Thursday, January 31, 2013

កម្មវិធីកីឡាពណ៌ដើម្បីរំលឹក លោកឪពុក បូស្កូ (បេះដូងធំធេងដូចខ្សាច់សមុទ្រ) 

     នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែប មាន​​ប្រារព្ធកម្មវិធី កីឡាពណ៌ ដើម្បីរំលឹកដល់លោកឪពុកបូស្កូ និង ថ្ងៃដែលលោកទទួល​មរណភាព ហើយក៏ជាថ្ងៃដែលលោកបានទទួលនាមជា សន្តយោហាន់ បូស្កូ ។ មូលហេតុដែលមានកម្មវិធីនេះ​គឺមកពីលោកពុកបូស្កូ ដែលមានប្រសាសន៍ថា កន្លែងដែលមានក្ដីសុខមាន៤កន្លែងគឺ៖

  • កន្លែងរោងជាង
  • កន្លែងធ្វើការងារ
  • កន្លែងលេងកីឡា
  • និងព្រះវិហា

     កម្មវិធីនេះប្រារព្ធឡើងនៅម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្សតិ៍ ទី ៣១ ខែ មករា ឆ្នាំ ២០១៣ ដោយ​
មានការដង្ហែរក្បួន នៃក្រុមទាំង៤គឺ ក្រហម លឿង ខៀវ និង ផ្កាឈូក​បន្ទាប់មក មានការថ្វាយដង្វាយ​
ដល់លោក​ឪពុក​ បូស្កូ បន្ទាប់ពីនេះ មានការអាន​ធម៌​អទិដ្ឋានលោកពុកបូស្កូ អត្ថន័យនៃពណ៌ទាំង ៤
ការ​អានប្ដេជ្ញាដែលមានសេក្ដីថា នឹងលេងឲ្យអស់ពីសមត្ថភាពនិង មិន​ប​ង្ករជម្លោះ​នៅពេល​លេង​​​
កីឡា បន្ទាប់មក លោកពុក លី សំណាង មានមតិបើកកម្មវិធី ហើយកីបានចាប់ផ្ដើម​ដុតភ្លើង​គប់​
បើក​កម្មវិធី។ ហើយកម្មវិធីកីឡាពណ៌នេះដែរ​បានចាប់ផ្ដើមធ្វើឡើងចាប់តាំងពីថ្ងៃទី០៨ ខែ មករា ឆ្នាំ
២០១៣ លើវិញ្ញាសារ បាល់ទះ បាល់បោះ និង បាល់ទាត់។ និង បញ្ចប់ពីថ្ងៃ៣១ ខែ មករា ឆ្នាំ ២០១៣
លើវិញ្ញាសាររត់ប្រណាំង លោតកំពស់ លោតចម្រាយ ទាញព្រាត់និង កម្មវិធីកម្សាន្ដដូចជា​លោតបាវ​
ពៀតបាល់ ញុំាចេកប្រណាំងគ្នា។ នៅក្នុងកម្មវិធីនេះមានអាហារសម្រន់ ផ្លែឈើ ភេសជ្ជៈ សម្រាប់ កីឡាករ និង កីឡាការនី បរិភោគ។ ក្រោយបញ្ចប់ការប្រកួត អស់មានការប្រកាសលិទ្ធផល ដែល​ស្រង់​​ពិន្ទុទាំងអស់នៃការប្រកួត ប្រចាំក្រុមនិមួយៗដោយ៖

  1. លេខមួយបានទៅលើក្រុម ពណ៌ក្រហម
  2. លេខពីរបានទៅលើក្រុម ពណ៌លឿង
  3. លេខបីបានទៅលើក្រុម ពណ៌ខៀវ
  4. លេខបួនបានទៅលើក្រុម ពណ៌ផ្កាឈូក

     ក្រោយបញ្ចប់ការប្រកាសលិទ្ធផល មានការប្រគល់រង្វាន់ដល់ក្រុមទាំងអស់តាមចំណាត់​ថ្នាក់​រៀងៗ​​ខ្លួន ហើយ លោកឪពុក លី សំណាង បានមានមតិបិតកម្មវិធី។ ហើយនៅពេលល្ងាចម៉ោង ៦:០០ មានការធ្វើអភិបូជា ដោយមាន​ការចូល​រួម​ពី លោកឪពុក ហ្វើណាលដូ(Fernaldo) លោក​ឪពុក លូកាស (Lucas) និងគ្រិស្ដបរិស័គ្រ​មកពី​ព្រះ​វិហារ​កំពត។ បន្ទាប់ពីអាហារពេលយប់រួចមក មានការ​រាំលេងកម្សាន្ដរួមគ្នា​យ៉ាងសប្បាយ​រីករាយ​។


































































0 វាយតម្លៃ:

Post a Comment