ពត៌មានកីឡា
ពត៌មានកីឡា និង សកម្មភាពកីឡាដែលថ្មីៗទំនើបនិងប្រកបដោយភាពទាក់ទាញទាំងនៅក្នុងប្រទេស និង ជាអន្តរជាតិ។ សូមចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពល្អនិង មានរូបរាងស្រស់សង្ហារព្រមទាំងកាត់បន្ថយនូវជំម្ងឺផ្សេងៗ។
វប្បធម៌និងសាសនា
ផ្សព្វផ្សាយពីពត៌មាននិយាយពីវប្បធម៌សាសនា ទំនៀមទំលាប់ របស់ប្រទេសកម្ពុជា បណ្ដាប្រទេសជិតខាងនិង ទូទាំងពិភពលោកទាំងមូល។ សូមជួយថែររក្សាទំនៀមទំលាប់ វប្បធម៌ដែលខ្មែរមានតាំងពីបុរាណកាលដែលមានប្រយោជន៍ ព្រមទាំងអភិវឌ្ឍន៍ឲ្យមានលក្ខណៈកាន់តែប្រសើឡើង។
សិល្បៈកម្សាន្ដ
បង្ហាញពីសិល្បៈ ការកម្សាន្ដ ជំនាញសិល្បៈ ពត៌មានប្លែកៗជុំវិញពិភពលោក រឿងកប្លែង ការបង្ហាញម៉ូត ការតុបតែងខ្លួន សម្លៀបំពាក់ទំនើបទាន់សម័យ និងចំនេះដឹងផ្នែកគហកិច្ច។
Friday, April 26, 2013
9:06 PM
Unknown
កាលពីព្រឹកថ្ងៃទិ២៥ខែមេសាឆ្នាំ២០១៣កន្លងទៅថ្មីនេះ
នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូខេត្តកែប
មានកិត្តិយសទទួលស្វាគមន៍រដ្ឋបាលក្រុងកែបដែលដឹងនាំដោយ ឯកឧត្ដម ងិនវណ្ណដា ជាអភិបាលក្រុងកែប ព្រមទាំងអធិការប៉ុស្ដន៍នគរបាល និង អវុធហដ្ថ
មន្ដ្រីប៉ូលីស និងក្រុមការងារពាក់ពាន់មួយចំនួនទៀត
មកធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្តិភាព ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងបុគ្គលិកនៃមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូខេត្តកែបទាំងមូល។ជាកិច្ចបើកកម្មវិធីអធិការប៉ុស្ដន៍នគរបាលលោក មុំ ស៊ីថា ឡើងបង្ហាញពិគោលនយោបាយភូមិឃុំមានសុវត្តិភាព
ដែលមាន៩ចំនុចដូចជា៖
1. គ្មានអំពើលួចឆកប្លន់
2. នាការដាំដុះ ផលិត ចរាចរណ៍ និង
ប្រើប្រាស់គ្រឿងញៀន
3. នាអំពើអាណាចារ
ជួញដូរស្ដ្រីនិងកុមារ ព្រមទាំងគ្មានអំពើហិង្សា
4. គ្មានក្មេងទំនើង
5. គ្នានការប្រព្រឹត្តិល្បែងស៊ីសងផ្សេងៗ
និងប្រព្រឹត្តបទល្មើស
6. គ្មានគ្រោះថ្នាក់ចរាចរណ៍
7. គ្មានអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
