Monday, February 4, 2013


ប្រព័ន្ធព្រះអាទិត្យ ស្ថិតនៅក្នុង កាឡាក់ស៊ិ មីគីវេ (Milky Way galaxy)ដែលមានតារាប្រហែល ២០​ពាន់​លាន តារា។ ហើយប្រព័ន្ធព្រះអាទិត្យកើតឡើងដោយមាន ព្រះអាទិត្យ ប្រព័ន្ធគោចរនៃភពទាំង៨ ព្រះចន្ទច្រើន​ជាង១៧​០​ និង តារាគោចរដោយស៊េរីផ្សេងៗទៀត។ ប្រព័ន្ធព្រះអាទិត្យ​មានការកកើត​ឡើង​ប្រមាណ​ជាង ៤.៦​រយ​លានឆ្នាំ​កន្លងមកហើយ។ ភពក្នុងប្រព័ន្ធព្រះអាទិត្យចែកចេញ​ជាពីរគឺ៖

  1. ភពក្នុង​ជាភពតូចៗមាន ភពពុធ ភពសុក្រ​ ភពផែនដី ភពអង្គារ ដែលគេហៅថា ភពគោក ​       ដែល​​​​ភព​​ទាំង​នេះ​ដំបូងពោពេញទៅដោយ ថ្ម និង លោហធាតុ ហើយនៅផ្នែកខាងក្រៅនៃភព គេហៅថា​ ហ្កាសយក្ស ហើយវា​មានច្រើនគួរសមនិង ធ្ងន់ជាងអង្គធាតុដែលនៅលើភព។
  2.  ភពក្រៅជាភពធំៗមាន ភពព្រហស្សតិ៍ ភពសៅ ភពអ៊ុយរ៉ានុស ភពណិបទូន ដែលភពធំៗ ២ គឺ ភពព្រហស្សតិ៍ ភពសៅរ៍ សម្បូទៅដោយ អុកស៊ីសែន និង អេល្យូម ហើយ ភពពីរទៀត គឺ ភពអ៊ុយរ៉ានុស ភពណិបទូន ភាគច្រើនមានសារធាតុរលាយចូលគ្នាខ្ពស់រវាង អុកស៊ីសែន និង អេល្យូម ដែលគេហៅថា ទឹកកក ដែលដូចជាទឹក ហើយ អាម៉ូញ៉ាក់ និង មេតាន ហើយវាតែងតែយោង​តាមការ​បត់​បែន ដូចជាទឹកកកយក្ស។ភពស្ទើតែទាំងអស់គឺមានដំណើគោចររាងជាពងក្រពើហើយផ្ដេក។


ភពក្រៅមាន៖


ភពព្រហស្សតិ៍(Jupiter)
  • ភពព្រហសតិ៍មានចម្ងាយ៥.២អេយូ(5.2 AU)ពីព្រះអាទិត្យ ហើយម៉ាសវាស្មើនឹង ៣១៨ ដងនៃម៉ាស​របស់ផែន​ដី ហើយស្មើនឹង២.៥ដងរបស់ម៉ាសនៃភពទាំងអស់ដាក់បញ្ចូលគ្នា។ បរិយាកាសរបស់​វា​ផ្សំ​ឡើង​ដោយ​ អ៊ីដ្រូសែន និង អេល្យូមជាច្រើន។​ចំណុចសំខាន់របស់ភពព្រហស្សតិ៍គឺ ​នៅខាងក្នុងភព​មាន​លក្ខណៈ​ក្ដៅ​ខ្លាំង​​​ បង្កើន​កម្ដៅបានពាក់កណ្ដាលនៃបរិយាកាសរបស់វា ដូចជាដុំពពក និង ស្នាមអុច​ក្រហម​ធំ​ៗ។ ភពព្រហស្សតិ៍មានតារារណបប្រមាណ៦៧តារារណប។ តារារណបធំៗចំនួន៤ គឺ ហ្កានីមីឌី (Ganymede) កាលីសតូ (Callisto) ឡូ (Io) និង យូរ៉ូបប៉ា​ (Europa) ភពទាំង​នេះបង្ហាញ​លក្ខណៈ​​ដូចគ្នា​នៃ​ភពដូចជា ភ្នំភ្លើងដែលមានកំដៅក្ដៅខ្លាំង ហើយតារារណបដែលធំជាងគេនៅក្នុង​ប្រព័ន្ធ​​ព្រះអាទិត្យ​​​គឺ​ ធំជាងភពពុធទៅទៀត។
ភពសៅរ៍(Saturn)

