ពត៌មានកីឡា
ពត៌មានកីឡា និង សកម្មភាពកីឡាដែលថ្មីៗទំនើបនិងប្រកបដោយភាពទាក់ទាញទាំងនៅក្នុងប្រទេស និង ជាអន្តរជាតិ។ សូមចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាពល្អនិង មានរូបរាងស្រស់សង្ហារព្រមទាំងកាត់បន្ថយនូវជំម្ងឺផ្សេងៗ។
វប្បធម៌និងសាសនា
ផ្សព្វផ្សាយពីពត៌មាននិយាយពីវប្បធម៌សាសនា ទំនៀមទំលាប់ របស់ប្រទេសកម្ពុជា បណ្ដាប្រទេសជិតខាងនិង ទូទាំងពិភពលោកទាំងមូល។ សូមជួយថែររក្សាទំនៀមទំលាប់ វប្បធម៌ដែលខ្មែរមានតាំងពីបុរាណកាលដែលមានប្រយោជន៍ ព្រមទាំងអភិវឌ្ឍន៍ឲ្យមានលក្ខណៈកាន់តែប្រសើឡើង។
សិល្បៈកម្សាន្ដ
បង្ហាញពីសិល្បៈ ការកម្សាន្ដ ជំនាញសិល្បៈ ពត៌មានប្លែកៗជុំវិញពិភពលោក រឿងកប្លែង ការបង្ហាញម៉ូត ការតុបតែងខ្លួន សម្លៀបំពាក់ទំនើបទាន់សម័យ និងចំនេះដឹងផ្នែកគហកិច្ច។
Thursday, February 28, 2013
5:41 PM
Unknown
កាសែត (Newspaper)
កាសែតគឺជាការបោះពុម្ភផ្សាយតាមការកំណត់ពីពត៌មាននៃព្រឹត្តិការណ៍ថ្មីៗ
សម្រាប់ឲ្យដឹងពីពត៌មាន អត្ថបទ លក្ខណៈផ្សេងៗពិសេសៗ វិថារណកថា និង ការប្រកាស ការឃោសនាពាណិជ្ជកម្មដទៃទៀត។
វាតែងតែបោះពុម្ភ នៅលើតម្លៃមួយសមរម្យ ក្រដាសកម្រិតអន់ ដូចជា newsprint (ជាប្រភេទក្រដាសម៉្យាងដែលមានដម្លៃថោក
គុណភាពអន់)។ ក្នុងឆ្នាំ២០០៧ មានកាសែតប្រចាំថ្ងៃចំនួន ៦,៥៨០ ក្នុងពិភពលោកដែលលក់
៣៩០ ច្បាប់ក្នុងមួយថ្ងៃ។ បើមើលទៅអតីតកាលនៃឆ្នាំ២០០៨ ការរួមបញ្ចូលនៃការលូតលាស់យ៉ាងលឿននៃដំណើផ្លាសប្ដូវែបសាយព្រោះតែ
ការថយចុះយ៉ាងពិតប្រាកដនៃការប្រកាសផ្សាយ ដូចជា ក្រដាសជាច្រើនបានបិត ឬ
បានបិតចោលប្រតិបត្តិការនេះ។
កាសែតដែលគេតែងតែចាប់អារម្មណ៍
ភាគច្រើនបោះពុម្ភផ្សាយព្រឹត្តិការណ៍នយោបាយ ប្រវត្តិនៃតំបន់ផ្សេងៗ ការប្រព្រឹត្តិខុសរបស់បុគ្គលណាមួយ
ជំនួញ ការកម្សាន្ដ សង្គម និង កីឡា។
ជាធម្មតាកាសែតតែងតែមានលក្ខណៈជាទំព័រអត្ថបទអត្ថាធិប្បាយប្រចាំថ្ងៃ ឬ
ទំព័រវិចារណកថា នឹងការសរសេរដោយ អ្នកបោះពុម្ភផ្សាយ នឹង សរសេរដោយដាក់ជាជួរបញ្ឈរៗ
និងបង្ហាញពីមតិយោបលនឹងគំនិតអ្នកសរសេរ។ កាសែតគឺទទួលបានកាទំនុបបម្រុងដោយការជាវឬ
ទិញប្រចាំថ្ងៃពីអតិថិជន និង តាមរយៈការឃោសនាលក់។
ដំណើផ្លាផ្ដូដ៏ធំនៃវត្ថុធាតុដើមត្រូវបានបោះពុម្ភផ្សាយក្នុងកាសែត
រួមបញ្ចូលទាំងវិថារណកថា មតិយោបល់ គំនិត ការតិទៀន ការបញ្ចុះបញ្ចូល ដំណឹងផ្សេងៗ
ការកំសាន្ដ ការសម្ដែងលក្ខណៈដូចជា ល្បែងពាក្យដូចជា crosswords, sudoku នឹង horoscopes ធាតុអាកាស ពត៌មាន ហោរាសាស្ដ្រ ការណែនាំ អាហា នឹង
ខ្ទង់សារពត៌មាន កាផ្សាយ ឡើវិញកម្មវិធីវិទ្យុ រឿងភាពយន្ដ កម្មវិធីទូរទស្សន៍ ការសម្ដែង
កាធ្វើរចនាសម្ព័ន្ធ ដាក់បញ្ចូលដំបន់ពានិជ្ជកម្ម វិចារណកថាតុក្កតា និង កប្លែង។
Wednesday, February 27, 2013
8:56 PM
Unknown
ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ (FerdinandMagellan)
ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ (FerdinandMagellan) បានកើតនៅ ប្រទេសព័រទុយហ្គាល់ ប្រហែលនៅឆ្នាំ ១៤៨០។ កាលពីក្មេងគាត់បានរៀនពីការគូសផែនទី និងសំណង់នាវាចរណ៍។ នៅវ័យកណ្ដាលរបស់គាត់ គាត់បានបើកនាវាដែលមានកងនាវាដ៏ច្រើនសម្បើម ហើយបាន តាំងចិត្តតស៊ូយ៉ាងស្វិតស្វាញក្នុងការធ្វើដំណើរ។ នៅឆ្នាំ ១៥១៩ដោយសារជំនួយពីព្រះអង្គឆាលែស ទី៥(Charles V)នៃប្រទេសអេស្ប៉ាញម៉ាហ្សេឡង់បានរៀបចំដំណើរ ដោយនាវាជុំវិញពិភពលោក។ គាត់ បានប្រមូលផ្ដុំ នូវកងនាវាដ៏ច្រើន ហើយថ្វីបើដំណើរត្រលប់មកវិញដ៏សម្បើមនេះ បាននាំអោយគាត់ស្លាប់ តែ គាត់ក៏បានបង្ហាញថា ផែនដីមានរាងមូលដែរ។
ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់(Ferdinand Magellan)បានកើតនៅ ប្រទេសព័ទុយហ្គាល់ នៅមួយនៃទីក្រុងភឺតូ (Porto) នៅឆ្នាំ១៤៨០។ ឪពុកម្ដាយរបស់គាត់គឺជាសមាជិក វណ្ណះអភិជន ជនជាតិ ព័រទុយហ្គាល់ដូច្នេះបន្ទាប់ពីការស្លាប់របស់ឪពុកម្ដាយគាត់ គឺនៅពេលគាត់ អាយុ១០ឆ្នាំ ម៉ាហ្សេឡង់ បានក្លាយជាភីលៀង របស់ ម្ចាស់ក្សត្រី(ក្មេងបម្រើ)។
ម៉ាហ្សេឡង់ បានសិក្សានៅសាលា ឃ្វីន លីអូណូរា(Queen Leonora's School) នៃ ក្មេងបម្រើនៅទីក្រុង លីសប៊ន(Lisbon) ហើយគាត់បានចំនាយពេលវេលារបស់គាត់ អានយ៉ាងផ្ចឹតផ្ចង់ទៅលើអត្ថបទដែល ទាក់ទងទៅនិងសិល្បៈនៃ ការគូសផែនទី តារាសាស្រ្ដ ផ្ទៃអាកាសនាវាចរណ៍ ដែលវាជាមុខវិជ្ជាដែលបានអូសទាញអោយគាត់អោយជក់ចិត្តដិតអារម្មណ៍។ នៅវ័យកណ្ដាលរបស់គាត់ ម៉ាហ្សេឡង់ បានចូលរួមដំណើរ នាវាចរណ៍ របស់ជនជាតិ ព័រទុយហ្គាល់ ដែលមានបើកឆ្ពោះទៅ អាព្រិកខាងកើត។នៅពេលឆាប់ៗនោះដែល គាត់បានរកឃើញថា ខ្លួនគាត់បាននៅ ឯតំបន់សង្រ្គាមក្នុងស្រុក ឌីយូ(Diu) នៅកន្លែងនោះជាកន្លែងដែល ជនជាតិព័រទុយហ្គាល់ បានកំទេចកប៉ាល់ របស់ជនជាតិ អេស៊ីប នៅក្នុងសមុទ្រ អារ៉ាប់(Arabian)។ គាត់ថែមទាំងបានរុករក រដ្ធ ម៉ាលាខា (Malacca) ដែលសព្វថ្ងៃជា តំបន់ដែលស្ថិតនៅ ប្រទេសម៉ាឡេស៊ី (Malaysia)ហើយក៏បានធ្វើប្រតិបតិ្តការ ច្បាំងដណ្ដើម យកកំពង់ផែ ម៉ាលេខា ផងដែរ។ វាពិតជាអាចដែលថាគាត់បានបើកទូកក្ដោងបានឆ្ងាយរហូតដល់ កោះម៉ូឡុខាស (Moluccas) ដែលជាកោះមួយស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី (Indonesia)បន្ទាប់ពីនោះមកកោះនោះត្រូវបានគេហៅថាស្ប៉ាយ អាយឡែន។ ម៉ូឡុខាស មានប្រភពដើមពីគ្រឿងទេសដ៏មានតម្លៃជាច្រើនក្នុងពិភពលោក រួមមាន ផ្កាក្លាំងពូ និងចន្ទ័គ្រឹស្នាជាដើម។ដោយសារតែភាពសម្បូរគ្រឿងទេសក្នុងប្រទេស ជាលទ្ធផលដែលធ្វើអោយ ប្រទេសនៅអ៊ឺរ៉ុប មានការប្រណាំងប្រជែងគ្នាចង់បានតំបន់នោះ។ពេលដែល ស្ថិតនៅ ម៉ូរូខូ(Morocco) ម៉ាហ្សេឡង់បាន កើតជំងឺហើយ ដែលតម្រូវអោយគាត់ត្រូវដើរខ្ចើចជើង។បន្ទាប់ពី ជា ពីបួសគាត់ត្រូវបានចោទប្រកាន់ពីបទការប្រព្រិត្តិ ខុសច្បាប់ សហជីព ពីសំណាក់ជនជាតិមួរ(Moors)ហើយថ្វីបើ ការបម្រើរបស់គាត់ គឺដើម្បី ប្រទេសព័រទុយហ្គាល់ ហើយគាត់បានទទួលកំហុសជាច្រើនដើម្បីស្ដេចរបស់គាត់ ពេលនោះដែរ ការលើកតម្កើងនៃការងាររបស់គាត់ត្រូវបានគេដកហូតចេញពីគាត់។ នៅឆ្នាំ១៥១៧ ម៉ាហ្សេឡង់ បានផ្លាស់ទីទៅ សិវីល(Seville) ប្រទេសអេស្ប៉ាញដើម្បីស្នើរជំនាញរបស់គាត់ ទៅកាន់ តុលាការអេស្ប៉ាញ។នៅពេល បី ឆ្នាំបន្ទាប់ពី ពេល ដែលគាត់បានចេញដំណើរ ពីប្រទេស ព័រទុយហ្គាល់ គាត់បានសិក្សាអំពីសាសនាជាច្រើននៃ កត្តិសញ្ញា នាវាចរណ៍ ថ្មីៗជាច្រើន។ គាត់ថែមទាំងបានទទួលផលប្រយោជន៍ ពីកំហុស និងរបកគំហើញ របស់អ្នករុករក ពីរបីអ្នកមុនដូចជារបកគំហើញរបស់ គ្រីស្គស្តុប កូឡុំ(Christopher Columbus)នៃអាមេរិកខាងជើងនិងព្រំដែនបាលបៅ(Balboa)ឆ្លងកាត់ជ្រោយដីកោះប៉ាណាម៉ានៀន (Panamanian) ទៅមហាសមុទ្រ ប៉ាស៊ីហ្វិក(Pacific Ocean) គឺគ្រាន់តែជាព្រត្តិការណ៍ពីរ នៃ ព្រត្តិការណ៍ជាច្រើនដែល បណ្ដាលអោយ ម៉ាហ្សេឡង់ហ៊ានធ្វើដំណើរឆ្លងកាត់ទឹកសមុទ្រដោយគ្មានអល់អែក។ម៉ាហ្សេឡង់បានរៀបចំគំរោងការណ៍ធ្វើនាវាចរណ៍ជុំវិញសកល ហើយនៅ ខែកញ្ញា ២០ ១៥១៩ ស្ដេច ឆាលែស ទី៥ នៃ អេស្ប៉ាញបានជូនពរដល់ម៉ាហ្សេឡង់។ គាត់បានរៀបចំ ចេញដំណើរជាមួយនិង កងនាវាសំពៅ ចំនួន៥ វាជាចំនួនមួយដ៏គួរអោយពេញចិត្ត ប៉ុន្តែ ទូកក្ដោងវាមិនមានភាពងាយស្រួលសមស្របទៅនឹង ចម្ងាយដែលគោលបំណងដែលគាត់បានរៀបចំ នោះទេ។ កងនាវាដំបូងបើកឆ្ពោះទៅកាន់ប្រទេស ប្រេស៊ីល(Brazil) ហើយបានចូលចតនៅមាត់ឆ្នេរអាមេរិកខាងត្បូង ទៅ ប៉ាតាហ្គោនៀ។ នៅទីនោះមានហេតុការណ៍បះបោរបានកើតឡើង ហើយ កប៉ាល់មួយបានបុកនិង ច្រាំងធ្វើអោយមានការខូចខាតយ៉ាងធំ។ ថ្វីបើត្រូវធ្វើដំណើរត្រលប់ទៅវិញក៏ដោយក៏ កម្មករកប៉ាល់ទាំងបួនកប៉ាល់នៅតែ អត់ធ្មត់ក្នុងការធ្វើដំណើរ។ នៅខែតុលា ឆ្នាំ១៥២០ ម៉ាហ្សេឡង់ហើយនិង ក្រុមកាងាររបស់គាត់បានចូលទៅក្នុង ច្រកដ៏ចង្អៀតមួយដែលសព្វថ្ងៃ ត្រូវបានគេហៅថា ច្រកម៉ាហ្សេឡង់ ដែលធ្វើអោយពួកគេត្រូវចំនាយពេលអស់រាប់មួយខែដើម្បី ឆ្លងកាត់ច្រកចង្អៀតនោះ។នៅកំឡុងពេលនោះជាពេលដែល អ្នកបើកកប៉ាល់ម្នាក់បានបើកកប៉ាល់ រត់ចោលបក្សពួក រួចត្រលប់ទៅផ្ទះវិញ។នៅខែមិនា ឆ្នាំ ១៥២១ កងនាវាបានបោះយុថ្កានៅកោះ ខ្វាម។បន្ទាប់ពីនោះ វាមានការពិតខ្លះ ដែលត្រូវបានគេដឹង ដែរថា ម៉ាហ្សេឡង់បានចូលទៅពាក់ពន្ធ័និង តំបន់សង្គ្រាមនៅ ភីលីពីន ហើយត្រូវបាន គេសម្លាប់ នៅតំបន់តស៊ូ នោះកាលពី ខែ មេសា ទី ២៧ ឆ្នាំ១៥២១ ហើយ វាបានក្លាយជាការតស៊ូនៃសមាជិកក្នុងក្រុមរបស់គាត់ដែលមានឈ្មោះថា ជេន៍ សិបាស្ទៀន ដិល ខាណូដែល ជាមនុស្សដែលបានបំពេញ ការធ្វើដំណើរជុំវិញពិភពលោកទាំងស្រុង។នៅឆ្នាំបន្ទាប់នៅខែ កញ្ញា ទី៦ ឆ្នាំ១៥២២ ទោះបីស្ទើរតែត្រូវបាត់បង់ជីវិត នៅក្នុងការខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក៏ការវិលត្រលប់របស់សំណល់នាវាម៉ាហ្សេឡង់បាន បង្ហាញអោយឃើញថាផែនដីមានរាងមូលពិតមែន។

ពត័មានពិស្ដារ

Tuesday, February 26, 2013
9:26 PM
Unknown
អ៊ីរ៉ាស៊ី (Eurasia) គឺជាការដាក់រួមបញ្ចូលគ្នានៃទ្វីបដ៏ធំល្វឹងល្វើយរវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ីជាមួយការយល់ព្រមទីបំផុតគេបានដាក់ទ្វីបទាំងពីរបញ្ចូលគ្នាតែមួយ។ ដំបន់ទាំងពីរនេះ ស្ថិតនៅភាគខាងជើងនិងខាងកើតនៃអឌគោល។ អ៊ីរ៉ាស៊ីនេះលាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើត ពីមហាសមុទ្រ អាត្លង់ទិច ទៅ មហាសមុទ្រ បាស៊ីភិច។ ភាគខាងជើងចាប់ពីប្រទេសរ៉ូស៊ី(Russis) និង ស្កាឌីណាវី (Scandinavia) មកទល់នឹង មហាសមុទ្រអាក់ទិច ហើយភាគខាងត្បួង មានព្រំប្រទល់ជាមួយនឹងទ្វីបអាហ្វ្រិច ដោយសមុទ្រមេឌីទែរ៉ានេ(Mediterranean) និង សមុទ្រ (Indian)ដែលជាអ្នកបែងចែងរវាងទ្វីបអ៊ីរ៉ុប និង ទ្វីបអាស៊ីដែលជាទ្វីបពីរខុសពីគ្នា ទាំងប្រវត្តិសាស្ដ្រ ទំនៀមទំលាប និង ស្ថាបត្យកម្មផ្សេងៗ ជាមួយនឹងការមិនច្បាស់លាស់រវាងការបំបែកនៃធម្មជាតិ របស់ទ្វីបទាំងពីរ ដូចនេះនៅក្នុងតំបន់នៃពិភពលោក អ៊ីរ៉ាស៊ី ជាទ្វីបមួយដែលចាត់ចូលជាទ្វីបធំទាំង ៥ឬ៦។
អ៊ីរ៉ាស៊ីមានផ្ទៃដីប្រហែល ប្រមាណ ៥២,៩៩០,០០០ គីឡូម៉ែតការ៉េ ត្រូវជា(២០,៤៦០,០០០ sq mi) ប្រហែល ៣៦.២% នៃផ្ទៃដីសរុបរបស់ផែនដី។ នៅលើទ្វីបនេះមានប្រជាជនប្រមាណ ៤.៦ រយលាន នឹង ប្រមាណ ៧២.៥% នៃប្រជាជនទាំងអស់នៅលើផែនដី។ មនុស្សដែលមកតាំងនៅអ៊ីរ៉ាស៊ីដំបូងគឺមកពី អាហ្វ្រិច តាំងពី ៦០,០០០ ទៅ ១២៥.០០០ ឆ្នាំកន្លងមកហើយ។
សេចក្ដីសង្ខេប
តាមភូមិសាស្ដ្រ អ៊ីរ៉ាស៊ី គីជាកោះតែឯងមួយ បើតាមការគិតទៅ អ៊ីរ៉ុប និង អាស៊ីជាទ្វីបផ្សេងៗគ្នា បើ ត្រលប់ទៅមើលកាលពីមុន ភូមិសាស្ដ្រកំណត់ព្រំដែននៃទ្វីបទាំងពីដោយជួរភ្នំ អ៊ូរ៉ាល់ (Ural) និង ជួរភ្នំ កាអូកាស៊ូ (Caucasus)។ អ៊ីរ៉ាស៊ីមានទំនាក់ទំនងជាមួយ អាហ្វ្រិច ដោយព្រែកស៊ូស(Suez) ហើយពេលខ្លះអ៊ីរ៉ាស៊ី បានបញ្ចូលជាមួយនឹងអាហ្វ្រិក បង្កើតបានជាទ្វីបដ៏អស្ចារ្យមួយ ដែលគេហៅថា អាហ្វ្រូ អ៊ីរ៉ាស៊ី (Afro-Eurasis)។ អ៊ីរ៉ាស៊ីមានប្រជាជនរស់នៅប្រមាណ ៥រយលាននាក់ លើសពី៧៥.៥%នៃប្រជាជនលើពិភពលោក ដោយ ៦០%នៅអាស៊ី និង ១២.៥% នៅ អ៊ីរ៉ុប។
ប្រវត្តិសាស្ដ្រ
