Monday, December 24, 2012


នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅសាលាបច្ចេកទេស ដុន បូស្កូ កែប មានការប្រកូតកីឡា ដើម្បី​
អបអរសាទរកម្មវិធីបុណ្យ ព្រះយេស៊ូប្រសូត Merry Christmas  ហើយកម្មវិធីនេះដែរមានការ​
ប្រកួតកីឡាចំនួន៣ វិញ្ញាសារ ដូចជា កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាបាល់ទាត់។
សម្រាប់កីឡាបាល់បោះគឺសម្រាប់កីឡាការនី ដែលមានក្រុមចូលរួមចំនួន ៣ ក្រុមគឺ៖
ក្រុមបាលបោះ​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលបោះផ្នែកសណ្ឋាគារ
      ជាលិទ្ធិផល សរុប ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស បានក្លាយជាម្ចាស់ជើងឯកលេខ១ រីឯលេខ២ បានទៅលើក្រុមបាលបោះ​ផ្នែកទំនាក់ទំនងសង្គម​ និងលេខ៣​ បានទៅលើក្រុមបាល់បោះ ផ្នែកសណ្ឋាគារ។ លើសពីនេះមានការប្រកួតបាល់បោះរវាង A ជាក្រុមលោកគ្រូផ្នែក​ទំនាក់ទំនង​សង្គម​​​រួ​មជាមួយ​លោកគ្រូ​ផ្នែ​ក​​សណ្ឋាគារ ប្រកូត​ជាមួយ ក្រុម B លោកគ្រូផ្នែកកុំព្យូទ័រនិងអង់គ្លេស រួមជាមួយក្រុមលោកគ្រូផ្នែកអគ្គីសនីនិង លោគ្រូដែលជាអ្នកស្ម័គ្រចិត្ត ជាលិទ្ធិផល ក្រុម​ A បានទទួលជ័យជំនះ។ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតបាល់បោះនេះក៏ចូលដល់កម្មវិធីបាល់ទះ ដែលមាន៤ក្រុមចូលរួម គី៖

ក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទះផ្នែកសណ្ឋាគារ
ក្រុមបាល់ទះផ្នែកអគ្គីសនី
      កាប្រកួតនេះបានប្រព្រឹត្តទៅដោយ ក្រុមបាលទះផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទះ​ផ្នែក​​អគ្គីសនី ហើយក្រុមបាល់ទះផ្នែកអគ្គីសនី បានផ្ដួលក្រុមបាលទះផ្នែកសណ្ឋាគារ និងបានទៅ​ប្រកួតវគ្គផ្ដាច់ព្រាត់។ និងក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម ប៉ះនឹង ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិង​អង់គ្លេស ហើយ ក្រុមបាលទះ​ផ្នែកទំនាក់ទំនងសង្គម បានផ្ដួល ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិង​អង់គ្លេសហើយបានឡើងទៅប្រកួតជាមួយ ក្រុមបាល់ទះផ្នែកអគ្គីសនី ជាលិទ្ធិផលសរុប គឺ​​ក្រុម​បាល់​ទះផ្នែកអគ្គីសនី បានទទួលជ័យជំនះនិងឈរលើកំពូលតារាង។ សម្រាប់ព្រឹត្តិការណ៍ប្រកួត​កីឡា​ចុងក្រោយគឺការប្រកួតកីឡាបាល់ទាត់ដែលចូលរួមចំនួន ៤ ក្រុមគឺ៖

ក្រុមបាលទាត់​ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទាត់ផ្នែកសណ្ឋាគារ
ក្រុមបាល់ទាត់ផ្នែកអគ្គីសនី
    ការប្រកួតនេះបានប្រព្រឹតទៅដោយ ក្រុមបាលទាត់ផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែក​​ទំនាក់ទំនងសង្គម ហើយក្រុមបាលទាត់ផ្នែកសណ្ឋាគារ បានបំបាក់ ក្រុមបាលទាត់ផ្នែកទំនាក់ទំនងសង្គម។ និងក្រុមបាលទាត់ផ្នែអគ្គីសនីបានប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិង​អង់គ្លេស ហើយក្រុមបាលទាត់ផ្នែអគ្គីសនីបាន បំបាក់ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិង​អង់គ្លេស ដោយបាល់១១ម៉ែត ចំនួន៥គ្រាប់។


0 វាយតម្លៃ:

Post a Comment