  • ភពសៅរ៍មានចម្ងាយ៩.៥អេយូ(9.5 AU)ពីព្រះអាទិត្យ ហើយវាមានលក្ខណៈប្លែក ដោយរបស់វាមាន​រង្វង់​​មួយធំព័ទ្ធជំវិញ​ ហើយភពនេះមានលក្ខណៈដូចគ្នា នឹងភពព្រហស្សតិ៍មូយចំនួនដូចជា បរិយាកាស សមាសធាតុ​ ទោះបីជាភពសៅរ៍​មានទំហំតែ៦០% នៃភពព្រហស្សតិ៍ ហើយវាមានម៉ាសតូចជាង៣ដង ហើយស្មើនឹង៩៥ដងនៃម៉ាសផែនដីក៏ដោយ។ វាកើតឡើងដោយកំទេចតូចៗ​នឹងក្រាស់ដែល​មានក្នុ​ង​ប្រព័ន្ធ​ព្រះអាទិត្យ។ កងព័ទ្ធជុំវិញភពសៅរ៍កើត​ឡើងដោយទឹកកកតូចៗ និង ថ្មតូចៗ។ភព​សៅរ៍​មាន​តារា​រណបចំនួន៦២ ក្នុងនោះមាន២ គឺ ទីតាន(Titan) និង អីនសេលាឌូ (Enceladus) ដែល​បង្ហាញ​ពី​លក្ខណៈភូមិសាស្រ្ដ។ ថ្វីបើវាកើតឡើងពីទឹកកកតូចៗក៏ ទីតាន(Titan) ជា​ព្រះចន្ទដែលធំជាងគេលេខ​២ ក្នុងប្រព័ន្ធព្រះអាទិត្យ វាធំជាងភពពុធ និង ជាភពរណបតែមូយក្នុងប្រព័ន្ធ​ព្រះអាទិត្យដែល​មាន​បរិយាកាស​ធ្ងន់មាំ។
 ភពអ៊ុយរ៉ានុស(Uranus)
  • ភពអ៊ុយរ៉ានុសមានចម្ងាយ១៩.៦អេយូ(19.6 AU)ពីព្រះអាទិត្យ វាមាន១៤ដងនៃម៉ាសផែនដី ជា​ភព​ដែល​ភ្លីជាងគេក្នុ​ង​ចំណោមភពក្រៅនឹងមានតែមួយក្នុងចំណោមភពទាំងអស់ វាទទួល​ពន្លី​ពីព្រះអាទិត្យ​ដែល​ជះ​ទៅលើផ្ទៃ​របស់វា អ័ក្ររបស់វាទ្រេតកម្រិត៩០o  នៃអ័ក្ររបស់ផែនដី។វាមាន​ភាព​ត្រជាក់​នៅ​ត្រង់​ផ្ចិតជាង​ភព​ឧស្ម័ន​​យក្សដទៃ​ទៀត និង​ ចាំងពន្លឺ​កំដៅ​តិចតួច​ណាស់ចូល​ទៅ​ក្នុង​លំហរ។ភពអ៊ុយរ៉ា​នុស ​​មានភព​រណប​​ចំនួន៧ដែលត្រូវបានគេស្គាល់ ភពធំជាងគេបំផុត​ដែលនៅ​មាន​ជីវិត​នោះមាន ទីតាននៀរ ​(titania) អូបឺរុន(Oberon) អាំប្រៀល (umbriel) អេរៀល(Ariel) និង មីរេនដា(Miranda)។
ណិបទូន(Neptune)