អ៊ីរ៉ាស៊ី បានក្លាយជាកន្លែងទទួលភ្ញៀវជាច្រើនដែលមានអរីយធម៌រីកចម្រើន ដែលរួមបញ្ចូលអ្នកដែលរស់នៅមេសូប៉ូតាម៉ង់ (Mesopotamia) និង អ៊ីនដាស់ វ៉ាលេយ (Indus Valley)។ ចារីត ឌីម៉ូន (Jared Diamond) នៅក្នុងសៀវភៅរបស់គាត់ Guns, Germs and Steel បានធ្វើឲ្យអ៊ីរ៉ាស៊ីមានភាពលេចធ្លោជាងគេនៅក្នុងប្រវត្តិសាស្ដ្រពិភពលោក នូវអាណាចក្រដែលមានតែមួយ នៅភាគខាងកើតឈាងខាងលិច និង កាជួបប្រទះនូវសត្វក្នុងអ៊ីរ៉ាស៊ី ព្រមទាំងរុក្ខជាតិដែលផ្សាំងនឹងស្ថានភាពសមរម្យមួយ។ គាត់បានបញ្ចូល អាហ្វ្រិចខាងត្បូង ទៅក្នុងអត្ថន័យនៃអ៊ីរ៉ាស៊ីរបស់គាត់ព្រោះតែវាមានភាពស្រដៀងគ្នានៃ អាកាសធាតុ និង ប្រជាជន។ ផ្លូវសូត្រ ជាសញ្ញានៃអាជីវកម្មមួយ និងជាទំនៀមទំលាប់ នៃការផ្លាស់ប្ដូរទំនៀមទំលាប់របស់អ៊ីរ៉ាស៊ីតាមប្រវត្តិសាស្ដ្រ និង បានបង្កើតប្រជាប្រិយភាពរឹតតែខ្លាំងទៅលើអ៊ីរ៉ាស៊ី។ នៅលើទសវត្សរ៍ថ្មី គំនិតនៃប្រវត្តិសាស្ដ្រនៃអ៊ីរ៉ាស៊ីបានអភិវឌ្ឍន៍ជាមួយ បំណង់នៃការស្វែងរកឬសគល់នៃ ទំនៀមទំលាប់ និង ភាសាវិទ្យានៅអ៊ីរ៉ុប ហើយមានទំនាក់ទំនងគ្នានឹង ទំនៀមទំលាប់នៅអាស៊ីតាំងពិបុរាណកាល។វាមានការពិចារណាជាយូណាស់មកហើយ។
ភូមិសាស្ដ្រ
អ៊ីរ៉ាស៊ីទំនងជាង ៣៧៥ ទៅ ៣២៥ លានឆ្នាំកន្លងមកហើយជាមួយការរួបរួមនៃ ស៊ីបើរី (ដែជាទ្វីបទីទៃពីគ្នា) កាស្សាស្ថានៀ (Kazakhstania) និង បាlទិខា (Baltica) ដែលចូលជាមួយ ឡរេនធៀ (Laurentia) អាមេរិកខាងជើងបច្ចុប្បន្ន ទៅជា អ៊ីរ៉ាមើរីខា (Eruamerica)។ បានបុកទង្គិចជាមួយឆ្នេររបាស់ស៊ីបើរីខាងត្បូង
នយោបាយ
តាំងពីឆ្នាំ១៩៩៦មករៀងរាល់ពេលពីរឆ្នាំ មានការជួបគ្នានៃប្រទេសនៅទ្វីបអាស៊ីនឹងប្រទេសនៅទ្វីបអ៊ីរ៉ុប ដូចជាកាប្រជុំ អាស៊ី-អ៊ីរ៉ុប (ASEM)។ប្រវត្តិនៃការបែងចែកទ្វីបអាស៊ីនិងទ្វីបអ៊ីរ៉ុប តាំងពីបុរាណ ប្រទេសក្រិចបានចែកថ្នាក់នៅអ៊ីរ៉ុប (បានបែកចេញពីទេវកថាវិទ្យា មិនជឿជំនឿ នៃ ម្ចាស់ក្សត្រីអ៊ីរ៉ុប) នឹងអាស៊ី (បានបែកចេញ ពីអាស៊ី ស្ដ្រីម្នាក់ក្នុងទេវកថាវិទ្យារបស់ក្រិច) ដែលអាចបែកចែកដែនដីគ្នា។ ជាកន្លែងដែលគូសបន្ទាត់បែងចែករវាងសាសនាពី ដែលនៅតែបន្តរជជែកគ្នាពីបញ្ហានេះរហូត។ ជាពិសេសទោះបីជាមានគូម៉ា មានីច ឌីផ្រេសិន(Kuma-Manych Depression)ឬជួរភ្នំកាអូកាស៊ូ(Caucasus)ជាព្រំដែនក៏ដោយ ក៏នៅព្រំប្រទល់ខាងត្បូងនៅតែមានការប្រកែកគ្នា។ បើពិនិត្យមើលឲ្យសព្វគ្រប់មក តាំងពីភ្នំ អ៊ីប៉្រាស់(Elbrus) មកជារបស់អ៊ីរ៉ុបដែលធ្វើឲ្យវាក្លាយជាភ្នំដ៏ខ្ពស់ជាងគេនៅអ៊ីរ៉ុប។ ការយល់ស្រប់ជាច្រើនបានបញ្ជាក់ថាគឺប្រហែលជាព្រំដែនបានកំណត់ច្បាស់លាស់ដោយ ហ្វីលីប ជោហាន់ វ៉ូន ស្ត្រាលេនប៊ើក (Philip Johan von Strahlenberg) នៅសតវត្សរ៍ទី១៨។ គាត់បានបញ្ជាក់ថាខ្សែបន្ទាត់ព្រំដែន ស្របទៅនឹង សមុទ្រ អាចេន (Aegean) ដាដានេលឡា (Dardanelles)ទន្លេនៃម៉ាម៉ារ៉ា(Marmara) ប៊ូប៉ូរ៉ូស(Bosporus) ទន្លេខ្មៅ(Black Sea) វាលទំនាប គូម៉ា-ម៉ានីច(Kuma–Manych Depression) ទន្លេកាសភីន(Caspian) ទន្លេអ៊ូរ៉ាល (Ural River) និង ជួរភ្នំអ៊ូរ៉ាល(Ural Mountains)។ តាមការវែកញែករវាងអ៊ីរ៉ុប និង អាស៊ី បានលាតត្រដាងពីសេចក្ដីស្ងប់នៃភពលោក។ ទោះបីជាទ្វីបអាស៊ី មានសាសនាជាច្រើន មានទំនៀមទំលាប់ជឿនលឿន នឹង មានប្រជាប្រិយភាពដូចជាអ៊ីរ៉ុបក៏ដោយក៏នៅតែមានភាពខុសគ្នាដូជា ភូមិសាស្ដ្រ ដែលអាចញែកចេញពីគ្នាដាច់រវាងអាស៊ីនឹងអ៊ីរ៉ុប។
កាសិក្សាពីមនុស្សនិងដើមកំណើត
ក្នុងការប្រើប្រាសទំនើប ទីបំផុតអ៊ីរ៉ាស៊ីគេតែងតែឲ្យនិយមន័យថា នៃរឺទាក់ទងនឹងអ៊ីរ៉ាស៊ី ឬក៏ ដើមកំណើតរឺអ្នកស្រុកដើមអ៊ីរ៉ាស៊ី។ភាគខាងលិចឬក៏ភាគខាងលិចអ៊ីរ៉ាស៊ីគឺជាសណ្ថានដីទូលាយដែលបានកំណត់ ឲ្យប្រើប្រាស់ក្នុងវិន័យមួយចំនួនដូចជា ពន្ធុវិទ្យា ឬ នរវិទ្យា (កាសិក្សាពីមនុស្ស)។ វាសំដៅទៅលើតំបន់ដែលមានមនុស្សនៅដោយទាក់ទងទៅនឹងប្រជាប្រិយភាពនៃ ភាគខាងលិចទ្វីបអាស៊ីនឹងអ៊ីរ៉ុប នឹងតំបន់ដែលបានជាប់ពាក់ព័ន្ធជាពិសេសអាហ្វ្រិចខាងជើង។ ប្រជាជននៅតំបន់នោះតែងតែមានការរួបរួមគ្នាដូចជានៅភាគខាងលិចឬនៅភាគខាងលិចទ្វីបអ៊ីរ៉ាស៊ី។
ភូមិសាស្ដ្រ
ការរកឃើញដូចកាងដើមក្នុងភាគខាងកើត និង ខាងជើងនៃអឌគោល អ៊ីរ៉ាស៊ីគឺជាទ្វីបដែលអាចចាត់ចូលជាទ្វីបដ៏អស្ចារ្យ នឹងជាផ្នែកមួយដីធំរបស់ អាហ្វ្រូ-អ៊ីរ៉ាស៊ី ឬ វាគ្រាន់តែជាទ្វីបដែលមានឯកសិទ្ធិផ្ទាល់ខ្លួន។
