ពត៌មានកីឡា
ពត៌មានកីឡា និង សកម្មភាពកីឡាដែលថ្មីៗទំនើបនិងប្រកបដោយភាពទាក់ទាញទាំងនៅក្នុងប្រទេស និង ជាអន្តរជាតិ។ សូមចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពល្អនិង មានរូបរាងស្រស់សង្ហារព្រមទាំងកាត់បន្ថយនូវជំម្ងឺផ្សេងៗ។
វប្បធម៌និងសាសនា
ផ្សព្វផ្សាយពីពត៌មាននិយាយពីវប្បធម៌សាសនា ទំនៀមទំលាប់ របស់ប្រទេសកម្ពុជា បណ្ដាប្រទេសជិតខាងនិង ទូទាំងពិភពលោកទាំងមូល។ សូមជួយថែររក្សាទំនៀមទំលាប់ វប្បធម៌ដែលខ្មែរមានតាំងពីបុរាណកាលដែលមានប្រយោជន៍ ព្រមទាំងអភិវឌ្ឍន៍ឲ្យមានលក្ខណៈកាន់តែប្រសើឡើង។
សិល្បៈកម្សាន្ដ
បង្ហាញពីសិល្បៈ ការកម្សាន្ដ ជំនាញសិល្បៈ ពត៌មានប្លែកៗជុំវិញពិភពលោក រឿងកប្លែង ការបង្ហាញម៉ូត ការតុបតែងខ្លួន សម្លៀបំពាក់ទំនើបទាន់សម័យ និងចំនេះដឹងផ្នែកគហកិច្ច។
Thursday, March 28, 2013
1:37 AM
Unknown
ក្រុមហ៊ុន ហ្គូហ្កល
ត្រូវបានបង្កើតឡើង ដោយ Larry
Page និង Sergey
Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ
សកលវិទ្យាល័យ Stanford . ហ្គូហ្កល
បានបង្កើតជាសាវជីកម្មលើកទីដំបូង ជាក្រុមហ៊ុនឯកជន នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ១៩៩៨
, ហើយវា បានបញ្ចេញជាសាធារណៈ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៤
។
ការរីកចម្រើនយ៉ាងឆាប់រហ័ស
តាំងពីក្រុមហ៊ុនត្រូវបាន ធ្វើអោយកើតមានឡើងនៅ ផលិតផលដ៏ច្រើន ។
ប្រវត្តិសាស្រ្តរបស់ហ្គូហ្កល
ហ្គូហ្កលបានចាប់ផ្តើមកកើតឡើងនៅឆ្នាំ
១៩៩៦ ដែលបានស្រាវជ្រាវគម្រោងដោយ Larry Page និង Sergey
Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ
សកលវិទ្យាល័យStanfordក្នុងរដ្ឋកាលីហ្វ័រញ៉ា [២] ។
ម៉ាស៊ីនស្វែងរកព័ត៌មានដ៏តូចមួយត្រូវបានគេហៅថា
"RankDex"
ចេញពី សេវាកម្មព័ត៌មាន IDD ដែលបានរចនាដោយ Robin
Li តាំងពីឆ្នាំ ១៩៩៦ ។
បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុង RankDex នឹងមានភាពជាក់ស្តែងច្បាស់លាស់
និង ត្រូវបានប្រើប្រាស់ក្នុងពេលក្រោយនៅពេលដែល Robin Li ត្រូវបានរកឃើញ Baidu នៅប្រទេសចិន ។ កាលពីមុន មានឈ្មោះហៅក្រៅថា «BackRub» ,ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា«Google» ដែលមានកំណើតមកពី
ការប្រកបតួខុសនៃពាក្យ«googol» , ដែលបន្ទាប់ពីតួទីមួយ
មានលេខ០ ដល់ទៅជាងមួយរយលេខ , ដែលចង់ប្រាប់ថា
ម៉ាស៊ីនស្វែងរកនៃ ហ្គូហ្កល អាចផ្តល់នៅបរិមាណព័ត៌មានដ៏ធំទូលំទូលាយ
សម្រាប់អ្នកស្វែងរក ទៅតាមចំនួននៃលេខសូន្យនោះ ។ ហ្គូហ្កល ស្ថិតនៅក្រោមដំណើរការរបស់
គេហទំព័រនៃ សកលវិទ្យាល័យស្តេនហ្វត(Stanford University website) , ដែលមានអាស័យដ្ឋានឬឌូម៉ែន (domain)google.stanford.edu
។
អាស័យដ្ឋានពេញនៃ ហ្គូហ្កល
(The domain name for
Google)ត្រូវបានបង្កើតនៅ ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ១៩៩៧ , ហើយនិង កុ្រមហ៊ុនត្រូវបាន បង្កើតជាសាវជីកម្ម នៅថ្ងៃទី៤ ខែកញ្ញា
ឆ្នាំ១៩៩៨ ។ វាត្រូវបានពឹងផ្អែកទៅលើដៃគូ (Susan
Wojcicki) ដែលជាយានដ្ឋាន នៅក្នុងឧទ្យាន ម៉ែនឡូ(Menlo Park),រដ្ឋកាលីហ្វ័រញ៉ា ,
Craig Silverstein , ដែលជាសមាជិកនៃ ក្រុមនិស្សិតនៅសកលវិទ្យាល័យ
ស្តេនហ្វ័ត , ដែលត្រូវបានជួលជា និយោជកលើកទី១ ។
នៅក្នុង ខែឧសភា ឆ្នាំ
២០១១ , ចំនួននៃអ្នកប្រើប្រាស់ហ្គូហ្កល
ជារៀងរាល់ខែមានចំនួនលើសពី ១០លាននាក់ ជាលើកដំបូង , ដែលជាការកើនឡើង
៨.៤ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ២០១០ (មាន៩១៣០ លាននាក់)។
1:23 AM
Unknown
ហ្វេសប៊ុក(ភាសាអង់គ្លេស Facebook
ការសេសេរកាត់ FB)
គឺជាគេហៈទំព័រមួយ ដែលកំពុងពេញនិយមនៅក្នុងពិភពលោក ដែលគេហៅថាជាប្រភេទបណ្តាញទំនាក់ទំនងសង្គម មួយយ៉ាងទំនើបនិងពេញនិយម។ មិនថាតែនៅបរទេសប៉ុណ្ណោះទេ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ហ្វេសប៊ុក៤៩១៤៨០នាក់ នៅថ្ងៃទី៣១ខែមិនាឆ្នាំ២០១២
ជារៀងរាល់ថ្ងៃមាន ប្រជាជនរាប់លានអ្នកបានលេងហ្វេសប៊ុក។
ការលេងហ្វេសប៊ុកវាមានប្រយោជន៍ដូចជា យើងនិងបានដឹងពី ព័ត៌មានផ្សេងៗតាមរយះការបង្ហោះពីមិត្តភក្តិរបស់អ្នក ជាពិសេសគឺធ្វើអោយយើងមានភាពសប្បាយរីករាយនៅក្នុងចិត្ត និងបំបាត់ស្ត្រេសទៀតផង។
មានមនុស្ស ជាច្រើនយល់ថា
ការលេងហ្វេសប៊ុកវាមិនល្អទេហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។
ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺ អាស្រ័យទៅលើអ្នកលេងទៅវិញទេ។
ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វី ដែលមានប្រយោជន៍
នោះគឺវាមានប្រយោជន៍។ ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមាន ដើមកំណើតតាំងពីពេលណា
ហើយអ្នកណាជាអ្នកបង្កើតវា។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖
ប្រវត្តិនៃហ្វេសប៊ុក
ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៤ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក
ហ្សុកឃឺបឺក(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន
ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ
ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់ ហើយនឹងមានរូបភាពចំនួន
២២០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។
គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី
បួនដ៏ទៃទៀតនៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ
បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់
នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស
ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។
ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ
ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ
មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់
ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។
បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា
ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង
ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក
អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក
គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler
