Thursday, February 14, 2013




ការបើកឲ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ


នៅពេលព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៣ នៅ សង្កាត់ ក្រុងកែប ខេត្តកែប មានការបើកឲ្យប្រើ​ប្រាស់ជាផ្លូវការ នូវការិយាល័យ ច្រកចេញចូលតែមួយ ប្រចាំខេត្តកែប ដែលការិយាល័យនេះមាន​ការសម្ភោតតាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ មកម្លេះ។ហើយនៅក្នុងកម្មវិធីនេះដែរមានការចូលរួមពី​ អភិបាលខេត្តកែប ឯកឧត្ដម កែនសត្ថា ជាគណអធិបតី សមាជិក សមាជិការការរិយាល័យ ច្រក​ចេញចូលតែមួយ សិស្សានុសិស្ស សិស្សនិស្សិត និង អ្នកធ្វើការក្នុងក្រុមហ៊ុន​ ក្រសួងនានា ប្រមាណ​៥០០​នាក់។ ការិយាល័យច្រកចេញចូលតែមួយនេះគឺជាគម្រោងថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើ​ឡើយដើម្បី៖

  1. បម្រើសេវារដ្ឋបាលដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានតម្លាភាព និងស្រប​តាម​និតិវិធីសាមញ្ញ 
  2. កន្លែងប្រមូលផ្ដុំសេវាកម្ម និង នីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  3. កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និង ទទួលពត៌មានគ្រប់គ្រាន់ ច្បាស់លាស់​ស្ដី​ពីការផ្ដល់សេវាសាធារណៈផ្សេងៗន និងការបង់កំរៃសេវាកម្ម
  4. កន្លែងផ្ដល់លទ្ធផលសម្រេចជាផ្លូវកាលើសេចក្ដីស្នើសុំដល់អតិថិជនវិញ។ 
ការិយាល័យច្រកចេញចូលតែមួយនេះមានបម្រើសេវាកម្មដូចជា៖     
    
                          វិស័យសាធារណការ និង ដឹកជញ្ជូន
  • ចុះបញ្ជីទោចក្រយានយន្ដ ត្រីចក្រយាន ត្រីចក្រយានយន្ដ(ចេញស្លាកលេខម៉ូតូ)
  • ធ្វីលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
                          វិស័យរៀបំដែនដី នគរូបនីយកម្ម និង សំណង់
  • លិខិតអនុញ្ញាតសាងសង់និងជួសជុល
  1. ភូមិគ្រិះ ផ្ទះល្វែង មិនលើសពី៥០០ម៉ែតការ៉េ និង មិនលើសពី ពីរជាន់
  2.  របងមិនលើសពី ពីរម៉ែត
                          វិស័យនីត្យានុកូលកម្ម
  • បញ្ជាក់លើឯកសាថតចម្លង
  1. វិញ្ញាបនបត្រប្រកបអាជីវកម្ម
  2. បណ្ណសំគាល់យានយន្ដ
  3. ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្របញ្ជាក់ការសិក្សា
  4. សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ.......
                          វិស័យវប្បធម៌ និង វិចិត្រសិល្បៈ
  • លិខិតអនុញ្ញាតលើ
  1. កម្មវិធីសម្ដែងផ្សេងៗ ឬ បញ្ចាំងភាពយន្ដចល័ត
  2. អាជិវកម្មជួល-លក់ស្នាដៃសិល្បៈ​ភាពយន្ដវីដេអូ
  3. អាជិវកម្មសិល្បសូន្យរូបខ្នាតតូច
  4. លើស្លាកសញ្ញាអាជីវកម្ម
  5. អាជីវកម្មទាក់ទងនឹងគ្រឿងបំពងសម្លេង
                           វិស័យឧស្សាហកម្មរ៉ែ និង ថាមពល
  • ចុះបញ្ជីសិប្បកម្ម និង បន្តវិញ្ញាបនបត្រសិប្បកម្មដែលទុកសមមូលសរុបតិចជាង៥០០០ដុល្លា​

