នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅសាលាបច្ចេកទេស ដុន បូស្កូ កែប មានការប្រកូតកីឡា ដើម្បី
អបអរសាទរកម្មវិធីបុណ្យ ព្រះយេស៊ូប្រសូត Merry Christmas ហើយកម្មវិធីនេះដែរមានការ
ប្រកួតកីឡាចំនួន៣ វិញ្ញាសារ ដូចជា កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាបាល់ទាត់។
សម្រាប់កីឡាបាល់បោះគឺសម្រាប់កីឡាការនី ដែលមានក្រុមចូលរួមចំនួន ៣ ក្រុមគឺ៖
ក្រុមបាលបោះផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលបោះផ្នែកសណ្ឋាគារ
ជាលិទ្ធិផល សរុប ក្រុមបាល់បោះផ្នែកកុំព្យូទ័រនិងអង់គ្លេស បានក្លាយជាម្ចាស់ជើងឯកលេខ១ រីឯលេខ២ បានទៅលើក្រុមបាលបោះផ្នែកទំនាក់ទំនងសង្គម និងលេខ៣ បានទៅលើក្រុមបាល់បោះ ផ្នែកសណ្ឋាគារ។ លើសពីនេះមានការប្រកួតបាល់បោះរវាង A ជាក្រុមលោកគ្រូផ្នែកទំនាក់ទំនងសង្គមរួមជាមួយលោកគ្រូផ្នែកសណ្ឋាគារ ប្រកូតជាមួយ ក្រុម B លោកគ្រូផ្នែកកុំព្យូទ័រនិងអង់គ្លេស រួមជាមួយក្រុមលោកគ្រូផ្នែកអគ្គីសនីនិង លោគ្រូដែលជាអ្នកស្ម័គ្រចិត្ត ជាលិទ្ធិផល ក្រុម A បានទទួលជ័យជំនះ។ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតបាល់បោះនេះក៏ចូលដល់កម្មវិធីបាល់ទះ ដែលមាន៤ក្រុមចូលរួម គី៖
ក្រុមបាលទះផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទះផ្នែកសណ្ឋាគារ
ក្រុមបាល់ទះផ្នែកអគ្គីសនី
កាប្រកួតនេះបានប្រព្រឹត្តទៅដោយ ក្រុមបាលទះផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទះផ្នែកអគ្គីសនី ហើយក្រុមបាល់ទះផ្នែកអគ្គីសនី បានផ្ដួលក្រុមបាលទះផ្នែកសណ្ឋាគារ និងបានទៅប្រកួតវគ្គផ្ដាច់ព្រាត់។ និងក្រុមបាលទះផ្នែកទំនាក់ទំនងសង្គម ប៉ះនឹង ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិងអង់គ្លេស ហើយ ក្រុមបាលទះផ្នែកទំនាក់ទំនងសង្គម បានផ្ដួល ក្រុមបាល់ទះផ្នែកកុំព្យូទ័រនិងអង់គ្លេសហើយបានឡើងទៅប្រកួតជាមួយ ក្រុមបាល់ទះផ្នែកអគ្គីសនី ជាលិទ្ធិផលសរុប គឺក្រុមបាល់ទះផ្នែកអគ្គីសនី បានទទួលជ័យជំនះនិងឈរលើកំពូលតារាង។ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាចុងក្រោយគឺការប្រកួតកីឡាបាល់ទាត់ដែលចូលរួមចំនួន ៤ ក្រុមគឺ៖
ក្រុមបាលទាត់ផ្នែកទំនាក់ទំនងសង្គម
ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិងអង់គ្លេស
ក្រុមបាលទាត់ផ្នែកសណ្ឋាគារ
ក្រុមបាល់ទាត់ផ្នែកអគ្គីសនី
ការប្រកួតនេះបានប្រព្រឹតទៅដោយ ក្រុមបាលទាត់ផ្នែកសណ្ឋាគារ ប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែកទំនាក់ទំនងសង្គម ហើយក្រុមបាលទាត់ផ្នែកសណ្ឋាគារ បានបំបាក់ ក្រុមបាលទាត់ផ្នែកទំនាក់ទំនងសង្គម។ និងក្រុមបាលទាត់ផ្នែអគ្គីសនីបានប្រកួតជាមួយ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិងអង់គ្លេស ហើយក្រុមបាលទាត់ផ្នែអគ្គីសនីបាន បំបាក់ ក្រុមបាល់ទាត់ផ្នែកកុំព្យូទ័រនិងអង់គ្លេស ដោយបាល់១១ម៉ែត ចំនួន៥គ្រាប់។