Thursday, February 21, 2013
6:25 PM
Unknown
ប្រវត្តិ ស៊ុកូឡា
ស៊ុកូឡា(Chocolate)មានដើមកំណើតនៅម៉ិចស៊ិកូ(Mexico) ជាមួយនិង ឥណ្ឌាអ៊ែកទិច(Aztec Indians) ហើយបានមកដល់ ប្រទេសអេស្ប៉ាញ(Spain) តាមរយះអ្នករុករកតាម កប៉ាល់ ជនជាតិអេស្ប៉ាញ។គ្រីស្ដ ស្តុបកូឡុំ(Christopher Columbus ) បានប្រទះនិង គ្រាប់កាកាវ ជាលើកដំបូងនៅឆ្នាំ ១៥០២។ពួកអ៊ែកទិច(Aztec)បានប្រើគ្រាប់កាកាវដើម្បីបង្កើតរសជាតិល្វីង ភេសជ្ជៈដែលមានពពុះត្រូវបានគេហៅថា ខូកូលាស (chocolast) ដែលត្រូវបានគេផឹកនៅកំឡុងពេលប្រារព្ធពិធីបុណ្យសាសនា។ជនជាតិអេស្ប៉ាញពេលនោះពុំទាន់ ពេញចិត្តនិងគ្រាប់កាកាវ នៅឡើយទេ ប៉ុន្ដែ ពួកគេនៅតែបន្តការនាំចូល កាកាវ ដដែល។ ឆាលែសទីមួយ(Charles I) បានទទួលទិញនូវទំនិញតាមកប៉ាល់នៅឆ្នាំ ១៥២៥។ អេស្ប៉ាញ បានបន្ដវេនផ្ដាច់មុខ ទៅលើជំនួញកាកាវ អស់រយះពេល ប្រហែល ១០០ឆ្នាំមកហើយ។ទោះបីជាកាកាវបានមកដល់ អ៊ីតាលី(Italy) នៅចុងសតវត្សទី១៦ ក៏ដោយក៏ វាបានត្រឹមតែជាអាជីកម្មនៅក្នុងប្រទេសអេស្ប៉ាញតែប៉ុណ្ណោះ រហូតដល់ ឆ្នាំ ១៦១៥ នៅពេលដែល ស្ដេច ល្វី ទី១៣ (Louis XIII) បានរៀបការ ជាមួយ និង អានអហ្វ អូស្ត្រៀ(Anne of Austria) ដែលជាបុត្រី របស់ស្ដេច ភីលីពទី៣(Philip III) នៃប្រទេសអេស្ប៉ាញ។ស៊ុកូឡាត្រូវបានគេយកទៅទទួលភ្ញៀវក្នុង ពិធីមង្គលការរបស់ពួកទ្រង់នៅទីក្រុងប៉ារីស(Paris) ហើយបន្ទាប់ពីនោះមកមិនយូរប៉ុន្មាន វាបានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់អភិជន ជនជាតិ បារាំង។នៅកំឡុងសតវត្សទី១៦ និង១៧ ស៊ុកូឡាបានក្លាយជាភេសជ្ជៈដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។អាហារដ៏មានប្រជាប្រិយនោះគឺនំស្ពោតនិងខ្សោកដូចអេប៉ុង (Sponge Cake) នំម៉ាចស្ពេន(Marzipan) នំទួរុន(Turron) ស្ករ ឬនំរសជាតិផ្លែឈើ(ផ្លែឈើដែលមានពណ៍ថា្ល)។រីឆាដ ហ្វដ(Richard Ford) នៅក្នុងសៀវភៅ ហ្គេតដឺរីង ហ្រ្វម ស្ប៉ាន(Gatherings From Spain)បាននិយាយថា សម្រាប់ជនជាតិអេស្ប៉ាញ តែគឺសម្រាប់ជនជាតិអង់គ្លេស ហើយ កាហ្វេ សម្រាប់ជនជាតិបារាំង (ហេតុការណ៍នេះត្រូវគេឃើញ ស្ទើរតែគ្រប់ទីកន្លែង ហើយវាតែងតែ ឥតខ្ចោះ) ។សព្វថ្ងៃនេះ ប្រទេសអេស្ប៉ាញ គឺជាអ្នកផលិត ស៊ុកូឡា ដ៏ចម្បង ដែលមានរោងចក្រផលិត ស៊ុកូឡាធំៗចំនួន៥០ កន្លែងនិង រោងចក្រតូចៗជាច្រើនកន្លែងរាប់មិនអស់ទៀត។ ស៊ុកូឡារបស់ប្រទេសអេស្ប៉ញគឺនៅតែមានគុណភាពល្អ ឥតខ្ចោះដដែល។ទោះបីជាយ៉ាងនេះក៏ដោយ ក៏ការផលិត ស៊ុកូឡា នៅមិនទាន់មានទីផ្សារទូលំទូលាយនៅឡើយទេ។
5:57 PM
Unknown
គ្រឹស្តុបផើ
កូឡំបូស (Christopher Columbus)
អ្នករុករកនិង ជានាវិកលោក គ្រឹស្តុបផើ កូឡំបូស
(Christopher
Columbus) បានកើតនៅឆ្នាំ ១៤៥១ នៅសាធារណៈរដ្ធ ជេណោ(Genoa) ប្រទេសអ៊ីតាលី។
នាវាចរណ៍តាមសមុទ្យលើកដំបូងរបស់គាត់គឺទៅតាមមហាសមុទ្យ អាត្លង់ទិច (Atlantic Ocean) នៅក្នុងឆ្នាំ១៤៧៦
ដែលជាតម្លៃដ៏សំខាន់ក្នុងជីវិតរបស់គាត់។
កូឡំបូស (Columbus) បានធ្វើការសាកល្បងក្នុងការធ្វើដំណើទៅទ្វីបអាព្រិច
ពី បីដង។ ក្នុងឆ្នាំ ១៤៩២ កូឡំបូស (Columbus)
បានធ្វើដំណើចាកចេញពីប្រទេសអេស្ប៉ាញនៅទីក្រុង សាន់តា ម៉ារី(Santa Maria) ជាមួយ
ភីនតា និង នីណា លើផ្លូវដ៏វែងឆ្ងាយ។ គាត់បានធ្វើរឿងដ៏អស្ចារ្យមួយសម្រាប់ទ្វីបអ៊ីរ៉ុបទាំងមួលដោយបាន
បង្ហាញនូវទ្វីបថ្មីមួយទៀតគឺទ្វីបអាមេរិកនិង បើកផ្លូវអាណានិគមន៍ទៅលើទ្វីបថ្មីនោះ។
អ្នករុករកនិងជានាវិក លោក គ្រឹស្តុបផើ កូឡំបូស (Christopher Columbus)
បានកើតនៅឆ្នាំ ១៤៥១ នៅសាធារណៈរដ្ធ ជេណោ(Genoa) ប្រទេសអ៊ីតាលី
ជាកូននៃអ្នកត្បាញ។ កូឡំបូស (Columbus)
ធ្វើដំណើតាមសមុទ្រតាំងតែពីគាត់នៅវ័យជំទង់ នឹងប្រកបរបរជានាវឹកនៅសមុទ្រ មីឌីទែរ៉ានេ
(Mediterranean) និងសមុទ្រ
