ប្ល៉ាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖ បើសិនសតិចងចាំ មានមែន នោះយុត្តិធម៌ ការប្រុងប្រយ័ត្ន សេចក្ដីក្លាហាននិង គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង សម្ផស្សស្អាត រូបរាងល្អ សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ មិត្តភក្ដិ សុភមង្គលនៃមាតុភូមិ ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។ ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ គ្មានទីបញ្ចប់់។ ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់ ថ្ងៃនិងខែ។ ល។ គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី ពេលវេលាកើតមានហើយ ព្រះអាទិត្យ ព្រះចន្ទ និងភពនៃប្រព័ន្ធ ព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បីអោយសត្វ លោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺ ព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖
ក៏មកពីតែមានគំនិតក្នុងវត្ថុពិតដោយសារថាសតិចងចាំគឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង (មិនកំរើកឬគ្មានចលនា) ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល ស្ថិតនៅនឹង(សំរាក)។
១_មិត្តភាពដែលកើតមកមានពីធម្មជាតិ
២_មិត្តភាពដែលកើតមកមានពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ
មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពកុម្ដាយនិង កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។ មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។ រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ មិត្តភាពនៃសេចក្ដីស្រលាញ់់។
0 វាយតម្លៃ:
Post a Comment