8. មានវិធានការក្នុងគ្រោះមហន្តរាយ
9. គ្មានការត្រួតពិនិត្យខុសច្បាប់។
ព្រមទាំងមានការបកស្រាយយ៉ាងក្បោះក្បាយ។
ជាចុងក្រោយនៃការឡើងបង្ហាញរបស់លោកអធិការប៉ុស្ដន៍នគរបាលលោកមានមតិផ្ដាំផ្ញើរឲ្យយុវជននិងលោកគ្រូអ្នកគ្រូទាំងអស់មានការចូលរួមក្នុងសកម្មភាពគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងអស់គ្នាដោយមានការរាយការណ៍ដល់នគរបាលតាមរយៈលេខទូរស័ព្ទ
និង
ប្រអប់សំបុត្រដោយមន្ដ្រីប៉ូលិសប៉ុស្ដន៍នគរបាលទាំងអស់នឹងមិនបង្ហាញពីអត្តសញ្ញាណនៃប្រភពរាយការណ៍នោះទេ
ហើយសំនូមពរឲ្យមានការគោរពច្បាប់ចរាចរណ៍និង មានការធ្វើស្លាកលេខម៉ូតូដាក់កញ្ចក់
ពាក់មួកសុវតិភាពឲ្យបានគ្រប់គ្នា។
បន្ទាប់ពីការធ្វើបទបង្ហាញរួចមកឯកឧត្ដម ងិន វណ្ណដា មានមតិសនេះសំណាលនិងបានបញ្ចាក់បន្ថែមពីគោលនយោបាយភូមិឃុំមានសុវត្តិភាពព្រមទាំងផ្ដល់អនុសាសន៍ល្អៗ
សម្រាប់ធ្វើការអប់រំដល់សិស្សនិស្សិតទាំងអស់។
និងជាចុងបញ្ចប់ឯកឧត្ដមបានឲ្យលើកជាសំនួរដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់
និងបកស្រាយនូវចំងល់ទាំងអស់របស់សិស្សនិសិ្សតព្រមទាំងលោកគ្រូអ្នកគ្រូនិងជាចុងបញ្ចប់ឯកឧត្ដមបានធ្វើការជូនពរដល់សិក្ខាកាមដែលចូលរួមទាំងអស់និងបិតកម្មវិធី៕
4:42 PM
Unknown
ប្រភពពីសហរដ្ឋអាមេរិកបាននិយាយពីថ្ងៃចន្ទថា៖ “ការបន្ទុះគ្រាប់បែកក្នុងការប្រកួតកីឡារត់ម៉ាឡាតុងនៅទីក្រុងប៊ូស្តុនគឺមានការសង្ស័យទៅលើយុវជនម្នាក់ឈ្មោះ ឌីសហូខា ធីសានែវ ដែលគាត់បានឆ្លើយប្រាប់អ្នកត្រួតពិនិត្យពីបងប្រុសរបស់គាត់ តាមើលែន ដែលបានបើករថយន្ដយ៉ាងលឿននៅមុនមួយសប្ដាហ៍នៃការវាយប្រហារពីគ្រាប់បែកហើយក៏មិនមានក្រុមភារវកម្មអន្តរជាតិណាមួយនៅពីក្រោយពួកគេនោះដែរ”។
ប្រភពបាននិយាយថា៖ ការផ្ដើមសម្ភាសជាមួយ ធីសានែវ គាត់បានបញ្ជាក់ពីសកម្មភាពបងប្អូនពីរនាក់ដែលធ្វើការបន្ទុះគ្រាប់បែកនេះដោយសារតែបញ្ហារសង្គ្រាមសាសនា។ ធីសានែវ បានធ្វើឲ្យមានស្នាមបំផ្លិច អ្នករបួស និង មនុស្សបាត់បង់ជីវិតនៅមន្ទីពេទ្យទីក្រុងប៊ូស្តុន។ គាត់បាននិយាយថាបងប្រុសរបស់គាត់ជាអ្នកសម្លាប់និងធ្វើឲ្យរបួសក្នុងរយៈពេលដ៏ខ្លីកាលពីថ្ងៃសុក្រ និងចង់ការពារសាសនាអ៊ីស្លាមពីការវាយប្រហា។
