Sunday, April 6, 2014

របាំ​ទន្សោង​គោព្រៃ​ជាម​រតក​វប្បធម៌​មន-ខ្មែរ​ដែល​បានប្រសូត​ឡើង​នា​សម័យ​ បុរេប្រវត្តិសាស្ត្រ ហើយ​ត្រូវបានរក្សា​រហូតដល់​សព្វថ្ងៃ​ដោយ​អ្នកស្រុក​ខ្មែរ​នៅតំបន់ព្រៃភ្នំ​ នៅ​ភូមិ​អញ្ចាញ​រូង​នៅក្នុង​ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ។ របាំ​ស្នែងទន្សោង​របស់ ​អ្នកស្រុក​ខ្មែរ​នៅ​តំបន់​ព្រៃភ្នំ​នៅ​ភូមិ​អញ្ចាញ​រូង​ នៅក្នុងខេត្តកំពង់ឆ្នាំង គឺធ្វើឡើង​ដើម្បី សុំ​សេចក្តីសុខ សេចកី្តចម្រើន
តើ​ជនជាតិ​​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?

​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ទី ១៤ ខែ មេសា) ត្រូវ​​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។
តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី១ ​ជាថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ ។
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជា​ជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូច​តទៅ ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែល​ប្រជាជនខ្មែរ​មានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យ​ចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។
ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។ ថ្ងៃដំបូង​ជា​ថ្ងៃម​ហា​សង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុត​កំណត់ ហើយទេព្តាឆ្នាំ​ថ្មីត្រូវចុះ​មក​ទទួល​តំណែងពី​ទេព្តា​ឆ្នាំចាស់នោះ គេអាចដឹង​បានដោយប្រើក្បួន​ហោរា​សាស្ត្រ​បុរាណ គឺក្បួនមហាសសង្ក្រាន្តត ។ តើ​ថ្ងៃចូល​ឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពី​សម័យ​​ក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់​យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជា​ខែ​ទី ១ ខែកក្តិក ជាខែទី ១២។
មាន​តំណាល​ថានៅ​ដើម​នៃ​ភទ្ទកប្បមានសេដ្ឋីម្នាក់ មាន​​បុត្រ​មួយឈ្មោះធម្មបាលកុមារជាអ្នកមាន​ចំណេះ​​វិជ្ជា​ដ៏​វិសេសបានរៀនចេះចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន៧ឆ្នាំ។សេដ្ឋីបិតាបានសាងប្រាសាទឲ្យធម្ម​បាល​កុមារនៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទី​ស្នាក់​អាស្រ័យនៃបក្សីទាំងឡាយ។ធម្មបាលកុមារចេះ​ទាំងភាសាបក្សីទាំងពួងផងព្រមទាំងអាច​ធ្វើជា​អាចារ្យ​សម្ដែង​មង្គលផេ្សងៗដល់មនុស្សទាំងពួងផង។គ្រានោះមនុស្សលោករមែងរាប់អានមហាព្រហ្មនិង កបិល​មហាព្រហ្ម១អង្គទៀត