                           វិស័យទេសចរណ៍
  • ផ្ទះសំណាក់ មិនលើសពី៨បន្ទប់ 
  • ភោជនីយដ្ឋានមិនលើសពី៥០នាក់ អាហារដ្ឋាន អាហារដ្ឋានតាមរមណីយដ្ឋាន តូបលក់អាហារ ហាងគុយទាវ-កាហ្វេ បំរើភ្ញៀវទេសចរណ៍
  • កន្លែកម៉ាស្សាតាមរបៀបបុរាណក្រោម៥គ្រែ
  • ម៉ូតូឌុបទេសចរណ៍រ រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ រថយន្ដដឹកទេសចរណ៍ចំណុះ ៥កៅអី......
                            វិស័យពាណិជ្ជកម្ម
  • អាជីវករដែលជាប់កាតព្វកិច្ចបង់ប៉ាតង់ជូនរដ្ឋ
  • ការផ្លាស់ប្ដូរទីតាំងប្រកបអាជិវកម្ម
                           វិស័យកសិកម្ម
  • វិញ្ញាបនបត្រអនាម័យសត្វ និង ផលិតផលមានដើមកំណើតពីសត្វ
  • លិខិតអនុញ្ញាតធ្វើអាជិវកម្មលក់ដុំលក់រាយសម្ភារៈកសិកម្ម
                           វិស័យសុខាភិបាល
  • បន្ទប់ពិគ្រោះស្ដ្រីមានផ្ទះពោះ
  • បន្ទប់ព្យាបាលដោយចលនា
  • បន្ទប់ថែទាំជម្ងឺៈ
  • ឳសថស្ថានរង
ហើយកាផ្ដល់សេវាកម្មសាធារណៈចែកចេញជា២ផ្នែកគឺ៖ 
  • ជួរមុខមាន៖
  1. ក្រុមទទួល ប្រគល់ឯកសា និង ផ្ដល់ពត៌មាន
  2. ក្រុមនីត្យានុកូលកម្ម
  3. ក្រុមបេឡា
  • ជួរក្រោយ ជាផ្នែកមន្ដ្រីជំនាញតាមវិស័យនិមួយៗ។
បន្ទាប់ពីមានការបង្ហាញនិងមតិអបរំណែនាំដ៏ល្អពីសំណាក់ ឯកឧត្តម កែន សត្ថា រួមមក ឯកឧត្ដម និង សមាជិក សមាជិការដែលចូលរួមបាននាំគ្នា ទៅទស្សនា ប្រព័ន្ធការងាររបស់អង្គភាពមួយនេះ និង ជាចុងក្រោយ មានការដង្ហែរក្បួនជុំវិញទីក្រុងកែបដើម្បីបើកឲ្យប្រើប្រាស់ជាផ្លូវការ។







ប្រតិបត្តិការ  យិវធ្រី( Yew tree ) បុរសម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងឡុនដុន

