Sunday, April 6, 2014

ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូង​ជា​ថ្ងៃម​ហា​សង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុត​កំណត់ ហើយទេព្តាឆ្នាំ​ថ្មីត្រូវចុះ​មក​ទទួល​តំណែងពី​ទេព្តា​ឆ្នាំចាស់នោះ គេអាចដឹង​បានដោយប្រើក្បួន​ហោរា​សាស្ត្រ​បុរាណ គឺក្បួនមហាសសង្ក្រាន្តត ។ តើ​ថ្ងៃចូល​ឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពី​សម័យ​​ក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់​យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជា​ខែ​ទី ១ ខែកក្តិក ជាខែទី ១២។
មាន​តំណាល​ថានៅ​ដើម​នៃ​ភទ្ទកប្បមានសេដ្ឋីម្នាក់ មាន​​បុត្រ​មួយឈ្មោះធម្មបាលកុមារជាអ្នកមាន​ចំណេះ​​វិជ្ជា​ដ៏​វិសេសបានរៀនចេះចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន៧ឆ្នាំ។សេដ្ឋីបិតាបានសាងប្រាសាទឲ្យធម្ម​បាល​កុមារនៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទី​ស្នាក់​អាស្រ័យនៃបក្សីទាំងឡាយ។ធម្មបាលកុមារចេះ​ទាំងភាសាបក្សីទាំងពួងផងព្រមទាំងអាច​ធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗដល់មនុស្សទាំងពួងផង។គ្រានោះមនុស្សលោករមែងរាប់អានមហាព្រហ្មនិង កបិល​មហាព្រហ្ម១អង្គទៀត

Friday, February 21, 2014

ពស់​ដ៏ធំ​និង វែង​មួយ​ក្បាល​ត្រូវ​បាន​សិស្ស​​សាលា​​ដុន​​បូស្កូ​ខេត្ត​កែប​ចាប់​បាន​ ដោយ​គ្មាន​​ឧបករណ៍​ទំនើប​ឬ​សម្ភារៈ​អ្វី​ទាំង​អស់​នៅ​ពេល​ដែល​យុវជន​មួយ​ក្រុម​នោះ​កំពុង​អង្គុយ​លេង។ កាល​ពី​វេលា​ម៉ោង ៣:១៥ នាទី​ល្ងាច​ថ្ងៃ ​សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​សាលា​បច្ចេក​ទេស ដុន បូស្កូ ខេត្តកែប គ្រប់​សិស្ស​ទាំង​អស់​ត្រូវ​សិក្សា​លើ​ជំនាញ​មួយ​រួម​គ្នា ​ដែល​គេ​ហៅថា ​អនុវត្ត​ជំនាញ​ពី​កំណើត​។

នៅ​ពេល​នោះ​ដែរ​មាន​សិស្ស​ជា​ច្រើន​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន​ តែ​សម្រាប់​ជំនាញ​កីឡា​វិញ​ សិស្ស​ជា​ច្រើន​បាន​នាំ​គ្នា​លេង បាល់ទាត់ បាល់ទះ បាល់​បោះ ហើយ​យុវជន​មួយ​ចំនួន​ទៀត​អង្គុយ​ជជែក​គ្នា​លេង​ មិន​បាន​ប៉ុន្មាន​យុវជន​មួយ​ក្រុម​នោះ​​ក៏​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ដ៏​ធំ​មាន​ប្រវែង​ប្រមាណ​២ម៉ែត​ ហើយ​ក៏​ផ្អើរ​​ឆោ​ឡោ​ចាប់​បាន ដោយ​​យុវជន មិត្រ ខ្មៅ ដោយ​ការ​ព័ទ្ធ​ចាប់​នៃ​យុវជន​ជា​ច្រើន​ទើ​បាន​ពស់​នោះ​មិន​អាច​ផ្លាស់​ទី​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ក្រុម​សិស្ស។

គួរ​បញ្ជាក់​ថា​ពេល​ដែល​យុវជន មិត្រ ខ្មៅ ចាប់​បាន​ភ្លាមៗ​នោះ​គាត់​មិន​បាន​សម្លាប់​វា​នោះ​ទេ​គ្រាន់​តែ​ធ្វើ​ឲ្យ​វា​អស់​កម្លាំង​និង ឈប់​រើ​ប៉ុណ្ណោះ​ដោយ​ ខ្មៅ​បាន​ចាប់​កន្ទូយ​ពស់​នោះ​គ្រវី​ជា​ច្រើន​ជុំ ទើប យុវជន​ដទៃ​ទៀត​ចាប់​ក្បាល​វា​និង​ យក​ទៅ​ប្រគល់​ឲ្យ​លោក​គ្រូ​ ហើយ​លោក​គ្រូក៏​ចាប់​វា​ដោយ​ទុក​ក្នុង​ ការ៉ុង​ប៉ាវមួយ។