  • ភពណិបទូនមានចម្ងាយ ៣០អេយូ(30AU)ពីព្រះអាទិត្យ ថ្វីបើវាតូចជាងភពអ៊ុយរ៉ានុសបុន្តែវាមាន​ទំងន់​​ធ្ងន់​ជាង (ស្មើរ​និង​១៧​ដងផែនដី) ដូច្នេះហើយវាមានភាពហាប់ណែនជាងភពអ៊ុយរ៉ានុស។វា​ចាំង​ពន្លឺ​​ជាង​កំដៅ​ខាង ក្នុង​ប៉ុន្តែវាមិនច្រើនជាងភពព្រហស្សតិ៍រឺតិត្ថិភាពនោះ​ទេ។ ភពណិបទូន​ត្រូវ​បានគេ​ដឹង​​ថា​មាន ភព​រណបចំនួន១៣ ។ ភពរណបដែលធំជាងគេបំផុតនោះគឺភពទ្រីតុន (Triton)​ ទីតាំងភូមិ​សាស្រ្ដរបស់ភពនេះមានសកម្មភាពយ៉ាងខ្លាំងក្លាជាមួយនិងចរន្ដទឹកក្ដៅនៃធាតុរាវ នីត្រូហ្សែន​ (Nitrogen)។ ទ្រីតុនគឺជាភពរណបធំតែមួយគត់ដែលមានគន្លងដើរថយក្រោយ។  ភពណិបទូនដើរ តាមគន្លងរបស់ ភពទ្រីតុនដោយសារភាគល្អិតមួយចំនួនតូចនៃផ្កាយព្រះគ្រោះ វាតែងមានភាព​ខ្ទរ​រាល់​ពេល 1:1​​ ម្ដង។
 *      សង់តូCentaurs      ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​              
សង់តូគឺមានកន្ទុយអ៊ីយ៉ុងដែលត្រជាក់ភាយចេញពីភពជាមួយនិងអក្ស័អាប់ស៊ីសកណ្ដាលធំជាងភពព្រហស្សតិ៏(៥.៥ អេយូ)ហើយតិចជាងភពណិបទួន(៣០ អេយូ)។សង់តូធំជាងគេបំផុតដែលត្រូវបានគេស្គាល់នោះគឺសង់តូ ឆារិក្លូ។វាមាន​អង្គត់​ផ្ចិត​ប្រហែល២៥០គីឡូម៉ែត្រ។សង់តូដែល ត្រូវបានគេរកឃើញដំបូងបង្អស់គឺឆារុន វាត្រូវបាន​គេចាត់​ចូល​ជាក្រុមផ្កាយដុះកន្ទុយ(៩៥ ភី)ពីព្រោះវាមានការវិវត្តន៏ ពពកកកដុំៗ ដូចជាពេលដែលផ្កាយ​ដុះកន្ទុយវិវត្តន៏​ពេល​ពួក​វា ធ្វើដំណើរខិតចូលទៅជិតព្រះអាទិត្យ ។​​  

ភពក្នុងមាន៖

 ភពពុធ




  • ភពពុធមានចម្ងាយ ០.៤ អេយូ(0.4 AU)ពីព្រះអាទិត្យ វាជាភពដែលជិតព្រះអាទិត្យជាងគេ​និងជាភព​តូច​​ជាង​គេ​ក្នុងប្រព័ន្ធព្រះអាទិត្យ វាមានតែ០.០៥៥នៃម៉ាសផែនដី។ ភពពុធគ្មានភពរណទេ លក្ខណៈ​ពិសេស​របស់ភពនេះគឺ រណ្ដៅភ្នំភ្លើងតូចៗ កំពក ដូចជាកើតឡើងក្នុងកំឡុពេលដែលវារួញចូលមុន​ប្រវត្តកាលរបស់វា។ បរិយាកាសរបស់ភពនេះស្ដើង នឹង សម្បូទៅដោយ អាតូម ដែលបំផ្លាញផ្ទៃ​ខាង​ក្រៅ​​របស់​វាដោយខ្យល់ពីព្រះអាទិត្យ។ វាមានដែកនៅស្នូលកណ្ដាលនិងគ្របដណ្ដប់ដោយលោហៈធាតុដែលមិនពេញ​ទាំង​អស់​ទេ។ តាមការ​សិក្សា​បានឲ្យដឹងថាវាក៏មាននៅទាំងស្រទាប់ខាងក្រៅរបស់វា​ហើយបានដាច់​ចេញ​ដោយ​មាន​ការទង្គិចយ៉ាងធំ ហើយវាបានការពារដោយមាន​ការកើនឡើងដោយថាមពល​តិចតូចពី​ព្រះអាទិត្យ​។