     ប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបរិហាកេរ្ដិ៏ រឿងអាស្រូវរបស់លោក ជីមមី សាវាល់
(jimmy savile)ប៉ុន្តែការចាប់ខ្លួនគ្រាន់តែជាផ្នែកមួយនៃការបំបិទការត្អូញត្អែរប្រឆាំងរបស់ប្រជាជនដែល
មិនបានទាក់ទងទៅអ្នកតំណាង ប៊ីប៊ីស៊ី(BBC)ក្រោយ។
ស្កុតឡែន យ៉ាដ(scotland yard) បាននិយាយថា” គាត់បានធ្លាក់ក្រោមការស៊ើបអង្គេតរបស់ពួកយើង”
គាត់ជាមនុស្សទី១១ដែលត្រូវបានសួរចម្លើយក្នុងដំណើរការប្រតិបត្តការ  យិវធ្រី។មានមនុស្ស១០នាក់
មកហើយដែលត្រូវបានចាប់ខ្លួន ហើយនិងជនសង្ស័យម្នាក់ត្រូវបានសម្ភាសន៏ក្រោមការប្រុងប្រយត្ន័
បំផុត។
លោកម៉ែត(Met)បាននិយាយថាពួកគេមិនបានរៀបចំបទបង្ហាញអ្វីអោយបានលំអិតអំពីការចាប់ខ្លួន
ថ្មីៗ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៏នេះ។
ចំពោះសាវាល់ដែលបានស្លាប់ក្នុងឆ្នាំ២០១១ នៅអាយុ​ ៨៤ ឆ្នាំ គឺជាឌីជេវិទ្យុមួយរូបហើយក៏ជា
ពិធីករនៃទូរទស្សន៍ ជីមល៍ ហ្វីហ្ស(jim’ll fix),  ជីមល៍ ហ្វីហ្សជាកម្មវិធីមួយដែលចាក់ផ្សាយ នៅតាម
ប៊ីប៊ីស៊ី។
កាលពីខែមុន ប៉ូលីសរាជធានីម្នាក់បាននិយាយថា សាវាល់បានបញ្ឆោតក្មេងជំទង់និងកុមារ ឆ្លងទៅ
ប្រទេស អេស្ប៉ាញអស់រយះពេលជាង៥០ឆ្នាំមកហើយ។
អែនអេសភីស៊ីស៊ី(NSPCC) បាននិយាយថាសាវាល់ធា្លប់បាន ជាប់ឈ្មោះជាជនល្មើសផ្លូវភេទអាជីពនៅប្រវត្តិ
១២៩ឆ្នាំនៃបទឧក្រិដ្ធនេះ។
ការស៊ើបអង្គេតរបស់ម៉ែតក្នុងប្រតិបត្តិការ យិវធ្រី អំពីករណីពោលបំផ្លើសនេះបានកើតឡើងតាំងពី
សាវាល់បានជាប់ចោទពីបទរំលោភបំពានមកម្លេះ។
ប្រតិបត្តិការនេះមានបីដំណាក់កាល។
ទីមួយគឺការឃ្លាំមើលជាពិសេសនូវសកម្មភាពរបស់សាវាល់ ហើយ ករណីទីពីរ គឺការព្រួយបារម្ភអំពី
ការពោលពាក្យបំផ្លើសប្រឆាំងនិងសាវាល់..........................។
ករណីទីបី ទាក់ទងនិង ការពោលត្អូញត្អែរប្រឆាំងផ្សេងៗនិងមនុស្សដែលមិនបានទាក់ទង ទៅនិងការ
ស៊ើបអង្គេតរឿងក្ដី ជីមមីសាវាល់។
កំណើនឡើងនៃឈ្មោះជនដែលជាប់ពាក់ពន្ធ័និងជាមួយនិងការស៊ើបអង្គេតនេះមាន៖  ភីអរ ទីប្រឹក្សា
មេហ្ស​ ខ្លីហ្វហ្វដ(PR  Max Clifford),តារាកំប្លែង ហ្វីដឌី ស្តា(Freddie Starr),
ឌីជេ ដេវ លី ត្រាវីស (DJ Dave Lee Travis)
ហើយនិងអតីតអ្នកផលិតខ្សែភាពយន្ដ
វីលហ្វីដ ដិ អាដ(Wilfred De'Ath) ដែលបានបដិសេធរាល់កំហុសទាំងអស់,លោក ហ្គារី ហ្គីតថឺ
អាយុ៦៩​ មានឈ្មោះពិតថា ផូល ហ្គេដ ដែលត្រូវបានចាប់ខ្លួនផងដែរ។សូមបញ្ចាក់ថាលោកនៅពុំទាន់
បានសេចក្ដីថ្លែងការណ៍នៅឡើយទេ។(បកប្រែចេញពីកាសែត ប៊ីប៊ីស៊ី)

Monday, February 11, 2013



មិត្តដ៏កំសត់

ស្នាមញញឺមនិងភាពសប្បាយរីករាយបានផ្លាស់ប្ដូរវិញនូវ ការយំទួញសោក និង ភាពមិនសប្បាយរីករាយ 

ហើយ​​សកម្ម​ភាព ដែលធ្លាប់តែកើតមានរស់រវើកនូវ ការងារ ការសិក្សា ការធ្វើកីឡា ដំណើកំសាន្ដ​ ក៏បានផ្លាស់​

ប្ដូរវិញ​ទាំងអស់ ហើយកែប្រែទៅជា ការប្រកបរបរជាកម្មករ​ កម្មការនី  ដើម្បីចិញ្ចឹមគ្រួសារទៅវិញ។
  • ហេតុអ្វីបានជាបញ្ហារគ្រួសារអាចបញ្ឈប់ការសិក្សា និង បញ្ចប់បំណងប្រាថ្នារបស់សមាជិក​គ្រួសារ?
  • តើយើងអាចដោះស្រាយបញ្ញាគ្រួសារដោយវិធីផ្សេងៗបានដែរឬទេ ក្រៅពីបញ្ឈប់ការសិក្សា?