បើ​តាម​សម្ដី​របស់​យុវសិស្ស ម៉ាញ ដែល​មើល​ឃើញ​ពស់​នោះ​មុន​គេ​បាន​និយាយ​ថា​ "ពេល​ដែល​គាត់​អង្គុយ​លេង​សុខៗ​ស្រាប់​តែ​ឃើញ​ពស់​នោះ​នៅ​ក្នុង​លូទឹក​ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង​ដើម្បី​ឲ្យ​មិត្តដទៃ​ទៀត​បាន​ឭ​និង​ចាប់​វា"

ហើយ​បើ​តាម​អ្នក​ចាប់​ពស់​យុវសិស្ស​ មិត្ត ខ្មៅ ក៏​បាន​និយាយ​ថា ​វា​ជា​រឿង​សម័ញ្ញ​ទៅហើយ​ដែល​គាត់​ចាប់​ពស់​ព្រោះ​គាត់​តែង​តែធ្វើ​បែប​នេះ​ហើយ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ពស់​នោះ​មិន​អាច​ធ្វើអ្វី​គាត់​បាន​ទេ។​

សម្រាប់​លោក​ពុក  ​លី សំណាង ដែល​ជា​អធិការ​សាលា​វិញ​ក៏​បាន​និយាយ​ថា​គាត់​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​យុវជន​ ដុន​ បូស្កូ ខេត្តកែប ដូច​ជា យុវជន មិត្ត ខ្មៅ នេះ​ផ្ទាល់​ដែល​មាន​ភាព​ក្លាយហាន​ នឹង  ចេះនូវ​ការ​ចាប់​ពស់​ក៏​ដូច​ជា​ជំនាញ​ពិសេសៗ​ផ្សេង​ទៀត​ ហើយថែមទាំង​មិន​​សម្លាប់​ជិវិត​របស់​វា​ លើសពីនេះលោក​ពុកក៏បាន​សរសើរ​យុវជន​នេះ​ជា​ខ្លាំង​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ សត្វ​ពស់​នេះ​ក្រៅ​ពី​មាន​ប្រវែង​ប្រមាណ ២​ម៉ែត​ថែម​ទាំង​មាន​ទម្ងន់​ប្រមាណ​៣គឺឡូ​ផង​ដែរ​ ហើយ​សត្វ​ពស់​នេះ​ត្រូវ​បានលោ​ក​ពុក​ លី ​សំណាង យក​ទៅ​ដាក់​ក្នុង​សួន​សត្វ​នៅ​ឯ​ខេត្ត​ តាកែវ ផង​ដែរ៕











តាំង​តែ​ពី​កកើត​ឡើង​ជា​សាលា​បច្ចេកទេស​មក​ សាលា ដុន បូស្កូខេត្តកែប បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ និង​ បង្ហាញ​សម្រស់​ដ៏​ស្រស់​ត្រកាល​និង ពោ​ពេញ​ទៅ​ដោយ​ការ​ស្រលាញ់​ចូលចិត្ត​ និង មាន​គេ​មក​កម្សាន្ដ​អ៊ូអរ​ពេញ​បរិវេណ​សាលា។ 

ថ្មីៗ​នេះ​សាលា​បច្ចេទេស​ ដុនបូស្កូខេត្តកែប ក៏​បាន​ធ្វើ​ការ​ស្ថាបនា​ថ្មី​នូវ​ក្លោង​ទ្វា​ធំ​ជាង​មុន​ដែល​ម៉ៅ​ការ​ដោយ​មេ​ជាង​សំណង់​ម្នាក់​មក​ពី​ភ្នំពេញ​ ឈ្មោះ ខឿន ដែល​លោក​ ខឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​:

"ការ​សាងសង់​ក្លោងទ្វា​សាលា​ ដុនបូស្កូខេត្តកែប ឃើញ​ថាមាន​ភាព​មមាញឹក​បំផុត​ចំពោះ​ការ​សាង​សង់​ក្លោងទ្វា​នេះ​ហើយ​​វា​នឹង​ចប់​តាម​គម្រោង​ក្នុង​ពេល​ឆាប់​ៗ"។

ហើយ​គាត់​ក៏​បាន​បន្តទៀត​ថា​ក្លោង​ទ្វា​មួយ​នេះ​ចាប់​ផ្តើម​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៤​ដែល​មាន​កំពស់ ៥ ម៉ែត្រ សម្រាប់​ម៉ូត​នៃ​ក្លោង​ទ្វា​នេះ​មិន​បាន​កំណត់​ច្បាស់​លាស់​នៅ​ឡើង​ទេ​ តែ​គេ​នឹង​ធ្វើ​ដូចជា​ក្លោង​ទ្វា​ដែល​គេ​ធ្លាប់​សាងសង់​កាល​ពីមុនៗ​មក​ដូច​នោះ​ដែរ​។