 ភពសុក្រ



  • ភពសុក្រមានចម្រាយ០.៧អយូ (0.7 AU)ពីព្រះអាទិត្យ វាមានទំហំប្រហែលនឹង​ផែនដី​គឺ​០.៨១៥​នៃ​ម៉ាស​ផែន​ដែដី​ហើយវាមានលក្ខណៈស្រដៀងនឹងផែនដីវាមានកម្រាស់ក្រាស់និងមានស្នូល​ដែកនៅ​កណ្ដាល ហើយបរិយាកាសភព​នេះមានទម្ងន់ ដែលបង្ហាញសកម្មភាពភូមិសាស្ដ្រ។ ទោះជាយ៉ាងនេះ​ក្ដី​ភព​នេះនៅតែមានលក្ខណៈស្ងួតជាភពផែនដី​ហើយបរិយាកាសរបស់វាគឺមានទម្ងន់ធ្ងន់ជាង៩០ដង។ ភព​​នេះមិនមានភពរណបទេ វាជាភពមួយដែលមានកម្ដៅក្ដៅ​ខ្លាំងផ្នែកខាងក្រៅមានសីតុណ្ហភាព៤០០ 0C ព្រោះតែមាន​ផលផ្ទះកញ្ចក់នៅក្នុងបរិយាកាស។ បច្ចប្បុន្នគ្មានភស្តុតាង​ច្បាស់​លាស់នៃលក្ខណៈ​ភូមិ​សាស្ដ្រ​នៅលើភពសុក្រ តែវាមិនមានតំបននៃមេដែកដែលអាចការពារការបាត់បង់​បរិយា​កាស​​ដ៏ក្រាស់​របស់​វា ដែលបង្ហាញឲ្យឃើញពីបរិយាកាសរបស់ភពគឺពោពេញដោយកំដៅ​ដោយកា​រ​ផ្ទុះភ្នំ​ភ្លើង​។​



ភពផែនដី



  • ភពផែនដីមានចម្រាយ១អេយូ (1 AU ) ពីព្រះអាទិត្យហើយជាភពដែលធំនឹង​មានកម្រាសក្រាស់ជាងគេ​ក្នុង​ចំណោម​ភពក្នុងទាំងអស់ មានការដឹងច្បាស់ពីភូមិសាស្រ្ដភពនេះ ហើយជាភពតែមួយគត់ក្នុង​ប្រព័ន្ធព្រះអាទិត្យដែលអាចឲ្យ​ភាវៈ​មានជីវិតរស់នៅបានផ្នែកដែលមានទឹកនៃភពនេះគឺ មានតែមួយ​ក្នុង​ចំណោមភពដែលគ្របដណ្ដប់ដោយផ្ទៃដីទាំង​អស់​ហើយក៏ជាភពតែមួយដែលមាន​ចលនារញ្ចួយភព​ឬ​ចលនា ទិចតូនិក (tectonics)។ បរិយាកាសរបស់​ផែនដីមានលក្ខណៈជាល្បាយដែលខុសពីភពដទៃ​ទៀត ហើយមានការផ្លាស់ប្ដូរដោយវត្តមាននៃជីវិតប្រហែល ២១%។ ហើយភពនេះមានភព​រណប​ចំនួន​មួយ​ គឺ ព្រះចន្ទដែកជាភពរណបដែលធំជាងគេសម្រាប់ផែនដីនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ 