ប្រភពពីរដ្ឋាភិបាលបានបន្តរក្នុងការសម្ភាសថាវាជាការឈឺចាប់ហើយក្នុងគណនីរបស់ ធីសានែវ ត្រូវការត្រួតពិនិត្យដោយអ្នកជំនាញដើម្បីស្វែងយល់តាមដានពីគាត់។
និងការិយាល័យសហព័ន្ធច្បាប់បាននិយាយទៀតថាអ្នកជំនាញការមិនបានឃើញមានអ្វីដែលបង្ហាញពីតម្រុយគឺការធ្វើការជាមួយអ្នកដទៃផ្សេងទៀតទេ។ការងារជាច្រើនបានស្រាវជ្រាវឡើងវិញមុនពេលពួកគេនិយាយពីអាថ៌កំបាំងគឺគ្នានអ្នកផ្សេងទៀតជាប់ទាក់ទងនឹងរឿងនេះឡើយដែលលិទ្ធផលជាផ្លូវការមិនបានបញ្ជាក់ពីភាពជាក់លាក់ណាមួយនៅឡើយនោះទេ។
6:28 AM
Unknown
ក្រុមហ៊ុនវីនដូរបស់ ម៉ៃក្រូស៊ូហ
បានបាត់បង់២៣%ទៅលើពន្ធដាស្មើនឹង៣ភាគ៤នៃចំនូលរបស់ក្រុមហ៊ុន។ ដោយមិនរាប់បញ្ចូលការលក់មុនពេលកំណត់ដែលធ្វើការនាំចេញមុនការកំណត់ ការលក់វីនដូគឺនៅមានកម្រឹតទាបដែលវាល្អក្នុងទីផ្សារកុំព្យូទ័រនៃការថុះថយល្បឿន។
ការចែកចាយរបស់ក្រុមហ៊ុន ម៉ៃក្រូស៊ូហ កើនឡើង២%ក្នុងមួយម៉ោង។
ក្រុមហ៊ុនបាននិយាយថាវាគឺមានលក្ខណៈគ្រប់គ្រាន់ជាមួយនឹងស្នាដៃដ៏វិសេសនៃវីដូ គឺទទួលបានប្រាក់កម្រៃ១៦%ក្នុងដំណើការនៃវីនដូ៨ ដែលទើបនឹងចាប់ផ្ដើម។ ភាពរួចរាល់របស់វាមើលទៅមានការរើកចម្រើននិងសំទុះខ្លាំងទៅៗ អំពីគុណភាពនិងលក្ខណៈរបស់វាក្នុងសេវាកម្មផ្សេងៗ រួមបញ្ចូលកម្មវិធី អប់ហ្វើស (office) និង អ៊ីចប៉ក (Xbox)។
ក្រុមហ៊ុនម៉ៃក្រូស៊ូហបាននិយាយទៀតថាផលិតផលនៃកម្មវិធី
អប់ហ្វើស ៣៦៥ (Office
365 cloud-based productivity suite) ប្រើទុនដល់មួយរយកោដិលានដុល្លាក្នុងឆ្នាំនេះ។
ក្រុមហ៊ុនបានសម្ដែងនូវសេចក្ដីពេញចិត្តជាមួយការកើនឡើង៤៦%នៃ អ៊ិចប៉ក ឡាយ (Xbox Live)។ ក្រុមហ៊ុនមៃក្រូស៊ូហធ្វើឲ្យរីកចម្រើនឡើងពី អ៊ីចប៉ក (Xbox) និង ឃីនេក (Kinect) ឲ្យមានការលក់កើនឡើង៥៦%ច្រើនជាងឆ្នាំមុន។
ក្រុមហ៊ុនម៉ៃក្រូស៊ូហ
គឺមានការពេញចិត្តនឹងរឿងដែលប្រធានការិយាល័យផ្នែកហិរញ្ញវត្ថុ ភីតធើ គ្លីន
