈពេលមួយឆ្នាំ
ពួកគេបានបែកចេញពី
គ្រួសារ
និង
ញាតិមិត្ដ
ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ
ៗ
។
លុះដល់ឆ្នាំថ្មី
គេបានវិលមកជូបជុំគ្នា
សូរសុខទុក្ខគ្នា
ដើម្បីបន្ឋូរការនឹករឭក
និងបំបាត់ការនឿយហត់ពីការងារផង
។
រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី
ប្រកបរបរដោយជោគជ័យ
និង
អាយុយឺនយូរ
។
ម្យ៉ាងទៀត
ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា
ជាកត្ដាបង្កើតសាមគ្គីភាពជាតិ
។
ហេតុនេះហើយ
ទើបនៅពេលនោះ
គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ
តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម
ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌
និង
សាមគ្គីភាព
។
ដោយសារពីធីបុណ្យចួលឆ្នាំថ្មី
មានអត្ថន័យធំធេងយ៉ាងនេះ
ទើបខែ្មរយើងនិយមរាប់អានទុកជា
ប្រពៃណីជាតិតាំងពីដើមរហូតមក
។
និមិត្តសញ្ញាតំណាងឲ្យរាសី
ឬ
ខែនីមួយៗក្នុងប្រក្រតីទិនខ្មែរ
ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍
(លទ្ធិហ៊ីនឌូ)
ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ
សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា
។
តាមក្បួនតារាសាស្ត្រ
ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍
គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល
និង
នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ
។
គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់
ទើបពួកគេហៅថា
រាសីចក្រ
ឬ
ចក្ររាសី
(រង្វង់រាសី)
ដែលត្រូវនឹងមួយឆ្នាំ
។
ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ
(តារា)
ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ
ដូចជារូបចៀមឬពពែឈ្មោល,
គោឈ្មោល,
រូបមនុស្សប្រុសស្រីពីរនាក់,
ក្តាម,
សិង្ហ,
ស្រីក្រមុំ,
ជញ្ជីង,
ខ្ទួយ,
ធ្នូ,
ត្រីមករ
(ត្រីថ្ករ
ឬ
ត្រីឆ្លាមមករ),
ក្អម,
និង
ត្រី
ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ
(នក្ខត្តឫក្ស
ឬ
នក្សត្រ)
ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ
។
ពួកគេចែកផ្ទៃមេឃជា
១២
ចំណែក
ឬ
ល្វែង(រាសី)
ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ
ដូចជា
មេសៈ
ឬមេសរាសី,
ឧសភៈ
ឬឧសភរាសី,
មិថុនៈ
ឬមិថុនរាសី,
កក្កដៈ
ឬកក្កដរាសី,
សីហៈ
ឬសីហរាសី,
កញ្ញា
ឬកញ្ញារាសី,
តុលា
ឬតុលារាសី,
វិច្ឆិកៈ
ឬវិច្ឆិករាសី,
ធនុ
ឬធនុរាសី,
មករៈ
ឬមកររាសី,
កុម្ភៈ
ឬកុម្ភរាសី
និង
មីនៈ
ឬមីនរាសី
។
ដោយសារតែពួកគេកំណត់យកមេសរាសី
(ខែ
មេសា)
ជារាសីទីមួយ
ទើបជនជាតិខ្មែរចាប់គិតថាខែ
ចេត្រ
ជាខែទីមួយនៃឆ្នាំថ្មី
ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ
ចេត្រ
តាមលំអានរៀងមក
។
នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ
។
បើតាមក្បួនចន្ទគតិ
ខែ
មិគសិរ
គឺជាខែទីមួយនៃឆ្នាំថ្មី
។
តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍
គេគិតថានៅខែ
មេសា
ព្រះអាទិត្យចរចេញពីមីនរាសី
(Mina Rashi បណ្តុំផ្កាយរាងដូចត្រី)
ចូលទៅកាន់
មេសរាសី
(Mesa Rashi បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល)
។
ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា
សង្ក្រាន្ត
ឬ
សង្ក្រាន្តិ
(sankranti) ។
ក្នុងមួយឆ្នាំមាន
១២
សង្ក្រាន្ត
។
ដោយសារតែពួកព្រាហ្មណ៍កំណត់យក
មេសរាសី
ជារាសីទីមួយ
(រាសីតំបូង,
រាសីក្បាល,
រាសីធំ
ឬ
មហារាសី)ទើបគេហៅសង្ក្រាន្តនៅខែ
មេសា
ថា
មហាសង្ក្រាន្ត
គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ
ពីចក្ររាសីនៃឆ្នាំចាស់
ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី
។
សព្វថ្ងៃ
ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃខែតាមវិធីចន្ទគតិ
និង
សុរិយគតិ
សម្រាប់ការរៀបចំកិច្ចខាងសាសនា
ប៉ុន្តែសម្រាប់កិច្ចការរាជការ
ខ្មែរបែរមកប្រើក្បួនគិតថ្ងៃខែឆ្នាំតាមគ្រិស្តសាសនា
ដូចបណ្តាប្រទេសទាំងឡាយនៅលើសាកលលោកដែរ
ដែលយើងនាំគ្នាហៅថា
ឆ្នាំសាកល
ឬ
គ្រិស្តសករាជ
។
0 វាយតម្លៃ:
Post a Comment