Winklevoss) និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា
ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ
ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់
ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។
ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក
រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤
ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ ផាល (Pay pal)ដែលបានដួលរលំ។
ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះ facebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។
គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា
ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា
ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ
ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម
នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple
Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី
២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ
រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ
គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ
ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា
គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស
អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩
ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។
ម្ចាស់កម្មសិទ្ធ
ម្ចាស់កម្មសិទ្ធមានអាទិភាពច្រើនចំពោះក្រុមហ៊ុនទៅតាមអ្វីដែលអាចធ្វើបាន។លោក
ហ្សុកឃឺបឺកមាន២៤% លោក អាកសែល ផាតនឺ (Accel Partners)មាន ១០%, Digital Sky Technologies មាន១០% , Dustin Moskovitz ៦%, Eduardo Saverin មាន ៥% , Sean Parker ៤% ,Peter Thiel មាន៣% Greylock Partners និង Meritech Capital
Partners មានចន្លោះពី១ ទៅ ២%នៃម្នាក់ៗ , ក្រុមហ៊ុនMicrosoft មាន១.៣% , Li Ka-shing មាន ០.៧៥% , Interpublic Group មាន តិចជាង០.៥% ហើយនឹងក្រុមតូចមួយដែលបង្កើតថ្មី និង
បុគ្គលិកចូលនិវត្តន៍និងជនល្បីល្បាញរបស់ខ្លួន មានតិចជាង១% នៃម្នាក់ៗ ហើយនៅសល់៣០%ទៀតសំរាប់បុគ្គលិកផ្ទាល់ខ្លួនទាំងអស់
ហើយនឹងមិនបានបើកអោយអ្នកដែលមានកេរ្តិ៍ល្បីល្បាញនិងអ្នកចូលរួមពីខាងក្រៅទៀត។ លោក
អាដាំ ឌីអែងហ្គូវ (Adam D'Angelo)គឺជាប្រធានមន្រ្តីការរិយាល័យផ្នែកបច្ចេកទេស ហើយនិងមិត្តភក្តិរបស់
ហ្សុកឃឺបឹកដែលបានលាឈប់នៅ ខែមិថុនា ឆ្នាំ២០០៨។សេចក្តីរាយការពីបទបណ្តឹងមួយបាននិយាយថារូបគាត់ហើយនឹង
ហ្សុកឃឺបឺកបានឈ្លោះប្រកែកគ្នាហើយថាគាត់មានការលំអៀងទៅលើម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុន។
ការគ្រប់គ្រង
វិធីក្នុងការគ្រប់គ្រង់បុគ្គលិកដែលប្រកបដោយជោគជ័យគឺ Sheryl Sandberg (COO), និង Donald E. Graham
(Chairman)។ដូចនៅក្នុងខែមេសា ឆ្នាំ២០១១
ហ្វេសប៊ុកមានបុគ្គលិកបំរើការជាង ២០០០នាក់ ហើយមានទីតាំង១៥ប្រទេស។
ផលចំណូល
ផលចំនូលភាគច្រើនរបស់គេហទំព័រហ្វេសប៊ុកគឺបានមកពីការផ្សាយពាណិជ្ជកម្ម។ក្រុមហ៊ុនMicrosoftគឺជាដៃគូរប្រកួតប្រជែងរបស់ហ្វេសប៊ុកក្នុងការផ្សាយពាណិជ្ជកម្មលើអ៊ីនធើណែត។ហើយម្យ៉ាងវិញទៀតហ្វេសប៊ុកទទួលការផ្សាយពាណិជ្ជកម្មណាដែលមាននៅក្នុងMicrosoftដែរ។ហ្វេសប៊ុកជាទូរទៅបានធ្លាក់កំរិតការគាំទ្រនៃការផ្សាយពាណិជ្ជកម្មជាងគេហទំព័រធំៗជាច្រើនទៀត។បើយោងតាមគេហទំព័រ Week.comបានអោយដឹងថារាល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រគឺមានចំនួន១/៥នៃការចុចចូលបើប្រៀបធៀបទៅនឹងគេហទំព័រទាំងនេះទាំងមូល។បើទោះបីជាយ៉ាងក៏ដោយការប្រៀបធៀបជាក់លាក់ដែលអាចនិយាយថាមានភាពខុសគ្នាយ៉ាងខ្លាំងចំពោះគេហទំព័រនេះ។ឧទាហរណ៍ ៖
ខណៈដែលអ្នកប្រើប្រាស់នៅលើគេហទំព័រហ្គូកហ្គលបានចុចលើការផ្សាយពាណិជ្ជកម្មណាមួយយជាលើកទីមួយដើម្បីធ្វើការស្វែងរកលទ្ធផលអ្វីមួយដែលមានភាគរយ៨%សំរាប់ការចុចម្តងជាលើកដំបូង(ចុច
៨០,០០០ដងស្មើរនឹងការស្វែងរក១លានដងរបស់អ្នកប្រើប្រាស់)។ឯហ្វេសប៊ុកមានភាគរយ០.០៤%សំរាប់ការចុចម្តងលើកដំបូង(ចុច៤០០ដងស្មើរនឹង១លានទំព័ររបស់អ្នកប្រើប្រាស់)។
សារ៉ាស៍ ស្ម៊ីតធ្លាប់ជាអ្នកគ្រប់គ្រងលក់តាមOnlineរបស់ហ្វេសប៊ុក។
Tuesday, March 26, 2013
7:26 PM
Unknown
ពិធីបុណ្យចូលឆ្នាំខ្មែរ
សកម្មភាពក្នុងពិធីស្រង់ព្រះ |
មនុស្សគ្រប់ជាតិសាសន៍
តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។
គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម
ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក
យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍
បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
ប្រវត្តិ
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន
សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ
ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។
សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ
ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី
ទាំងពួងផង ហើយបានជាអាចារ្យសម្ដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។
គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម
១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម
បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ"
ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ព្រះសិរទ្រង់ដើម្បី
បូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថ្ងៃសិនដើម្បីគិតប្រស្នា។
លុះកន្លងទៅ ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង
ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នេះ គួរតែរត់
ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង
ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើម ត្នោតមួយគូ ដើមត្នោតនោះ
សត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ
វេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី?
ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ
ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា
ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា :
វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ
ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា
ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា
នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា
វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា
នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។
ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ
តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា
បាទបរិចាវិកាព្រះឥន្ទ្រ មកប្រាប់ថា
ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ
តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ
បើបោះទៅលើអាកាសភ្លៀងនោះនឹងរាំង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឲ្យកូនទាំង ៧នាក់
យកពានមកទទួលព្រះសិរបិតា ថាហើយព្រះអង្គក៏កាត់ព្រះសិរហុច ទៅឲ្យ
ព្រះនាងទុង្សាជាកូនច្បង ព្រះនាងទុង្សាក៏បានយកពានមកទទួលព្រះសិរបិតា
រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបអញ្ជើញទៅប្រតិស្ឋានទុក
ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ
ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រការ ឈ្មោះថា "ភគ
វតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា
សង្ក្រាន្តតនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ
ព្រះសិរកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
ឈ្មោះទេពធីតាមហាសសង្ក្រាន្តត
និងគ្រឿងអាភរណៈ
ថ្ងៃ
|
ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
|
|
ថ្ងៃអាទិត្យ
|
ទុង្សា សៀតផ្កាទទឹម
|
គ្រឿងប្រចាប់បទុមរាគ
ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆ្វេងស័ង្ខពាហនៈគ្រុឌ
|
ថ្ងៃច័ន្ទ
|
គោរាគ សៀតផ្កាអង្គាបុស្ស
|
គ្រឿងប្រដាប់បុក្តា
ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
|
ថ្ងៃអង្គារ
|
គោរាក្សសា សៀតផ្កាឈូក
|
គ្រឿងប្រដាប់មោរា
ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
|
ថ្ងៃពុធ
|
មណ្ឌា សៀតផ្កាចម្ប៉ា
|
គ្រឿងងប្រដាប់ពិទូរ្យ
ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
|
ថ្ងៃព្រហស្បតិ៍
|
កិរិណី សៀតផ្កាមណ្ឌា
|
គ្រឿងប្រដាប់មរកត
ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
|
ថ្ងៃសុក្រ
|
កិមិរា សៀតផ្កា ចង្កុលនី
|
គ្រឿងប្រដាប់បុស្សរាគម័
ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
|
ថ្ងៃសៅរ៏
|
មហោទរា សៀតផ្កាត្រកៀត
|
គ្រឿងប្រដាប់នីលវត័ន៍
ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
|
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន
៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣
ជាថ្ងៃឡើងស័ក។ អែការកំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់
ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំនែងពីទេព្តាឆ្នាំចាស់នោះ
គេអាចដឹងបានយ៉ាងទៀងទាត់
ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសសង្ក្រាន្តតនេះឯង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ
(វិធីដើរនៃព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ
(វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំនត់ចូលឆ្នាំក្នុងខែចែត្រ
(ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី
ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ
ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។
មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសសង្ក្រាន្តត)។
មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសសង្ក្រាន្តត»
(ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។
គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ
ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។
ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ
ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។
ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត
ខែពិសាខទេ ដូចនេះសសង្ក្រាន្តតខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ
នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង
រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ
ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា
នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់
បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។
ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ
គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ :
បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង
ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
·
ថ្ងៃទី១ :
គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។
ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ
រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។
នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត
និងសំដែងធម្មទេសនា ។
·
ថ្ងៃទី២ :
កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ
មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ
រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត
ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចបូចូឡាមនីចេតិយ
ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន
ដែលបានស្លាប់ទៅ ។
·
ថ្ងៃទី៣ :
ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។
ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប
(តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ
គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់
ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ
(ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ
គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត
ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។
ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់
រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា
និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ
គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។
ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ
គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។
ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤
ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័
តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង
៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។
នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥
ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័
គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ
គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ
គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់
៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ
ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា
នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល
ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន
ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សសង្ក្រាន្តតនោះ
រមែងជាស្តេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ
ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា
ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង
បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនាចដែលបានលេងសត្វអំបាលនោះ
អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន
ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។
ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ
អ្នកនោះទោះទៅកើតក្នុងភពណាៗក្តីរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ
ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច
ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក
ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ
សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។
ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ
តែងនាំគ្នាធ្វើបុណ្យផ្សេងៗ...ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន
១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង
វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣
រឿងមកប្រកបជាអុទាហរណ៍គឺ :
·
និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ
នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ
ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ
ហើយនាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណីចេតិយដែ
លបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ
អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ
ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត
។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ
លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែករាជ្យជាច្រើនជាតិ
និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ
អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
·
និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ)ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់
មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ
១រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ
លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ
ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញ
ទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។
ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ
អត់មិនបានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ
ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ
អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី
ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ
ត្រលប់ជាខ្ទាត់ចេញ មកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត
ទទួលនាយនេសាទក្រលេកទៅឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកស ង្ឃ
ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា
កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា
បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨
យើងនឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ
ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ
១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ
និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំ
លោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយមបាល
ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយ ចូលទៅដេក នាងសុវណ្ណអោរៃឃើញដូច្នេះ
ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។
នាងសុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ
ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី
បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង
ហើយនឹងរួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ
ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិន៍ទេវបុត្របានលឺដូច្នោះ
ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង
។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម
ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក
គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណអោរៃចេញមកទទួល។
និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ
ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង
ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់
១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់
១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល
យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត
តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ
ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត
មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។
ទាំងនេះក៏ដោយអំនាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។
·
និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង
១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ
ទាល់តែគេហៅថា «ចៅកំ
ជិលខ្សាច់»។ នាថ្ងៃមួយ
ព្រះអិន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា
១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក
ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម
នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា
ព្រះអិន្ទ្រប្រើអោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា
ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួងលោមចៅកំជិលខ្សាច់ ទាល់តែព្រមយក ។
ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ
ណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់
ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។
គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំ នាល ។
ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី
គេគិតឃើញថា ចៅកំជិលខ្សាច់សម គួរជាព្រះរាជាម្ចាស់ផែនដី
ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី
បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ
ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន
ដោយហេតុដែលបានពូនភ្នំខ្សាច់នោះអែង ។
កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក
ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា
ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន
វាលុកចេតិយអោយតំនាងព្រះចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ
ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។
ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត
នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ
អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ
លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល
តែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក
ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។
បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅមានមាតាបិតាជីដូន
ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា
លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។
បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅ
ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។
អាចារ្យចាប់ផ្តើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា ចម្តងទៀត ។
ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។
អាចារ្យបានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ
ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវនេះនូវវាលុក
ចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ
។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។
ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស
នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ)
។ នេះជាពិធីតាមបែបសាសនា ៕
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥
ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង
ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ
ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ
ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ
ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន ។
នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី
ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង
មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។
នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ធូប៥ ផ្កាភ្ញី
ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន
ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ
កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី
ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២
នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ៍នបត ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក
ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ
រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ....និងមានការ ច្រៀង
រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង
តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង
។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប
នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ
ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី
បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ )
ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា
(ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី
គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន
៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក
ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ
ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី
ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី
មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ
គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក
ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត
បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ
គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី
មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី
គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី
គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង
រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។
អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ
អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន
ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ
គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ
បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។
ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ
ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕
7:11 PM
Unknown
ចន្ទគតិ
ចន្ទគតិ ជាប្រតិទិន ដែលតាម រយៈវេលារបស់ ព្រះច័ន្ទ ទាំងអស់មាន ១២ខែ ។ មានតែប្រតិទិនសាសនាម៉ូស្លិម ហៅ ប្រតិទិនហីរី ដែលតាមចន្ទគតិ
ខែទាំង១២ មានដូចជា៖ មិគសិរ, បុស្ស, មាឃ, ផល្គុន, ចេត្រ, ពិសាខ, ជេស្ឋ, អាសាឍ, ស្រាពណ៍, ភទ្របទ, អស្សុជ, កត្តិក,
បើគិតតាមចន្ទគតិដំណើរនៃព្រះច័ន្ទមានខ្នើតមានរនោច ។ ដូច្នេះខែទាំងនេះ ខែខ្លះគ្រប់ ខែខ្លះខ្វះ ។
ខែដែលគ្រប់មាន ៦គឺ៖ បុស្ស ផល្គុន ពិសាខ អាសាឍ ភទ្របទ និងកត្តិក ។
ខែដែលខ្វះមាន ៦គឺ៖ មិគសិរ មាឃ ចេត្រ ជេស្ឋ ស្រាពណ៍ និងអស្សុជ ។
(សូមធ្វើការកែតម្រូវ រឺ បន្ថែមពត៍មាន បើអាច)