បានសន្យាជាមួយក្រុមហ៊ុនដែលនៅតែរក្សាទំនាក់ទំនងដដែល គឺវាមកពីការផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មីៗ
រួមមានតារាងនៃការលក់ជាកម្មវធី(soft)ដូចជា ការងើបឡើងវិញនៃក្រុមហ៊ុនម៉ៃក្រូស៊ូហនិង វេទិកាវីនដូលើទូរស័ព្ទដៃរបស់ក្រុមហ៊ុន។
លោក គ្លីន
បាននិយាយនៅក្នុងវេទិការសារធារណៈរបស់ក្រុមហ៊ុនថា៖ “មើលទៅឲ្យកាន់តែច្បាស់ ពួកយើងនឹងបន្តរបង្កើតក្នុងពេលដ៏វែងឆ្ងាយទៀតនឹងឲ្យមានការរីកចម្រើនទៅតាមសេចក្ដីត្រូវការដើម្បីធ្វើឲ្យដំណើ គ្រោងការណ៍ សេវាកម្ម
និងយុទ្ធសាស្ដ្រឆ្ពោះទៅមុខហើយយកមកវិញនូវតម្លៃដែលកំពុងតែកើតមានទៅម្ចាស់ក្រុមហ៊ុន”។
Tuesday, April 23, 2013
2:49 AM
Unknown
លូវីស ស៊ូក្វារ៉េស
បានតែតបញ្ចូលទីនៅនាទីចុងក្រោយបានធ្វើឲ្យក្រុមហង្សក្រហម លីវើភូល តាមស្មើក្រុមតោខៀវ ឆែលស៊ី
ស្របពេលដែលគាត់បានទៅខាំខ្សែរការពារ ឆែលស៊ី ប្រានីស្លេវ អ៊ីវ៉ាណូវិក។
នៅនាទីទី២៦អូស្កាបានសម្រេចគ្រាប់បាល់បញ្ចូលទីដោយការតែតបាល់លើកជ្រុងនឹងធ្វើឲ្យអ្នកទស្សនាកក្រើកពីកៅអីក៏ប៉ុន្តែរមកដល់នាទីទី៥២ ដានីញែល ស្តូរីត ដែលជាអតីតកីឡាករនៅក្លឹប តោខៀវ ឆែលស៊ី ដែលទើបនឹងផ្លាស់ប្ដូរចូលហង្សក្រហមលីវើភូលរូបនេះក៏បានស៊ុតបាល់ដោយបច្ចេកទេសក្រោមការលើកឆ្លងពីកីឡាករស៊ូក្វារ៉េសតាមស្មើវិញបន្ទាប់មកបាន៥នាទីគឺនាទីទី៥៧ ហាហ្សាតមានឪកាសស៊ុតបាល់ពិន័យ១១ម៉ែតនាំមុខលីវើភូលវិញ
តែភាពអស្ចារ្យមួយបានកើតឡើងលើលីវើភូលដោយលូវីស៊ូក្វារ៉េស បានតែតបាល់បញ្ចូលទីតាមស្មើវិញ
ហើយគាត់ក៏ បានខាំដៃកីឡាករខ្សែការពារឆែលស៊ី ប្រានីស្លេវ អ៊ីវ៉ាណួវិកភ្លាមៗនេះដែរ។ ស៊ូក្វារ៉េស បន្ទាប់ពីតាមស្មើវិញនៅនាទីទី៩៧បានធ្វើឲ្យ តោខៀវឆែលស៊ី ជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាងលីកកំពូលរបស់អង់គ្លេស។
យុវជនអ៊ុយរ៉ាហ្កាយរូបនេះបានតែតបញ្ចូលទីបន្ទប់ពីមានការលើកឆ្លងទៅតំបន់គ្រោះថ្នាក់នៅជិតបញ្ចប់ម៉ោងនៃការប្រកួតហើយក៏ហួសទៅខាំដែរបស់អ៊ីវ៉ាណូវិក។