ភពអង្គារ

  • ភពអង្គារមានចម្រាយ១.៥អេយូ (1.5 AU) ពីព្រះអាទិត្យហើយវា​តូចម៉ាសជាងផែនដី​និងភព​សុក្រ​ប្រហែល​០.០១៧​ បរិយាកាសរបស់ភពនេះភាគច្រើនសម្បូដោយ កាបូនឌីអុកស៊ីត ជាមួយឹនឹង​សម្ពាធ​ខាងក្រៅ ៦.១ មីលីបា ដោយសារបន្ទុះភ្នំភ្លើងដ៏ធំរបស់វា ប្រៀបដូចជាល្បែងអូឡាំពិករបស់ជនជាតិម៉ង នឹងស្នាមជ្រលងដូចជា ម៉ារីនើរីស (Marineris) ដែលបង្ហាញភូមិសាស្ដ្រដែលអាចនៅរហូតចាប់ពីខែ​ខែ​ឧសភា​មានការនៅ​រហូតដល់មាន​អ្វី​ប្លែក​ថ្មីនៅ ២លានឆ្នាំ​កន្លងទៅទៀត។ ភពនេះ​មានពណ៌​ក្រហម​ដោយ​សារ​តែដែកនិងអ៊ុកស៊ីតមានប្រតិកម្មនៅនឹងដី​ ភពអង្គារមានភពរណបតូចៗពីរគឺ ឌីម៉ូស​(Deimos​) និង ផូប៊ូស (Phobos)។
 

Thursday, January 31, 2013

កម្មវិធីកីឡាពណ៌ដើម្បីរំលឹក លោកឪពុក បូស្កូ (បេះដូងធំធេងដូចខ្សាច់សមុទ្រ) 

     នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ ខេត្តកែប មាន​​ប្រារព្ធកម្មវិធី កីឡាពណ៌ ដើម្បីរំលឹកដល់លោកឪពុកបូស្កូ និង ថ្ងៃដែលលោកទទួល​មរណភាព ហើយក៏ជាថ្ងៃដែលលោកបានទទួលនាមជា សន្តយោហាន់ បូស្កូ ។ មូលហេតុដែលមានកម្មវិធីនេះ​គឺមកពីលោកពុកបូស្កូ ដែលមានប្រសាសន៍ថា កន្លែងដែលមានក្ដីសុខមាន៤កន្លែងគឺ៖

  • កន្លែងរោងជាង
  • កន្លែងធ្វើការងារ
  • កន្លែងលេងកីឡា
  • និងព្រះវិហា

     កម្មវិធីនេះប្រារព្ធឡើងនៅម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្សតិ៍ ទី ៣១ ខែ មករា ឆ្នាំ ២០១៣ ដោយ​
មានការដង្ហែរក្បួន នៃក្រុមទាំង៤គឺ ក្រហម លឿង ខៀវ និង ផ្កាឈូក​បន្ទាប់មក មានការថ្វាយដង្វាយ​
ដល់លោក​ឪពុក​ បូស្កូ បន្ទាប់ពីនេះ មានការអាន​ធម៌​អទិដ្ឋានលោកពុកបូស្កូ អត្ថន័យនៃពណ៌ទាំង ៤
ការ​អានប្ដេជ្ញាដែលមានសេក្ដីថា នឹងលេងឲ្យអស់ពីសមត្ថភាពនិង មិន​ប​ង្ករជម្លោះ​នៅពេល​លេង​​​
កីឡា បន្ទាប់មក លោកពុក លី សំណាង មានមតិបើកកម្មវិធី ហើយកីបានចាប់ផ្ដើម​ដុតភ្លើង​គប់​
បើក​កម្មវិធី។ ហើយកម្មវិធីកីឡាពណ៌នេះដែរ​បានចាប់ផ្ដើមធ្វើឡើងចាប់តាំងពីថ្ងៃទី០៨ ខែ មករា ឆ្នាំ
២០១៣ លើវិញ្ញាសារ បាល់ទះ បាល់បោះ និង បាល់ទាត់។ និង បញ្ចប់ពីថ្ងៃ៣១ ខែ មករា ឆ្នាំ ២០១៣
លើវិញ្ញាសាររត់ប្រណាំង លោតកំពស់ លោតចម្រាយ ទាញព្រាត់និង កម្មវិធីកម្សាន្ដដូចជា​លោតបាវ​
ពៀតបាល់ ញុំាចេកប្រណាំងគ្នា។ នៅក្នុងកម្មវិធីនេះមានអាហារសម្រន់ ផ្លែឈើ ភេសជ្ជៈ សម្រាប់ កីឡាករ និង កីឡាការនី បរិភោគ។ ក្រោយបញ្ចប់ការប្រកួត អស់មានការប្រកាសលិទ្ធផល ដែល​ស្រង់​​ពិន្ទុទាំងអស់នៃការប្រកួត ប្រចាំក្រុមនិមួយៗដោយ៖