អេជេន (Aegean)។ ដូចជាការធ្វើដំណើតាមសមុទ្រមួយទៅកោះដ៏ធំមួយរបស់ប្រទេសក្រិចគឺ
ឃីអូស(Khios)
នៅក្នុងថ្ងៃដ៏ពិសេសមួយរបស់ក្រិចដែលធ្វើឲ្យគាត់មានភាពស្និទ្ធស្នាលដែលត្រូវឲ្យគាត់ធ្វើដំណើមកកាន់អាស៊ី។
នាវាចរណ៍តាមសមុទ្យលើកដំបូងរបស់គាត់គឺទៅតាមមហាសមុទ្យ អាត្លង់ទិច
(Atlantic Ocean) នៅក្នុងឆ្នាំ១៤៧៦
ដែលជាតម្លៃដ៏សំខាន់ក្នុងជីវិតរបស់គាត់
ដូចជាការធ្វើជំនួញតាមនាវា ដោយគាត់បរនាវាដោយជួបប្រទះការចាប់នាវាពីប្រទេសបារាំងតាមឆ្នេប្រទេស
ប៉ទុយហ្កាល់ (Portuguese) ហើយនាវារបស់គាត់ត្រូវបានគេដុត
បន្ទាប់មកកូឡំបូស (Columbus) បានហែលទឹកទៅច្រាំងសមុទ្រប្រទេសប៉ទុយហ្កាល់
(Portuguese)
ហើយគាត់បានធ្វើដំណើទៅលីប៊ន (Lisbon)
ប្រទេស ប៉ទុយហ្កាល់ (Portuguese) ហើយនៅទីនេះគាត់បាន ស្នាក់នៅនិងរៀបការ ដោយជាមួយ ភើលីប៉ា
ហ្វើរេស្ត្រេលឡូ (FelipaPerestrello)។ គាត់ទាំងពីមានកូនប្រុសម្នាក់ឈ្មោះ
ឌីហ្គូ(Diego)
នៅកំឡុងឆ្នាំ១៤៨០។
មិនយូប៉ុន្មានប្រពន្ធរបស់គាត់បានស្លាប់បន្ទាប់ពីគាត់ត្រលប់ទៅអេស៉្បាញវិញហើយគាត់មានកូនប្រុសម្នាក់ទៀតឈ្មោះ
ហ្វើណាន់ដូ(Fernando) ជាកូនឥតខាន់ជាមួយ ប្រេត្រីស អ៊ើរីគ្វីស ឌើ អារានា (Beatriz Enriquez de Arana)។
កូឡំបូស (Columbus) បានធ្វើការសាកល្បងក្នុងការធ្វើដំណើទៅទ្វីបអាព្រិច
ពីបីដងហើយបានទទួលចំនេះដឹងពីមហាសមុទ្រអាត្លង់ទិច (Atlantic) ដោយបានធ្វើដំណើពីភាគខាងលិចឈៀងខាងកើត
ពីកោះ កាណារី (Canary)។
ការបិទផ្លូវពានិជ្ជកម្មដោយសាសនាអ៊ីស្លាមនៅចំកណ្ដាល ធ្វើឲ្យមានការពិបាកធ្វើដំណើទៅភាគខាងកើត
គឺចិននិងឥណ្ឌា។
សេចក្ដីសង្ឈឹមមានតែធ្វើនាវាចរព៍ឆ្លងកាត់ជុំវិញពីភពលោកតាមមហាសមុទ្រអាត្លង់ទិច
(Atlantic Ocean) ឲ្យរហ័សនិងមានសុវត្តិភាព
កូឡំបូស (Columbus) បាននឹងឃើញផែនការមួយដោយធ្វើដំណើតាមកប៉ាល់ពីទិសភាគខាងលិចឲ្យទៅដល់ភាគកើត។
.ការប៉ាន់ស្មានរបស់គាត់ដែលផែនដីមានរាងជាស្វែគឺប្រហែល៦៣%នៃទំហំពិតរបស់វា
ហើយ ចម្ងាយចន្លោះពីកោះ កាណារីទៅប្រទេសជប៉ុនប្រហែល ២.៣០០miles។ មានអ្នកទំនាញខាងនាវាចរណ៍ដែលចូលរួមជាមួយគាត់ជាច្រើនមិនយល់ស្របតាមគាត់ហើយក៏មិនយកខ្លួនទៅប្រថុយនឹកដំណើរនាវាចរណ៍នៅសតវត្សរ៍ទី២មុនគ្រិស្ដសករាជ។
តាមការប៉ានស្មានប្រវែង មួយជុំផែនដីមានចម្ងាយប្រហែល២៥,០០០miles។
វាធ្វើឲ្យចម្ងាយចន្លោះពីកោះកាណារី (Canary) ទៅប្រទេសជប៉ុនប្រហែល១២.២០០miles។ អ្នកជំនាញទាំងនោះបដិសេធនឹងកូឡំបូស (Columbus) ពីរឿងចម្ងាយចន្លោះពីកោះកាណារី (Canary) ទៅប្រទេសជប៉ុន
ហើយប្រកែកពីការធ្វើនាវាចរណ៍តាមសមុទ្រពីអ៊ីរ៉ុបទៅគឺគ្មានផ្លូវអាចទៅបានទេ។
បំណងរបស់កូឡំបូស (Columbus)
ដែលត្រូវការកប៉ាល៣ដើម្បីធ្វើការរុករកតាមផ្លូវសមុទ្រត្រូវបានបិសេធពីស្ដាច់ប៉ទុយហ្កាល់កូឡំបូស (Columbus) បានយកគម្រោងដំបូងរបស់គាត់ទៅជេណោ(Genoa) ប្រទេសអ៊ីតាលី
ហើយបន្ទាប់មកទៅ វេនិក(Venice) ប៉ុន្តែត្រូវបានបដិសេធដូចគ្នា។
បន្ទាប់មកគាត់បានធ្វើដំណើទៅប្រទេសរាជាធិបតេយ្យ អេស៉្បាញ ជួបជាមួយនឹង អ៊ីសាបែលឡា
(Isabella) នៅ ខាស្ទីល(Castille) និង ហ្វើណាន់ដូ(Ferdinand) នៅ អារ៉ាហ្កន
(Aragon) ក្នុងឆ្នាំ១៤៨៦។
អ្នកជំនាញខាងនាវាចរពណ៍របស់គាត់ក៏មានការមិនទុកចិត្តនូវរឿងដែលគាត់គិតនេះដែរ ហើយកូឡំបូស (Columbus) ក៏បានប្រកែកដោះស្រាយពីរឿងនេះ។
ទោះជាគំនិតរបស់គាត់យ៉ាងណាក៏ដោយក៏មានការជួយពីព្រះរាជា សម្រាប់រក្សាថ្លៃឈ្នួលរបស់កូឡំបូស (Columbus)។
តែការផ្ដោតសំខាន់របស់ពួកគេគឺនៅតែសង្គ្រាមជាមួយសាសនាអ៊ីស្លាម ហើយកូឡំបូស (Columbus)មានតែរង់ចាំ។
កូឡំបូស (Columbus) នៅតែបន្តបញ្ចុះបញ្ចូលស្ដេចនៅរាជវាំង
បន្ទាប់ភ្លាមៗនោះទាហានអេស៉្បាញបានចាប់ខ្លួន គាត់នៅតំបន់ការពាររបស់សាសនាមូស្លីមនៅ ក្រាណាដា
(Granada)