ការ​ធ្វើក្លោងទ្វានេះដែរគឺប្រើកម្លាំងកម្មករចំនួន៨នាក់ហើយនិងសម្រេចក្នុងពេលឆាប់ៗនេះ ហើយសម្រាប់ការស្ថាបនាក្លោងទ្វានេះដែរគឺចំណាយប្រាក់ប្រមាណ ១០០០០ ​ដុល្លា។ 

Wednesday, February 19, 2014

 ការ​ធ្វើ​ក្បួន​ឬស្សី​ដើម្បី​បណ្ដែត​និង ធ្វើ​ការ​ប្រកួត​ផ្សេងៗ​វាជា​ការ​កម្សាន្ដ និង ជា​កីឡា​មួយ​ប្រភេទ​ដែរ​ ដែល​វា​ផ្ដល់​នូវ​ភាព​រីករាយ​និង បរិយាកាស​ល្អៗ​នៅ​ថ្ងៃ​វិស្សមកាល​និង​ថ្ងៃ​សម្រាក់​ផ្សេងៗ​ហើយ​វា​ក៏​បញ្ជាក់​ពី​សម្បគ្គី​ភាព​ក្នុង​ក្រុម​មួយ​ដែរ​។ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៩ ខែ កុម្ភះ​​ ឆ្នាំ​ ២០១៤ ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្រោយ​សាលា​បច្ចកទេស​ ដុន​បូស្កូ​ខេត្ត​កែប​ក៏​មាន​ភ្ញៀវ​ទេសចរណ៏​មួយ​ក្រុម​បាន​មក​លេង​ល្បែង​កំសាន្ដ​ជា​មួយ​កីឡា​ធ្វើ​ក្បួន​ឬស្សី​និង​បណ្ដែត​​ប្រណាំង​​ជា​​ការ​​កម្សាន្ដ​​ផង​​ដែរ​ ដែល​​ភាព​​ច្រើន​​នៃ​​ភ្ញៀវ​ទេសចរណ៍​ទាំង​នោះ​ជា​ជន​ជាតិ​ចិន​ ជន​ជាតិ ​វៀតណាម និង​ មាន​មួយ​ចំនួន​តូច​ទៀត​ជា​ជន​ជាតិ​ខ្មែរ​ផង​ដែរ​។

ក្នុង​កម្មវិធី​ជិះ​ក្បូន​កំសាន្ក​នេះ​គឺជា​ការ​ដឹក​នាំ​ដោយ​​លោក​ម៉ាក់​ដែល​គាត់​គឺ​ជា​ជន​ជាតិ​​អង់គ្លេស​ហើយ​គាត់​ជា​ពលរដ្ឋ​​ម្នាក់​ដែល​រស់​នៅ​ក្នុង​ខេត្ត​កែប​អស់​រយៈ​ពេល​ជា​យូរ​​ណាស់​មក​ហើយ​។ ដែល​គាត់​បានបង្កើត​ល្បែង​កំសាន្ត​ជា​​ច្រើន​នៅ​ក្នុង​ខេត្ត​កែប​ហើយ​រួម​ទាំង​បូក​បញ្ចូល​ និង ល្បែង​​ជិះ​ក្បូន​កាល​ពី​ម្សិល​មិញ​ ។

ក្នុងនោះដែរក៏មានលោកពុក​លី សំណាង ដែលជា​​អធិការ​សាលា​ដុនបូស្កូ​កែប​ផ្ទាល់​បាន​​មានប្រ​សាសន៍ថា "លោក​ពិត​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ភ្ញៀវ​ទេស​ចរណ៍​​​ជា​ច្រើនដែល​បា​ន​ចូល​រួម​ល្បែង​កំសាន្ត​នៅ​សមុទ្រ​ដុន​បូស្កូកែប​យើង​នេះ ហើយ​គាត់​ក៏​ និង សង្ឃឹមថា​ពេល​ក្រោយ​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​នឹង​បន្ត​មក​​កម្សាន្ដ​​ដូច​សកម្មភាព​​ដូច​នេះ​​ផង​ដែរ"។

ហើយ​នៅ​ក្នុង​នោះ​លោក​ ម៉ាក់ បាន​ផ្ដល់​ឧកាស​ឲ្យ​សិស្ស​ដុនបូស្កូកែប​ចូល​រួម​លេង​ល្បែង​កំសាន្ត​ដោយ​ការ​ជិះ​ក្បូន​ក្នុង​ទឹក​សមុទ្រ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ផង​ដែរ​។