  1. លេខមួយបានទៅលើក្រុម ពណ៌ក្រហម
  2. លេខពីរបានទៅលើក្រុម ពណ៌លឿង
  3. លេខបីបានទៅលើក្រុម ពណ៌ខៀវ
  4. លេខបួនបានទៅលើក្រុម ពណ៌ផ្កាឈូក

     ក្រោយបញ្ចប់ការប្រកាសលិទ្ធផល មានការប្រគល់រង្វាន់ដល់ក្រុមទាំងអស់តាមចំណាត់​ថ្នាក់​រៀងៗ​​ខ្លួន ហើយ លោកឪពុក លី សំណាង បានមានមតិបិតកម្មវិធី។ ហើយនៅពេលល្ងាចម៉ោង ៦:០០ មានការធ្វើអភិបូជា ដោយមាន​ការចូល​រួម​ពី លោកឪពុក ហ្វើណាលដូ(Fernaldo) លោក​ឪពុក លូកាស (Lucas) និងគ្រិស្ដបរិស័គ្រ​មកពី​ព្រះ​វិហារ​កំពត។ បន្ទាប់ពីអាហារពេលយប់រួចមក មានការ​រាំលេងកម្សាន្ដរួមគ្នា​យ៉ាងសប្បាយ​រីករាយ​។


































































Wednesday, January 23, 2013


ស្ទេវិនជើរ៉ាត (Steven Gerrard) គឺជាកីឡាករដែលលេងល្អរបស់ ​​លីវើភូល (Liverpool) ជាមួយនឹងខ្សែការពារ ជីមី ខារ៉ាហ្គើ (Jamie Carragher)
ប្រធានក្រុមនៃ ក្លិបហង្សក្រហម លីវើភូល (Liverpool) និងក្លិបជំរើសជាតិអង់គ្លេសបានទទួលនូវ​កិត្តិយស​​​ពីសមាគមន៍ អនកសរសេរពីបាលទាត់កាលពីនៅថ្ងៃអាទិត្យ។
ស្ទេវិនជើរ៉ាត (Steven Gerrard) មិនដែលទទួលជ័យជំនះពាន់រង្វាន់ជើងឯកណាមូយឡើយ តែគាត់​បានជូយដឹងនាំក្រុម ហង្សក្រហម លីវើភូល (Liverpool) ទៅកាន់តំណែងពាន់រង្វាន់ទ្វីបអ៊ឺរុប (Champions League)​។ ពានរង្វាន់ក្លិននៅអង់គ្លេស អេហ្វ អេ ខាប់(FA Cubs) ពីរដង និង ពានរង្វាន់ លីក ខាប់ (League Cups) បីដង
ជីមី ខារ៉ាហ្គើ (Jamie Carragher) បាននិយាយថា ”ពួកយើងនៅតែក្លាយ​ជាកីឡាករ​ដីល្អ​សម្រាប់​ក្លិប​​លីវើភូល (Liverpool) រហូត”។
“ប្រជាជននឹងនិយាយថាវានឹងមានភាពលំអៀង ពិព្រោះតែពួកយើងជាមិត្តល្អនឹងគ្នានិងពិព្រោះតែ​ពួកយើងបានបានយកឈ្នះគ្នាទៅវិញទៅមក តែវាគឺជាការសរសើរគាត់ដោយពិតប្រាកដ”
“មានមនុស្សជាច្រើនដូចជា Kenny Dalglish, Graeme Souness, Ian Rush និងគ្រប់គ្រូបង្វិក លំដាប់​ថ្នាក់​ពិភពលោកទាំងអស់ ​ តែភាពខុសគ្នាគឺពួកគេទាំងអស់គឺនៅតែជាក្រុមគ្រូបង្វិក លំដាប់​ថ្នាក់​ពិភព​លោក ហើយ ស្ទេវិន ជើរ៉ាត (Steven Gerrard) មិនមែនជាកីឡាករ​ដែលលេង​នៅ​ក្នុង​ក្លិប​លំដាប់​ថ្នាក់ពិភពលោកទេ”
ស្ទេវិន ជើរ៉ាត (Steven Gerrard) បានប្រើអស់ពីសមត្ថភាពជាមួយនិងក្លិបហង្សក្រហម លីវើភូល (Liverpool) មួយនេះ និង បានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គាត់នៅឆ្នាំ ២០០៥ ដែលបានជួយ​ក្រុមឲ្យលើកពានរង្វាន់ទ្វីបអ៊ឺរុប(Champions League)​ និង ២០០៦ បានជួយ​ក្រុមឲ្យលើក​ពានរង្វាន់​អេហ្វ អេ ខាប់​(FA Cubs)ប្រធានក្រុមហង្សក្រហម លីវើភូល (Liverpool) រូបនេះបានលេងពេញ​ម៉ោង​និងគ្រប់​ការប្រកូតនៅក្នុងលីកអង់គ្លេស (Premier League) នៅរដូវកាលនេះ នឹង ប្រហែលជា​មាន​​ការបង្ហាញខ្លូនសម្រាប់ក្លិបច្រើនជាង ៦០០ ដង។
គ្រូ​ប​ង្វិក​លោក ប្រេនដេន រ៉ូដជើ (Brendan Rodgers) មានទំនុកចិត្ត​និងជឿជាក់ថាខ្សែរបម្រើ​កណ្ដាល​រូប​នេះអាចលេងច្រើនឆ្នាំទៅមុខទៀត។
ជីមី ខារ៉ាហ្គើ (Jamie Carragher) បានបន្ថែមថា”ស្ទេវិន ជើរ៉ាត (Steven Gerrard) ភាពខ្លាំងក្លា​របស់​គា​ត​គឺគាត់មិនទន់ជ្រាយឡើយ គាត់អាចតស៊ូរត់លេងបាល់ បោះបាល់ និងអាច​រក​គ្រាប់​ស៊ុត​បញ្ចូល​ទីបាន​”
“បាល់ទាត់គឺជាការលេងជាក្រុម តែជាពិសេសគឺមកពីកីឡាករដ៏ល្អ មានការលេងល្អ នៅពេលវេលា​ដ៏​​​ល្អ ដូចជាស្ទេវិន ជើរ៉ាត (Steven Gerrard)”