រឿងរ៉ាវនេះបានកើតឡើងនៅកន្លែងដែលគាត់បានតែតបាល់បញ្ចូលទីបន្ទាប់ពីការលើកជ្រុង ហើយក៏មានការមិនសុខចិត្តនឹងគាត់ពីសំណាក់កីឡាករមួយចំនួនដែរគិតគាត់ក្នុងផ្លូវមិនល្អ។វាមិនមែនជាពេលដំបូងដែលគាត់បានធ្វើរឿងបែបនេះកើតឡើងដូចដែលគាត់ត្រវបានគេហាមចូលលេង៧ប្រកួតបន្ទាប់ពីគាត់បានខាំខ្សែរបម្រើកណ្ដាលក្លឹប ភីអេសវី អ៊ីនហូវែន ឈ្មោះ អូតម៉ាន ប៉ាកកាល់នៅឆ្នាំ២០១០។
Tuesday, April 16, 2013
10:59 PM
Unknown
ល្បែងសី
ល្បែងសី ជាល្បែងមួយយ៉ាងសម្រាប់មនុស្សប្រុសកំលោះ ឬចំណាស់ៗ គេលេងនៅទីវាល នាពេលថ្ងៃរសៀលត្រជាក់ នៅរដូវរំហើយ ឬនៅពេលបុណ្យទានផ្សេងៗ នាទីវត្តអារាម ។ សីមាន ៣ យ៉ាងគឺ ៖
ក. សីមីលោង
ខ. សីដក់
គ. សីពែន
សីទាំង ៣ យ៉ាងមានប្រដាប់សម្រាប់លេង និងរបៀបលេងប្លែកពីគ្នា ដូចរៀបរាប់តទៅនេះ៖
ក. សីមីលោង វត្ថុដែលគេយកមកធ្វើសីនេះ គឺគេយកបន្ទះផ្ដៅ ឬរំពាក់មកចាក់ជាក្រឡាភ្នែកក្រួច ឲ្យមានសណ្ឋានមូលប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង ។
សកម្មភាពនៃអ្នកលេងសីមីលោង ដូចក្នុងរូបភាពខាងក្រោមនេះ:
អ្នកលេងសីមីលោងគេបបួលគ្នាចំនួន ៤ ទៅ ៥ នាក់ ដែលគេស្ម័គ្រឲ្យមកឈរដំកង់ជាវង់មូលធំ ឬតូច តាមចំនួនមនុស្សតិចច្រើន ។ ពេលលេងគេចែកជាគូៗ អ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខអ្នកនោះ ។ មុនដំបូងអ្នកលេងម្នាក់ដែលមានសីនឹងដៃ ក៏តាំងចាប់ផ្ដើមបោះសីទៅឲ្យគូរបស់ខ្លួន គូនោះក៏ទទួលទាត់ដោយខ្នងជើង លុះទាត់ហើយសីនោះក៏អណ្ដែតឡើងខ្ពស់ ហើយធ្លាក់មកវិញ ពេលធ្លាក់នោះ ជួនក៏ចំអ្នកទាត់នោះវិញ ជួនក៏ចំអ្នកដទៃ ហើយអ្នកដែលសីធ្លាក់មកចំនោះក៏ទទួលទាត់ឡើងភ្លាម ។ ចំណែកអ្នកឯទៀតៗ គេត្រៀមខ្លួនចាំ ដោយសម្លឹងប្រុងប្រយ័ត្នភ្នែកជានិច្ច បំរុងតែនិងទាត់នៅពេលដែលសីធា្លក់មកចំខ្លួន ។ ម្នាក់ៗដែលសីធ្លាក់មកចំខ្លួន គេតែងតែស្ទុះទៅទាត់បញ្ជូនទៅឲ្យគូរបស់គេ ។ ប៉ុន្តែជួនក៏បានទៅចំគូរបស់ខ្លួន ជួនក៏ធ្លាក់ទៅចំគូរបស់អ្នកដទៃ ម្លោះហើយគេដណ្ដើមគ្នាទាត់តែរៀងៗខ្លួន ។