រៀង | ខ្មែរ | បុណ្យផ្សេងៗ |
១ | មិគសិរ | ពិធីបង្ហោះខ្លែង |
២ | បុស្ស | ពិធីលេងកូនគោល បញ្ចុះសីមា |
៣ | មាឃ | ពិធីបុណ្យមាឃបូជា |
៤ | ផល្គុន | ពិធីបញ្ជាន់ត្រុដិ |
៥ | ចេត្រ | ពិធីបុណ្យចូលឆ្នាំខែ្មរ |
៦ | ពិសាខ | ពិធីឡើងអ្នកតា ពិសាខបូជា និងច្រត់ព្រះនង្គ័ល |
៧ | ជេស្ឋ | |
៨ | អាសាឍ | ចូលព្រះវស្សា |
៩ | ស្រាពណ៍ | គ្មាន |
១០ | ភទ្របទ | កាន់បិណ្ឌ និងភ្ជុំបិណ្ឌ |
១១ | អស្សុជ | ចេញវស្សា និងកឋិនទាន |
១២ | កត្តិក | អកអំបុក សំពះព្រះខែ និងលយប្រទីប |
6:45 PM
Unknown
ឥន្ធនូគឺការមើលឃើញនិងជាផ្នែកនៃបាតុភូតឧតុនិយមដែលវាកើតឡើងដោយចំណាំងផ្លាតនៃពន្លឺទៅក្នុងទឹកដែលស្រក់ចុះមកក្នុងបរិយាកាសផែនដី និងបង្ហាញឡើងនូវវិសាលភាពនៃពន្លឺដែលមានព៌ណចម្រុះច្រើននៅលើផ្ទៃមេឃ
ឥន្ធនូកើតឡើងដោយពន្លឺ ព្រះអាទិត្យ ដែលលេចឡើងក្នុងផ្នែកមួយនៃមេឃហើយបញ្ច្រាស់ពីព្រះអាទិត្យមានរាងជាធ្នូ ក្នុងឥន្ធនូដែលបង្ហាញរាងជាធ្នូ ពណ៌ក្រហមនៅផ្នែកខាងក្រៅបង្អោះ ពណ័ស្វាយនៅផ្នែកខាងក្នុងបង្អោះ។ ឥន្ធនូនេះគឺបង្ហាញដោយពន្លឺដែលបានចាំងចេញពីពណ៌សរនៃដំណង់ទឹក បន្ទាប់មកញែកពន្លឺដែលនៅក្នុងដំណក់ទឹកចេញពេលវាចេញពីដំណក់ទឹកនោះវិញ។ សម្រាប់ឥន្ធនូដែលមានពីរជាន់ ឥន្ធនូទីពីរនៅពីខាងលើឥន្ធនូទីមួយ ហើយវាមានពណ៌រាយបញ្ច្រាសពីឥន្ធនូទី១ ដែលពណ៌ក្រហមនៃឥន្ធនូទាំងពីរ ស្ថិននៅជិតគ្នា ហើយឥន្ធនូទីពីរនេះកើតឡើងពីការចាំងនៃពន្លឺទ្វេ នៅក្នុងតំណក់ទឹក។
ទស្សនៈ
ឥន្ធនូគឺមិនមែនស្ថិននៅចម្ងាយនិងនៅកន្លែងតែមួយនេះទេ តែវាមកពីកន្លែងមានដំណក់ទឹកដែលមានទំនាក់ទំនង ជាមួយកាំរស្មីរបស់ព្រះអាទិត្យ។ ដូចច្នេះឥន្ធនូគឺមិនមែនជារបស់អ្វីមួយជាក់លាក់ និង មានរូបរាងច្បាស់លាស់នោះទេ។ តាមពិតវាគឺមិនមានលទ្ធផលជាក់លាក់សម្រាប់ អ្នកមើលដែលមើលឥន្ធនូ នៅកន្លែងមួយចំនួន ជាធម្មតាគេមើលនៅកន្លែងដែលបញ្ច្រាស់ពីទិសនៃព្រះអាទិត្យ និងមើលក្នុងកំរឹត១២ដឺក្រេ។ បើសិនជាក្នុងពេលមួយដែលអ្នកមើល មើលក្នុងកន្លែងផ្សេងៗដូចជាមើលពីក្រោម ឬ នៅកន្លែងខាងលើបង្អោះនៃឥន្ធនូ នឹងមើលឃើញឥន្ធនូរាងជារង្វង់ ហើយខុសគ្នាពីអ្នកនៅឆ្ងាយដែលមើលឃើញឥន្ធនូរាងជាធ្នូ។
Wednesday, March 20, 2013
5:14 AM
Unknown
យូហានទី២៣ (John
XXIII)ជា អែនជេលឡូ
ហ្គីសេមផូ រ៉ូលខាលី (Angelo Giuseppe Roncalli) កើតនៅក្នុងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ១៨៨១
ហើយស្លាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៦៣ បានដឹកនាំវិហារ សាសនាកាតូលិច និង
គ្រប់គ្រងច្បាប់វិន័យនៅ ទីក្រុង វ៉ាទីខាន់ (Vatican City)
ចាប់ពី ឆ្នាំ១៩៥៨ រហូតដល់ពេលដែលគាត់ស្លាប់នៅក្នុងឆ្នាំ១៩៦៣។
គាត់ជាសម្ដេចប៉ាបថ្មីជាងគេដែលជ្រើសគាត់ពីសន្តបុគ្គលទៅជាសម្ដេចប៉ាប។
អែនជេលឡូ រ៉ូលខាលី (Angelo
Roncalli) គឺជាកូនទី៣ ក្នុងចំណោមកូនតាំង១៣ហើយបានកើតក្នុងប្រទេសអ៊ីតាលីក្នុងភូមិមួយដែលមានការចែករំលែកកសិផល។
គាត់បានទទួលការអនុញ្ញាតជាបុព្វជិតក្នុងឆ្នាំ១៩០៤ និង
បានកាត់បន្ថយតំណែងផ្សេងៗរួមមាន ទូករបស់កាតូលិចនៃសម្ដេចប៉ាប នៅក្នុងប្រទេសមួយចំនួន
រួមមាន បារាំង(១៩៤៤)។ សម្ដេចប៉ាបភីអូស ទី១២ (Pope
Pius XII) បានតែងតាំងរ៉ូលខាលី(Roncalli) នូវសមណសក្ដិក្នុងគ្រិស្ដសាសនា ក្នុងឆ្នាំ១៩៥៨។
សម្ដេចប៉ាប សន្តបុគ្គល
(Pope John) បានជាប់នូវការជ្រើសរើសក្នុងថ្ងៃទី២៨
ខែតុលា ឆ្នាំ១៩៥៨នៅអាយុ៧៧ឆ្នាំ។ គាត់មានការផ្ញាក់ផ្អើដែលអ្នកទាំងអស់មានជំនឿជឿជាក់លើគាត់ឲ្យគាត់ក្លាយជាអ្នកថែរក្សាសម្ដេចប៉ាប
ដែលតាមប្រវត្តិសាស្ដ្រគេហៅថាក្រុមព្រឹក្សាវ៉ាទីកាល់ទី២(Second Vatican Council) ក្នុងឆ្នាំ១៩៦២-១៩៦៥
បួនឆ្នាំកន្លះបន្ទាប់ពីការជាប់ការជ្រើសរើសរបស់គាត់
និង២ខែបន្ទប់ពីការធ្វើរួចរាល់នូវ ការផ្ញើសំបុត្ររបស់គាត់ទៅវិហាគ្រិស្ដ ទាំងឡាយ (encyclical) និង (Pacem in Terris)
ជីវប្រវត្តិ
ជីវិតនៃការបូសយ៉ាងឆាប់
អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី (Angelo Giuseppe Roncalli) បានកើតនៅ សូតតូ អីល ម៉ូនតេ (Sotto il Monte)
ជាភូមិក្នុងប្រទេសតូចមួយនៅ ប៊ើហ្កាម៉ូ (Bergamo) ភូមិនៃសាសនាឡាបាឌី(Lombardy)
ប្រទេសអ៊ីតាលី។ គាត់ជាកូនទីមួយរបស់ ជីអូវ៉ានី បាទីស្តា រ៉ូលខាលី (Giovanni Battista Roncalli) រវាយឆ្នាំ(១៨៥៤-១៩៣៥) ជាមួយប្រពន្ធរបស់គាត់ មារីអាណា ហ្គូលីយា ម៉ាស៊ូឡា(Marianna Giulia Mazzolla) រវាងឆ្នាំ (១៨៥៤-១៩៣៩) និង
ជាកូនទីបួនក្នុងចំណោមកូនទាំង១៣ក្នុងគ្រួសាររួមមាន អែនជែឡូ ហ្គូសេប៉េ(Angelo Giuseppe) អាល់ហ្វ្រេដូ (Alfredo) រវាងឆ្នាំ១៨៨៩–១៩៧២ ម៉ារៀកាទ័ររីណា(Maria
Caterina) (១៨៧៧–១៨៨៣) តេរ៉េសា(Teresa) (១៨៧៩–១៩៥៤)
អាន់ស៊ីឡា (Ancilla) (១៨៨០–១៩៥៣) ដូមីនីកូ គូសេប៉េ (Domenico Giuseppe) (២២ កុម្ភៈ ១៨៨៨ – ១៤
មិនា ១៨៨៨)
ហ្វ្រេនសេសកូ ហ្សាវើរីអូ (Francesco Zaverio) (១៨៨៣–១៩៧៦)
ម៉ារៀ អេលីសា (Maria Elisa) (១៨៨៤–១៩៥៥) អូសសូនតា កាស៊ីដា (Assunta
Casilda) (១៨៨៦–??) ជីអូវ៉ានី ហ្វ្រេសស្កូ (Giovanni Francesco) (១៨៩១–១៩៥៦) អ៊ើនរីកា (Enrica) (១៨៩៣–១៩១៨)
ហ្គូសេប៉េ លុជី (Giuseppe Luigi) (១៨៩៤–??) និង លូជី (Luigi) (១៨៩៦–១៨៩៨)។
គ្រួសាររបស់គាត់ធ្វើការជាអ្នកចែកចាយកសិផល ដូចជាមនុស្សភាគច្រើននៅសូតតូ អីល ម៉ូនតេ (Sotto il Monte) ភាពគួរឲ្យចាប់អារម្មមួយដែលខុសប្លែកគឺបុព្វធីការី
អ៊ីជេនិអូ ប៉ាសេលី(Eugenio Pacelli) សម្ដេចប៉ាបភីអូស ទី១២ (Pope
Pius XII) ជាអ្នកដែលមកពីគ្រួសារអារីស្តូក្រាធីក (aristocratic)
បុរាណដែលមានការជាប់ទាក់ទងនិងការងាររបស់ប៉ាប។ ទោះជាយ៉ាងណាក៏ដោយ
គាត់នៅតែជាកូនចៅនៃគ្រួសារអភិជនអ៊ីតាលី ដែលមកពីជនដែលមានឋានៈតូចទាបនិងអ្នកក្រ។
ក្នុងឆ្នាំ ១៩០៤ រ៉ូកាល់លី(Roncalli) បានក្លាយជាបណ្ឌិតយ៉ាងពេញលេញក្នុងទេវាវិទ្យា និង
បានបួសជាបុព្វជិតក្នុងវិហាកាតូលិចនៅ សាន់តាម៉ារៀ (Santa
Maria) ក្នុងម៉ុនតេ សាន់តូ (Monte
Santo) ក្នុងទីក្រុងរ៉ូម(Rome)។
បុព្វជិត និង សង្ឃរាជ
ក្នុងឆ្នាំ១៩០៥ ជីអាកូម៉ូ រ៉ាឌីនី តេដេសឆី (Giacomo Radini-Tedeschi) ដែលជាសង្ឃរាជថ្មីនៃ ប៊ីហ្កាម៉ូ (Bergamo) ដែលបានតែងតាំងរ៉ូខាលី (Roncalli)
ឲ្យទៅជាលេខាធីការរបស់គាត់។ រ៉ូខាលី (Roncalli)
បានធ្វើការសម្រាប់ រ៉ាឌីនី តេដេស្កី រហូតដល់ថ្ងៃដែលសង្ឃរាជស្លាប់ក្នុងឆ្នាំ១៩១៤។
ក្នុងកំឡុងពេលប្រវត្តិកាលរបស់ រ៉ូលខាលី(Roncalli)
បានទេសនានៅក្នុងចំណោមអ្នកស្រុកសើមីណារី (seminary) ក្នុងប៊ីហ្កាម៉ូ (Bergamo)។
ក្នុងកំឡុងពេលសង្គ្រាមលោកលោកទីមួយរ៉ូខាលី (Roncalli) បានជាប់កំណែនទៅធ្វើជាទាហានព្រះរាជាអ៊ីតាលី (Royal Italian Army)
ដែលមានដំណែងជាពលបាលត្រីដែលបម្រើការជាពេទ្យដោយធ្វើជាអ្នកសែងស្នែងជញ្ជូនអ្នករបួសនិងបានក្លាយជាអ្នកបួសក្នុងសាសនាគ្រិស្ដ។
បន្ទាប់ពីបានបណ្ដេញពីទាហ៊ាននៅក្នុងឆ្នាំ ១៩១៩ គាត់មានកេរ្ដិ៍ឈ្មោះខាង