http://www.bbc.co.uk/sport/0/football/21118194


Friday, January 11, 2013


នៅថ្ងៃទី១០ និងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៣ នៅសាលាបណ្ដុះបណ្ដា​ល​វិជ្ជីជីវៈ ដុនបូស្កូកែប មានការធ្វើ​សិក្ខា​សាលាស្ដីអំពី 

ការ​ធ្វើវិ​ទ្យុ​អនឡាញ​ក្នុងវែបសាយ ដែលបង្រៀនដោយអ្នកគ្រូ Maria Diaz-Ruiz ដែលជាអ្នកជំនាញ​ផ្នែកវិទ្យុអនឡាញនៅ​ប្រទេស​អេស្ប៉ាញ។ 
     
ការសិក្សាស្ដីអំពីវិជ្ជាជីវៈអ្នកសារពត៌មាននៅកម្ពុជាដែលធ្វើបទ​បង្ហាញ​​ដោយ Mr. Khuon Narim អ្នកសារពត៌មាននៅ The Cambodia Daily។

    ការសិក្សាស្ដីអំពីវិជ្ជាជីវៈអ្នកសារពត៌មាននៅបច្ចិមប្រទេស​ដែលធ្វើបទ​​បង្ហាញដោយ Dr. Charles Schwietert ជាអ្ន​កសារ​ពត៌មាននៅប្រទេស​ហូឡង់។

    ការធ្វើសិក្ខាសាលានេះមានការចូលរួមដោយសិស្សា​នុសិស្ស​​​និងគ្រូផ្នែក​ទំនាក់​ទំនងសង្គម និង សារពត៌មាន ខេត្តកែប ព្រមទាំង សិស្សា​នុសិស្ស​​​និងគ្រូផ្នែក​ទំនាក់​ទំនងសង្គម និង សារពត៌មាន ខេត្តព្រះសីហនុ។ ការធ្វើ​សិក្ខា​សាលានេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយមានការ​ពន្យល់យ៉ាង​ក្បោះក្បាយ ការចោទជាសំនួរ និង ការបកស្រាយនូវចំណល់​។ ហើយជាចុងបញ្ចប់នៃការ​ធ្វើសិក្ខា​សាលា​អ្នកចូលរួមនិងវាគ្មិនទាំងអស់​ក៏បានថត​រូបរួមគ្នា​ដើម្បីទុកជាអនុស្សាវរីយ៍​ ហើយក៏មានការចែក​លិខិត​ថ្លែង​អំណរ​គុណដល់អ្នកស្ម័គ្រចិត្តមកបង្រៀន និងចែក​វិញ្ញាប័នប័ត្រជូនដល់សិស្សា​នុ​សិស្សដែលបានសិក្សា​ស្ចែងយល់​ទាំងអស់។