ខ. សីដក់ គេធ្វើដោយបន្ទះផ្ដៅ ឬរំពាក់ ឲ្យមានសណ្ឋានដូចសីមីលោងដែរ ប្លែកតែសីដក់គេធ្វើឲ្យមានទំហំ និងមានក្រឡាធំជាង សីមីលោងបន្តិច ។ សីដកមានរបៀបលេងស្រដៀងនឹង សីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើង ឯសីដក់គេគះដោយកែងដៃ ដោយក្បាលជង្គង់ ដោយស្មា និងដោយក្បាល ។
សកម្មភាពរបស់អ្នកលេងសីដក់ ដូចរូបភាពនេះ:
គ. សីពែន គេធ្វើដោយស្លាបសត្វ និងស្បែក ឬស្រកាត្រី គឺពាក់ស្បែកឬស្រកាត្រីត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរជាសណ្ឋានមូល ចោះចំកណ្ដាល ជាប្រហោងហើយយកស្លាបសត្វ ៤ ឬ ៥ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើ រួចសកគល់ស្លាបនោះទៅក្នុងរន្ធស្បែក ឬស្រកាត្រីនោះ ហើយបត់ទៅខាងៗ ដោយចងខ្សែលួសឆ្មារភ្ជាប់ទៅនឹងស្បែក ឬស្រកាត្រីនោះ ការពារមិនឲ្យរបួត រួចគេយកទៅទាត់ ។
សកម្មភាពរបស់អ្នកលេងសីពែន ដូចក្នុងរូបភាពនេះ:
របៀបលេងសីពែន គេបបួលគ្នាឲ្យបានចំនួនតាំងពី ២ នាក់ឡើងទៅ មកឈរដំកង់ជារង្វង់មូល ទល់មុខគ្នាជាគូៗ គឺអ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខគ្នានឹងអ្នកនោះ ។ កាលបើឈរស្រួលបួលហើយ ម្នាក់ដែលកាន់សីនៅដៃក៏បោះសីទៅឲ្យម្នាក់ទៀត ដែលជាគូរបស់គេ គូនោះក៏ទទួលទាត់ដោយបាតជើង គឺគេលើកជើងឡើងហើយរលាស់បត់ត្រង់កជើងឲ្យបាតជើងខ្វេរឡើងលើ ដូចគេអង្គុយពែនទើបគេហៅថា ‹សីពែន› ។ ពេលទាត់គេទាត់តម្រង់ឲ្យចំសីៗ ក៏អណ្ដែតឡើង ហើយធ្លាក់ចុះមកវិញ បើធ្លាក់មកចំអ្នកណា អ្នកនោះគេទាត់បន្តឡើងទៀត ,បើធ្លាក់មកចំអ្នកទាត់ដដែលវិញ អ្នកនោះក៏ទទួលទាត់វិញដែរ ។ បើសីធ្លាក់មកចំអ្នកណាហើយអ្នកនោះទទួលទាត់មិនត្រូវ ឬក៏សីនោះធ្លាក់ឆ្ងាយអំពីអ្នកលេងទាំងអស់គ្នា នាំឲ្យអ្នកលេងរត់ទៅទទួលទាត់មិនទាន់ សីក៏ធ្លាក់ដល់ដី បើធ្លាក់ក្បែរកន្លែងអ្នកណាជាងគេ អ្នកនោះគេរើសបោះទៅឲ្យគូរបស់គេ ដើម្បីឲ្យទាត់តទៅទៀត ។ ពេលដែលសីធ្លាក់មកម្ដងៗទាំងអស់គ្នាតែងតែសម្លឹងមើលទៅសីគ្រប់ៗគ្នា ក្រែងធ្លាក់មកចំខ្លួន ជួនក៏អ្នកទាំង ២ នាក់នឹកត្រូវគ្នា គឺនាក់ម្នាក់នឹកថា សីធ្លាក់មកចំខ្លួន ម្នាក់ទៀតក៏ថា ចំខ្លួនដែរ នាំឲ្យស្ទុះទៅទាត់ដណ្ដើមគ្នាក៏មាន ។