ក្នុងខែមករាឆ្នាំ១៩៤២ ហើយស្ដេចបានយល់ព្រមផ្ដល់ទុនសម្រាប់បេសកកម្មរបស់គាត់។ នៅខែកក្កដាឆ្នាំ១៩៤២កូឡំបូស (Columbus)បានចាកចេញពីអេស៉្បាញពី សាន់តាម៉ារី(Santa Maria) ជាមួយ ភីនតា និង នីណា លើផ្លូវដ៏វែងឆ្ងាយ។
បន្ទាបពី៣៦ថ្ងៃនៃការចេញដំណើរបស់គាត់ កូឡំបូស (Columbus) និងកម្មករក្នុងកប៉ាល់ បានឈានជើងដល់
កោះមួយដែលជាកោះប៉ាហាម៉ាស (Bahamas) បច្ចុប្បន្ន
ហើយកំពុងទាមទាកោះនេះឲ្យទៅជាអេស៉្បាញ នៅទីនោះគាត់ជួបរឿងគួឲ្យខ្មាសមួយនៅទីនេះ
ប៉ុន្តែវាជាក្រុមមួយនៃដែនដីកំណើតដែលប្រកបដោយមិត្តភាព វាជាកន្លែងមួយ
ជាអ្នកដែលបើកពាណិជ្ជកម្មនៃការផ្លាស់ប្ដូរកែវ គ្រាប់អង្កាំ បាល់សំឡី សេក នឹង លំពែង តាមទូកក្ដោង
អ្នកនៅទ្វីបអ៊ីរ៉ុបបានសង្គេតឃើញអ្នកនៅទីនេះមានការពាក់ តុបតែង ពីរបស់ ធ្វើពីមាស
បន្តិចបន្ទួចផងដែរ។
កូឡំបូស (Columbus)
និងគ្នារបស់គាត់បានបន្តរការធ្វើដំណើរបស់ពួកគេទៀត។ ទៅមើលកោះ គុយបា (Cuba) និង ហ៊ីស៉្បានីអូឡា(Hispaniola)
សព្វថ្ងៃគឺ ហៃទី (Haiti) និង សាធារណៈរដ្ឋ
ដូមីនីកា(Dominican
Republic)
ហើយពួកគេបានជួបជាមួយមេដឹកនាំរបស់ប្រជាពលរដ្ឋនៅតំបន់កំណើតនោះ។
នៅក្នុងកំឡុងពេលនោះដែរ សាន់តា ម៉ារី (Santa Maria)
ត្រូវបានចុះចតនៅច្រាំង ហ៊ីស៉្បានីអូឡា(Hispaniola)។ ជាមួយនឹងការជួយពីអ្នកនៅលើកោះ កូឡំបូស (Columbus) និងក្រុមរបស់គាត់បានតាំងទីលំនៅ វីឡា ឌើ លា
ណាវីដាដ(Villa de la
Navidad) "Christmas Town" ជាមួយនឹងឈើកប៉ាល់។ បុរស៣៩នាក់បានស្នាក់និង
តាំងទីលំនៅនៅពីខាងមុខ។ ជំនឿជាក់នៃការរុករករបស់គាត់បានមកដល់ទ្វីបអាស៊ី
ហើយសង់ផ្ទះរបស់គាត់ដោយប្រើទូកក្ដោងចំនួន២។
គ្រាបន្ទាប់នៃដំណើនាវាចរណ៍លើសមុទ្រ
ការត្រលប់មកប្រទេសអេស៉្បាញវិញនៅក្នុងឆ្នាំ១៤៩៣
កូឡំបូស (Columbus) បានផ្ដល់ការទុកចិត្ត ដោយនិយាយរាយការណ៍បំផ្លើសបន្តិចបន្ទួច
និង ទទួលបានភាពកក់ក្ដៅពីព្រះរាជា។ នៅក្នុងឆ្នាំដដែរគាត់បានធ្វើបេសកកម្មជាលើកទីពីរ
ដើម្បីរុករកកោះបន្ថែមទៀតនៅសមុទ្រ កាលីបង់(Caribbean Ocean)។ ការមកដល់ហ៊ីស៉្បានីអូឡា(Hispaniola)ខាងលើនេះ កូឡំបូស (Columbus) និង កម្មករក្នុងកប៉ាល់របស់គាត់បានស្វែងរកឃើញនូវភូមិស្ថាន
ណាវីដាដ (Navidad) ដែលធ្លាប់បានបំផ្លាញដោយការសម្លាប់រង្គាលពីនាវឹកកប៉ាល។ វាជាបំណងរបស់ម្ចាស់ស្ដ្រី
មានគំនិតចង់អមនុស្ស ដែលជាអ្នកបង្កើតរបបទាសភាព និងការមើលងាយមើលថោក។ ហើយកូឡំបូស (Columbus) បានបង្កើតនយោបាយពលកម្មការងារ នៅស្រុក កំណើតនោះបង្កើតភូមិស្ថាននេះឡើងវិញនិងដើម្បីរុករកមាស
ដោយមានជំនឿថាវានឹងភស្ដុតាងនៃវត្ថុមានតម្លៃ។
ការខំប្រឹងប្រែងរបស់គាត់បង្កើតបានជាផលរួមតូចមួយ នៃមាស និង សេចក្ដីស្អបខ្ពើមដ៏ធំមួយពីសំណាក់ប្រជាជនកំណើតនៅទីនោះ។
មុនពេលគាត់ត្រលប់មកអេស៉្បាញវិញ កូឡំបូស (Columbus) បានបាត់បង់ប្អូនប្រុសរបស់គាត់ បាថូឡូមេវ(Bartholomew) និង ឌីហ្កូ(Diego) ទៅដឹកនាំភូមិស្ថាន ហ៊ីស៉្បានីអូឡា(Hispaniola)។ ហើយគាត់ ធ្វើនាវាចរណ៍មិនបង្អន់ជុំវិញកោះ ការីប ប៊ីន(Caribbean) ដ៏ធំឆ្ងាយជាងការគិតរបស់គាត់ គាត់បានរកឃើញកោះ ដែលជារបស់ប្រទេសចិន។
វាមិនមែន
ការធ្វើនាវាចរណ៍លើកទី៣ ដែលកូឡំបូស (Columbus) មកដល់កន្លែងពិតមួយនៃការរុករកទន្លេ អូរីណូកូ(Orinoco) បច្ចុប្បន្នគឺ វីនេស៊ូអេឡា (Venezuela)។ ភ័ព្វអាក្រក់អ្នកគ្រប់គ្រងនៅភូមិស្ថានហ៊ីស៉្បានីអូឡា(Hispaniola) ដោយធ្វើឲ្យរឿងកាន់តែធំឡើងៗនូវចំនុចដ៏ចចេស
ជាមួយនឹងការតាំងលំនៅ ពួកគេបានយល់ខុសចំពោះកូឡំបូស (Columbus) ហើយប្ដឹងតវ៉ាពីទ្រព្យសម្បត្តិនិង មិនសុខចិត្តពីភាពខ្វះដឹកនាំនៃប្អូនប្រុសរបស់គាត់។
បន្ទាប់មកប្រទេសអេស៉្បាញបានផ្ញើអ្នករាជកា មកជួបនឹងកូឡំបូស (Columbus) នឹងបានឲ្យដកហូតអំនាចរបស់គាត់។ គាត់បានត្រលប់មកប្រទេសអេស៉្បាញវិញដោយជាប់ច្រវាក់នៅមុខព្រះ