សិក្ខាសាលាស្ដីពីការគ្រប់គ្រងខាងឆ្លូវចិត្ត។
ក្នុងឆ្នាំ ១៩២១ សម្ដេចប៉ាប ប៊េណេឌីកទី១៥
បានតែងតាំងគាត់ទៅជាប្រធាន សង្គមសម្រាបជំនឿលទ្ធិសាសនា(Society for the Propagation of the
Faith)។ ក្នុងឆ្នាំ ១៩១៥ សម្ដេចប៉ាបភីអូស ទី១១ (Pope Pius XI) បានតែងតាំងគាត់ជាសាវកភ្ញៀវនៃសាវករបស់ព្រះយេស៊ូគ្រិស្ដ
នៅប៊ុលការី (Bulgaria) ឆ្នាំ (1925–1935)
ហើយបានឲ្យនាមគាត់ជាអ្នកប្រសិទ្ធនំប៉័ងនិងស្រាដូចជាសង្ឃរាជមានយសខ្ពស់នៅ
អារ៉េអូប៉ូលីស (Areopolis) ប្រទេសក្រិច (Greece)។
គាត់បានជ្រើសរើសអ្នកអេរ៉ែករបស់គាត់ម៉ូតតូ(motto) ដែលមកពីអ្នកដែលគាត់ណែនាំបង្ហាញផ្លូវ។
អ្នកការទូតក្នុងកាតូលិច
ក្នុងឆ្នាំ១៩៣៥ គាត់បានទទួលសិទ្ធជាសាវកព្រះយេស៊ី
ប្រចាំប្រទេសទួកគឺ(Turkey) និង ក្រិច(Greece)។
រ៉ូខាលី (Roncalli)
បានប្រើការិយាល័យនេះដើម្បីជួយជនជាតិស្វីសដោយលួចលាក់ក្នុងការជួយជនភាសខ្លួនរាប់ពាន់នាក់នៅអ៊ីរ៉ុប ថ្នាក់ដឹងនាំមួយចំនួនគិតថាគាត់ជាមនុស្សដ៏ត្រឹមត្រូវម្នាក់។
ក្នុងឆ្នាំ ១៩៩៤ ក្នុងកំឡុងពេលសង្គ្រាមលោកលោកទី២ភីអូស ទី១២ (Pope Pius XII)បានឲ្យនាមគាត់ជារាជ្យទូតនៃសារករបស់ព្រះយេស៊ីទៅប្រទេសបារាំង។
ក្នុងរឿងនេះគាត់បានសុំចូលនិវត្តជាសង្ឃរាជដែលជាអ្នកធ្វើសហការជាមួយអ្នកមានអំនាចកាន់កាប់នៅអាឡឺម៉ង់។
ការខំប្រឹងប្រែងក្នុងកំឡុងពេលបូជា
ដូចជាអ្នកការទូត រ៉ូខាលី(Roncalli)
បានបង្កើនការខំប្រឹងផ្សេងៗពីគ្នាក្នុងកំឡុងពេលបូជាដើម្បីជួយជនភាគខ្លួន
ជាពិសេសប្រជាជនទ្វីសមកពី ណាហ្សីស(Nazis)។
ក្នុងចំណោកការខំប្រឹងប្រែងនេះមាន៖
·
ជនភាសខ្លួនជនជាតិទ្វីស ដែលជាអ្នកមកដល់នៅអ៊ីស្តានប៊ូល(Istanbul) និងកំពុងបន្តជួយទៅប៉ាលេស្ទីន(Palestine)
ឬគោលបំណងដទៃទៀត
·
ជនភាសខ្លួនទ្វីស
ក្រោមឈ្មោះរបស់គាត់ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដោយ រ៉ាប៊ីម៉ាខូស (Rabbi Markus) នៅអ៊ីស្តាប៊ូល(Istanbul)។
·
ជនជាតិទ្វីសបានកាន់កាប់ជំរុំប្រមូលផ្ដុំនៅឯ ជេសេនណូវ៉ាក (Jasenovac)
នៅជិត ស្តារ៉ា ហ្គ្រាឌិស្កា(Stara Gradiška)
ជាលិទ្ធិផលមានការដោះលែងឲ្យរួចខ្លួនក្រោមការធ្វើអន្តរាគមន៍របស់គាត់។
·
ជនជាតិនៃប្រទេសប៊ូលការរី(Bulgarian) បានចាកចេញពីប៊ូលការរី(Bulgaria)
ជាលិទ្ធិផលនៃការសំណូមពររបស់គាត់ទៅស្ដេចប៊ូរ៉ុស(King Boris) នៃប្រទេសប៊ុលការរី(Bulgaria)។
·
ជនជាតិរ៉ូម៉ានៀ (Romanian) មកពីត្រេនស្នីសត្រៀ(Transnistria)
បានចាកចេញពីរ៉ូម៉ានៀ(Romania)
ដូចជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·
ជនជាតិអ៊ីតាលីបានជួយដោយ វ៉ាទីខាល(Vatican) ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·
គ្រិស្ថានថែរក្សាកុមារកំព្រានៅត្រេនស្នីសត្រៀ( Transnistria) ទៅលើកប៉ាល់ជនភាសខ្លួនពី ខុនស្តានតា(Constanța) ទៅ
អ៊ីស្តាប៊ុល(Istanbul)
និងបន្ទាប់ពិការមកដល់នៅផ្លេសស្ទីង(Palestine) ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·
ជនជាតិជីហ្វ(Jews)
បានកាន់កាប់នៅជំរុំប្រមូលផ្ដុំ ស៊ើរីដ(Sered)
ដែលជាអ្នកបានលះបង់ចាប់ពីការនិរទេសពីជំរុំស្លាប់របស់អាឡឺម៉ង់ជាលិទ្ធិផលនៃការធ្វើអន្តរាគមន៍របស់គាត់។
·
ជនជាតិហុងគ្រី(Hungarian)
ជាអ្នកជួយពួកគេទាំងការធ្វើបរវត្តន៍របស់ពួកគេទៅជាគ្រិស្ដសាសនា សូម្បីតែពិធីលាងបាប
សំបុត្របរិសុទ្ធ ដែលផ្ញើដោយ រ៉ូខាលី(Roncalli) ទៅសាវកព្រះយេស៊ូនៅប្រទេសហុងគ្រី(Hungarian) នៅមុនស៊ីងណូ អាជេឡូ រ៉ូតា(Monsignor Angelo Rota)
ក្នុងឆ្នាំ១៩៦៥អ្នកយកពាក្យរបស់សម្ដេចប៉ាប
យូហានបាននិយាយថា៖
ថ្ងៃនេះយើងមានមានការផ្ញាក់រលឹកកាលពីច្រើនសតវត្សរ៍មកហើយ
ដោយសារមានវត្ថុមករុំបិតបាំងភ្នែករបស់ពួកយើង ដូចនេះពួកយើងមិនអាចមើលឃើញអ្វីឆ្ងាយពីសម្រស់នៃប្រជាជនសំណបចិត្តដែលគ្មានរាសីនៅលើមុខរបស់ពួកគេដែលជាបងប្អូនផ្ទាល់របស់យើងទាំងអស់គ្នា។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០០ មូលនិធិ រ៉ាអ៊ូល វ៉ាលលេនប៊ើក
អន្តរជាតិបានធ្វើការឃោសនាទៅអន្តរជាតិសម្រាប់ឲ្យទទួលស្គាល់ពីសកម្មភាពមនុស្សធម៌ក្រោមការអនុវត្តន៍របស់សាវកព្រះយេស៊ូនៅវ៉ាទីហ្កាល់(Vatican Nuncio) គឺរ៉ូខាលី(Roncalli)
សម្រាប់ប្រជាជន ភាគច្រើននៃអ្នកទាំងនេះគឺជាជនជាតិទ្វីស ដែលមានការធ្វើបាបពីរបបណាស៊ី(Nazi) ការធ្វើនេះបានទៅដល់កន្លែងមួយចំនួន
ដែលជាបេសកកម្មអចិន្ត្រៃរបស់វ៉ាទីហ្កាល់(Vatican)
ទៅអង្គកាសហប្រជាជាតិ បច្ចុប្បន្នរដ្ឋលេខាធិការវ៉ាទីហ្កាល់(Vatican State Secretary) ជាពិសេសសង្ឃរាជ
អេនជេឡូ សូដាដូ(Angelo Sodano)។
សមណសក្ដិក្នុងគ្រិស្ដសាសនា
ក្នុងឆ្នាំ១៩៥៣គាត់បានតែងតាំងជាព្រឹទ្ធចារ្យនៅវ៉ាទីហ្កាលនិងដោយសារហេតុនេះ
ក៏មានការផុសឡើយនៃចំណាត់ថ្នាក់នៃបុព្វជិតដែលមានសក្ដិក្នុងគ្រិស្ដសាសនានៅសាន់តា
ព្រីស(Santa Prisca)ដោយ សម្ដេចប៉ាបភីអូស ទី១២ (Pope
Pius XII) ដោយបានចុះហត្ថលេខាធ្វើការសរសើគាត់។
ប្រធានាធិបតីប្រទេសបារាំង វិនសេន អ៊ូរីអូល(Vincent Auriol) បានប្ដឹងតវ៉ាពីកម្មសិទ្ធរបស់ខ្លួនដែលមានពីមុនមកដោយព្រះរាជាបារាំង។
ការជ្រើសរើសសម្ដេចប៉ាប
ស្របទៅតាមការទទួលមរណភាពនៃសម្ដេចប៉ាបភីអូសទី១២ក្នុងឆ្នាំ១៩៥៨
រ៉ូលខាលីបានជាប់ក្នុងការជ្រើសរើសជាសម្ដេចប៉ាប គាត់មានការភ្ញាក់ផ្អើដ៏អស្ចារ្យ
គាត់បានមកដល់នៅវ៉ាទីហ្កាលវិញជាមួយសំបុត្ររថភ្លើងត្រលប់មកវ៉ាទីហ្កាល។
មនុស្សជាច្រើនបានចាត់ទុក ជីអូវ៉ានី បាតធីសតា(Giovanni Battista Montini) ជាបេក្ខជនម្នាក់ដែលឈរឈ្មោះជាប្រធានអ្នកបួសក្នុងសាសនានៃទីក្រុងមីលែន( Milan) ទោះបីជា
ប្រធានអ្នកបួសម្នាក់ក្នុងចំណោមប្រធានអ្នកបួសជាច្រើនបុរាណនិងមានភាពលេចធ្លោក្នុងប្រទេសអ៊ីតាលី
គាត់មិនទានបានក្លាយជាអ្នកមានសមណសក្ដិក្នុងសាសនារួចរាល់ទេ
ទោះបីជារត្តមានរបស់គាត់តាំងពីឆ្នាំ១៩៥៨នៃសន្និបាតរើសសម្ដេចប៉ាបមិនអាចឲ្យគាត់ជាប់ក្នុងការជ្រើសរើសក៏ដោយក្រោមច្បាប់
ខានូន(Canon Law) និងអ្នកសាសនាកាតូលិចបុរសប្រហែលជាបានជាប់ក្នុងការជ្រើសរើស
ក្រុមដែលមានឋានៈស្មើនឹងសមណសក្ដិក្នុងសាសនាគ្រិស្ដតែងតែជ្រើសយកសម្ដេចប៉ាបពីក្នុងចំណោមក្រុមរបស់ពួកគេ។
បន្ទាប់ពីសមណសក្ដិជាសម្ដេចប៉ាបភីអ៊ើសទី១២ អ្នកមានសមណសក្ដិក្នុងគ្រិស្ដសាសនាជ្រើសបុរសម្នាក់
ដោយគ្រាន់តែរើសទុកប៉ុណ្ណោះព្រោះគេមិនដឹងថាអាយុរបស់គាត់នៅត្រឹមប៉ុណ្ណា
និងដើម្បីឲ្យគាត់ជំនួសនៅរយៈពេលខ្លីដើម្បីកុំឲ្យខ្វះអ្នកគ្រប់គ្រងជាសម្ដេចប៉ាប។ ក្នុងសភានៃសាសនាក្នុងរបប
យូហានទី២៣ដំបូង ម៉ូនធីនី (Montini)
បានក្លាយជាសមណសក្ដិនិងអាក្លាយជាយូហានដែលទទួលជោកជ័យក្នុងឆ្នាំ១៩៦៣ដែលឲ្យឈ្មោះថា
ផាអ៊ូលទី៦(Paul VI)
ក្រោមការជាប់ក្នុងការជ្រើសរើស រ៉ូខាលី(Roncalli) ជ្រើរើសជាយូហានជាឈ្មោះរាជ្ជកាលរបស់គាត់។ វាជាលើកដំបូងក្នុងរវាង៥០០ឆ្នាំដែលឈ្មោះនេះបានជ្រើសរើស
សម្ដេចប៉ាបកាលពិមុនបានគេចវេសក្នុងការប្រើឈ្មោះរបស់វានេះតាំងពីពេលដែលរើសសម្ដេចប៉ាប
យូហានទី២៣ ក្នុងកំឡុងពេលមានការបែងចែកអំណាចភាគខាងលិច។.