ក៏ដូចជាបញ្ហារខាងលើនេះដែរ នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជាជីវៈ ដុនបូស្កូកែប មានយុវនារីម្នាក់ ឈ្មោះ 

ទុយ ចាន់ណា ជាសិស្សផ្នែកទំនាក់ទំនងសង្គម និង សារពត៌មាន នៅមជ្ឈមណ្ដលបណ្ដុះបណ្ដាលវិជ្ជាជីវៈ 

ដុន បូស្កូកែប មកពី ខេត្តកណ្ដាល បានសម្រេចចិត្តបញ្ឈប់ការសិក្សាររបស់​ខ្លួនដោយសារបញ្ហារជីវភាព​

គ្រួសារ តាមការបញ្ជាក់​របស់នាង​បាន​ឲ្យ​ដឹងថា នាងមិនចង់ចាក់ចេញពីសាលា ឬក៏​ចង់ឈប់រៀនោះទេ 

តែដោយ​សារនៅក្នុងគ្រួសាររបស់​នាងសព្វថ្ងៃជួប​ប្រទះ​បញ្ហារ ជាច្រើនដែលនាងមិនអាចរៀបរាប់អស់​​តែ​

បញ្ហារ​​​មួយក្នុងចំណោមបញ្ហារទាំងនេះ គឺ​បញ្ហារកង្វះខាតក្នុងជីវៈភាព។ ហើយ​នាងបាននិយាយទាំងយំថា 

នាងពិតជាពិបាកខ្លាំងណាស់ ព្រោះការចេញរក​លុយ​​ជា​ការសំខាន់ ហើយនាង​ចង់​ចេញ​រក​លុយ​ដើម្បីជួយ

​គ្រួសារ​​​ខ្លាំង​ណាស់ ប៉ុន្តែរមិនមែនចង់ជាកម្មការនីទេ គឺរកលុយដោយ​កម្លាំងប្រាជ្ញាដោយនាងចង់បន្តរ​ការ​

សិក្សា​ របស់​នាង គឺសិក្សារបណ្ដើរធ្វើការបណ្ដើរ ឬ  បញ្ចប់ការ​​សិក្សាហើយទើបរកការងារធ្វើ តែពេលនេះ​​នាង​ 

មិន​អាច​​មានជម្រើសអ្វីផ្សេងក្រៅពីបញ្ឈប់ការសិក្សា ហើយរកការងារធ្វើដើម្បីជួយគ្រួសារទេ។ 

ជីវិតពោពេញដោយសេក្ដីលំបាក​បែបនេះគ្មានអ្នកណាចង់ជួបប្រទះទេ តែដោយកង្វះខាត និង ការទាល់ច្រក​

អាច​ធ្វើ​ឲ្យមនុស្សក្បត់ឧត្ដមគតិខ្លួន ហ៊ាន​លុប​ចោលអនាគត់ដែលខ្លួនឯងធ្លាប់បានគូសដោយផ្ទាល់ដៃចោល 

ព្រមទាំងស៊ូទ្រាំលំបាកម្នាក់ឯង។ មិត្តភក្ដិដ៏អភព្វអើយ​តើខ្ញុំ​អាចជួយអ្វីអ្នកបានខ្លះ?

