នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែប មានប្រារព្ធកម្មវិធី កីឡាពណ៌ ដើម្បីរំលឹកដល់លោកឪពុកបូស្កូ និង ថ្ងៃដែលលោកទទួលមរណភាព ហើយក៏ជាថ្ងៃដែលលោកបានទទួលនាមជា សន្តយោហាន់ បូស្កូ ។ មូលហេតុដែលមានកម្មវិធីនេះគឺមកពីលោកពុកបូស្កូ ដែលមានប្រសាសន៍ថា កន្លែងដែលមានក្ដីសុខមាន៤កន្លែងគឺ៖
- កន្លែងរោងជាង
- កន្លែងធ្វើការងារ
- កន្លែងលេងកីឡា
- និងព្រះវិហា
កម្មវិធីនេះប្រារព្ធឡើងនៅម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្សតិ៍ ទី ៣១ ខែ មករា ឆ្នាំ ២០១៣ ដោយ
មានការដង្ហែរក្បួន នៃក្រុមទាំង៤គឺ ក្រហម លឿង ខៀវ និង ផ្កាឈូកបន្ទាប់មក មានការថ្វាយដង្វាយ
ដល់លោកឪពុក បូស្កូ បន្ទាប់ពីនេះ មានការអានធម៌អទិដ្ឋានលោកពុកបូស្កូ អត្ថន័យនៃពណ៌ទាំង ៤
ការអានប្ដេជ្ញាដែលមានសេក្ដីថា នឹងលេងឲ្យអស់ពីសមត្ថភាពនិង មិនបង្ករជម្លោះនៅពេលលេង
កីឡា បន្ទាប់មក លោកពុក លី សំណាង មានមតិបើកកម្មវិធី ហើយកីបានចាប់ផ្ដើមដុតភ្លើងគប់
បើកកម្មវិធី។ ហើយកម្មវិធីកីឡាពណ៌នេះដែរបានចាប់ផ្ដើមធ្វើឡើងចាប់តាំងពីថ្ងៃទី០៨ ខែ មករា ឆ្នាំ
២០១៣ លើវិញ្ញាសារ បាល់ទះ បាល់បោះ និង បាល់ទាត់។ និង បញ្ចប់ពីថ្ងៃ៣១ ខែ មករា ឆ្នាំ ២០១៣
លើវិញ្ញាសាររត់ប្រណាំង លោតកំពស់ លោតចម្រាយ ទាញព្រាត់និង កម្មវិធីកម្សាន្ដដូចជាលោតបាវ
ពៀតបាល់ ញុំាចេកប្រណាំងគ្នា។ នៅក្នុងកម្មវិធីនេះមានអាហារសម្រន់ ផ្លែឈើ ភេសជ្ជៈ សម្រាប់ កីឡាករ និង កីឡាការនី បរិភោគ។ ក្រោយបញ្ចប់ការប្រកួត អស់មានការប្រកាសលិទ្ធផល ដែលស្រង់ពិន្ទុទាំងអស់នៃការប្រកួត ប្រចាំក្រុមនិមួយៗដោយ៖
- លេខមួយបានទៅលើក្រុម ពណ៌ក្រហម
- លេខពីរបានទៅលើក្រុម ពណ៌លឿង
- លេខបីបានទៅលើក្រុម ពណ៌ខៀវ
- លេខបួនបានទៅលើក្រុម ពណ៌ផ្កាឈូក
ក្រោយបញ្ចប់ការប្រកាសលិទ្ធផល មានការប្រគល់រង្វាន់ដល់ក្រុមទាំងអស់តាមចំណាត់ថ្នាក់រៀងៗខ្លួន ហើយ លោកឪពុក លី សំណាង បានមានមតិបិតកម្មវិធី។ ហើយនៅពេលល្ងាចម៉ោង ៦:០០ មានការធ្វើអភិបូជា ដោយមានការចូលរួមពី លោកឪពុក ហ្វើណាលដូ(Fernaldo) លោកឪពុក លូកាស (Lucas) និងគ្រិស្ដបរិស័គ្រមកពីព្រះវិហារកំពត។ បន្ទាប់ពីអាហារពេលយប់រួចមក មានការរាំលេងកម្សាន្ដរួមគ្នាយ៉ាងសប្បាយរីករាយ។