ក្នុងការជ្រើសរើសឈ្មោះរបស់គាត់នេះសម្ដេចប៉ាប
យូហានបាននិយាយថា៖
ខ្ញុំជ្រើសរើសពាក្យថាយូហាន .... ជាឈ្មោះមួយដែលល្អសម្រាប់យើងទាំងអស់គ្នាព្រោះវាជាឈ្មោះឪពុករបស់យើង។
ហើយវាជាសំណបចិត្តរបស់ខ្ញុំព្រោះវាជាឈ្មោះនៃភាពសុភាពទន់ភ្លននៃអ្នកចំនុះនៃព្រះវិហាដែលជាកន្លែងមួយដែរខ្ញុំបានចូលរួមក្នុងសាសនា
និងឈ្មោះវិហាដែលមានចំនួនតិចតួចនៃវិសាលភាពព្រះវិហាដែលបាបផ្សប់ផ្សាយជាទូទៅទៅកាន់ពិភពលោក
រួមបញ្ចូលអាគារសារធារណៈផ្ទាល់របស់ពួកយើងនៅលើផ្លូវយូហាន ឡាធើរេន(St. John Lateran។ យូហាន២២រូបនៃក្បួនដែលមិនចាចលុបចោលបាន
ត្រូវបានក្លាយជាសម្ដេចប៉ាបនិងភាគច្រើននៃនាក់ទាំងនេះបានទម្លាក់សមណសក្ដិជាសម្ដេចប៉ាប។
ពួកយើងមិនចង់ឲ្យមានភាពទន់ខ្សោយនៃឈ្មោះរបស់ពួកយើងក្រោយភាពល្អប្រសើថ្លៃថ្លា និង
ជោកជ័យនៃ សម្ដេចប៉ាបរ៉ូមុំានោះទេ។
ក្រោយការជ្រើឈ្មោះនេះដែរក៏មានការយល់ច្រលំគឺទោះជាគាត់បានដឹងថាយូបានទី២៣ឬយូបានទី២៤ក៏ដោយ
ចម្លើយដែឆ្លើយតបនៃរឿងនេះ យូហានបានថ្លែងការណ័ប្រកាស ដែលគាត់គឺជាយូហានទី២៣។
មុនពេលរឿងនេះ មានសម្ដេចប៉ាបជាច្រើនបានហៅយូហានគឺជាយូហានទី២២ (១៣១៦-១៣៣៤)
និងយោហានទី២៣ (១២៧៦-១២៧៧)។
ទោះជាយ៉ាងណាក៏ដោយក៏គ្មានយូហានទី២០
ការយល់ច្រលំតាមគ្នាបណ្ដាលមកពីការយល់ខុស នៃប្រវត្តិយុគកណ្ដាល លីប៉ើ ផូធីហ្វីខាលីស(Liber Pontificalis) ដែលយោងទៅតាមយូហានដទៃទៀតដែលជាយូហាននៅចន្លោះយូហានទី១៤និងហូហានទី១៥។
ការទស្សនាជុំវិញក្រុងរ៉ូម
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥៨
គាត់បានក្លាយជាសម្ដេចប៉ាបទីមួយតាំងពីឆ្នាំ១៨៧០ដែលបានចូលរួមក្នុងសកម្មភាពស្រែចម្ការដោយគាត់បានទៅកសិដ្ឋានរបស់គាត់
ឌីអូសេស នៅរ៉ូម ពេលគាត់បានឃើញក្មេងៗមានក្លិនមិនល្អរូបរាងអាក្រក់ជាមួយនឹងរោគខួរឆ្អឹងខ្នង
នៅមន្ទីពេទ្យ ប៉ាមប៉ីណូ ហ្គូស៊ូ (Bambino Gesù Hospital) និងនៅពេលគាត់ទៅទស្សនានៅមន្ទីពេទ្យ
សាន់តូ ស្ពីរីតូ(Santo Spirito Hospital)។
នៅថ្ងៃនោះផងដែរ គាត់បានទៅមើលនៅពន្ធនាគារ រីជីណា ខូលី(Regina Coeli)របស់ទីក្រុងរ៉ូមទៀត
ដែលជាកន្លែងមួយដែរគាត់បានប្រាប់អ្នកដែលនៅជាមួយគាត់ថា”អ្នកមិនអាចមករកខ្ញុំបានទេ ដូចច្នេះខ្ញុំនឹងទៅរកអ្នក” ក្នុងសកម្មភាពនេះធ្វើឲ្យមានចំណាប់អាម្មរណ៍ខ្លាំង
ហើយគាត់បានសរសេរក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់គាត់
ភាពរំភើបនិងគួរឲ្យភ្ញាក់ផ្អើមួយបានកើតឡើង
ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី និងជាអន្តរជាតិ ខ្ញុំគឺ
ភ្ជាប់អ្នកទាំងអស់គ្នាគ្រប់ទីកន្លែង អជ្ញាធរ អ្នកថតរូប អ្នកទោស មេព្រៃ
អ្នកយាម.....
ក្នុងកំឡុងពេលដំណើទស្សនានេះ យូហានទី២៣
បានងាកទៅរកភាពជាសម្ដេចប៉ាបធម្មតាវិញនៃភាពជាផ្លូវការដោយសំអាងលើខ្លួនគាត់ផ្ទាល់។ ដូចជាពេលដែលគាត់ទៅទស្សនានៅសាលាអប់រំអ្នកទោសសម្រាប់តែយុវវ័យ
ដែលប្រព្រឹត្តបទល្មើស នៅទីក្រុងរ៉ូម ហើយបានប្រាប់ពួកគេថា “ខ្ញុំចង់មកទីនេះនៅពេលខ្លះ”។
រឿងនេះវាបានកត់សម្គាល់ដោយពត៌មានដែលមានលក្ខណៈជាសេចក្ដីរាយការណ៍”គាត់បាននិយាយទៅកាន់យុវជនទាំងនោះតាមភាសារបស់ពួកគេ”។
Subscribe to:
Posts (Atom)