    Thursday, January 3, 2013



    កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ​ខេត្ត​​កែបមានការប្រារព្ធពិធី  ឆ្លងឆ្នាំសកល និង Merry Christmas។ ដែលប្រព្រឹតទៅក្រោមការដឹងនាំ​របស់លោកពុក លី សំណាង និងមានការជួយរៀបចំដោយ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុ​សិស្ស ​នៅមជ្ឈមណ្ដលបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដុនបូស្កូ​ខេត្តកែបទាំងមូលកម្មវិធីនេះប្រព្រឹតទៅ​ចាប់​​ពីម៉ោង៦:៣០នាទីរហូតដល់ម៉ោង១២:២០នាទី។
    នៅក្នុងកម្មវិធីឆ្លងឆ្នាំដែរ​ នេះមានកន្លែងផ្ញើម៉ូតូដែលជួយកាពារសុវត្តិភាពដល់យាន្ដជំនិះរបស់អ្នកដែលមកចូលរួមទាំងអស់
    លើសពីនេះមានកន្លែងលក់ម្ហូបអាហារដូចជា
    កន្លែងលក់នំនិងស្រាក្រឡុក
    កន្លែងលក់ភេសជ្ជៈ
    កន្លែងបង្អែម
    កន្លែងលក់ពតទាកូន
    កន្លែងលក់បបរមាន់
    កន្លែងបោះកងយករង្វាន់
    កន្លែងចាប់ឆ្នោតដែលមានរង្វាន់ដូចជា កង់ ចង្ក្រានហ្គាស ឆ្នាំងដាំទឹកអគ្គីសនី សាប៊ូកក់សក់ សៀវភៅ ប៊ិច នំ និងរង្វាន់លូងចិត្ត។
    លើសពីនេះមានឆាកសម្ដែងសិល្បៈជាច្រើនដូចជាចម្រៀង របាំជូពរ ការសម្ដែងរឿងព្រះយេស៊ូប្រសូត របាំគោះត្រឡោក ការរាំចង្វាក់HipHop ការសម្ដែងរឿងកប្លែង ការសម្ដែងរឿងអប់រំផ្សេងៗ។
    ហើយនៅពេលការសម្ដែងសិល្បៈបញ្ចប់ អ្នកចូលរួមក្នុងកម្មវិធីទាំងអស់បាននាំគ្នាធ្វើដំណើនៅមាត់​សមុទ្រនៅឯក្រោយសាលា ហើយធ្វើការរាប់ថយក្រោយ (count down) ចូលឆ្នាំថ្មីឆ្នាំ ២០១២ ចូល ២០១៣ ហើយមានការបាញ់កាំជ្រូច និងជូនពរឆ្នាំថ្មី បន្ទាប់ពីបាញ់កាំជ្រូចហើយ ដល់កម្មវិធីរាំលេង​ក​ម្សាន្ដរហូតដល់ម៉ោងង១២:២០នាទីទើបចប់កម្មវិធី។
    បន្ថែមលើសពីនេះដែរគឺនៅក្នុងកម្មវិធីទាំងមូល ការចាយវាយ ទិញ ឬចំនាយផ្សេងៗ គឺមានការ​ប្រើប្រាស់លុយក្រដាសដែលធ្វើដោយមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូកែបផ្ទាល់ ហើយ​លុយ​នេះដែរគឺមានដូរនៅខាងមុខនៃឆាកសម្ដែង។
    ចុងក្រោយនៃកម្មវិធីនេះគ្រប់គ្នាពោពេញដោយភាពសប្បាយរីករាយ និងមិនចង់ឲ្យឧកាសនេះកន្លង​ផុតទៅ។