Thursday, February 7, 2013



ថ្នាក់ដឹកនាំជាន់ខ្ពស់របសប្រទេសអ៊ីរ៉ាក បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ម្ដងជាពីដង ដែលនិយាយអំពីកម្មវិធី នុយក្លេអ៊ែរ (Nuclear) របស់ ធេរ៉េន (Tehran)
អាយ៉ាតូលាស អាលី ខាមេន័រ (Ayatollah Ali Khamenei) បាននិយាយនៅក្នុងការថ្លែងសន្តរកថា តាមអ៊ីនធីណេត អនឡាញថា សហរដ្ឋអាមេរិកគឺ មានបំណងលើកឡើងរឿងតាំងពីការផ្ទុះអាវុធនៅអ៊ីរ៉ាក។
នៅថ្ងៃសៅរ៍ តាមរយៈប្រធានាធីបតីសហរដ្ឋអាមេរិក ជោប៊ីដេន (Joe Biden) បាននិយាយឆ្លើយតបភ្លាមៗដែល​វាខុស​ឆ្ងាយ​​ពីការពិភាក្សាអន្តរជាតិដែលជិតមកដល់ ដោយមានការលើកទៅខែក្រោយនេះ។
ប៉ុន្តែសហរដ្ឋអាមេរិកធ្វើឲ្យរឿងជាមួយអ៊ីរ៉ង់កាន់តែធំឡើងនៅថ្ងៃព្រហស្សតិ៍ នឹងមានបំណងរឹតបណ្តឹងឥទ្ធិពលរបស់ ធេរ៉េន (Tehran) ដោយការចំណាយទៅលើលុយថ្លៃប្រេង។
អ៊ីរ៉ាក ជាប្រទេសជាសមាជិកក្នុងអជ្ញាធរអន្តរ ហើយក៏មានបញ្ហារក្នុងរឿងការបង្កើតនិងស្រាវជ្រាវពីគម្រោង នុយក្លេអ៊ែរ (Nuclear)។
អ្នកយកការរបស់ ធេរ៉េន (Tehran) ជឿជាក់ថាប្រធានាធិតីគឺ កំពុងធ្វើឲ្យមានការប្រសើឡើយនូវអាវុធ នុយក្លេអ៊ែរ (Nuclear)មួយនេះ។
សមាជិកអចិន្ត្រៃប្រាំរូបនៃក្រុមប្រឹក្សាសុវត្តិភាពរបស់អង្គការសហប្រជាជាតិ និង អាឡឺម៉ង​មានការជួយ​ដោយបន្តរ​ធ្វើការ​ច​ចារ​នៅឆ្នាំក្រោយៗ។
ប៉ុន្តែពួកគេតែងតែជួបនឹងការបផ្លាញពីអ៊ីរ៉ាក អជ្ញាធរបច្ចិមបាន​លើក​ពីស្ថានភាពខ្លះៗពីការផ្លាសប្ដូរបស់នុយក្លេអ៊ែរ (Nuclear) និងថាមពលដែលគ្មានប្រយោជន៍នៅភាគបច្ចិម។
អ៊ីរ៉ងសង្ឃឹមនិងទន្ទឹមរងចាំការចចារពីបញ្ហាទាំងនេះនៅថ្ងៃទី២៦ខែកុម្ភៈនៅកាហ្សាស្ថាន(Kazakhstan)

Tuesday, February 5, 2013

ហុងកុងបិតការនាំចូលស៊ុតពីកម្ពុជា

ហុងកុងបានបិតការនាំចូលស៊ុតពីកម្ពុជា ដែលជាប្រទេសមានការករកើតនូវជម្ងឺផ្ដាសសាយបក្សីនាពេល​ថ្មីៗ​​​

នេះ ហើយកម្ពុជាបានប្ដឹងតវ៉ានូវរឿងដែលកើតឡើងនៅចុងខែមុននេះផងដែរ។


វែបសាយពត៌មានរដ្ឋាភិបាលបាននិយាយថា៖ មជ្ឈមណ្ឌល សុខភាព អាហា របស់ប្រទេសហុងកុងនឹង 

“បញ្ឈប់ប្រធានប្រចាំនៅកម្ពុជា ហើយទប់​ស្កាត់​ និង មិនឲ្យមានទំនាក់ទំនងពីការនាំចូលស៊ុតពីតំប​ន់​មូយ​ចំនូន​

ធំ អ្នកចែកចាយ និង ទីផ្សារទំនើប”។


ហើយវែបសាយនេះបានបន្តរទៀតថា៖ “ប្រទេសហុងកុង មិននាំចូលបក្សីរស់ ឬ សាច់បក្សីពីប្រទេស​កម្ពុជាទេ 

ប៉ុន្តែរនៅចុងឆ្នាំមុនស៊ុតបក្សីប្រហែល១៧០,០០០ បាននាំចូលទៅប្រទេសហុងកុង”


និយោជិតម្នាក់ក្នុងមជ្ឈមណ្ដលសុខភាពអាហាប្រទេសហុងកុងបាននិយាយថា៖ ”រយៈពេលការបិត​ការ​នាំ​ចូល​

អាស្រ័យ នឹងឥទ្ធិពលរបស់មេរោគនៅប្រទេសកម្ពុជា”។


ភ្ងាក់ងារទំនាក់ទំនងនៃអង្កាសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានិយាយពិម្សិលមិញថា៖”ការបិតការនាំចូល

គីជាការ យល់ឃើញដ៏ត្រឹមត្រូវ តែវាទំនងជារឿងដែលមិនសំខាន់អ្វីនោះទេ តាំងពីកម្ពុជាបាននាំចេញស៊ុតពី 

កសិដ្ឋានពានិជ្ជកម្ម មិនមានអ្នកណានិយាយអ្វីមិនល្អឡើយ”។