ដូចនេះហើយទើបនៅព្រឹកថ្ងៃទី ០៦ មករាឆ្នាំ ២០១៤ នេះ នៅខេត្តកែបបានប្រារព្ឋធ្វើពិធីបុណ្យរំលឹកថ្ងៃ ៧ មករា ខូបលើកទី៣៥ ដែលក្នុងមានការចូលរួមពីប្រជាជននៅជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់នៅក្នុងខេត្តកែប លោកគ្រូអ្នកគ្រូ ក្រុមកាយរិត ដែលមានចំនួនសរុបប្រមាណជាង៥៥០០នាក់ នៅខាងមុខវិមានឯករាជ្យក្នុងខេត្តកែប។
លើសពីនេះដើម្បីអបអរដល់កម្មវិធីរំលឹកខួបនេះ ឯកឧត្ដម កែន សត្ថា រួមទាំងអង្គពិធីទាំងមួលក៏បានបង្ហោះប៉េងប៉ោងដែលជាសញ្ញាបញ្ជាក់នៃសន្តិភាពយ៉ាងពេញលេញ។