ម្នាក់ៗដែលសីធ្លាក់មកចំហើយ តែងតែមានចិត្តនឹកថា នឹងទាត់បង្វែរទៅឲ្យគូរបស់ខ្លួនៗ តែជួនកាលក៏បានសម្រេច ជួនកាលក៏មិនបានសម្រេចដែរ ដោយសីនោះមិនទៅចំដូចបំណង ។
សីពែននេះ គេទាត់ឬគះ បានតែដោយបាតជើង,ភ្នែកគោលកែងជើង,កែងដៃ, ក្បាលជង្គង់,ក្បាល,ស្មា ប្រហែលសីដក់ដែរ តែគេហាមផ្ដាត់មិនឲ្យទាត់ដោយខ្នងជើង ឬទះដោយបាតដៃឡើយ ។
ល្បែងសីទាំង ៣ មុខនេះ បើអ្នកលេងសុទ្ធតែប៉ិនប្រសប់ ក្នុងពេលទាត់មួយលើកៗ សីមិនសូវធ្លាក់ដល់ដីទេ យូរៗទើបមានធ្លាក់ដល់ដីម្ដង ។
ល្បែងសី ជាកីឡាដ៏ប្រសើរមួយរបស់ខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ ក៏នៅតែមានតម្លៃនៅឡើយ ហើយជាកីឡាហាត់ប្រាណមួយយ៉ាង ខាងកាយសម្បទា ប្រហែលនឹងកីឡាបាល់ទាត់ដែរ ៕
10:58 PM
Unknown
រូបភាពពីកន្លែងសន្តិសុខ
អេហ្វ ប៊ី អាយ ដែលបង្ហាញពីរឿងដ៏អាក្រក់មួយនិងការសេសសល់នូវអ្វីដែលជាការវាយប្រហា។
មនុស្សបីនាក់បានស្លាប់រួមបញ្ចូលទាំងក្មេងប្រុសអាយុ៨ឆ្នាំនិងមនុស្សច្រើនជាង១៧០នាក់បានរងរបួសពេលដែលគ្រាប់បែក២គ្រាប់ផ្ទុះនៅជិតទីផ្ដាច់ព្រាត់នៃការប្រកួតកីឡា ម៉ារ៉ាតុង នៅថ្ងៃអង្គារ៍ប្រធានាធិបតីសហរដ្ឋអាមេរិក
លោក ប៉ារ៉ាក អូប៉ាម៉ា នឹងទៅត្រួតពិនិត្យមើលព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីក្រុង
ប៊ូស្តុន នៅថ្ងៃព្រហស្សត្តិ៍នឹងទៅការទៅកំដរជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ផ្ទុះគ្រាប់បែកនោះ។
'អ្នកដឹងហេតុការណ៍'
ភ្ងាក់ងារពិសេសរបស់ អេហ្វ ប៊ី អាយ លោក រីឆាត ដែសឡារៀអើ (Richard DesLauriers) បានប្រាប់មកសន្និសិទកាសែតថាផ្នែកមួយនៃសារធាតុនីឡុងបានយកចេញពីកន្លែងកើតហេតុ ហើយនៅតាមដងផ្លូវពោពេញដោយអំបែងគ្រាប់បែកនិងដែកគោលដែលជាការវាយប្រហាពីគ្រាប់បែកគាត់បាននិយាយថាពួកគេគឺបានបញ្ចូនទៅភ្នាក់ងានៃទីពិសោធនៅ ក្វន់ទីកូ នៅ វីជីនៀ ជាកន្លែងដែលអ្នកជំនាញការណ៍អាចមានមធ្យោបាយជួយសង្គ្រោះបាន។
Subscribe to:
Posts (Atom)