ហើយត្រូវបានចោទប្រកាន់ ប៉ុន្តែ កូឡំបូស (Columbus)
បានបាត់បង់ងារជាអភិបាលនៃប្រទេសឥណ្ឌានឹងសម្រាប់ពេលជាច្រើននៃការបង្កើនទ្រព្យសម្បត្តិរហូតដល់ការធ្វើនាវាចរណ៍លើសមុទ្ររបស់គាត់
ស្ដេចដែលគួរឲ្យជឿជាក់
ហ្វើឌីណាន់(Ferdinand) បានឲ្យកូឡំបូស (Columbus) ដែលធ្វើនាវាចរម្ដងទៀតហើយគាត់សន្យាថា
អាចនាំយកនូវទ្រព្យសម្បត្តិជាច្រើនមកវិញ។ កូឡំបូស (Columbus) បានធ្វើនាវាចរណ៍ជាលើកចុងក្រោយរបស់កាត់នៅក្នុងឆ្នាំ ១៥០២
ទៅទិសខាងកើតដល់ឆ្នេនៃអាមេរិកកណ្ដាល។
ក្នុងស្វែងរកមិនទទួលជោគជ័យសម្រាប់ការស្វែងរកផ្លូវទៅសមុទ្រឥណ្ឌា។
ព្យុះបានបក់កប៉ាល់របស់គាត់ នាវឹក នឹងកម្មករកប៉ាល់ឲ្យទៅដល់លើកោះមួយនៃ គុយបា។
ក្នុងពេលនោះដែរ តំបន់នៅលើកោះ ស្ពានៀដ (Spaniards) ខ្វះខាតវិធីព្យាបាល
និង មានការបញ្ហារឿងមាស ហើយបដិសេធមិនផ្ដល់អាហាឲ្យពួកគេ។
ក្នុងការនឹងឃើញកូឡំបូស (Columbus) បានពិគ្រោះនឹងបង្កើតផែនកាមួយឈ្មោះថាភូនីស (Punish) អ្នកនៅលើកោះបាននិយាយពីព្រះចន្ទ។ នៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ១៥០៤
មានសូគ្រាសដោយធម្មជាតិ មានភាពគ្រប់គ្រាន់ដើម្បី ពានិជ្ជកម្មម្ដងទៀតជាមួយស្ពានៀដ (Spaniards)។ ក្រុមជួយសង្គ្រោះដែលព្រះរាជាហ៊ីស៉្បានីអូឡា(Hispaniola) បញ្ជូនមកបានមកដល់នៅខែ មិថុនា ហើយកូឡំបូស (Columbus) និងគ្នារបស់គាត់បានត្រលប់ទៅអេស៉្បាញវិញនៅខែវិច្ឆិកាឆ្នាំ១៥០៤។
កេរ្ដិ៍ឈ្មោះរួមបញ្ចូលគ្នា
ក្នុងរយៈពេល២ឆ្នាំនៅសល់នៃជីវិតរបស់គាត់
កូឡំបូស (Columbus) ព្យាយាមបិតបាំងការអាប់អោនកេរ្ដិ៍ឈ្មោះហើយនៅ
ខែឧសភា ឆ្នាំ១៥០៥ គាត់អាចរកទ្រព្យសម្បត្តិរបស់គាត់បានមកវិញខ្លះតែគាត់មិនអាចស្ដារកេរ្ដិ៍ឈ្មោះគាត់មកវិញបានទេ
ហើយគាត់បានស្លាប់ក្នុង ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៥០៦
ដោយគាត់នៅតែគិតថាគាត់បានរកឃើញផ្លូវទៅកាន់អាស៊ី។
កេរ្ដិ៍ដំណែររបស់កូឡំបូស (Columbus)ត្រូវបានដាក់បញ្ចូលគ្នាតែមួយ។ ការជឿជាក់របស់គាត់ត្រឹមត្រូវដោយការុករករបស់គាត់គឺធ្វើឲ្យទ្វីបអាមេរិកក្លាយជាអាណានិគមន៍របស់អ៊ីរ៉ុប
ហើយអ៊ីរ៉ុបបានបំផ្លាញប្រជាជនដើមនៃនៅលើកោះនេះ។ ដោយដៃតែមួយ
គាត់មិនបានស្វែងរកសម្រេចនូវអ្វីដែលក្រៅពីនេះគឺ ផ្លូវទៅកាន់អាស៊ី នឹង អ្វីដែលនៅសល់ត្រឹមតែសន្យា។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលកូឡំបូស
(Columbus)បានផ្លាសប្ដូរ គឺបេសកកម្មដែលជាសញ្ញាបង្ហាញដល់មនុស្សជាច្រើន
រុក្ខជាតិ សត្វ នឹង ទំនៀមទំលាប់ដ៏មានឥទ្ធិពលខ្លាំក្លា
នឹងរាល់អ្វីគ្រប់យ៉ាងនៅលើផែនដី។
សេះមកពីអ៊ីរ៉ុបបានអនុញ្ញាតដោយកុលសម្ព័នជនជាតិដើមអាមេរិកនៅតំបន់ដ៏ធំទូលាយនៃអាមេរិកខាងជើង
ហើយនាំទៅកាន់ជីវិតរស់រវើក។ អាហារពីអាមេរិកដូចជាដំឡូងបារាំង ប៉េងប៉ោះ នឹងពោត
ទៅជាអាហាសំខាន់របស់អ៊ីរ៉ុបនឹងបានជួយបង្កើនការចូលចិត្ត។
ស្រូវសាលីមកពីអ៊ីរ៉ុបនឹងពិភពលោកដ៏ចាស់ផ្លាស់ប្ដូរប្រភពអាហាយ៉ាងរហ័សនៅអាមេរិក។
កាហ្វេមកពីអាព្រិចនឹងស្ករអំពៅមកពីអាស៊ីក្លាយជាកសិដ្ធានលុយដ៏ធំនៅប្រទេសក្នុងអាមេរិកឡាទិន។
ការផ្លាស់ប្ដូរក៏បានបង្កើតជម្ងឺនៅអឌគោលទាំងពីផងដែរ
គំនិតដ៏មានប្រសិទ្ធភាពគឺធំធេងនៅអាមេរិក។
ជម្ងឺអុតស្វាយ
មកពីពិភពលោកចាស់បានបំផ្លាញប្រជាជនដើមរាប់អាមេរិកលាននាក់ក្នុងចំណោមប្រជាជនទាំងអស់។
ជម្ងឺនេះវាពិសេសលើសពីការគាបសង្កត់ពីពួកអ៊ីរ៉ុបទៅលើអាមេរិក។ គុណប្រយោជន៍ដ៏ធំលើសលប់នៃការផ្លាស់ប្ដូរទៅជាចំណុចចាប់ផ្ដើមនៃអ៊ីរ៉ុប
នឹងជាចុងក្រោយគឺការចាប់ផ្ដើមនៃពិភពលោក។ អាមេរិកបានផ្លាសប្ដូរជារៀងរហូតហើយភាពរំភើបញ៉ាប់ញ័រមួយនឹងទំនៀមទំលាប់គហិបតីនៃអរីយធម៌ជនជាតិដើមអាមេរិកគឺមិនបានផ្លាស់ប្ដូរទេ។
តែវាបាត់បង់ហើយវាបដិសេធនឹងពិភពលោកនូវការមិនដឹងនៃជីវៈភាពរស់នៅរបស់ពួកគេ។
Subscribe to:
Posts (Atom)